ប្រវត្តិវិទ្យា-ភូមិវិទ្យា

ប្រវត្តិវិទ្យា-ភូមិវិទ្យា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ប្រវត្តិវិទ្យា-ភូមិវិទ្យា, Education, Phnom Penh.

23/08/2026
23/08/2026
23/08/2026

#សាដាស់តឿនដល់យុវជនទូទៅត្រូវស្រឡាញ់អ្នកមានគុណជាជាងសម្ភារៈនិយមនាំឱ្យគ្រោះថ្នាក់ដល់គ្រួសារ🪷

🇮🇳 រឿងកំពុងផ្ទុះនៅឥណ្ឌា, កើតឡើងកាលពីថ្ងៃទី២១ សីហា ២០២៦។ កូនប្រុសអាយុ ១៨ឆ្នាំឈ្មោះ គូ ណាល់ បានសុំម្តាយឪពុកទិញទូរសព្ទ iPhone មិនបានសម្រេច ក៏គំរាមសម្លាប់ខ្លួនឯងដោយការលោតចូលជ្រោះ ខាវឌីយ៉ា (Khavdya) នៅក្នុងរដ្ឋ មហារ៉ាស្ត្រា (Maharashtra)។

ការអង្វរលួងលោមកូនរូបនេះ ត្រូវបានធ្វើឡើងដោយអាជ្ញាធរ ព្រមទាំងម្តាយ និងឪពុកជនរូបនេះផ្ទាល់ ដោយបានប្រើពេលអស់ជិត៣ម៉ោងនៅក្បែរមាត់ជ្រោះ ខាវឌីយ៉ា ចំពោះមុខមហាជនឈរមើលយ៉ាងច្រើនទាំងលើមាត់ជ្រោះ និងក្បែរបាតជ្រោះ (ទីនោះជាកន្លែងទេសចរណ៍ដ៏ល្បីមួយដែរ)។

មុនកើតហេតុ ម្តាយបានយំអង្វរកូន និងលុតជង្គង់ថែមទៀត សុំកុំឱ្យកូនប្រុសធ្វើបែបនេះ ខណៈឪពុកវិញ ពេលកំពុងនិយាយលួងកូនផង នឹកឃើញឱកាសល្អផងនោះ ក៏ស្ទុះចូលទៅបម្រុងចាប់ទាញកូនចេញពីជ្រោះមរណៈ តែចៃដន្យក៏ត្រូវកូនប្រុសរអិលជើង និងទាញធ្លាក់ជ្រោះទាំង២នាក់ភ្លាមៗតែម្ដង។

អ្វីដែលកាន់តែគួរឱ្យសោកសង្រេងជាងនេះទៅទៀត ពេលអ្នកម្តាយឃើញហេតុការណ៍បែបនេះ ក៏លោតចុះទៅតាមគ្នាភ្លាមៗដែរ នាំឱ្យស្លាប់ទាំងគ្រួសារ។

(ប្រភព៖ The Hindu)
ប្រែសម្រួល៖ IN Vutha

កែអក្ខរាវិរុទ្ធ: គ្រូ សយ

យ៉ាងណាក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារដែលជួបគ្រោះថ្នាក់ សូមឱ្យបានទៅកាន់សុគតិភព🙏

រឿងដែលកើតឡើងខាងលើនេះពិតជារឿងមួយដែលមិនសមនឹងកើតមានឡើយប្រសិនបើកូនៗគ្រប់រូបគិតគូរឱ្យបានវែងឆ្ងាយជាងនេះតែបន្តិចនោះ ។

កូនៗទាំងឡាយអើយ ជីវភាពគ្រួសាររបស់យើងម្នាក់ៗមិនដូចគ្នាទេ មុននឹងប្អូនៗទាមទារអ្វីពីឪពុកម្ដាយយើង ប្អូនត្រូវសម្លឹងមើលឱ្យគ្រប់ជ្រុងជ្រោយ ថាតើលទ្ធភាពយើងនៅកម្រិតណា សូមកុំហក់លោតតាមកូនគេអ្នកដទៃដែលមានជីវភាពធូរធារជាង ហើយមករឹតកម្ដាយឪពុកខ្លួនឯង ឱ្យគាត់ពិបាកចិត្តធ្វើអ្វី ត្រឹមតែរស់នៅជាខ្លួនឯង ខិតខំរៀន ជួយការងារម្ដាយឪពុក ឱ្យពួកគាត់មានស្នាមញញឹម នេះហើយទើបគេហៅថាមាន គឺមានក្ដីសុខជាខ្លួនឯង។

ពីខ្ញុំអ្នកគ្រូសយ

23/08/2026
23/08/2026
23/08/2026

គ្រាន់តែដឹងថាស្អែកជាថ្ងៃចន្ទបាក់ទឹកចិត្តយកតែម្ដង😅

23/08/2026

ទៀត

23/08/2026

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ប្រវត្តិវិទ្យា-ភូមិវិទ្យា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category