23/05/2026
សកម្មភាពការធ្វើតេស្តសមត្ថភាពជូនពលករត្រឡប់មកពីប្រទេសថៃ RPL ទាំង៣ជំនាញ នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) លើជំនាញ តបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក និងការងារកំបោរ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ឧសភា ២០២៦ នេះដោយបេក្ខជនទាំងអស់ចូលរួមធ្វើតេស្តសម្រេចបានលទ្ធផលយ៉ាងជោគជ័យគ្រប់ៗគ្នា។
22/05/2026
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ សហការណ៍ជាមួយ បេឡាជាតិរបបសន្តិសុខសង្គម មានគណៈធិបតីជាសហប្រធានដោយ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និង ឯកឧត្តមបណ្ឌិត តាំង យឿន នាយកវិទ្យាស្ថាន ដោយមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតរបស់វិទ្យាស្ថាន សរុបចំនួន១៥០នាក់។
សិក្ខាសាលានេះធ្វើឡើងគោលបំណងបញ្ជ្រាបការយល់ដឹង អំពីសិទ្ធិជាមូលដ្ឋាន នៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ជូនដល់ដល់មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដើម្បីផ្តល់ឱកាសឱ្យសិស្ស និស្សិតដែលជាកម្លាំងពលកម្មដ៏មានសក្ដានុពលនាពេលអនាគតបានស្វែងយល់ពីសិទ្ធិ និងកាតព្វកិច្ចចូលរួមក្នុងរបបសន្តិសុខសង្គម បន្ថែមពីនេះក៏នឹងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការ និងបុគ្គលិកអប់រំ ឱ្យបានស្វែងយល់បន្ថែមកាន់តែច្បាស់អំពីវឌ្ឍនភាព ដើម្បីក្លាយជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ។
21/05/2026
កម្មវិធីបណ្តុះបណ្តាលលើជំនាញ Practical Emergency First Aid Skills Training
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ សហការណ៍ជាមួយ និង Zhejiang Dongfang Polytechnic ប្រទេសចិន បានបង្កើ់តវគ្គបណ្តុះបណ្តាល ស្តីអំពី Practical Emergency First Aid Skills Training បង្រៀនដោយ Ms. Yang Lizhi, Zhejiang Dongfang Polytechnic សម្រាប់ប្អូនៗសិស្ស-និស្សិតដើម្បីត្រៀមខ្លួនក្នុងការជួយសង្គ្រោះជនរងគ្រោះក្នុងពេលមានគ្រោះថ្នាក់ណាមួយ។
21/05/2026
សកម្មភាពកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
នាព្រឹកថ្ងៃទី២១ ឧសភា ២០២៦ ឯកឧត្តម អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដោយមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ របស់វិទ្យាស្ថាន។
18/05/2026
កិច្ចពិភាក្សាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងក្រុមហ៊ុន CART TIRE CO., LTD និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈស្តីអំពីលើកកម្ពស់ និងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់បុគ្គលិក និងគម្រោងសហប្រតិបត្តិការលើជំនាញបច្ចេកទេស ដើម្បីឱកាស ចុះកម្មសិក្សា ហាត់ការ ទស្សនៈកិច្ចសិក្សា និងដកស្រងបទពិសោធន៍សម្រាប់សាស្ត្រាចារ្យ និងសិស្សនិស្សិតរបស់វិទ្យាស្ថាន ទៅកាន់ក្រុមហ៊ុន CART TIRE CO., LTD ដែលមានទីតាំងនៅខេត្តស្វាយរៀង។
ភាគីទាំងពីបានឯកភាពគ្នាលើកិច្ចព្រមព្រៀងដែលបានព្រៀងទុកដោយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឆាប់ៗនេះដើម្បីអត្ថប្រយោជន៍សម្រាប់សិស្ស-និស្សិត ព្រមទាំងសាស្ត្រាចារ្យរបស់វិទ្យាសា្ថន។
English Belove 👉
The Discussion on a Memorandum of Understanding (MOU) between CART TIRE CO., LTD and Preah Kosom Polytechnic Institute on promoting and supporting professional training of staff and cooperation projects on technical skills to provide internships, training, study visits and experience sharing opportunities for professors and students of the institute to CART TIRE CO., LTD located in Svay Rieng province.
Both parties agreed on the proposed agreement and plan to sign the agreement soon for the benefit of students and professors of the institute.
16/05/2026
សកម្មភាពការធ្វើតេស្តសមត្ថភាព RPL ទាំំង៣ជំនាញ នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) លើជំនាញការដំឡើងបណ្តាញបំពង់ទឹក តបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក នៅថ្ងៃទី១៦ ឧសភា ២០២៦ ដោយបេក្ខជនទាំងអស់ចូលរួមធ្វើតេស្តសម្រេចបានលទ្ធផលយ៉ាងដោយជោគជ័យ។
15/05/2026
សកម្មភាពការធ្វើតេស្តសមត្ថភាព RPL នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) លើជំនាញការដំឡើងពុម្ព នៅថ្ងៃទី១៥ ឧសភា ២០២៦ ដោយបេក្ខជនទាំងអស់ចូលរួមធ្វើតេស្តសម្រេចបានលទ្ធផលយ៉ាងដោយជោគជ័យ។
14/05/2026
សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។
12/05/2026
សិក្ខាសាលាស្តីពី “សេវាការងារសាធារណៈនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ” (NEA)
និងគន្លឹះស្ដីពី“ការត្រៀមលក្ខណសម្បតិ្តក្នុងការស្វែងរកការងារ” និង “យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” សម្រាប់សិស្សិ-និស្សិតរបស់វិទ្យាស្ថានដើម្បីត្រៀមខ្លួនចូលទៅទទួលបទពិសោធន៍ការងារពិត។
វវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ សហការណ៍ជាមួយ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដើម្បីធ្វើសិក្ខាសាលាជូនសិស្ស-និស្សិតដើម្បីទទួលបានចំណេះដឹកក្នុងការសរសេរ CV ការសម្ភាសន៍ ការស្វែងរកប្រភពការងារ ដើម្បីធ្វើយ៉ាងណាអាចមានលទ្ធភាពស្វែងរកការងារធ្វើបាន។
11/05/2026
ការពិភាក្សាសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការរវាងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងGuilin University of Electronic Technology, China ដឹកនាំដោយ ឯកឧត្តមបណ្ឌិត តាំង យឿន នាយក PPI និងZhang Wentao — President of Guilin University of Electronic Technology (GUET).។
នៅក្នុងការពិភាក្សានេះ GUET បានផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បណ្ឌិត ថ្នាក់អនុបណ្ឌិត និងថ្នាក់បរិញ្ញាបត្រសម្រាប់គ្រូបង្រៀន និងនិស្សិតរបស់យើង រួមទាំងកម្មវិធីបណ្តុះបណ្តាល 2+2 និង 3+1 ទាក់ទងនឹងវិស័យ AI និងបច្ចេកវិទ្យា។
English belove :
The discussion for implementation of cooperation projects between Preah Kossomak Polytechnic Institute and Guilin University of Electronic Technology, China lead by H.E Taing Yoeun Director of PPI and Zhang Wentao — President (Professor), Guilin University of Electronic Technology (GUET).
In this discussion GUET provided the scholarship for PHD, Master, Bachelor Degree for our instructor and student included 2+2 and 3+1 program related to AI and Technology area.
10/05/2026
សកម្មភាពការធ្វើតេស្ត RPL នៅ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) លើជំនាញ ការដំឡើងពុម្ពដោយមានបេក្ខជនបានចូលរួមធ្វើតេស្តបានដោយជោគជ័យ។