07/02/2023
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ សាកលវិទ្យាល័យ CMKL នៅទីក្រុងបាងកក កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងវិស្វករកុំព្យូទ័រ (Computer Engineering) ព្រមទាំងថ្នាក់បណ្ឌិតជំនាញវិស្វករកុំព្យូទ័រអេឡិចត្រូនិក (Electrical Computer Engineering) សម្រាប់ឆ្នាំសិក្សា ២០២៣។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សា សូមដាក់ពាក្យ និងឯកសារពាក់ព័ន្ធមុនថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ តាមរយៈគេហទំព័រ www.cmkl.ac.th។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអាហារូបករណ៍ខាងលើ សូមទាក់ទងទូរស័ព្ទលេខ +៦៦ ៦៥៨៧៨ ៥០០០ ឬអ៊ីម៉ែល: [email protected].។
27/01/2023
ដំណឹងល្អសម្រាប់អ្នកជាប់ និងអ្នកធ្លាក់បាក់ឌុប
យើងមានផ្តល់ការសិក្សាកម្រិតបរិញ្ញាប័ត្ររងវិស្វកម្មលើ ៧ ជំនាញ។ ការសិក្សាមានរយៈពេល២ឆ្នាំ អ្វីដែលពិសេសគឺមានអាហារូបករណ៍ដល់ទៅ ៥៥០នាក់។
ប្រសិនបើប្អូនៗ ចាប់អារម្មណ៍លើជំនាញណាមួយ សូមមកដាក់ពាក្យចូលរៀនផ្ទាល់នៅសាលាតិចណូ។
10/01/2023
ឆ្នាំសិក្សាថ្មី ២០២២-២០២៣ អាហារូបករណ៍១០០% .....😍😍😍
30/12/2022
កម្មវិធីសិក្សានិងមុខជំនាញនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ក្មុងនោះមាន:
វិស្វកម្ម អគ្គិសនី និងថាមពល
វិស្វកម្ម អេឡិចត្រូនិច និងស្វ័យប្រវត្តកម្ម
30/12/2022
កម្មវិធីសិក្សានិងមុខជំនាញទាំង១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ក្មុងនោះ:
6: វិស្វកម្ម អគ្គិសនី និងថាមពល
7: វិស្វកម្ម អេឡិចត្រូនិច និងស្វ័យប្រវត្តកម្ម
27/12/2022
សំរាប់ប្អូនៗទើបតែប្រលងថ្នាក់ទី១២ អាចស្វែងយល់អំពីមុខជំនាញកម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)