29/06/2025
ជំពូកទី៨ ឃ្លាតស្នេហ៍ប្រែចិត្ត
[...] ថ្ងៃយប់ៗ មិនយូរប៉ុន្មាន ពេលវេលាដែលម៉ុមបាននៅឯស្រុកថៃ ក៏ឈានចូលដល់ថ្ងៃគម្រប់ ត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ។ ពេលមកដល់ស្រុកខ្មែរវិញ ម៉ុមក៏មិនមានឱកាសមកលេងស្រុកកំណើតដូចសព្វដងដែរ ព្រោះតែរវល់នឹងការងារច្រើន។ តែអ្វីដែលគួរឱ្យឆ្ងល់នោះ ម៉ុមបែរជាមានឱកាសទៅដើរលេងជាមួយមិត្តភត្តិនៅឯក្រុងព្រះសីហនុទៅវិញ។ លើសពីនេះទៅទៀត ម៉ុមក៏បានឱ្យឪពុកម្ដាយរបស់ខ្លួនមកផ្ដាច់ពាក្យពីដួងផងដែរ។ ចំណងស្នេហ៍របស់អ្នកទាំងពីរដែលមានតាំងពីយូរមក ត្រូវរលាយសាបសូន្យនៅថ្ងៃនេះឯង។ កាលដែលពូធន និងមីងពេជ្រ មកជូនពាក្យវិញនោះ គាប់ជួនដែលដួងបានត្រឡប់ទៅភ្នំពេញវិញ មុនមួយថ្ងៃ ទើបការផ្ដាច់ពាក្យបានដឹងឮត្រឹមតែតាដុំ និងយាយសយតែប៉ុណ្ណោះ។
អន បូរ៉ា-An Bora(ម្ចាស់ស្នាដៃរឿង ដួងហឫទ័យ)
អរគុណសម្រាក់ការគាំទ្រ អាចទំនាក់ទំនងបានតាមរយៈ តេឡេក្រោម ខាងក្រោម ឬអាចឆាតមកផ្ទាល់ក៏បាន អរគុណ។
096 568 8061
016 678 018
092 355 647