23/08/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
—————————————————————
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សភាសាអង់គ្លេសទូទៅកម្រិតទី៣ ទី៦ ទី៩ និងទី១២
===================
🎥សូមរីករាយទស្សនាវីដេអូបង្ហាញចំណាប់អារម្មណ៍របស់សិស្សជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សកម្រិតទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ
២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព
៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល
៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ
៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ
៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)។