បំណិនគតិវិថី

បំណិនគតិវិថី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បំណិនគតិវិថី, Education, hNo-d40, Street 369, Phnom Penh.

«បំណិនគតិវិថី» ជាកម្មវិធីមួយរបស់ Academic Media សម្រាប់ផ្សព្វផ្សាយអំពីគតិបណ្ឌិត គោលការណ៍ជីវិត និងក្បួនវិន័យនានាដែលធ្វើជីវិតឱ្យរិតកាន់តែល្អប្រសើរឡើង ដោយយកមកប្រើការអនុវត្តបានរាប់ចាប់ពីកម្រិតបុគ្គល ដល់កម្រិតដឹកនាំរៀបចំស្ថាប័ន ក្រុមហ៊ុនអាជីវកម្ម និងការដឹកនាំប្រទេស។ គតិបណ្ឌិតនិងក្បួនទាំងនេះ ដកស្រង់មកផ្សាយចេញពីស្នាដៃរបស់មហាបណ្ឌិតដ៏កំពូលនានាក្នុងអតីតកាល និងបច្ចុប្បន្ន ដែលជាវណ្ណកម្មគំនិតឆ្លងកាត់ការពិសោធន៍រាប់រយជំនាន់ និងនៅតែមានបន្តការតាក់តែងសម្រួលឃ្លា ពាក្យពេចន៍ តាមរយៈការរៀបរៀងស្នាដៃជាថ្មី ដើម្បីបន្ស៊ីគតិបណ្ឌិតដែលមានហើយស្រាប់ ជាមួយនឹងអរិយធម៌មនុស្សក្នុងបច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះបំណិនគតិវិថី ក៏មានបង្កប់នូវសីលធម៌ ផ្សារភ្ជាប់កម្រងមនោសញ្ចេតនា និងសិល្បៈបទភ្លេងបុរាណ កំណាព្យ កាព្យជាសុភាសិត ពោរពេញដោយអត្ថន័យ ដើម្បីអប់រំ ផ្តល់ចំណេះដឹង និងការកំសាន្ត ដល់មិត្តអ្នកអាន អ្នកស្តាប់ ក្នុងបរិយាកាសកក់ក្តៅដ៏ជាទីមេត្រី។

គោលបំណងនៃកម្មវិធីនេះ មានគោលដៅផ្តល់ចំណេះដឹង ដែលមានក្បួន និងគោលការណ៍វិន័យច្បាស់លាស់ ដើម្បីជួយដុសខាត់គំនិតអ្នកអាន អ្នកស្តាប់ ឱ្យក្លាយទៅជាបុគ្គលប្រកបដោយគុណធម៌ ប្រាជ្ញាញាណ និងមានគំនិតល្អត្រកាលមិនចេះបាត់រលត់ ព្រមទាំងផ្លូវចិត្តល្អថ្លានិងការគិតដ៏មុតស្រួច ដើម្បីអនុញ្ញាតឱ្យអ្នកអាន អ្នកស្តាប់ យកមកអនុវត្តប្រើប្រាស់ជាប្រចាំ បានជាប្រយោជន៍ពិតគ្រប់កាលៈទេសៈ ប្រៀបដូចជាថ្នាំទិព្វចាំជួយតែដោះស្រាយបញ្ហា និងភ័យវិបត្តិរបស់មនុស្សគ្រប់ៗគ្នា។

Address

HNo-d40, Street 369
Phnom Penh
SANGKATCHBARAMPOV1-121201

Alerts

Be the first to know and let us send you an email when បំណិនគតិវិថី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category