15/05/2026
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរៀបចំទទួលស្វាគមន៍ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រតិភូអមដំណើរដើម្បីត្រួតពិនិត្យដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងកម្មវិធីបណ្តុះបណ្តាល C1 (1.5M) នៅក្នុងវិទ្យាស្ថាន។
ដំណើរចុះត្រួតពិនិត្យការបណ្តុះបណ្តាលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាស្ថាន ក្នុងគោលបំណងដើម្បីពិនិត្យដំណើរការអនុវត្តកម្មវិធីបណ្តុះបណ្តាល C1 (1.5M) និងការវាយតម្លៃគុណភាពបង្រៀនដើម្បីធានាថាការបណ្តុះបណ្តាលស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សារការងារ។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងវិទ្យាស្ថានដែលបានរៀបចំការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងបានជំរុញលើកទឹកចិត្តដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តកម្មវិធីបណ្តុះបណ្តាលឱ្យសម្រេចបានតាមផែនការ ព្រមទាំងបានចុះសួរសុខទុក្ខសិស្ស និស្សិតដែលកំពុងសិក្សានៅតាមថ្នាក់រៀននីមួយៗផងដែរ។
កម្មវិធីបណ្តុះបណ្តាល C1 (1.5M) គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរឡើងស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
.5M
10/05/2026
សេចក្តីជូនដំណឹងស្ដីពី "ការសិក្សាមិនបង់ថ្លៃសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ"
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់អតីតពលករត្រឡប់មកពីប្រទេសថៃមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖
សម្រាប់វគ្គ៤ខែ (កម្រិត C1)៖
១-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
២-ការផលិតនំ
៣-ការចម្អិនម្ហូប
៤-សេវាកម្មសម្អាងកាយ
សម្រាប់វគ្គ១ខែ (វគ្គខ្លី)៖
១-ដំឡើងបណ្តាញអគ្គិសនីសម្រាប់ការបំភ្លឺក្នុងផ្ទះ/អគារ
២-ថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់ពីរកំណាត់
៣-ធ្វើភេសជ្ជៈ និងតែពិសេស
៤-រៀបចំ និងផលិតនំតាមប្រភេទ
៥-ប្រតិបត្តិម៉ាស្សាលើរាងកាយ
លក្ខខណ្ឌចូលរៀន៖
👉 អតីតពលករដែលត្រឡប់មកពីប្រទេសថៃ
👉 មានឯកសារការងារនៅប្រទេសថៃ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន
អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
👉 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
👉 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
👉 សញ្ញាបត្រ/វិញ្ញាបនបត្រក្រោយបញ្ចប់ការសិក្សា
កាលបរិច្ឆេទទទួលពាក្យ និងការចូលរៀន៖
- ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
ការចុះឈ្មោះចូលរៀន
👉 តាមរយៈលីង https://school.tvet.gov.kh/home/search-school/info/64d49368c76cb4475c0d5ccb?route=skill
👉 នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 328 933, 081 429 969, 012 403 644, 096 735 1019, 089 845 903, 096 788 4542, 071 643 5388
⛳️ https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16
25/04/2026
សេចក្តីជូនដំណឹងស្ដីពី "ការសិក្សាមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ" វគ្គថ្មីចូលរៀនខែឧសភា ឆ្នាំ២០២៦
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅមេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖
១-ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (រសៀល)
អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
👉 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
👉 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
👉 ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
ការចុះឈ្មោះចូលរៀន
👉 តាមរយៈលីង https://scholarship.tvet.gov.kh/home/search-school/info/64d49368c76cb4475c0d5ccb?route=skill
👉 នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
កាលបរិច្ឆេទទទួលពាក្យ និងការចូលរៀន៖
- ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
👉 សិស្សដែលបានដាក់ពាក្យរួចហើយ សូមអញ្ជើញចូលរួមប្រជុំ ដើម្បីត្រៀមខ្លួនចូលរៀននៅថ្ងៃទី 04-05-2026 (តាមម៉ោងនៃវេនសិក្សានីមួយៗ)
សូមទាក់ទងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012 328 933, 081 429 969, 012 403 644, 096 735 1019, 089 845 903, 096 788 4542, 071 643 5388
⛳️ https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16
20/04/2026
ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិកទាំងអស់នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សូមព្រះបរមរាជានុញ្ញាតិថ្វាយព្រះពរ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជពលានុភាពរឹងមាំ ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា និងសូមព្រះអង្គចៀសចាកឆ្ងាយពីព្រះរោគាព្យាធិនានា ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាយូរអង្វែងតរៀងទៅ។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះ ឯកឧត្តម សេង សុសាន
អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមឯកឧត្តម និង លោកជំទាវទទួលបាននូវ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រា ជួបតែ សុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រើនរុងរឿង ជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី ខ្ញុំបាទ តាន់ កុសល នាយក វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលប ច្ចេក ទេស និងវិជ្ជាជីវៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមឯកឧត្តមបណ្ឌិត និង លោកជំទាវទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តមបណ្ឌិត លោកជំទាវ ព្រមទាំងបុត្រា ជួបតែ សុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រើនរុងរឿង ជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពីខ្ញុំបាទ តាន់ កុសល នាយក វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមឯកឧត្តម និងលោកជំទាវទទួលបាននូវ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបតែ សុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រើនរុងរឿង ជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពីខ្ញុំបាទ តាន់ កុសល នាយក វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះ ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ព្រមទាំងបុត្រា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមឯកឧត្តម និង លោកជំទាវទទួលបាននូវ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រា ជួបតែ សុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រើនរុងរឿង ជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពីខ្ញុំបាទ តាន់ កុសល នាយក វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះ ឯកឧត្តម ហួត ស៊ីនាថ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមឯកឧត្តម និងលោកជំទាវទទួលបាននូវ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអភិវឌ្ឍ មាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបតែ សុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រើនរុងរឿង ជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពីខ្ញុំបាទ តាន់ កុសល នាយក វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
សូមឯកឧត្តម និងលោកជំទាវទទួលបាននូវ សុខភាពបរិបូរណ៍ កម្លាំងខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអភិវឌ្ឍ មាតុភូមិកម្ពុជា ឲកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តម លោកជំទាវ បុត្រា បុត្រី ព្រមទាំងចៅៗជួបតែ សុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រើនរុងរឿង ជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពីខ្ញុំបាទ តាន់ កុសល នាយក វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងបុគ្គលិក ក្រោមឱវាទទាំងអស់។
11/04/2026
សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវមហាប្រសើរជូនចំពោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ព្រមទាំ បុត្រា បុត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។