21/09/2026
🎉 អបអរសាទរដល់ប្អូនៗសិស្សានុសិស្សជ័យលាភីនៃការប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី6 ឆ្នាំ2026!
កាលពីថ្ងៃអាទិត្យ ទី20 ខែកញ្ញា ឆ្នាំ2026 សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួមក្នុងពិធីប្រគល់ពាន មេដាយ និងវិញ្ញាបនបត្រនៃការប្រកួតប្រជែងផែនដីវិទ្យា (ESC) លើកទី6 ជាមួយនឹងលទ្ធផលល្អយ៉ាងត្រចះត្រចង់!
សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំងអស់៖
🥇 ថោង សិរីវិចិត្រ ៖ ទទួលបានមេដាយមាស ពានរង្វាន់ជ័យលាភី វិញ្ញាបនបត្រ និងពានរង្វាន់សិស្សឆ្នើមប្រចាំកម្មវិធី
🥉 ផ្លុង សិទ្ធាខេវីន ៖ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាបនបត្រ
🥉 គៀងជា រាជនីពេជ្យ ៖ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាបនបត្រ
🥉 ពិសិដ្ឋ ធានិរាជ ៖ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាបនបត្រ
🥉 លី ណារ៉ាស័ក្ដិ ៖ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាបនបត្រ
🎖 អៀម វីនឈីវ ៖ ទទួលបានជ័យលាភីកិត្តិយស និងវិញ្ញាបនបត្រ
ជាពិសេស សូមអបអរសាទរ សិស្ស ថោង សិរីវិចិត្រ ដែលឈ្នះ «ជ័យលាភីសិស្សឆ្នើមប្រចាំកម្មវិធី» (ទទួលបានពិន្ទុខ្ពស់ជាងគេបំផុត) ព្រមទាំងទទួលបានអាហារូបករណ៍ចូលរួមកម្មវិធីផ្សេងៗរបស់ក្លឹបធរណីវិទ្យាកម្ពុជារយៈពេល 1ឆ្នាំពេញដោយឥតគិតថ្លៃ! 🥳
គណៈគ្រប់គ្រងសាលាសូមថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែង និងភាពច្នៃប្រឌិតរបស់ប្អូនៗទាំងអស់គ្នា! ❤️👏
🎉 Congratulations to our winners at the 6th Earth Science Competition (ESC) 2026!
On Sunday, September 20, 2026, students from CIA FIRST International School attended the 6th Earth Science Competition (ESC) Award Ceremony, bringing home outstanding achievements!
Congratulations to all of our award recipients:
🥇 Thong Serey Vichet: Gold Medal, Trophy, Certificate, and Overall Top Scorer Award
🥉 Phlong Sithea Kewin: Bronze Medal & Certificate
🥉 Keang Chea Reachnipich: Bronze Medal & Certificate
🥉 Piseth Theanireach: Bronze Medal & Certificate
🥉 Ly Narasak: Bronze Medal & Certificate
🎖 Eam Vinchhiv: Honorable Mention & Certificate
A special congratulations to Thong Serey Vichet for winning the Overall Top Scorer Award (highest score among all participants), which includes a full 1-year free membership to all activities organized by the Cambodia Geology Club! 🥳
We are extremely proud of your hard work, dedication, and brilliant success! ❤️👏