11/11/2025
Oral Health Bureau, Ministry of Health
Oral health programme in Cambodia
11/11/2025
29/10/2025
11/10/2025
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលស្តីពី ការលាបថ្នាំភ្លុយអរ៉ាយ ដើម្បីការការពាររោគពុកធ្មេញលើកុមារតូច ក្នុងកម្មវិធីស្នាមញញឹមកុមារកម្ពុជា នៅមន្ទីរសុខាភិបាលខេតកំពង់ចាម បានបន្តឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់នៅមណ្ឌលសំបួរមាស ក្រោមការចូលរួមយ៉ាងសកម្ម ដោយសេចក្តីសោមនស្សរីករាយពីសិក្ខាកាមទាំងអស់។ សូមអរគុណនៅការគាំទ្រ និងកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការថែទាំសុខភាពមាត់ធ្មេញបឋម។
11/10/2025
នៅថ្ងៃទី៩ដល់១០ ខែតុលា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលខេត្តកំពង់ចាម និងការិយាល័យសុខភាពមាត់ធ្មេញ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ដោយមានការជួយ ឧបត្ថម្ភ និងបច្ចេកទេសក្នុងការលាបថ្នាំ ពីមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍សម្រាប់សុខភាពមាត់ធ្មេញរបស់ប្រជាជន នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការលាបថ្នាំភ្លុយអរ៉ាយ ដើម្បីការការពាររោគពុកធ្មេញលើកុមារតូច ក្នុងកម្មវិធីស្នាមញញឹមកុមារកម្ពុជា ដែលជាផែនការសកម្មភាពជាតិសុខភាពមាត់ធ្មេញ២០២៣ - ២០៣០ ទីតាំងនៅមន្ទីរសុខសភិបាលខេត្តកំពង់ចាម ដែលមានការចូលរួមជាគណធិបតីពីឯកឧត្តមប្រធានមន្ទីរ ព្រមទាំងបានចែកឧបករណ៍ សម្ភារៈ ថ្មាំលាបFV ដល់មណ្ឌលសុខភាពចំនួន១៥ និងបុស្តិ៍សុខភាព១ ក្នុងស្រុកប្រតិបត្តិកំពង់ចាមនិងកំពង់សៀម ដើម្បីធ្វើការការពារសុខភាពមាត់ធ្មេញជូនដល់ប្រជាជន។
20/09/2025
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការិយាល័យសុខភាពមាត់ធ្មេញ នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលសហការសម្រាប់នវានុវត្តន៍ផ្នែកសុខភាពមាត់ធ្មេញរបស់ប្រជាជន(CIPO)នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានចុះទៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដើម្បីធ្វើការប្រជុំពិភាក្សាអំពីសកម្មភាពស្នាមញញឹមកុមារកម្ពុជា ដែលស្ថិតនៅក្នុងផែនការសកម្មភាពជាតិសុខភាពមាត់ធ្មេញឆ្នាំ២០២៣ ដល់២០៣០ ដែលនឹងរៀបចំអនុវត្តនៅតាមមណ្ឌលសុខភាព។ កិច្ចប្រជុំនេះមានការចូលរួមជាគណធិបតីដោយឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្ត។ លទ្ធផលនៃការប្រជុំពិភាក្សាគឺមានការគាំទ្រទាំងស្រុងនៅសកម្មភាពអនុវត្តកម្មវិធីស្នាមញញឹមកុមារកម្ពុជា ពីឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៅក្នុងខេត្តកំពង់ចាម។
11/07/2025
សកម្មភាពចុះអភិបាលត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីសុខភាពមាត់ធ្មេញនៅមន្ទីរពេទ្យនិងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគីរី និងរតនគិរី ក្រោមការចុះពិនិត្យដោយឯកឧត្តមអឿន បូរារ័ត្ន៍រដ្ឋលេខាធិការទទួលបន្ទុកកម្មវិធីសុខភាពមាត់ធ្មេញរួមជាមួយដោយឯកឧត្តមអគ្គនាយករងបច្ចេកទេសសុខាភិបាល និងក្រុមការងារការិយាល័យសុខភាពមាត់ធ្មេញ កាលពីថ្ងៃទី០១ ដល់០៤ ខែកក្កដា ឆ្នាំ២០២៥ លើសេវាព្យាបាលមាត់ធ្មេញសាធារណៈ ដោយមានការប្រជុំពិភាក្សាជាមួយលោកអនុប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ និងប្រធានផ្នែកព្យាបាលមាត់ធ្មេញ ដើម្បីពង្រីកនៅសេវាព្យាបាលមាត់ធ្មេញឱ្យបានកាត់តែប្រសើរ ដោយសូមដល់មន្រី្តត្រូវមានឆន្ទ: ទទួលខុសត្រូវការងារខ្ពស់ក្នុងការព្យាបាលជូនប្រជាពលរដ្ឋនៅតំបន់នោះ។
18/06/2025
នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2025 លោកអនុប្រធាននាយកដ្ឋាន លោកស្រីអនុប្រធាន និងមន្ត្រី ការិយាល័យសុខភាពមាត់ធ្មេញ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល បានចុះធ្វើការត្រួតពិនិត្យ វាយតម្លៃការផ្តល់សេវាសុខភាពមាត់ធ្មេញ ដល់កុមារ នៅគ្លីនិកធ្មេញកុមារ និងការលាបថ្នាំភ្លុយអរ៉ាយ វ៉ានីស ដល់កុមារតូចដែលបានមកមណ្ឌលសុខភាព ក្នុងស្រុកប្រតិបត្តិកំពត របស់អង្គការគម្រោងពុទ្ធិករបណ្ណាល័យកម្ពុជា នៅខេត្តកំពត។ សកម្មភាពការងារក្នុងការសហការរបស់អង្គការ និងមណ្ឌលសុខភាពជាមួយកម្មវិធីបញ្ចូលលាបថ្នាំភ្លុយអរលើធ្មេញដើម្បីការពាររោគពុកអ្មេញ គឺបានល្អប្រសើរ ចំណែកកម្មវិធីអប់រំ ថែទាំ ព្យាបាលមាត់ធ្មេញដល់កុមារតាមសាលាបឋមសិក្សា និងនៅគ្លីនិកធ្មេញរបស់អង្គការឃើញថាបានជ្រាបនៅការយល់ដឹង និងជួយសម្រន់ បំបាត់ការឈឺចាប់ ការការពារ នៅបញ្ហាសុខភាពមាត់ធ្មេញរបស់កុមារ ចំណែកការរៀបចំគ្លីនិកធ្មេញក្បាលរមាស គឺការការពារការចម្លងរោគបានល្អ ផ្តល់ការព្យាបាលបានទាន់ពេលវេលាវេលាដល់កុមារ។ សូមកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការគម្រោងពុទ្ធិករបណ្ណាល័យដែលមានសុច្ឆន្ទ:ក្នុងការជួយសុខភាពមាត់ធ្មេញរបស់កុមារឱ្យបានល្អ ដើម្បីកុមារមានសុខមាភាពពេញលេញ។🙏❤️
09/06/2025
ក្រុមការងារចុះអភិបាលត្រួតពិនិត្យលើវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅតាមមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត
——
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយសកម្មភាពចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពទូទៅក្នុងផ្នែកផ្តល់សេវាសុខភាពមាត់-ធ្មេញ របស់មន្ទីរពេទ្យ ឯកឧត្តមរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ជូនដល់មន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៦ចំណុច សំដៅដល់គុណតម្លៃចម្បង នៃការងារផ្តល់សេវាសុខភាពមាត់-ធ្មេញគឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដូចខាងក្រោម៖
១) រៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការរៀបចំកែលម្អ ផ្នែកសុខភាពមាត់-ធ្មេញ រចនាសម្ព័ន្ធបុគ្គលិក និងការស្នើសុំឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។
២) រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។
៣) ពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ឱ្យបានត្រឹមត្រូវ។
៤) សូមឱ្យគណៈទន្តពេទ្យ និងគណៈគិលានុបដ្ឋាក រៀបចំផែនការអនុវត្តរបស់ខ្លួនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ នូវគុណវឌ្ឍិរបស់អ្នកប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
៥) សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធការងារគ្រប់គ្រងសេវាឯកជន រួមមានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បន្តចុះពង្រឹងត្រួតពិនិត្យ នៅតាមទីតាំងផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំជំងឺមាត់-ធ្មេញ ឯកជនឱ្យបានហ្មត់ចត់ មុនផ្តល់លិខិតអនុញ្ញាតប្រកបវិជ្ជាជីវៈ ជូន ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។
៦) សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល យកចិត្តទុកដាក់ សហការគាំទ្រ ដល់មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ ដើម្បីជម្រុញសកម្មភាពផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅគ្រប់មូលដ្ឋានសុខាភិបាលខ្លួន ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រដល់សកម្មភាពផ្តល់សេវាសុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះបម្រើជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមពី លោកវេជ្ជបណ្ឌិត ជិន កែវសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ លោកស្រីឱសថការី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ត្រីការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ នៃមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ត្រីពាក់ព័ន្ធ និងអង្កការដៃគូរផងដែរ៕
28/05/2025
ក្រុមការងារចុះអភិបាលត្រួតពិនិត្យលើវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅតាមមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត
===========
ចាប់ពីថ្ងៃទី២២ ដល់២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកឆ្លូង មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ក្រោយសកម្មភាពចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពទូទៅក្នុងផ្នែកផ្តល់សេវាសុខភាពមាត់-ធ្មេញ របស់មន្ទីរពេទ្យ ឯកឧត្តមរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ជូនដល់មន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៤ចំណុច សំដៅដល់គុណតម្លៃចម្បង នៃការងារផ្តល់សេវាសុខភាពមាត់-ធ្មេញគឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដូចខាងក្រោម៖
១) រៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការរៀបចំកែលម្អ ផ្នែកសុខភាពមាត់-ធ្មេញ រចនាសម្ព័ន្ធបុគ្គលិក និងការស្នើសុំឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។
២) រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។
៣) ពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ឱ្យបានត្រឹមត្រូវ។
៤) សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សហការយកចិត្តទុកដាក់ ជម្រុញគាំទ្រសកម្មភាពផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅគ្រប់មូលដ្ឋានសុខាភិបាលខ្លួន ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រសកម្មភាពលើកកម្ពស់ការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះបម្រើជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ត្រីការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ នៃមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធផងដែរ៕
Click here to claim your Sponsored Listing.
Location
Contact the school
Website
Address
#80, Samdech Penn Nouth Boulevard (289)
Phnom Penh