30/01/2026
ការផ្តល់ជូនពិសេសសម្រា់សិស្សថ្មី!!!
Special Offer for New Student!
សាលារៀន អារីហ្សូន ផ្តល់ជូននូវកម្មវិធីសិក្សាសម្បូរបែបរួមមាន៖
📌កម្មវិធីសិក្សា៣ភាសា(K-12)
📌ចំណេះទូទៅខ្មែរ
📌កម្មវិធីសិក្សាសឹង្ហបុរី
📌ថ្នាក់ភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង
--------
សម្រាប់ព័ត៌មានបន្ថែម៖
🏠 សាលារៀនអារីហ្សូនសាខាច្បារអំពៅ១
☎️ 081 900 824
🏠 ទីតាំង៖ ផ្ទះលេខ៥ B0, B1, B2, B3 ផ្លូវលេខ៣៦១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យបង្អែកច្បារអំពៅ) https://shorturl.at/K2ZnU
07/01/2026
សូមអបអរសាទរ សិស្សានុសិស្សថ្នាក់បឋមសិក្សាចំណេះទូទៅខ្មែរដែលខិតខំសិក្សាទទួលបានលទ្ធផលល្អជាប់ជាសិស្សឆ្នើមក្នុងតារាងកិត្តិយស ប្រចាំខែធ្នូ ឆ្នាំសិក្សា ២០២៥-២០២៦។
សាលារៀន អារីហ្សូន ផ្តល់ជូននូវកម្មវិធីសិក្សាសម្បូរបែបរួមមាន៖
📌កម្មវិធីសិក្សា៣ភាសា(K-12)
📌ចំណេះទូទៅខ្មែរ
📌កម្មវិធីសិក្សាសឹង្ហបុរី
📌ថ្នាក់ភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង
--------
សម្រាប់ព័ត៌មានបន្ថែម៖
🏠 សាលារៀនអារីហ្សូនសាខាច្បារអំពៅ១
☎️ 081 900 824
🏠 ទីតាំង៖ ផ្ទះលេខ៥ B0, B1, B2, B3 ផ្លូវលេខ៣៦១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យបង្អែកច្បារអំពៅ) https://shorturl.at/K2ZnU
05/01/2026
Happy Birthday Her Excellency!
សារលិខិតជូនពរ លោកជំទាវ ឧកញ៉ា ទា ដាវី ក្នុងឱកាសពិធីខួបកំណើតគម្រប់ ៥៤ឆ្នាំ។
05/01/2026
សូមអបអរសាទរ សិស្សានុសិស្សថ្នាក់មធ្យមសិក្សាចំណេះទូទៅខ្មែរដែលខិតខំសិក្សាទទួលបានលទ្ធផលល្អជាប់ជាសិស្សឆ្នើមក្នុងតារាងកិត្តិយស
សាលារៀន អារីហ្សូន ផ្តល់ជូននូវកម្មវិធីសិក្សាសម្បូរបែបរួមមាន៖
📌កម្មវិធីសិក្សា៣ភាសា(K-12)
📌ចំណេះទូទៅខ្មែរ
📌កម្មវិធីសិក្សាសឹង្ហបុរី
--------
សម្រាប់ព័ត៌មានបន្ថែម៖
🏠 សាលារៀនអារីហ្សូនសាខាច្បារអំពៅ១
☎️ 081 900 824
🏠 ទីតាំង៖ ផ្ទះលេខ៥ B0, B1, B2, B3 ផ្លូវលេខ៣៦១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យបង្អែកច្បារអំពៅ) https://shorturl.at/K2ZnU
31/12/2025
ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នៃឆ្នាំថ្មី ឆ្នាំសកល សូមគោរពជូនពរ ឧកញ៉ា វេជ្ជបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ទទួលបាននូវ សុភមង្គលវិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃនិងសម្រេចជោគជ័យថ្មីបន្ថែមទៀត ក្នុងបេសកកម្មដឹកនាំស្ថាប័នអប់រំ អេជីកាន់តែមានការវិវឌ្ឍន៍ និងរីកចម្រើនជានិរន្តរ។
សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រះព្រហ្ម ព្រះឥន្ទ ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យតេជះបារមី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សានិងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឧកញ៉ា វេជ្ជបណ្ឌិត និងលោកជំទាវព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពីគណៈគ្រប់គ្រងសាលា និងបុគ្គលិកសិក្សាទាំងអស់ នៃស្ថាប័នអប់រំ អេជី
31/12/2025
រីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៦!
នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ នេះ សូមគោរពជូនពរគណៈគ្រប់គ្រង
បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាល សិស្សានុសិស្ស
និងប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមទទួលបាននូវសុខភាពល្អបរិបូណ៍
កម្លាំងកាយមាំមួន បញ្ញាឈ្លាសវៃ
និងទទួលបានជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ។
ដោយសេចក្តីគោរព និងស្រលាញ់ពី
សាលារៀន អារីហ្សូន(សាខាច្បារអំពៅ១)
30/12/2025
សកម្មភាពពិសោធរបស់សិស្សានុសិស្សថ្នាក់ទី ៧ នៃសាលារៀន អារីហ្សូន មុខវិជ្ជា គីមីវិទ្យា ប្រធានបទ៖ បំលែងដោយល្បាយ (ម្សៅមេនំ និងទឹកខ្មេះ)។ 👩🔬🧪
ការពិសោធនេះធ្វើឡើងក្នុងគោលបំណង អោយសិស្សានុសិស្សយល់ដឹងពីការបំលែងនៃល្បាយ ដោយប្រើប្រាស់គ្រឿងផ្សំដូចជា ម្សៅមេនំ (Baking Soda) ទឹកខ្មេះ។
🔬 សម្ភារៈសម្រាប់ពិសោធមាន៖
- ប៉េងប៉ោង
- កៅស៊ូកង សំបកដបទឹកមានចំណុះ 500ML
- និងក្រដាសរឹង។
បន្ទាប់មក សិស្សានុសិស្ស បានសហការជាក្រុមក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់អ្នកគ្រូរហូត បានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។
30/12/2025
រៀន ១ ឆមាស ឥតគិតថ្លៃ នៅសាលារៀន អារីហ្សូន 📣
សាលារៀន អារីហ្សូន ផ្តល់ជូននូវកម្មវិធីសិក្សាសម្បូរបែបរួមមាន៖
📌កម្មវិធីសិក្សា៣ភាសា(K-12)
📌ចំណេះទូទៅខ្មែរ
📌កម្មវិធីសិក្សាសឹង្ហបុរី
ត្រីមាសទី ៣ ចូលរៀនថ្ងៃទី ២៣ កុម្ភៈ ២០២៦
🎁 សិស្សថ្មី ចុះឈ្មោះថ្ងៃនេះ រៀន ១ ឆមាស ឥតគិតថ្លៃ
🎁 សិស្សកំពុងសិក្សា បង់ថ្លៃសិក្សាថ្ងៃនេះ ទទួលបានសាច់ប្រាក់ត្រឡប់រហូតដល់ ២០%
សុពលភាព៖ ត្រឹមថ្ងៃទី ២ មករា ឆ្នាំ២០២៦ នេះប៉ុណ្ណោះ
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
---------
សម្រាប់ព័ត៌មានបន្ថែម៖
🏠 សាលារៀនអារីហ្សូនសាខាច្បារអំពៅ១
☎️ 081 900 824
🏠 ទីតាំង៖ ផ្ទះលេខ៥ B0, B1, B2, B3 ផ្លូវលេខ៣៦១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យបង្អែកច្បារអំពៅ) https://shorturl.at/K2ZnU
18/12/2025
ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន និងសាលាអន្តរជាតិ ហ្រ្គេនម៉ោន នឹងរៀបចំកម្មវិធីប្រកួត AG Pronunciation Contest 2026 សម្រាប់សិស្សានុសិស្សទាំងអស់ ដើម្បីបង្ហាញសមត្ថភាពនៃការអានពាក្យជាភាសាអង់គ្លេស ក៏ដូចជាពង្រឹងទៅលើជំនាញនៃការនិយាយ ការស្តាប់ និងបង្កើនទំនុកចិត្តក្នុងការនិយាយជាសាធារណៈផងដែរ 🗣️✨។
សិស្សានុសិស្សជ័យលាភីនឹងមានឱកាសទទួលបានរង្វាន់ជាច្រើនរួមមាន មេដាយ និងរង្វាន់ផ្សេងៗទៀតជាច្រើន 🏆🎁។
📅ព័ត៌មានលម្អិតនៃការប្រកួតនេះមានដូចខាងក្រោម៖
📅 រយៈពេលទទួលចុះឈ្មោះចាប់ពីថ្ងៃទី ១៧ ធ្នូ ២០២៥ រហូតដល់ថ្ងៃទី ៥ មករា ២០២៦
📝 សូមចុះឈ្មោះតាមលីង ឫអាចស្កេន QR Code នៅលើរូបភាពនេះ
https://forms.gle/mdUH6bJHLf3ztkfE6
🗓️ កាលបរិច្ឆេទនៃការប្រកួត: ១០ មករា ២០២៦ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
* ខចែង និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
----
AG Education, comprising Arizon School and Grand Mount International School, will be hosting the AG Pronunciation Contest 2026 🗣️✨.
This event represents an excellent opportunity for our students to strengthen their speaking and listening skills, build confidence in public performance, and compete for many exciting prizes 🏆🎁.
📅 The contest is scheduled as follows:
🗓️ Contest Date: 10 January 2026 (Semi-Final Round)
📅Registration Period: 17 December 2025 - 5 January 2026
📝Registration Link: https://forms.gle/mdUH6bJHLf3ztkfE6 or scan QR Code on the poster.
* Terms & Conditions apply.
18/12/2025
ជូនចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សគ្រប់រូប!
ដោយស្ថានការណ៍នៅសមរភូមិមុខកាន់តែមានភាពតានតឹង ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី ក៏ដូចជាស្ថាបនិកមូលនិធិ Arizon Foundation បានផ្តួចផ្តើមគំនិតរៀបចំ និងបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា “មូលនិធិសមរភូមិមុខ” ក្រោមអត្ថន័យរួមគ្នាក្នុងស្មារតីសាមគ្គីភាព និងទឹកចិត្តសង្រ្គោះដល់កងទ័ពជួរមុខ ព្រមទាំងក្រុមគ្រួសារដែលត្រូវភៀសសឹកជាច្រើន។
សម្រាប់ការបរិច្ចាគជាថវិកា លោកអ្នកអាចប្រើប្រាស់ QR Code ដែលបានភ្ជាប់នៅលើ Poster នេះ
- ឈ្មោះគណនី ARIZON GROUP CO.,LTD (FOUNDATION) សម្រាប់ប្រាក់ដុល្លារ
- ឈ្មោះគណនី Arizon School សម្រាប់ប្រាក់រៀល
*សម្រាប់ការបរិច្ចាគជាសម្ភារៈ គ្រឿងឧបភោគ បរិភោគផ្សេងៗ លោកអ្នកអាចអញ្ជើញមកទីតាំងដូចខាងក្រោម៖
1- សាលារៀនអារីហ្សូនសាខាច្បារអំពៅទី២ | 081 900 823 | https://shorturl.at/GHZnu
2- សាលារៀនអារីហ្សូនសាខាច្បារអំពៅទី១ | 081 900 824 | https://shorturl.at/K2ZnU
3-សាលារៀនអារីហ្សូនសាខាផ្សារដើមថ្កូវ | 081 900 830 | https://shorturl.at/0wUJt
4-សាលារៀនអារីហ្សូនសាខាទួលគោក | 081 900 815 | https://shorturl.at/fskgG
5-សាលារៀនអារីហ្សូនសាខាឫស្សីកែវ | 081 900 827 | https://shorturl.at/bgOVn
6-សាលារៀនអារីហ្សូនសាខាខេត្តសៀមរាប | 081 900 825 | https://shorturl.at/WnHJY
7- សាលារៀនអារីហ្សូនសាខាខេត្តកំពង់ធំ | 081 900 829 | https://shorturl.at/qemAW
8- សាលាអន្តរជាតិហ្រ្គេនម៉ោន | 081 900 820 | https://shorturl.at/JApnZ
ការចូលរួមរបស់លោកអ្នក ពិតជាមានសារៈសំខាន់ក្នុងការជួយដល់បងៗកងទ័ពជួរមុខ និងប្រជាពលរដ្ឋខ្មែរយើងដែលកំពុងជួបទុក្ខលំបាក។ សូមគោរព និងថ្លែងអំណរគុណដល់បងប្អូនខ្មែរគ្រប់រូប សម្រាប់ការចូលរួមប្រកបដោយស្មារតីសាមគ្គីភាព!