29/04/2026
សូមអបអរសាទរ ជូនចំពោះសិស្សឆ្នើមរបស់យើង
ប្អូនប្រុស ឯម វេហា ដែលបានឈ្នះ មេដាយសំរឹទ្ធ ក្នុងការប្រឡង ការគិតតាមបែបកុំព្យូទ័រ BEBRAS Challenge 2026! 🥇✨
ជោគជ័យដ៏គួរឱ្យកោតសរសើរនេះ បង្ហាញពីការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តខ្ពស់ និងចំណង់ចំណូលចិត្តក្នុងការសិក្សារបស់ប្អូន ដែលបាននាំមកនូវមោទនភាពដល់សាលា។
សាលារបស់យើងសូមជូនពរឱ្យប្អូនបន្តអភិវឌ្ឍសមត្ថភាព ឈានទៅរកជោគជ័យថ្មីៗ និងភ្លឺស្វាងនៅក្នុងអនាគត! 🌟📚
Warmest congratulations to our outstanding student, Em Veha, for winning a Bronze Medal in the BEBRAS Challenge 2026 (Computational Thinking)! 🥇✨
This admirable achievement reflects his hard work, strong determination, and passion for learning, bringing great pride to our school.
We wish him continued growth, greater accomplishments, and a bright future ahead! 🌟📚
28/04/2026
🎨 ពណ៌ពោរពេញទៅដោយការច្នៃប្រឌិត! 🖌️
កុមារថ្នាក់មត្តេយ្យកំពុងរៀនតាមរយៈការលេង និងសកម្មភាពសិល្បៈ ដែលធ្វើអោយការសិក្សាមានភាពរីករាយ និងមានន័យ។
Creativity in every color! 🎨🖌️
Our Kindergarten class is enjoying hands-on arts and crafts, where imagination comes to life and learning becomes joyful and meaningful.
27/04/2026
សូមអបអរសាទរ ជូនចំពោះសិស្សឆ្នើមរបស់យើង ដែលទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រឡង គណិតវិទ្យា SASMO 2026! 🥇✨
ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្តក្នុងការរៀនសូត្ររបស់ប្អូន បាននាំមកនូវមោទនភាពយ៉ាងខ្លាំងដល់សាលារបស់យើង។ សូមបន្តពង្រឹងសមត្ថភាព និងឈោងចាប់ជោគជ័យថ្មីៗបន្ថែមទៀត! 🌟📚
Congratulations to our outstanding students for achieving Bronze Medal in the SASMO 2026 ! 🥇✨
Your hard work, dedication, and passion for learning have brought great pride to our school community. Keep shining and aiming higher! 🌟📚
25/04/2026
សូមអបអរសាទរ ជូនចំពោះសិស្សឆ្នើមរបស់យើង
គឺប្អូនប្រុស ឯម វេហា ដែលទទួលបានមេដាយមាស ក្នុងការប្រឡង គណិតវិទ្យា SASMO 2026! 🥇✨
ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្តក្នុងការរៀនសូត្ររបស់ប្អូន បាននាំមកនូវមោទនភាពយ៉ាងខ្លាំងដល់សាលារបស់យើង។ សូមបន្តពង្រឹងសមត្ថភាព និងឈោងចាប់ជោគជ័យថ្មីៗបន្ថែមទៀត! 🌟📚
Congratulations to our outstanding student, Em Veha, for achieving a Gold Medal in the SASMO 2026 ! 🥇✨
Your hard work, dedication, and passion for learning have brought great pride to our school community. Keep shining and aiming higher! 🌟📚
22/04/2026
🌞 របៀបថែរក្សាសុខភាពក្នុងអាកាសធាតុក្តៅ!
នៅពេលដែលសីតុណ្ហភាពកើនឡើង សូមឪពុកម្តាយ និងសិស្សានុសិស្សយកចិត្តទុកដាក់ថែរក្សាសុខភាពបន្ថែម ដោយអនុវត្តតាមការណែនាំខាងក្រោម៖
💧 ផឹកទឹកឱ្យបានគ្រប់គ្រាន់
👕ពាក់សម្លៀកបំពាក់ដែលមានសាច់ក្រនាត់ទន់ ស្តេីង និងងាយខ្យល់ចេញចូល
🕒 ជៀសវាងចេញក្រៅនៅម៉ោងដែលក្តៅខ្លាំង (១១ព្រឹក – ៣រសៀល)
🍉 បរិភោគផ្លែឈើស្រស់ និងអាហារដែលងាយរំលាយ
🧴 ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ
🧊 ស្នាក់នៅកន្លែងត្រជាក់ ឬមានខ្យល់ចេញចូលល្អ
សូមឱ្យកូនៗរបស់យើងមានសុខភាពល្អ និងសុវត្ថិភាពក្នុងអាកាសធាតុក្តៅនេះ! ☀️💙
🌞 👉Stay Cool & Hydrated During the Hot Weather
As temperatures rise, it’s important for our students and families to take extra care of their health. Here are some simple tips to stay safe during the hot season:
💧 Drink plenty of water and stay hydrated
👕 Wear light, breathable clothing
🕒 Avoid going out during peak heat hours (11:00 AM – 3:00 PM)
🍉 Eat fresh fruits and light meals
🧴 Apply sunscreen to protect your skin
🧊 Keep cool by staying in shaded or well-ventilated areas
Let’s work together to ensure our children stay healthy, active, and safe throughout the hot weather! ☀️💙
⸻
:::
20/04/2026
សូមស្វាគមន៍ការត្រឡប់មកសាលាវិញ! 🎉✨
សិស្សានុសិស្សរបស់យើងបានត្រឡប់មកវិញដោយស្នាមញញឹម និងភាពរីករាយ។ ថ្ងៃដំបូងពោរពេញទៅដោយសកម្មភាពសប្បាយៗ ការចែករំលែកបទពិសោធន៍ និងការកំណត់គោលដៅសម្រាប់អំឡុងត្រីមាសថ្មី។ 📚💙
Welcome back to school! 🎉✨
Our students returned with smiles and excitement. The first day was filled with fun activities, sharing joyful memories, and setting new goals for the term ahead. We look forward to a successful and inspiring new term together! 📚💙
💙❤️
18/04/2026
គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូរបស់យើងកំពុងចូលរួមក្នុងការណែនាំ ដើម្បីរៀបចំផែនការ កំណត់គោលដៅ និងត្រៀមខ្លួនឱ្យរួចរាល់ សម្រាប់ការចាប់ផ្តើមសិក្សាថ្មី នៅវគ្គទី៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ 📚✨
With a shared vision for excellence, our management team and teachers are participating in an orientation to shape our goals and ensure we are fully prepared for an exciting Term 4, beginning Monday, April 20, 2026.
17/04/2026
លោកគ្រូ អ្នកគ្រូរបស់យើងកំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីបន្តរៀន និងអភិវឌ្ឍខ្លួនជានិច្ច ពង្រឹងសមត្ថភាព និងលើកកម្ពស់បច្ចេកទេសបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីផ្តល់បទពិសោធន៍សិក្សាដ៏ល្អបំផុតសម្រាប់សិស្សានុសិស្ស។ 🌟📚
Our teachers are actively participating in a professional development workshop, continuously learning and enhancing their skills to strengthen teaching techniques and ensure the best learning outcomes for our students.
⸻