21/04/2026
[សិក្ខាសាលាប្រចាំខែឧសភា]
👉ប្រធានបទ៖ ការត្រៀមខ្លួនមុនយកបុត្រ និងការថែទាំក្រោយសម្រាល
👩វាគ្មិន៖លោកស្រី លឹម ចាន់មុនីរ័ត្ន វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្រ្តី និងជាCEO D.R Top Clinic
🗓 ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦
🕰 ៨:៣០- ១១:៣០ថ្ងៃត្រង់
🏡 ការិយាល័យក្រុមសន្សំប្រាក់នារី
👉សូមចូលទៅកាន់តេលេក្រាមតាមតំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានជាបន្តបន្ទាប់៖https://t.me/+PuWGxppqcnwzMjQ1
បងប្អូនជាសមាជិកក្តី មិនមែនជាសមាជិកក្តី ដែលមានបំណងបង្កើនចំណេះដឹង ចងបណ្តាញ ចង់ឈ្វេងយល់ពីក្រុមសន្សំប្រាក់នារី អាចអញ្ជើញចូលរួមដោយសេរី។
របៀបវារៈ៖
១. ស្វាគមន៍អ្នកចូលរួម
២. បើកកម្មវិធីដោយតំណាងក្រុមប្រឹក្សាភិបាល
៣. ការណែនាំអ្នកសម្របសម្រួលក្រុមតូច
៤ការចែករំលែកអំពីប្រធានបទដោយវាគ្មិន
៥. ថតរូបជុំគ្នា
ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមការងារ តាមរយៈប្រអប់សារ ឬ
លេខទំនាក់ទំនង៖ 096 3023214/ 086 433 386
ដោយក្តីស្រឡាញ់ ក្រុម
ក្រុមការងារ LSG💚
14/04/2026
សួស្តីឆ្នាំថ្មី 🎉
ក្នុងឱកាសដ៏មហាស្រស់ត្រកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិខ្មែរគ្រប់ទិសទី🇰🇭🤍☘️
05/03/2026
នៅក្នុងសិក្ខាសាលាប្រចាំខែមីនា ២០២៦ នេះ សមាជិកបានមកជួបជុំគ្នាដោយផ្ទាល់នៅការិយាល័យក្រុមសន្សំប្រាក់នារី ដើម្បីជួបជុំសម្តែងក្តីនឹករឭក និងរៀនសូត្រជាមួយគ្នា។
☘️សិក្ខាសាលាក្រោមប្រធានបទ «មូលដ្ធានគ្រឹះក្នុងការថតរូប និងកាត់តវីឌីអូក្នុងបណ្តាញសង្គម» បានចែករំលែកដោយកញ្ញា ជា លីម៉ា ជាក្រុមការងារផ្នែកគម្រោង និងទំនាក់ទំនងនៅWELL។☘️
🍃សមាជិក និងអ្នកចូលរួមទាំងអស់បានចាប់អារម្មណ៍ និងស្វែងយល់ដឹងវិធីសាស្រ្តថ្មីបន្ថែមទៀត តាមរយៈបទបង្ហាញ ការអនុវត្តថតរូប និងចែករំលែកបទពិសោធគ្នាទៅវិញទៅមកប្រកបដោយភាតរភាពជុំវិញប្រធានបទនេះ។
🎊សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយស និងបងប្អូនទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួម និងរៀនសូត្រជាមួយគ្នា🙏💚
#ក្រុមសន្សំប្រាក់នារី
#សិក្ខាសាលាប្រចាំខែ
19/02/2026
[សិក្ខាសាលាប្រចាំខែមីនា]
👉ប្រធានបទ៖ មូលដ្ឋានគ្រឹះថតរូប និងកាត់តវីដេអូ ដាក់ក្នុងបណ្តាញសង្គម
វគ្គសិក្ខាសាលានេះ នឹងជួយអ្នកយល់ដឹងពី៖
១. របៀបប្រើកាមេរ៉ាដើម្បីថតរូប និងវីដេអូ
២. ថតរូបដែលមានគុណភាពច្បាស់
៣. ថតវីដេអូសាមញ្ញ និងមានស្ថេរភាព
៤. ប្រើពន្លឺធម្មជាតិ និងមុំថតរូបបានល្អ
៥. កាត់វីដេអូដោយប្រើកម្មវិធីកែសម្រួល (CapCut)
៦. បង្កើតខ្លឹមសាររូបថត និងវីដេអូសាមញ្ញៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម
៧. កសាងទំនុកចិត្តក្នុងការថតរូប និងវីដេអូ
👩វាគ្មិន៖កញ្ញា ជា លីម៉ា ក្រុមការងារផ្នែកគម្រោង និងទំនាក់ទំនងនៅWell
🗓 ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦
🕰 ៨:៣០- ១២:០០ថ្ងៃត្រង់
🏡 ការិយាល័យក្រុមសន្សំប្រាក់នារី
👉សូមចូលទៅកាន់តេលេក្រាមតាមតំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានជាបន្តបន្ទាប់៖https://t.me/+4UETzZzGA7NjMDc1
បងប្អូនជាសមាជិកក្តី មិនមែនជាសមាជិកក្តី ដែលមានបំណងបង្កើនចំណេះដឹង ចងបណ្តាញ ចង់ឈ្វេងយល់ពីក្រុមសន្សំប្រាក់នារី អាចអញ្ជើញចូលរួមដោយសេរី។
របៀបវារៈ៖
១. ស្វាគមន៍អ្នកចូលរួម
២. បើកកម្មវិធីដោយតំណាងក្រុមប្រឹក្សាភិបាល
៣. ការណែនាំអ្នកសម្របសម្រួលក្រុមតូច
៤ការចែករំលែកអំពីប្រធានបទដោយវាគ្មិន
៥. ថតរូបជុំគ្នា
ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមការងារ តាមរយៈប្រអប់សារ ឬ
លេខទំនាក់ទំនង៖ 096 3023214/ 086 433 386
ដោយក្តីស្រឡាញ់ ក្រុម
ក្រុមការងារ LSG💚
07/02/2026
[English Below]
សមាជប្រចាំឆ្នាំ2026របស់ក្រុមសន្សំប្រាក់នារីបានបញ្ចប់ដោយជោគជ័យ។
☘️យើងបានចំណាយពេលមួយថ្ងៃពេញនៅThe Factory Phnom Penh ដើម្បីធ្វើការឆ្លុះបញ្ចាំងកម្មវិធីឆ្នាំ2025 របាយការណ៍វឌ្ឍនភាពឆ្នាំ2025 បង្កើនភាពជាខ្លួនឯង និងពិសារអាហារសាមគ្គី។
📍សូមថ្លែងអំណរគុណចំពោះវត្តមានក្រុមប្រឹក្សាភិបាល, ក្រុមការងារ, សមាជិកក្រុមសន្សំប្រាក់នារីដែលបានចំណាយពេលចូលរួមផ្តល់មតិត្រឡប់ ចែករំលែកចំណេះដឹង បង្កើនចំណងមិត្តភាព និងក្តីស្រលាញ់ចំពោះគ្នា។
ក្រុមសន្សំប្រាក់នារី ជាបណ្តាញនារីស្មគ្រ័ចិត្តមួយ ដែលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចស្រ្តីតាមរយៈ កម្មវិធីក្រុមជួយខ្លួនឯង ការកសាងសមត្ថភាពស្តីពីភាពជាអ្នកដឹកនាំ និងសហគ្រិនភាព និងកម្មវិធីនានាក្នុងគោលបំណងលើកកម្ពស់តម្លៃស្រ្តីនៅក្នុងសង្គម។
☘️យើងសង្ឃឹមថានឹងបានជួបបងប្អូនក្នុងឱកាសក្រោយទៀត។
ដោយក្តីស្រលាញ់
ក្រុមសន្សំប្រាក់នារី
The 2026 Annual General Meeting of Lady Saving Group was successfully concluded.
☘️ We spent a full day at The Factory Phnom Penh reflecting on our 2025 programs, reviewing the 2025 progress report, strengthening self-awareness, and enjoying a solidarity meal together.
📍 We would like to express our sincere gratitude to the Board of Directors, working team members, and members of the group for taking the time to participate, provide feedback, share knowledge, and strengthen friendship and mutual care.
Lady Saving Group (LSG) is a form of voluntary women’s network that contributes to the promotion of women’s economic empowerment through self-help group program, capacity building on leadership and entrepreneurship, and various initiatives aimed at enhancing the value of women in society.
☘️ We look forward to meeting you again on future occasions.
With love,
Women’s Saving Group
01/01/2026
រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៦!
ក្នុងឱកាសឆ្នាំថ្មីនេះ សូមគោរពជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនដល់បងប្អូនប្រជាជនខ្មែរទាំងអស់ ព្រមជាមួយសំណាងល្អ សេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច