26/03/2025
[English Below]
ថ្ងៃទី 23 ខែមីនា ឆ្នាំ 2025 ក្រុមការងារ WeClean & Green បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកចូលរួមវគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែងក្រោមប្រធានបទ “ខ្ញុំកែច្នៃឡើងវិញ” ។
បន្ទាប់ពីការបណ្តុះបណ្តាលកាលពីសប្តាហ៍មុនស្តីពីការកែច្នៃកាកសំណល់ អ្នកចូលរួមទាំងអស់បានចូលរួមក្នុងការប្រកួតប្រជែងតាមក្រុមដែលពួកគេអនុវត្តផ្នែកមួយនៃចំណេះដឹងដែលពួកគេទទួលបាន។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការកែច្នៃ ការប្រើប្រាស់ឡើងវិញ ការផលិត និងអត្ថប្រយោជន៍នៃជីកំប៉ុសធម្មជាតិជាមួយសហគមន៍។
ការចូលរួមយ៉ាងក្លៀវក្លា និងសកម្មរបស់សិក្ខាកាមទាំងអស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍។ ក្នុងនាមក្រុមការងារ WeClean & Green យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានចូលរួម និងសហការជាមួយពួកយើង។
March 23, 2025, the WeClean & Green team organized a closing ceremony for the training course and presented certificates to the participants of the training and competition under the theme “I Recycle.”
Following last week’s training on waste recycling, all participants took part in a team-based competition where they applied part of the knowledge they had gained. The event aimed to promote and share knowledge and experiences related to recycling, reuse, production, and the benefits of natural compost with the community.
The enthusiastic and active participation of all the trainees significantly contributed to the sharing of knowledge, skills, and experiences. On behalf of the WeClean & Green team, we are truly delighted and would like to express our deepest gratitude to all participants for joining and collaborating with us.
#យើងស្អាតនិងបៃតង
;
European Union in Cambodia
https://web.facebook.com/Norad
https://web.facebook.com/NPACambodia
10/03/2025
[English Below]
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ យើងបានបញ្ចប់សិក្ខាសាលាមួយដែលបានបំផុសគំនិត និងផ្តល់ព័ត៌មានស្តីពីការធ្វើជីកំប៉ុស និងការកែច្នៃប្លាស្ទិកឡើងវិញ! 🌱♻️ យើងពិតជាសប្បាយរីករាយដែលឃើញយុវជនយើងមានចំណង់ចំណូលចិត្តស្រឡាញ់បរិស្ថាន ហើយមករួមគ្នាដើម្បីសិក្សានិងចែករំលែកចំណេះដឹងជាមួយគ្នា។ យើងបានពិភាក្សាអំពីវិធីជាក់ស្តែងដើម្បីកាត់បន្ថយកាកសំណល់ បង្កើតជីកំប៉ុសដែលសម្បូរសារធាតុចិញ្ចឹមសម្រាប់សួនច្បាររបស់យើង និងសិក្សាពីប្រភេទនៃប្លាស្ទិកនិងរបៀបនៃការកែច្នៃវាទៅជាសម្ភារៈមួយផ្សេងទៀត។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួម និងរួមចំណែកធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។ ការប្តេជ្ញាចិត្តរបស់អ្នកគឺជាអ្វីដែលយើងត្រូវការដើម្បីជំរុញការផ្លាស់ប្តូរ និងការពារបរិស្ថានរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ។🌍💚
This past Saturday, we successfully concluded a workshop that inspired and provided valuable insights on composting and plastic recycling! 🌱♻️ We were truly delighted to see our youth's enthusiasm and love for the environment as they came together to learn and share knowledge.
During the workshop, we discussed practical ways to reduce waste, create nutrient-rich compost for our gardens, and explore different types of plastics and how they can be recycled into new materials.
A heartfelt thank you to everyone who participated and contributed to making this event a success. Your dedication is exactly what we need to drive change and protect our environment for future generations. 🌍💚
04/03/2025
✨ចូលរួមអបអរសាទរចំពោះបេក្ខជនដែលជាប់ជាផ្លូវការ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃជីកំប៉ុស្តនិងការកែច្នៃកាកសំណល់ប្លាស្ទិក។
យើងនឹងស្វែងយល់ពីការអនុវត្តប្រកបដោយនិរន្តរភាព សិក្សាអំពីបច្ចេកទេសជីកំប៉ុស ស្វែងយល់ពីផលប៉ះពាល់និងការកែច្នៃកាកសំណល់ប្លាស្ទិកទាំអស់គ្នា។
🌱♻️ សម្រាប់អ្នកដែលមិនត្រូវបានជ្រើសរើស ពួកយើងក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានដាក់ពាក្យចូលរួមជាមួយពួកយើង។ ហើយយើងសង្ឃឹមថានឹងអាចចូលរួមជាមួយគ្នាក្នុងឱកាសក្រោយទៀត។ 🙌✨
✨Congratulations to the officially selected candidates for participating in the training course on composting and plastic waste recycling!
Together, we will explore sustainable practices, learn about composting techniques, and understand the impacts and recycling of plastic waste.
🌱♻️ For those who were not selected, we sincerely appreciate your interest and application. We hope to have the opportunity to collaborate with you in the future. 🙌✨
18/02/2025
[English Below]
📢តស់ចូលរួមជាមួយយើង!
🌿♻️តើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់និងចង់ចូលរួមជាចំណែកមួយជួយទៅដល់បរិស្ថានមែនទេ? ចូលរួមជាមួយពួកយើងក្នុងវគ្គបណ្តុះបណ្តាលអំពីការធ្វើជីកំប៉ុសនិងការកែច្នៃកាកសំណល់ប្លាស្ទិក។ស្វែងយល់ពីរបៀបកាត់បន្ថយកាកសំណល់ បង្កើតជីកំប៉ុសពីសំណល់ផ្ទះបាយ និងបំប្លែងផ្លាស្ទិចទៅជាផលិតផលថ្មី។ 🌱🌍
🗓 ផុតកំណត់ទទួលពាក្យ ៖ ០៤ មីនា ២០២៥
🔗 Apply now: https://forms.gle/qPpcFLqEtySvuUev5
⚠️កម្មវិធី: ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០២៥
📍ចូលរួមសិក្សា បង្កើតបច្ចេកទេសថ្មី និងធ្វើឱ្យសង្គមកាន់តែបៃតង! ចុះឈ្មោះឥឡូវនេះតាម QR Code នៅក្នុងរូបភាព!
📢 Join with us!
🌿♻️Are you passionate about the environment? Join us for an exciting workshop on composting techniques and plastic waste upcycling! Learn how to reduce waste, create compost from kitchen scraps, and transform plastic into new products.🌱🔄
🗓 Deadline: March 4, 2025
🔗 Apply now: https://forms.gle/qPpcFLqEtySvuUev5
⚠️Event Date: 08th, March 2025
📍Join us to learn new skills, innovate, and make the world greener! Register now via the QR Code in the image!
06/02/2025
[English below]
[WeClean and Green]
ហេតុអ្វីបានជាយើងត្រូវបែងចែកសំរាមទៅតាមប្រភេទរបស់វា?
ការបែងចែកកាកសំណល់មានសារៈសំខាន់ក្នុងការការពារបរិស្ថាន និងអភិរក្សធនធាន។ វាកាត់បន្ថយការបំពុល និងអាចកែច្នៃឡើងវិញដូចជា ក្រដាស ផ្លាស្ទិក និងលោហៈ ដោយសន្សំសំចៃថាមពល។ កាកសំណល់សរីរាង្គអាចប្រើជាជីកំប៉ុស ជំនួសការផលិតឧស្ម័នមេតាន។ ការបែងចែកត្រឹមត្រូវកាត់បន្ថយសំរាមនៅទីលានចាក់សំរាម បង្កើតការងារ និងលើកទម្លាប់និរន្តរភាព។ វាជាជំហានតូចមួយដែលមានឥទ្ធិពលធំលើការកសាងអនាគតបៃតង។
Why do we need to classify the trash by their types?
Proper waste separation helps keep our environment clean and preserves natural resources. It reduces pollution and allows materials like paper, plastic, and metal to be recycled, saving energy and valuable resources. Organic waste can be turned into compost instead of producing harmful methane gas. By sorting waste correctly, we can minimize landfill waste, create job opportunities, and promote sustainable habits. It’s a simple action that makes a big difference in building a cleaner, greener future for everyone.
#យើងស្អាតនិងបៃតង
10/01/2025
[English below]
[WeClean and Green]
** ស្វាគមន៍ការត្រឡប់មកជាថ្មីរបស់ពួកយើង
ជាថ្មីម្តងទៀតជាមួយពួកយើងក្នុងបេសកកម្ម ចក្ខុវិស័យ នឹងទិសដៅរួមគ្នាមួយក្នុងការ ឈានទៅរកបរិស្ថានស្អាត នឹងស្រស់បំព្រង។ ជាមួយគ្នានឹងការត្រឡប់មកវិញនេះផងដែរ ពួកយើងមានសេចក្តីសោមនសរីករាយ ក្នុងចែករំលែកនៅវិធីសាស្រ្តងាយៗមួយចំនួនដែលអ្នកទាំងអស់គ្នា អាចធ្វើបានជាផ្នែកតូចមួយដែលអាចនាំមកនៅ ការផ្លាស់ប្តូរដ៏ធំក្នុងសហគមន៍ដែលគ្មានសំរាម។ ងាកមករួមគ្នាដើម្បី សម្អាតសំរាមនៅក្នុងសហគមន៍ ផ្តើមចេញពីយើងទាំងអស់គ្នា។
** Wellcome back to us again in 2025
Once again with us in the same mission, vision and the same gaol for our clean community and fresh. At the same time with this come back we have a great honor to share a few tips start from us with small action to call the big imapact that lead our community with no trash. No trash in community start from us now.
#យើងស្អាតនិងបៃតង
25/08/2024
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ ថ្មីៗនេះ
ក្រុម WEClean&Green បានដឹកនាំក្រុមចុះទៅកាន់ "សាលាអនុវិទ្យាល័អង្គចង្អេរ" ដែលមានទីតាំងស្ថិតនៅ ភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ក្រោមសកម្មភាពប្រមូលទិន្នន័យអំពីការផ្លាស់ប្ដូរឥរិយាបទទុកដាក់សំរាម និងសំណូមពររបស់សាលាទៅលើបញ្ហាបរិស្ថាន ព្រមជាមួយការក្រើនរំលឹកតាមរយៈការបង្រៀននិងសួរទៅកាន់សិស្សានុសិស្សអំពីបរិស្ថាន សំរាម អនាម័យ ការគ្រប់គ្រងសំរាម និងគោលការណ៍ 3R (Reduce Reuse Recycle)ផងដែរ។
ក្រុមការងារ សូមថ្លែងអំណរគុណជាខ្លាំង ចំពោះការឧបត្ថម្ភគាំទ្រថវិកាពីអង្គការ Youth Resource Development Program (YRDP) Cambodia តាមរយៈវគ្គបណ្ដុះបណ្ដាលពីរសប្ដាហ៍ "Trash & I" ដោយ គ្មានទេសំរាម-No Trash។
ជាចុងក្រោយ សូមជូនពរទៅកាន់ដល់ក្រុមការងារ អុ្នកគ្រូលោកគ្រូ សិស្សានុសិស្សនិងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ជួបតែសំណាងល្អ និងមានពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ ។
ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា🍀
WEClean&Green
#យើងស្អាតនិងបៃតង