Ksc Structure (Civil engineering lecturer)

Ksc Structure (Civil engineering lecturer)

Share

I am a structural engineering lecturer in Phonm Penh, Cambodia. My subjects at university are : Des

ខ្ញុំស្រលាញ់វិស្វករ ចុះអ្នកវិញ? ( I love Civil engineers and U?) 01/05/2017

និស្សិតស្រី រៀនវិស្វករសំណង់មានអ្វីដែលមិនល្អ?

ខ្ញុំស្រលាញ់វិស្វករ ចុះអ្នកវិញ? ( I love Civil engineers and U?) 16/10/2016

មានពេលខ្លះតូចចិត្តដែរហ្នឹង !

General consultancy and advice 05/08/2016

មនុស្សមួយចំនួននឹងអាចមានក្តីសុបិន្ត និងការស្រលាញ់ ទៅលើការងារមួយចំនួនតាំងពីវ័យក្មេងរៀងៗគ្នា អ្នកខ្លះ ចង់ក្លាយទៅជាវិស្វករសំណង់ វិស្វករអគ្គិសនី មេធាវី ប្រធានក្រុមហ៊ុន គ្រូពេទ្យ ជាដើម។ ដោយផ្តើមចេញ ពីកុមារីម្នាក់ ដែលមានក្តីស្រមៃមួយដ៏ច្បាស់លាស់កញ្ញា រី នីតា បានបញ្ចប់ការសិក្សា ថ្នាក់ទី១២ នៅឆ្នាំ ២០០៩ ក៏បានសំរេចចិត្តដើម្បីចូលរៀន លើជំនាញដែលខ្លួនស្រលាញ់តាំងពីក្មេងគឺ វិស្វកម្មសំណង់ស៊ីវិល។ ដោយសារតែ នីតា មានសមត្ថភាពលើតែភាសាអង់គ្លេស ដូចនេះ ធ្វើឲ្យ នីតា ព្យាយាមស្វែងរកសាលា ណាដែលប្រើភាសាអង់គ្លេស និងភាសាខ្មែរ ក្នុងការសិក្សា។ មិនយូរប៉ុណ្ណាះ នីតា ក៏បានទទួលពត៌មានពីមិត្តភក្រថា មាន សាលាបច្ចេកទេសរបស់រដ្ន មួយកន្លែងនៅភ្នំពេញ ដូចនេះ នីតាក៏បានព្យាយាម ស្វែងរកដើម្បីដាក់ពាក្យចូលរៀន នៅសាលានោះ គឺ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ។ ដោយសារនិស្ស័យចូលចិត្ត តាំងពីវ័យក្មេង ធ្វើឲ្យ នីតា បានយកទុកដាក់ក្នុងការសិក្សា របស់ខ្លួន យ៉ាងខ្លាំង។ នាងទទួលស្គាល់ថា ការសិក្សា មុខវិជ្ជាជាច្រើន នៅក្នុងវិស្វកម្មសំណង់នេះ ពិតជាមិនងាយស្រួលនោះទេ ពីព្រោះ អាចនិយាយថា មុខវិជ្ជាភាគច្រើន ត្រូវការគណិតវិទ្យា។
ទោះយ៉ាងនេះក្តី តែ នីតា បានឆ្លងកាត់ មុខវិជ្ចាទាំងនេះ បានយ៉ាងងាយពីព្រោះ តែមានការតាំងចិត្ត ការតស៊ូ នេះឯង។ ពេលវេលាចេះតែកន្លង ពី មួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ នៅទីបំផុត នាងបានបំពេញក្តីសុបិន្តរបស់ខ្លួន ដោយបានបញ្ចប់ការសិក្សាលើជំនាញនេះដោយជោគជ័យ ក្នុងឆ្នាំ ២០១៣ នៅក្នុងរយៈពេល ៥ឆ្នាំនេះ។
បើសិនជានិយាយពីឧបសគ្គលើ ការសិក្សា នីតា មិនសូវមានឧបសគ្គលើ ថវិកា ប៉ុណ្ណោះទេ ពីព្រោះ និស្សិតនារីដែលបានសិក្សា NTTI តែងតែបានទទួលអាហារូបករណ៍ ៥០ ភាគរយ និងបូកថែម នីតារៀនពូកែទៀត នោះ ធ្វើឲ្យនាង ស្ទើរបាន អាហារូបករណ៍ ១០០ ភាគរយ។
ខ្ញុំចង់បញ្ជាក់ថា នីតា ជានិស្សិត ផ្នែកវិស្វកម្មសំណង់ ជំនាន់ទី ០៩ ផងដែរ។
បើសិនជា និយាយលើការងារវិញ នីតាបាន ចាប់ផ្តើមចូលធ្វើការ តាំងពីមុនបញ្ជប់ការសិក្សា ទៅទៀត ដូចនេះ ធ្វើឲ្យនាងទទួលប្រាក់ខែ ត្រឹមតែ២៨០០០ រៀល តែប៉ុណ្ណាះ នៅពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនាង បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រ ហើយ នោះ នីតាក៏ទទួលប្រាក់ខែ មួយដែលសមរម្យជាងនេះគឺប្រហែលជា ជាង 500$ និងជាពិសេសមកដល់ពេលនេះ នីតាបានទទួលប្រាក់ខែ ជាង 600$ ក្នុងមួយខែ ផងដែរ។ បើសិនជា តូនាទី របស់នាងវិញ អាចនិយាយបានថា ជាតួនាទីមួយដែលល្អប្រសើរបំផុតគឺ នីតាជា វិស្វករខាងផ្លូវ (Road engineer) ដែលការងាររបស់នាងភាគច្រើន នៅនឹង ការិយាល័យ ដូចជា ត្រូតពិនិត្យ និងបង្កើត ប្លង់ ជាដើម។
តើអ្វីទៅដែលហៅថា ភាពជោគជ័យដែលមនុស្សម្នាក់ៗចង់បាន? តាម នីតា និយាយ ទោះបីជានាង បានបំពេញក្តីសុបិន្ត ជាវិស្វករសំណង់ម្នាក់ បានទទួលប្រាក់ខែដ៏សមរម្យមួយ ពិតមែន តែ នីតានៅតែគិតថានាងមិនទាន់ជោគជ័យនៅឡើយទេ។ ភាគជោគជ័យរបស់នាង ដែលចង់បាននោះគឺ ការបន្តសិក្សា ជាបន្តនៅថ្នាក់អនុបណ្ឌិត (master degree) និង មួយទៀតគឺ ការទទួលស្គាល់ជាផ្លូវការនូវសមត្ថភាព របស់នាងពីគ្រប់បណ្តាក្រុមហ៊ុនសំណង់ នីមួយៗ ផងដែរ។ ខ្ញុំគិតថា នេះអាចនិយាយបានថាជាការតាំងចិត្តមួយដ៏ល្អ ដែល និស្សិតវិស្វករនារី ដទៃទៀត គួរតែយកជាគំរូ ផងដែរ។
នៅទីបព្ចាប់ នីតា សូមឲ្យនិស្សិតវិស្វករនារី ត្រូវតែ ព្យាយាមក្នុងការសិក្សា ត្រូវឲ្យតម្លៃ លើការសិក្សារបស់ខ្លូន។ សម្រាប់សម័យនេះ នារី នឹងអាចមានសមត្ថភាព ដូច ឬ អាចលើស ពីវិស្វករ បុរស ទៀតផងក៏មាន។
មានពេលខ្លះ ជីវិតដូចជាឯកកា បន្តិច ទៅលើការងារ តែមនុស្សភាគច្រើននៅតែ រីករាយ ទៅលើការងាររបស់ខ្លួន ពីព្រោះបានធ្វើអ្វីដែលខ្លួនចូលចិត្តឬ ជាក្តីស្រមៃមួយ ពីវ័យក្មេង។
អរគុណដល់អ្នកទាំងអស់គ្នា ដែលបានអានអត្ថបទពី វិស្វករនារីម្នាក់ !
តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងនេះ សម្រាប់ជីវិតវិស្វករសំណង់?
សូមជួយ like , comments and share ដើម្បីលើទឹកចិត្ត ដល់ នីតា ទាំងអស់គ្នា !

Photos 01/08/2016

Please soon for register of 2nd workshop from Professor. Sieng poeu !

Photos 09/07/2016

បើសិនជា និស្សិតវិស្វកម្មសំណង់គ្រប់សាលា និង វិស្វករសំណង់ ទាំងអស់ ចាប់អារម្មណ៍សម្រាប់បទបង្ហាញ នេះ សូមទំនាក់ទំនង ចុះឈ្មោះ នៅដេប៉ាដឺម៉ង់វិស្វកម្មសំណង់ NTTI ។ ជាពិសេស សូមចុះឈ្មោះ ឲ្យបានឆាប់រហ័ស ពីព្រោះចំនួនមានកំណត់។ អរគុណ !

ចំនេះដឹងបនែ្ថមក្នុងការគណនាគ្រឹះ (Additional Knowledge With FD) 05/06/2016

តោះមកអាន និងមើល ទស្សនៈមួយចំនួន ពីគ្រឹះ ពីសាស្ត្រាចារ្យ សៀង ពៅ ទាំងអស់គ្នា។ តើយល់យ៉ាងណាដែរ សម្រាប់ទស្សនៈរបស់គាត់? អរគុណ !

Photos 17/04/2016

My idol and you ?

ខ្ញុំស្រលាញ់វិស្វករ ចុះអ្នកវិញ? ( I love Civil engineers and U?) 27/02/2016

មនុស្សម្នាក់ៗអាចនឹងមានក្តីសុបិន្តរបស់ខ្លួនតាំងពីកុមារភាព ! ដោយផ្តើមចេញពីក្តីសុបិន្តមួយដែលមិនច្បាស់លាស់ បន្ទាប់ពីការបញ្ចប់ការសិក្សានៅថ្នាក់ទី១២ និស្សិតស្រីម្នាក់បានជ្រើសរើសជំនាញវិស្វកម្មសំណង់ដើម្បីសិក្សានៅ NTTI ។ និស្សិតស្រីម្នាក់នេះជានិស្សិតដ៏ល្អ និងនិស្សិតពូកែ ម្នាក់ និងពេញទៅដោយការតស៊ូ ពីព្រោះ សាមីខ្លូន បានខំរៀនបណ្តើរ និង ធ្វើការបណ្តើរ។ សូមជួយ Like ដើម្បីគាំទ្រ និងលើកទឹកចិត្តនាងឲ្យបានច្រើនផងដែរ។ អរគុណ !

Did u ever know ? 26/02/2016

តើនិស្សិតវិស្វករសំណង់ ណាខ្លះដែលអាចដោះស្រាយលំហាត់វិភាគគ្រឿងបង្គុំនេះបានក្នុងការគណនារកប្រតិកម្មទម្រ?

General consultancy and advice 25/02/2016

តោះយ់ើងមើល ចំនាប់អារម្មណ៍ពីនិស្សិតស្រីវិស្វករសំណង់ម្នាក់ ដែលនិស្សិតស្រីម្នាក់នេះ បានសិក្សានៅ NTTI ហើយឥលូវនេះ នាងបានបំពេញក្តីសុបិន្ត របស់ខ្លូន ដោយបានក្លាយទៅជាវិស្វករស្រីម្នាក់ ដោយពេញលេញ ដោយអត្ថបទដើមដូចខាងក្រោម នេះ :

Miss.Krey Phenghor
File Management(Civil Engineer) CAMBODIA CEMENTCHAKREY TING FACTORY CO.,LTD
(HUA XIN CEMENT柬捕寨华新水泥有限公司)
Hi dears! My name is Krey phenghor; I ’m a civil engineering student of National Technical Training Institute(NTTI).I graduated in 2014 Nowadays I have work as a File Management at CAMBODIA CEMENTCHAKREY TING FACTORY CO.,LTD。
I feel that I made a right decision to choose civil engineering course as my basic skills, more important it was a right choice to study at (NTTI).
As I graduated from this university I would like to share you why it is the best university because our university up-to-date and responsive curriculum that can ensure the quality of training matches the current needs of labor market. Moreover I have able to work in my company because I saw our university was announcement
some require jobs for our student that’s the best one for NTTI.
Frist of NTTI has a wide landscape which consists of enough parking places, sport area and relaxing sites during brake time and big laboratory for students research.
Second of NTTI has many qualified Lecturers which has graduated from other international country.Fuithermore,they’re very hard-working for willing to improve and update their knowledge and ability to be flexible with the changing of technology in the world.
Third all of NTTI’s students are required to go to the fieldwork to practice what they have learnt in class, and NTTI also responsible for finding the companies enterprises, and factory related to student’s skills and then arranges students to conduct practicum's I learnt a lots from my practicum period.
According to the reasons on the top , I’d like to encourage young students who has just graduated from high school ‘’Be choose NTTI for a nice bridge in the future’’. Thank you !

បន្ទាប់ពីអានចំនាប់អារម្មណ៏តើមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់វិស័យវិស្វកម្មសំណង់នាពេលសព្វថ្ងៃនេះដែរ?

ស្ថាបត្យករ និងវិស្វករ (Architect and Engineer) 24/02/2016

មានពេលខ្លះតូចចិត្តដែរហ្នឹង !

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phonm Penh
Phnom Penh