13/12/2025
Westline Alumni Club
The Westline Alumni Club (WAC) is established since 2009 to provide development opportunities to WEG's former students after their graduation.
13/12/2025
04/12/2025
អបអរសាទរអតីតសិស្សសាលារៀនវ៉េស្ទឡាញន៍ត្រូវបានជ្រើសរើសចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)! 🚢🌏
បណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេសឡាញ និងក្លឹបអតីតសិស្សវេសឡាញ(WAC) ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដោយអតីតសិស្សរបស់យើង គឺ កញ្ញា ហ៊ឺ ស៊ីវខេង (SK) ត្រូវបានជ្រើសរើសជាប្រតិភូយុវជនកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីដ៏មានកិត្យានុភាពគឺ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)។
កញ្ញា ស៊ីវខេង ជាអតីតសិស្សសាលារៀនវ៉េស្ទឡាញន៍សាខាសន្ធរម៉ុកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា ២០២២-២០២៣ ហើយបច្ចុប្បន្នជានិស្សិតកំពុងសិក្សាបរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈ។ កញ្ញា ស៊ីវខេង គឺជាយុវតីដែលមានភាពរួសរាយ ស្រស់ស្រាយ និងមានចិត្តចង់ចេះចង់ដឹង និងមានសមត្ថភាពទំនាក់ទំនងជា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ កញ្ញា ស៊ីវខេង ជឿជាក់យ៉ាងមុតមាំថា ការទំនាក់ទំនងគឺជាស្ពានដ៏សំខាន់ដែលភ្ជាប់វប្បធម៌ និងបេះដូងនៅទូទាំងពិភពលោក។
ក្នុងនាមជាយុវតីខ្មែរមួយរូបដែលមានចិត្តទូលាយ សកម្ម និងពោរពេញដោយថាមពលវិជ្ជមាន កញ្ញា ស៊ីវខេង តែងតែប្រើប្រាស់គ្រប់ឱកាសទាំងអស់ជាការរៀនសូត្រពីអ្នកដទៃ និងផ្លាស់ប្តូរឧបសគ្គឱ្យក្លាយជាបទពិសោធន៍ជីវិតដ៏មានអត្ថន័យ។ តាមរយៈកម្មវិធីអន្តរជាតិនេះ នាងសង្ឃឹមថានឹង ស្វែងយល់ពីវប្បធម៌ចម្រុះ កសាងមិត្តភាពយូរអង្វែង និងអបអរសាទរនូវភាពរួបរួមនៃប្រជាជាតិនានា ដែលវេញរួមគ្នាជាធ្លុងមួយ។
បណ្តាញគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេសឡាញនិងក្លឹបអតីតសិស្សវេសឡាញ សូមអបអរសាទរ កញ្ញា ស៊ីវខេង ចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ ហើយសូមជូនពរឱ្យនាងទទួលបានផ្លែផ្កាពីដំណើរទស្សនកិច្ចដ៏មានតម្លៃនេះ!
កម្មវិធីកប៉ាល់យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) គឺជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍យុវជនប្រចាំឆ្នាំដែលរៀបចំឡើងដោយការិយាល័យគណៈរដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដោយសហការជាមួយរដ្ឋាភិបាលនៃប្រទេសនៅអាស៊ីអាគ្នេយ៍។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជននៃប្រទេសជប៉ុន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
04/12/2025
💥 កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ! 💥
លោកអ្នកនឹងទទួលបានចំណេះដឹង គន្លឹះសំខាន់ៗ និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់៖
💡 វិធីសាស្រ្តគិត និងរៀបចំផែនការធុរកិច្ចសង្គម-សេដ្ឋកិច្ច។
🚀 គន្លឹះចាប់ផ្តើម និងដំណើរការអាជីវកម្មប្រកបដោយជោគជ័យ និងចីរភាព។
📣សាលារៀនវ៉េស្ទឡាញន៍នឹងរៀបចំសិក្ខាសាលាស្តីពី “វិធីសាស្រ្តក្នុងការបង្កើតអាជីវកម្មថ្មី” ដែលមានវាគ្មិនកិត្តិយសដ៏ល្បីល្បាញ២រូប៖
១. ឧកញ៉ា ឃន ឈុនដារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន KOI Thé Cambodia
២. លោក សុខា ផានិត្យ ប្រធាននាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"
🗓️ ថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥
⏰ ម៉ោង ២:០០ - ៤:០០ រសៀល
📍 សូមចូលរួមទស្សនាការផ្សាយផ្ទាល់(Live)លើផេក https://www.facebook.com/westlineeducationgroup
#សិក្ខាសាលា #អាជីវកម្ម #វិធីសាស្រ្តបង្កើតអាជីវកម្ម
24/11/2025
✨🌟We are thrilled to have Mr. Kim Theara sharing in our Grade A Student Awarding Ceremony tommorow. 😱
🌈He is an alumnus graduated from The Westline School in 2017-2018 and awarded scholarship in KTI. He has experiences working internationally and locally. 👨🏻🎓👨🏼⚖️
👉Stay tune for his tips and experiences sharing on university and work life.🎓💼
08/09/2025
🎓➡️🚀 Alumni Talk Show 2025 "From Cambodia to China: Flying into the Future!" — តើការសិក្សាវិស្វកម្មអាកាសយាននៅប្រទេសចិនជួបបទពិសោធន៍អ្វីខ្លះ?
🎙 🎧 សូមទស្សនាវីដេអូចែករំលែកដោយ លោក អ៊ូ ថុងបញ្ញាដេវីដ ជានិស្សិតអាហារូបករណ៍ជំនាញវិស្វកម្មអាកាសយាន នៅប្រទេសចិន Part-2
🎓➡️🚀 Alumni Talk Show 2025 "From Cambodia to China: Flying into the Future!" — តើការសិក្សាវិស្វកម្មអាកាសយាននៅប្រទេសចិនជួបបទពិសោធន៍អ្វីខ្លះ?
🎙 🎧 សូមទស្សនាវីដេអូចែករំលែកដោយ លោក អ៊ូ ថុងបញ្ញាដេវីដ ជានិស្សិតអាហារូបករណ៍ជំនាញវិស្វកម្មអាកាសយាន នៅប្រទេសចិន Part-1
🎓➡️🚀 Alumni Talk Show 2025 "From The Westline School to Law School: My Scholarship Journey" — ដើម្បីបានអាហារូបករណ៍សិក្សាជំនាញច្បាប់ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
🎙 🎧 សូមទស្សនាវីដេអូចែករំលែកដោយ លោក ហុក ហួរឈុនហ៊ូ ជានិស្សិតអាហារូបករណ៍ជំនាញច្បាប់នៃសាលាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
Part-2
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
#9A, Street 370, Boeung Keng Kang 1, Chamkarmorn, Phnom Penh City
Phnom Penh