13/12/2025
នាព្រឹក ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
វិទ្យាល័យព្រះយុគន្ធរ មានគោលជំហរយ៉ាងរឹងប៉ឹង និងជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រនូវការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំ និង ព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចប់ជម្លោះរវាង ខ្មែរ និង សៀម ។ យ៉ាងណាក៏មិញ ក៏សូមអរគុណ និង ដឹងគុណយ៉ាងក្រៃលែងដល់បងប្អូន វរៈកងទ័ពជួរមុខដែលបានខិតខំតស៊ូព្យាយាម និង ពលីសាច់ស្រស់ឈាមស្រស់ ក្នុងការថែរក្សាទឹកដី មាតុភូមិយើងទាំងអស់គ្នា ៕