The GreenKeeper - TGK

The GreenKeeper - TGK Youth Group from Trash & I Program. Want to Share about "Environment, Trash and Waste Management Education and Problems" to Young Generation.

ក្នុងនាមជាយុវជនមួយក្រុមតូច ពួកយើងពិតជាមានសេចក្តីក្រៀមក្រំសម្រាប់ការបាត់បង់យុវជនគំរូដ៏ល្អបងប្រុស សៀង រក្សា ពួកយើងបានត្រឹម...
16/12/2024

ក្នុងនាមជាយុវជនមួយក្រុមតូច ពួកយើងពិតជាមានសេចក្តីក្រៀមក្រំសម្រាប់ការបាត់បង់យុវជនគំរូដ៏ល្អបងប្រុស សៀង រក្សា ពួកយើងបានត្រឹមបួងសួងសង្ឃឹមថាវិញ្ញាណក្ខន្ធរបស់បងបានទៅដល់សុខគតិភព។ 🕊

We will remember the day you stay and the day you left...
May his soul rest in peace 🕊

តាំងនាមជាប្រធានក្រុម សមាជិកក្រុម គ្មានទេសំរាម-No Trash និងយុវជនស្ម័គ្រចិត្តទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារសព លោក សៀង រក្សា ដែលជាសមាជិកក្រុមមួយរូបរបស់ពួកយើង។

មរណភាពរបស់លោក គឺជាការបាត់បងនូវធនធានមនុស្សម្នាក់ដែលមានចំណេះដឹង តែងតែរួមគិត រួមធ្វើដើម្បីជួយសង្គមដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកបានចែកឋានទៅពិតមែន តែស្មារតី ទឹកចិត្ត អនុស្សាវរីយ៍ និងសកម្មភាពរបស់លោក ពួកយើងនឹងនៅតែចងចាំជានិច្ច។🙏🤍🤍🕊🕊

✨ English Below ✨កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុម The GreenKeeper - TGK ដែលជាក្រុមយុវជនមួយក្រុមតូចក្នុង...
08/11/2024

✨ English Below ✨

កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុម The GreenKeeper - TGK ដែលជាក្រុមយុវជនមួយក្រុមតូចក្នុងកម្មវិធី Trash & I Training Program ដែលដឹកនាំដោយក្រុម គ្មានទេសំរាម​-No Trash បានចូលរួមក្នុងកម្មវិធី Environment Lovers Networking Workshop (ELNW) ជាកម្មវិធីដែលត្រូវបានធ្វើឡើងក្នុងគោលបំណងប្រមូលផ្ដុំ និងផ្សារភ្ជាប់អ្នកស្រឡាញ់បរិស្ថានទាំងអស់អោយមកជួបជុំគ្នា និងស្វែងយល់ពីបទពិសោធន៍នានាពីវាគ្មិនដែលមានចំណេះដឹងក្នុងវិស័យបរិស្ថាននេះ។

ក្នុងនាមជាយុវជនមួយក្រុមតូចដែលបានចូលរួមនៅក្នុងកម្មវិធី Trash & I Training Programនេះដែរ ពួកយើងពិតជាមានសេចក្ដីសោមន និងថ្លែងអំណរគុណជាអនេកដល់ភាគីពាក់ព័ន្ធពីគ្រប់ស្ថាប័ន និងគ្រប់មជ្ឈដ្ឋានដែលបានបង្កើតអោយមានកម្មវិធីនេះឡើងមក ដែលអនុញ្ញាតអោយយុវជនបានចូលរួម រៀនសូត្រ និងក្រេបយកនូវបទពិសោធន៍ថ្មីៗជាច្រើន។

ពួកយើង The GreenKeeper - TGK សង្ឃឹមថាកម្មវិធីល្អៗបែបនេះនឹងកើតមានកាន់ច្រើន ដើម្បីផ្ដល់ឱកាសអោយយុវជនបានឈ្វែងយល់បានកាន់តែច្រើនអំពីបញ្ហាបរិស្ថាននៅក្នុងសង្គមដែលពួកគេកំពុងរស់នៅសព្វថ្ងៃ។ ពួកយើងក៏សូមជូនពរដល់អ្នកគ្រប់គ្នាអោយប្រទះតែពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ តរៀងទៅ។

On November 3, 2024, The GreenKeeper - TGK, a small group of young people in the Trash & I Training Program, led by No Trash, recently participated in the Environment Lovers Networking Workshop (ELNW), a program that aims to bring together and connect all environmental lovers to meet and explore ​from experiences of knowledgeable speakers in the field of the environment.

As a small group of young people who participated in the Trash & I Training Program, we are very grateful and thankful to all stakeholders from all institutions and backgrounds who have created this program which allow young people to participate in learning and gaining new experiences.

We, The GreenKeeper-TGK hope that worthwhile initiatives will be developed to educate young people about environmental issues in the society in which they live today. Additionally, we hope that everyone will got the Buddha's blessing namely, Longevity, Nobility, Health, and Strength.

*Note: The views expressed in this program do not necessarily reflect those of the funders.*

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀


🙏✨✨
12/08/2024

🙏✨✨

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ថ្មីៗនេះ ក្រុម The GreenKeeper - TGK បានដឹកនាំក្រុមចុះទៅកាន់​ "​សាលាបឋមសិក្សាតានួន" ដែល...
11/08/2024

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ថ្មីៗនេះ
ក្រុម The GreenKeeper - TGK បានដឹកនាំក្រុមចុះទៅកាន់​ "​សាលាបឋមសិក្សាតានួន" ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមសកម្មភាពប្រមូលទិន្នន័យអំពីការផ្លាស់ប្ដូរឥរិយាបទទុកដាក់សំរាម និងសំណូមពររបស់សាលាទៅលើបញ្ហាបរិស្ថាន ព្រមជាមួយការក្រើនរំលឹកតាមរយៈការបង្រៀនទៅកាន់សិស្សានុសិស្សអំពីបរិស្ថាន សំរាម ការគ្រប់គ្រងសំរាម និងគោលការណ៍ 3R (Reduce Reuse Recycle)ផងដែរ។

យើងខ្ញុំជាក្រុម The GreenKeeper - TGK ពិតជាសូមថ្លែងអំណរគុណជាខ្លាំង ចំពោះការឧបត្ថម្ភគាំទ្រពីអង្គការ Youth Resource Development Program (YRDP) Cambodia និង ការផ្ដល់នូវវគ្គបណ្ដុះបណ្ដាលពីរសប្ដាហ៍ "Trash & I" ពីក្រុម គ្មានទេសំរាម-No Trash ដែលជាប្រភពនាំអោយសកម្មភាពនេះកើតមានឡើង។

យើងខ្ញុំក៏សូមអរគុណទៅដល់យុវជនស្ម័គ្រចិត្តទាំងពីររូប បងៗពីក្រុមគ្មានទេសំរាម - No Trash និងលោកគ្រូអ្នកគ្រូ រួមជាមួយប្អូនៗសិស្សានុសិស្សដែលបានចូលរួមដំណើរការសកម្មភាពភាពនេះអោយបញ្ចប់ទៅដោយរលូន។

ជាចុងក្រោយ សូមជូនពរទៅដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ជួបតែសំណាងល្អ មានពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ នៅតាមថែរក្សាតរៀងទៅ។ សូមអរគុណ 🙏។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀

#អ្នកថែរក្សាបរិស្ថានបៃតង
#បរិស្ថាន #សំរាម #ការគ្រប់គ្រងកាកសំណល់

✨✨
07/08/2024

✨✨

ច្បាស់ការហើយៗ ច្បាស់ហើយថា...🤩🍀  នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រុមយុវជន The GreenKeeper - TGK នឹងមានសកម្មភាពល...
07/08/2024

ច្បាស់ការហើយៗ ច្បាស់ហើយថា...🤩

🍀 នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រុមយុវជន The GreenKeeper - TGK នឹងមានសកម្មភាពលើកដំបូងចុះទៅកាន់ "សាលាបឋមសិក្សាតានួន" ដែលមានទីតាំងនៅ ភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រុមបានគ្រោងនូវសកម្មភាពមួយចំនួនជាមួយសិស្សានុសិស្សនៅទីនោះផងដែរ។

🍀 ប៉ុន្តែ ឱកាសនៃការចូលរួមជាចំណែកមួយនៃសកម្មភាពនេះ ក៏នៅតែបើកទទួលសម្រាប់អ្នកទាំងអស់គ្នា។

✨ អ្នកទាំងអស់គ្នាអាចបរិច្ចាគជាថវិកា និងសម្ភារៈសិក្សានានាតាមរយៈ
លេខទូរស័ព្ទ ៖ 096 334 7059 / 097 904 9890
លេខគណនី ABA ៖
THEARA CHANN : 005 325 622
ឬទាក់ទងមកកាន់ផេក និងតេឡេក្រាមរបស់ The GreenKeeper ផ្ទាល់ផងដែរ។
ពួកយើងត្រូវការជំនួយ និងការចូលរួមពីអ្នកទាំងអស់គ្នា 🙏

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀

#អ្នកថែរក្សាបរិស្ថានបៃតង
#បរិស្ថាន #សំរាម #ការគ្រប់គ្រងកាកសំណល់

ប្លាស្ទិកនេះជាអ្វី ម្ដេចមិនប្រណីដល់បរិស្ថានយើងបែបនេះ? 🏡ប្លាស្ទិក ជាសំរាម ក៏ជាបញ្ហា ប៉ុន្តែដែលធំជាងប្លាស្ទិកនេះគឺ កិរិយារ...
16/07/2024

ប្លាស្ទិកនេះជាអ្វី ម្ដេចមិនប្រណីដល់បរិស្ថានយើងបែបនេះ? 🏡

ប្លាស្ទិក ជាសំរាម ក៏ជាបញ្ហា ប៉ុន្តែដែលធំជាងប្លាស្ទិកនេះគឺ កិរិយារបស់មនុស្ស។
ចូលរួមបញ្ចេញមតិ និងស្វែងយល់ពីបញ្ហាទាំងនេះអោយបានច្បាស់ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បរិស្ថានរបស់យើងទាំងអស់គ្នា។ 🍀

✨ អ្នកទាំងអស់គ្នាក៏អាចបរិច្ចាគជា ថវិកា និងសម្ភារៈសិក្សានានាតាមរយៈ
លេខទូរស័ព្ទ ៖ 096 334 7059 / 097 904 9890
លេខគណនី ABA ៖
THEARA CHANN : 005 325 622
ឬទាក់ទងមកកាន់ផេក និងតេឡេក្រាមរបស់ The GreenKeeper ផ្ទាល់ផងដែរ។ ពួកយើងត្រូវការជំនួយ និងការចូលរួមពីអ្នកទាំងអស់គ្នា 🙏

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀

#អ្នកថែរក្សាបរិស្ថានបៃតង
#បរិស្ថាន #សំរាម #ការគ្រប់គ្រងកាកសំណល់

ក្រុម​ The GreenKeeper - TGK សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Sret Borey សម្រាប់ការបរិច្ចាគថវិកាគាំទ្រសកម្មភាពនាពេលខាង...
10/07/2024

ក្រុម​ The GreenKeeper - TGK សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Sret Borey សម្រាប់ការបរិច្ចាគថវិកាគាំទ្រសកម្មភាពនាពេលខាងមុខរបស់ក្រុមយើងខ្ញុំ។ សូមជូនពរលោកជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរគុណ។ 🙏

✨ អ្នកទាំងអស់គ្នាក៏អាចបរិច្ចាគជាថវិកា និងសម្ភារៈសិក្សានានាតាមរយៈ
លេខទូរស័ព្ទ ៖ 096 334 7059 / 097 904 9890
លេខគណនី ABA ៖
THEARA CHANN : 005 325 622
ឬទាក់ទងមកកាន់ផេក និងតេឡេក្រាមរបស់ The GreenKeeper ផ្ទាល់ផងដែរ។ ពួកយើងត្រូវការជំនួយ និងការចូលរួមពីអ្នកទាំងអស់គ្នា 🙏

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀

#អ្នកថែរក្សាបរិស្ថានបៃតង
#បរិស្ថាន #សំរាម #ការគ្រប់គ្រងកាកសំណល់

សំរាមជាបញ្ហា 3R ជាវិធីបង្ការ ចង់សួរថា 3R ជាអ្វី? 🍀អ្នកប្រហែលធ្លាប់លឺ តែមិនធ្លាប់ដឹងថាជាអ្វី ឬមិនធ្លាប់លឺសោះតែម្ដង។ ឥឡូវយ...
09/07/2024

សំរាមជាបញ្ហា 3R ជាវិធីបង្ការ
ចង់សួរថា 3R ជាអ្វី? 🍀

អ្នកប្រហែលធ្លាប់លឺ តែមិនធ្លាប់ដឹងថាជាអ្វី ឬមិនធ្លាប់លឺសោះតែម្ដង។ ឥឡូវយើងមកស្វែងយល់ពី 3R Policy ទាំងអស់គ្នា 🍀🍀

✨ អ្នកទាំងអស់គ្នាអាចបរិច្ចាគជាថវិកា និងសម្ភារៈសិក្សានានាតាមរយៈ
លេខទូរស័ព្ទ ៖ 096 334 7059 / 097 904 9890
ឬទាក់ទងមកកាន់ផេក និងតេឡេក្រាមរបស់ The GreenKeeper ផ្ទាល់ផងដែរ។ ពួកយើងត្រូវការជំនួយ និងការចូលរួមពីអ្នកទាំងអស់គ្នា 🙏

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀

#អ្នកថែរក្សាបរិស្ថានបៃតង
#បរិស្ថាន #សំរាម #ការគ្រប់គ្រងកាកសំណល់

ដឹងពីបរិស្ថាន ចុះកល្យាណដឹងពីសំរាមនៅ? 🚮មកស្វែងយល់ពីបញ្ហាចម្បងដែលនាំអោយបរិស្ថានរបស់យើងស្ថិតក្នុងស្ថានភាពគ្មានសោភ័ណភាព គ្មា...
05/07/2024

ដឹងពីបរិស្ថាន ចុះកល្យាណដឹងពីសំរាមនៅ? 🚮

មកស្វែងយល់ពីបញ្ហាចម្បងដែលនាំអោយបរិស្ថានរបស់យើងស្ថិតក្នុងស្ថានភាពគ្មានសោភ័ណភាព គ្មានអនាម័យ នាំគ្រោះភ័យដល់ជីវិតមនុស្ស សត្វផងដែរ។ ♻️🍀

✨ អ្នកទាំងអស់គ្នាអាចបរិច្ចាគជាថវិកា និងសម្ភារៈសិក្សានានាតាមរយៈ
លេខទូរស័ព្ទ ៖ 096 334 7059 / 097 904 9890
ឬទាក់ទងមកកាន់ផេក និងតេឡេក្រាមរបស់ The GreenKeeper ផ្ទាល់ផងដែរ។ ពួកយើងត្រូវការជំនួយ និងការចូលរួមពីអ្នកទាំងអស់គ្នា 🙏

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុម​ និងសកម្មភាពនានា​ អ្នកអាចតាមដាននៅលើ
page : The GreenKeeper - TGK និង
Telegram Channel : https://t.me/TheGreeNKeeper_TGK

🍀 ចូរថែរក្សាបរិស្ថានរបស់អ្នក។ សូមអរគុណ។ 🍀

#អ្នកថែរក្សាបរិស្ថានបៃតង
#បរិស្ថាន #សំរាម #ការគ្រប់គ្រងកាកសំណល់

Address

Phnom Penh

Telephone

+855963347059

Website

Alerts

Be the first to know and let us send you an email when The GreenKeeper - TGK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share