20/04/2017
ជុន ច័ន្ទបុត្រ អ្នកសម្របសម្រួលវិទ្យុអាស៊ីសេរី ដែលតែងតែអួតថាខ្លួនឯករាជ្យនោះ ពេលនេះបានបង្ហាញអត្តសញ្ញាណពិតហើយគឺ ជុន ច័នបុត្រ ជាសហការី របស់គណបក្សសង្គ្រោះជាតិពិតប្រាកដ ។
តាមរយៈលិខិតរបស់លោក ឡុង រី តំណាងរាស្ត្របក្សសង្គ្រោះជាតិ ផ្ញើមកអគ្គនាយកដ្ឋានពន្ធនាគារ បានអោយដឹងថា នៅព្រឹកថ្ងៃទី ១៩ មេសា វេលាម៉ោង ៩:០០ នាទី លោក ឡុង រី, លោកស្រី មួរ សុខហួរ និងសហការីចំនួន ៣ រូប នឹងទៅសួរសុខទុក្ខមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងាប់ឃុំនៅពន្ធនាគារម១ ។ ក្នុងចំណោមសហការី៣នាក់របស់បក្សសង្គ្រោះជាតិក៏មាន ជុន ច័នបុត្រ ម្នាក់ផងដែរ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាជ្រាបថា ជុន ច័នបុត្រ មិនមែនជាជនអព្យាក្រឹត្យដូចការពោលអះអាងរបស់ខ្លួនក្នុងវិទ្យុអាស៊ីសេរីនោះទេ ។
ដោយសារតែ ជុន ច័នបុត្រ ជាមន្ត្រីគណបក្សសង្គ្រោះជាតិនេះហើយ ទើបបានជាបុគ្គល ជុន ច័នបុត្រ រូបនេះតែងតែផ្សាយព័ត៌មានញុះញង់បំផ្លើសការពិតអោយខ្មែរបែកបាក់គ្នាដើម្បីបំរើមហិច្ឆតានយោបាយរបស់លោកខាងលិចតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ដោយសារតែ ជុន ច័នបុត្រ ចង់លាក់មុខមិនអោយគេដឹងថាខ្លួនជាមន្ត្រីគណបក្សសង្គ្រោះជាតិ ទើបពេលមកសាកសួរសុខទុក្ខមន្ត្រីគណបក្សសង្គ្រោះជាតិ ជុន ច័នបុត្រ ប្រឹងពាក់មួកបិតបាំងមខមាត់ពិតមិនអោយគេដឹង តែនៅតែមិនអាចលាក់បាំងពីក្រមប្រម៉ាញ់ព័ត៌មានយើងបាន ។