Preah Kossomak Polytechnic Institute - PPI

Call Directions Website Contact the school

Preah Kossomak Polytechnic Institute - PPI រួមគ្នាអភិវឌ្ឍនធនធានមនុស្ស / Develop Human Resources Together

អនុមោទនាពិធីកាន់បិណ្ឌទី ១ (Ben 1)ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្ន...
27/09/2026

អនុមោទនាពិធីកាន់បិណ្ឌទី ១ (Ben 1)
ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦September 27, 2026

#បិណ្ឌទី១

26/09/2026

វិស្វកម្មមេកាត្រូនិក (Mechatronics Engineering) គឺជាការរួមបញ្ចូលគ្នារវាង មេកានិក + អេឡិចត្រូនិក + ប្រព័ន្ធកុំព្យូទ័រ/កូដ + ប្រព័ន្ធបញ្ជា (Control Systems)។

ពីមនុស្សយន្តឆ្លាតវៃ រហូតដល់រោងចក្រស្វ័យប្រវត្តិកម្មទំនើប—ពួកយើងរៀន និងបង្កើតឡើងដើម្បីផ្លាស់ប្តូររបៀបដែលពិភពលោកដំណើរការ។ បើស្រលាញ់ការបង្កើតថ្មី និងបច្ចេកវិទ្យា Mechatronics គឺជាចម្លើយ! 💡✨
📩 ប្រញាប់ឡើង! ចុះឈ្មោះចូលរៀនថ្ងៃនេះ៖

📍 ទំនាក់ទំនងចុះឈ្មោះចូលរៀនឥឡូវនេះ៖
Tel៖ 077 519 151 / 087 519 151 / 078 656 574 / 016 393 079
Facebook៖ https://www.facebook.com/share/1CzpfQxwP2/
Address ៖ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ (ក្រោយវត្តទឹកថ្លា)

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ និងទិសដៅបន្តសម្រាប់ ឆ្នាំសិក្សា២០២៦-២០២៧ នៃវិទ្យាស្ថា...
25/09/2026

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ និងទិសដៅបន្តសម្រាប់ ឆ្នាំសិក្សា២០២៦-២០២៧ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។

វិទ្យាស្ថានធ្វើការរួមគ្នាយ៉ាងជិតស្និតជាមួយវិស័យឯកជន ដើម្បីសិស្ស-និស្សិតរបស់យើង។
25/09/2026

វិទ្យាស្ថានធ្វើការរួមគ្នាយ៉ាងជិតស្និតជាមួយវិស័យឯកជន ដើម្បីសិស្ស-និស្សិតរបស់យើង។

🚀 ចង់ដឹងថាសិក្សាជំនាញ IT មានសមត្ថភាពអ្វីខ្លះមែនទេ?តស់ស្វែងយល់ទាំងអស់គ្នា ពីសមត្ថភាពគោលរបស់ជំនាញនេះ!ទទួលបានការបណ្តុះបណ្តា...
25/09/2026

🚀 ចង់ដឹងថាសិក្សាជំនាញ IT មានសមត្ថភាពអ្វីខ្លះមែនទេ?
តស់ស្វែងយល់ទាំងអស់គ្នា ពីសមត្ថភាពគោលរបស់ជំនាញនេះ!

ទទួលបានការបណ្តុះបណ្តាលទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងលើជំនាញសំខាន់ៗ៖
-Programming: C++, C #, Java, Python, Pascal
-Web Development: JavaScript, PHP, Laravel, SQL
-Networking & Security: Cisco, MikroTik, UniFi, Cybersecurity, Hacking/Malware Defense
-Hardware & Maintenance: ជួសជុល និងដំឡើង Laptop, Desktop, Hardware/Software

📩 ប្រញាប់ឡើង! ចុះឈ្មោះចូលរៀនថ្ងៃនេះ៖

📍 ទំនាក់ទំនងចុះឈ្មោះចូលរៀនឥឡូវនេះ៖
Tel៖ 077 519 151 / 087 519 151 / 078 656 574 / 016 393 079
Facebook៖ https://www.facebook.com/share/1CzpfQxwP2/
Address ៖ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ (ក្រោយវត្តទឹកថ្លា)
Map៖ https://maps.app.goo.gl/mNFaCZeB8Uce4DQL6

អបអរសាទរខួបលើកទី ៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ (Constitution Day)២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦
24/09/2026

អបអរសាទរខួបលើកទី ៣៣
ទិវាប្រកាសរដ្ឋធម្មនុញ្ញ (Constitution Day)

២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦

🤝 វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ចាប់ដៃគូសហការជាមួយក្រុមហ៊ុន SVI (Cambodia) ក្នុងកិច្ចពិភាក្សាដើម្បីបើកច្រកឱកាសការងារ...
23/09/2026

🤝 វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ចាប់ដៃគូសហការជាមួយក្រុមហ៊ុន SVI (Cambodia) ក្នុងកិច្ចពិភាក្សាដើម្បីបើកច្រកឱកាសការងារ និងពង្រឹងជំនាញជាក់ស្តែងជូនដល់និស្សិត វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន SVI Cambodia លើការពង្រឹងសមត្ថភាពបច្ចេកទេសជំនាញ អេឡិចត្រូនិក អគ្គិសនី និងមេកាត្រូនិក ក្រោមការសម្របសម្រួលពីទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ។
កិច្ចសហការនេះរួមបញ្ចូលទាំង៖
✔️ ការចុះកម្មសិក្សាផ្ទាល់នៅក្រុមហ៊ុន (Intership)
✔️ ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ឧស្សាហកម្មជាក់ស្តែង (RIS, WBL)
✔️ កម្មវិធីទស្សនកិច្ចសិក្សា និងគម្រោងគាំទ្របច្ចេកទេសជាច្រើនទៀត។ (Industry Visit)

រៀនជំនាញពិត អនុវត្តជាក់ស្តែង ជាមួយឱកាសការងារច្បាស់លាស់! 🚀

[ENGLISH BELOW]📝នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ អង្គការភូមិកុមារ SOS កម្ពុជា  និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានចុះ...
23/09/2026

[ENGLISH BELOW]

📝នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ អង្គការភូមិកុមារ SOS កម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូដែលផ្តោតលើការផ្តល់អាហារូបករណ៍ដល់យុវជនដែលស្ថិតក្រោមការថែទាំរបស់អង្គការ SOS ក្នុងគោលបំណងបង្កើនការទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ និងឱកាសអភិវឌ្ឍជំនាញសម្រាប់យុវជនកម្ពុជា។

ការចុះអនុស្សរណៈយោគយល់នេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នអប់រំ ដែលជាកម្លាំងក្នុងការជំរុញការអភិវឌ្ឍ និងភាពជោគជ័យរបស់យុវជននាពេលអនាគត។ អង្គការភូមិកុមារ SOS កម្ពុជា នឹងបន្តពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ឱ្យស្របតាមគោលបំណងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២៦–២០២៨។
-----------

📝On the 23rd of September 2026, SOS Children's Villages Cambodia and Preah Kossamak Polytechnic Institute (PPI) signed a Memorandum of Understanding to form a partnership centered on giving scholarships to young people under SOS's care in order to increase Cambodian youth's access to high-quality education and opportunities for skill development.

This MoU signing ceremony marks an important first step toward strengthening partnerships with relevant institutions, particularly educational institutions, which serve as a core driving force in promoting the development and future success of young people.
SOS Children’s Villages Cambodia will continue to strengthen and expand strategic partnerships with relevant stakeholders and development partners, in alignment with the 2026–2028 strategic objectives.

🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និង អង្គការ ភូមិកុមារ SOS...
23/09/2026

🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និង អង្គការ ភូមិកុមារ SOS កម្ពុជា (SOS Cambodia) 🎓✨
នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និង អង្គការ ភូមិកុមារ SOS កម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង កញ្ញា មាស សុភារក្ស នាយិកាថ្នាក់ជាតិនៃអង្គការ ភូមិកុមារ SOS កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសហការីនៃស្ថាប័នទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះផ្តោតសំខាន់លើ៖
🔹 ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់អាហារូបករណ៍ដល់យុវជនក្រោមការថែទាំរបស់ SOS Cambodia
🔹 ការលើកកម្ពស់ឱកាសទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ប្រកបដោយគុណភាព
🔹 ការគាំទ្រការអភិវឌ្ឍជំនាញ ឱកាសកម្មសិក្សាការងារ និងការត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគត
🔹 ការប្តេជ្ញាចិត្តរួមគ្នាលើការការពារសុវត្ថិភាពកុមារ និងយុវជន
ភាពជាដៃគូនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ក្តីសង្ឃឹម កសាងសមត្ថភាព និងបើកទ្វារអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា ស្របតាមចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ 🇰🇭💙

🏗 ចាប់ផ្ដើមកសាងអនាគតដ៏រឹងមាំជាមួយ «ជំនាញ វិស្វកម្មសំណង់ស៊ីវិល» នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)! 👷‍♂️👷‍♀️🚀 ចប់ប...
22/09/2026

🏗 ចាប់ផ្ដើមកសាងអនាគតដ៏រឹងមាំជាមួយ «ជំនាញ វិស្វកម្មសំណង់ស៊ីវិល» នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)! 👷‍♂️👷‍♀️

🚀 ចប់បាក់ឌុបហើយ នៅស្ទាក់ស្ទើរមិនដឹងរៀនជំនាញអ្វីឱ្យត្រូវទីផ្សារការងារមែនទេ?

វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធកំពុងមានការរីកចម្រើនឥតឈប់ឈរ! ការជ្រើសរើសជំនាញ វិស្វកម្មសំណង់ស៊ីវិល នឹងបើកផ្លូវឱ្យអ្នកក្លាយជាអ្នកបច្ចេកទេស និងវិស្វករអាជីពប្រកបដោយសមត្ថភាពខ្ពស់។

✨ ហេតុអ្វីគួរជ្រើសរើសសិក្សានៅ PPI?

👨‍🏫 សិក្សាផ្ទាល់ជាមួយសាស្រ្តាចារ្យដែលមានបទពិសោធន៍ក្រាស់ក្រែល
🛠 បំពាក់ដោយរោងជាង និងសម្ភារបរិក្ខារអនុវត្តជាក់ស្តែងទំនើបៗ
💼 ត្រៀមខ្លួនរួចជាស្រេចសម្រាប់ឱកាសការងារភ្លាមៗក្រោយបញ្ចប់ការសិក្សា!

📌 កុំទុកឱ្យឱកាសកន្លងផុត! ចុះឈ្មោះចូលរៀនឥឡូវនេះ៖
📞 ទូរសព្ទ៖ 077 519 151 / 087 519 151 / 078 656 574 / 016 393 079
💬 Telegram៖ https://t.me/kossomak_ppi
📍 ទីតាំងវិទ្យាស្ថាន៖ https://maps.app.goo.gl/mNFaCZeB8Uce4DQL6

#វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ #វិស្វកម្មសំណង់ស៊ីវិល #ចុះឈ្មោះចូលរៀន

Address

សហម្ព័នរុស្ស៊ី
Phnom Penh
12100

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 22:00

Telephone

081413151

Alerts

Be the first to know and let us send you an email when Preah Kossomak Polytechnic Institute - PPI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Preah Kossomak Polytechnic Institute - PPI:

Shortcuts

Share