Kimlang Baby Stores Cambodia

Kimlang Baby Stores Cambodia More detail please call 077-495051

Be a woman
26/10/2024

Be a woman

26/05/2024
កូនមាសឪពុក បើកូនជាសេះ កូនត្រូវបំពេញកាតព្វកិច្ច ត្រូវប្រឹងបោលឲ្យម្ចាស់កូនជិះឲ្យបានស្រួល ឲ្យបានល្អ ឲ្យបានដល់គោលដៅ តែបើគេមើ...
08/05/2022

កូនមាសឪពុក បើកូនជាសេះ កូនត្រូវបំពេញកាតព្វកិច្ច ត្រូវប្រឹងបោលឲ្យម្ចាស់កូនជិះឲ្យបានស្រួល ឲ្យបានល្អ ឲ្យបានដល់គោលដៅ តែបើគេមើលកូនត្រឹមតែជាសេះ កូននៅមានអនាគតវែងឆ្ងាយទៀត ។
(អ.គ.ប.ស.វ)

ជីវិតមានភាពងាយស្រួលច្រើនបើសិនជាអ្នកឈប់ពន្យល់ពីអ្នកទៅអ្នកដទៃ ហើយ គ្រាន់តែធ្វើអ្វីដែលសមជាមួយអ្នកអរុណសួស្តី
19/04/2022

ជីវិតមានភាពងាយស្រួលច្រើនបើសិនជាអ្នកឈប់ពន្យល់ពីអ្នកទៅអ្នកដទៃ ហើយ គ្រាន់តែធ្វើអ្វីដែលសមជាមួយអ្នក

អរុណសួស្តី

ជីវិតគឺជាកន្លែងសិក្សាមិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហ...
19/04/2022

ជីវិតគឺជាកន្លែងសិក្សា
មិនមែនអានតែសៀវភៅទេ ត្រូវអានជីវិតខ្លួនឯងផងពោលគឺត្រូវសិក្សាអំពីជីវិត តើជីវិតគឺជាអ្វី? កើតបានយ៉ាងណា? ហើយប្រព្រឹត្តទៅយ៉ាងណា? ត្រូវសិក្សាឱ្យឃើញច្បាស់ដោយបញ្ញាចក្ខុ ។ មិនមែនមានតែអ្នកដទៃទេជាគ្រូនោះ ខ្លួនឯងហ្នឹងហើយដែលត្រូវបង្រៀនខ្លួនឯង អប់រំទូន្មានខ្លួន ។

ប្រារព្ធសុខសាមណេរ ព្រះសាស្រ្ដទ្រង់ត្រាស់ថា (ធម្មតាអ្នកស្រែតែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញ ជាងឈើតែងចាំឈើ ឯអ្នកមានវត្តបដិបត្តិល្អ តែងអប់រំទូន្មានខ្លួន) ។ ក្នុងបណ្ដាពួកមនុស្សទាំងឡាយ មនុស្សល្អគឺជាមនុស្សដែលចេះអប់រំទូន្មានខ្លួនឯង ។

មេរៀនជីវិត: ដោយលោកគ្រូ អ.គ.ប.ស.វ

10/03/2022

បេីអ្នកខ្ចិលរក កុំឧស្សាហ៍ចាយពេក

វាមិនខំខាន់ទេថា ចំណាយអស់ប៉ុន្មាន , សំខាន់តេីចំណូលអ្នកបានប៉ុន្មាន , បេីអ្នកនៅតែមានហេតុផលក្នុងការចាយលុយរហូត ហេីយនៅតែចំណាយកេីនឡេីងរហូតបែបនេះ តេីរកលុយឯណាអោយគ្រាន់ចាយទៅលោក ?

កាត់បន្ថយការចំណាយមិនបានការ ហេីយត្រូវប្រេីខួរក្បាលគិតរកវិធីរកចំនូលបន្ថែម ដោយខិតខំស្វែងរកឱកាស , ប្រឹងអភិវឌ្ឍន៍ ឱកាស , និងពង្រីកឱកាសនោះអោយកាន់តែខ្លាំង ទេីបយេីងអាចសល់លុយ អោយរស់ស្រួលជាងនេះបាន ។

បេីបង្កេីនការចំណាយ ហេីយខ្ជិលឡេីងទៅជាទម្លាប់ទៅហេីយនោះ, គេចវេស ដោយប្រេីពាក្យថា មិនចេះ មិនចង់ មិនអាច មិន…. ទាំងអស់នេះជាផ្លូវដែលនាំអ្នកទៅកាន់កន្លែងដែលវេទនាទៅវេទនាទៅដោយមិនដឹងខ្លួន ។

ចង់មានរឺចង់ក្រ សំខាន់អ្នកបានប្តេជ្ញាចិត្តផ្លាស់ប្តូរខ្លួនឯង ដោយប្រឹងអោយខ្លាំង អោយដូចពេលអ្នកជិតស្លាប់ អោយបានខ្លាំងកម្រិតណា !

ត្រូវចងចាំថា:ធ្វេីមិនបានរឺ មិនបានធ្វេី? សួរខ្លួនឯង ហេីយ… ខំទៀត!
ប្រភព: ហ្វេសបុកផេក Tang Gechlieng

បុរសម្នាក់មានលុយ1000$ ដកលុយ900$ទិញទូរស័ព្ទមួយគ្រឿងអោយមិត្តស្រីខ្លួនទុក100$សំរាប់ញុំាបាយ រួចជិះកង់ទៅជួបនាង នាងក៏និយាយថា៖ ...
27/03/2021

បុរសម្នាក់មានលុយ1000$ ដកលុយ900$ទិញទូរស័ព្ទមួយគ្រឿងអោយមិត្តស្រីខ្លួនទុក100$សំរាប់ញុំាបាយ រួចជិះកង់ទៅជួបនាង នាងក៏និយាយថា៖ បងគឺជាមនុស្សល្អម្នាក់ ប៉ុន្តែពួកយើងពិតជាមិនសាកសមនឹងគ្នាទេ។

បុរសម្នាក់ទៀតមានលុយ1000$ដូចគ្នា ហើយយកលុយ900$ជួលឡានBMWមួយគ្រឿង ចំណាយ100$ទិញកុលាប99ទង ហើយប្រាប់ខាងស្រីថា ខ្ញុំចូលចិត្តដើរកាន់ដៃគ្នាទៅញាំអីតិចតួច ហើយមិនចូលចិត្តចំណាយខ្ជះខ្ជាយទេ។ យប់នោះខាងស្រីជាអ្នកប៉ាវ ហើយក៏ទៅផ្ទះជាមួយគាត់ នាងនិយាយថាខ្ញុំចូលចិត្តជីវិតសាមញ្ញបែបនេះ។

រឿងនេះប្រាប់យើងថាក្នុងការរកសុីដើមទុនមិនសូវជាសំខាន់នោះទេ តែគំរូអាជីវកម្ម(Business Model) ពិតជាសំខាន់!

Cr: BP

10/03/2021

ពេលមាន ពាក់កាលៃគេថាពេជ្រ
ពេលមាន​ ស្លូតគេថាគួរអោយស្រលាញ់
ពេលមាន​ កាចគេថា មុឺងម៉ាត់
ពេលមាន​ ចេះជួយគេ គេថាមហាចិត្តល្អ
ពេលមាន​ ទៅណាគេចង់ស្គាល់
ពេលមាន​ សំបូរញាតិ្ត​
ពេលមាន​ ចូលចិត្តផឹកសុីគេថា មនុស្សគាត់សប្បាយៗ
ពេលមាន​ ធេី្វខ្លួនលេីក គេថាបងនឹងធ្វេីខ្លួនហំកាលីបidol
ពេលមាន​ ពាក់ក្លេក្លាក់ គេថាបងនឹងសាមញ្ញ ពេលមាន​ និយាយមកទឹកមាត់ប្រៃ គេចង់ស្តាប់ ពេលមាន​ ណែនាំគេត្រេកអរ
ពេលមាន​ ទៅលេងណាក៏គេទទួលដៃ១០
--------------------
ពេលអត់លុយ ពាក់ពេជ្រគេថាកាលៃ
ពេលស្លូតគេថាខ្លាចគេ
ពេលកាចគេស្អប់ ពេលជួយគេ គេថាអែបអប ទៅណាគ្មានអ្នកសូវចាំឈ្មោះ គេមិនចាប់អារម្មណ៍ ពេលចូលចិត្តផឹកសុី គេថាអត់កំនេីត ពេលធេី្វខ្លួនគេថាប្រឹងអីប្រឹងម៉េស ពេលអត់ធ្វេីខ្លួនគេថា ចូលគេមិនចុះ ពេលអត់លុយសំដីសាប​
ពេលអត់ទៅលេងអ្នកណាក៏គេភ័យខ្លាចតែខ្ជីលុយ 😓
👉លេីលោកនេះគ្មានអ្នកណាចង់ក្រទេ​
​ កុំមេីលងាយអ្នកក្រ​
🙏អ្នកអាចស្អប់ភាពក្រ​ តែមេត្តាកុំស្អប់អ្នកក្រ

គីមឡាងលក់ផលិតកូរ៉េសុទ្ធ ១០០% ផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាដោយ Momy Beauty
04/03/2021

គីមឡាងលក់ផលិតកូរ៉េសុទ្ធ ១០០% ផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា
ដោយ Momy Beauty

បញ្ញត្តិទាំង ៤ ដើម្បីវាងវៃនិយាយតិចស្តាប់ច្រើនប្រតិកម្មតិចសង្កេតច្រើន
21/02/2021

បញ្ញត្តិទាំង ៤ ដើម្បីវាងវៃ
និយាយតិច
ស្តាប់ច្រើន
ប្រតិកម្មតិច
សង្កេតច្រើន

02/02/2021

បេីចង់អោយឪពុកម្តាយអាយុវែងសុខភាពល្អ !

បេីស្រឡាញ់ គោរពឪពុកម្តាយ ចូរកុំកែរគាត់អី

គាត់ធ្វេីអីធ្វេីទៅអោយតែគាត់សប្បាយចិត្ត

យកតែរឿងសប្បាយៗទៅប្រាប់គាត់ទៅ បានហេីយ

កុំអោយគាត់ពិបាកចិត្តអោយគាត់ដឹងអី នោះគាត់នឹងគេងមិនលក់ កេីតជាជំងឺមិនខាន

កុំប្រាប់រឿងវិបត្តិរឺបញ្ហាទៅគាត់អី យ៉ាណាមិញគាត់ជួយអីអត់បានដដែលនឹង។

កុំប្រដៅគាត់ កុំនិយាយអ្វីទៅកាន់គាត់ដែលបញ្ជាក់ថាគាត់ខុសគាត់អន់។ល។

បេីចង់សគុណឪពុកម្តាយ គាត់ធ្វេីអីធ្វេីទៅអោយតែគាត់សប្បាយចិត្ត កុំអោយគាត់គិតច្រេីនពេក គាត់សំរាន្តបាន ហូបបាន សុខភាពគាត់ល្អ អាយុគាត់វែង យកគាត់ទៅពិនិត្យជំងឺអោយទៀងទាត់ កំដរគាត់ញាំបាយ ដេីរលេង នាំគ្នាទៅលេងគាត់អោយបានញឹកញាប់ ធ្វេីអោយគាត់សេីចអោយច្រេីន នោះបានបុណ្យណាស់ ។

Address

#560
Phnom Penh

Telephone

+85577495051

Website

Alerts

Be the first to know and let us send you an email when Kimlang Baby Stores Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category