Chomroeunvichea Secondary school - Thbongkhum

Chomroeunvichea Secondary school - Thbongkhum

Share

អំណាន ធម្មចរិយា

22/07/2026

#កម្មវិធីបិទបញ្ចប់ឆ្នាំសិក្សា២០២៥
#អនុវិទ្យាល័យចម្រើនវិជ្ជា
#អំណានធម្មចរិយា

Photos from Chomroeunvichea Secondary school - Thbongkhum's post 22/07/2026

#អនុវិទ្យាល័យចម្រើនវិជ្ជា
#អំណានធម្មចរិយា
#កម្មវិធីបិទបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦
អនុវិទ្យាល័យចម្រើនវិជ្ជា(សាខាត្បូងឃ្មុំ) បានរៀបចំកម្មវិធីបិទបញ្ចប់ការសិក្សាឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពរបស់លោកប៉ូលសូនីល ជាបូជាចារ្យព្រះសហគមន៍កាតូលិកតំបន់ត្បូងឃ្មុំ និងជាគណៈគ្រប់គ្រងទ្រទ្រង់សាលារៀន និងភ្ញៀវអន្តរជាតិដែលមកពីការិយាល័យមជ្ឈមណ្ឌលបេសកម្មពីមេ ទីក្រុងមីឡិន ប្រទេសអ៊ីតាលី។
ក្នុងនោះដែរ មានការចូលរួមរបស់លោកបូជាចារ្យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស និងសិស្សានុសិស្សទាំងបីកម្រិតថ្នាក់សរុបប្រមាណ១៦០នាក់។
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីម៉ោង៣រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណអនុវិទ្យាល័យចម្រើនវិជ្ជា (សាខាត្បូងឃ្មុំ) ស្ថិតនៅក្នុងភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នៅក្នុងបរិយាកាសដ៏មហោឡារិកនេះ គណៈអធិបតី លោកនាយក លោកគ្រូ អ្នកគ្រូ អាណាព្យាបាល បានលើកទឹកចិត្ត និងជម្រុញឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ និងតស៊ូក្នុងជីវិតដើម្បីសម្រេចគោលដៅនៃជីវិតរបស់ខ្លួន។ ចំណែកតំណាងសិស្សក៏បានសម្តែងនូវសេចក្តីដឹងគុណចំពោះអាណាព្យាបាល លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន និងធ្វើការប្តេជ្ញាចិត្តខិតខំធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម។
ចុងបញ្ចប់នៃកម្មវិធីក៏មានការចែកនូវវិញ្ញាបនបត្រដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងកម្រងឯកសារ វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត៕
ថ្ងៃពុធ ០៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦

Photos from Chomroeunvichea Secondary school - Thbongkhum's post 21/07/2026

#អនុវិទ្យាល័យចម្រើនវិជ្ជា (សាខាត្បូងឃ្មុំ)
#អំណានធម្មចរិយា
#ប្រឡងឆមាសលើកទី២ ថ្នាក់ទី៧និង៨
សម័យប្រឡង២១ កក្កដា ២០២៦

Photos from Chomroeunvichea Secondary school - Thbongkhum's post 13/07/2026

🎉💯🎊 #អបអរសាទរ
#អនុវិទ្យាល័យចម្រើនវិជ្ជា
#អំណានធម្មចរិយា
#លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
ចូលរួមអបអរសាទរប្អូនៗនៃអនុវិទ្យាល័យចម្រើនវិជ្ជាទាំងអស់ដែលបានប្រឡងជាប់ទាំងអស់គ្នា។
ជូនពរប្អូនៗមានសុខភាពល្អ សំណាងល្អ ជោគជ័យក្នុងការសិក្សាបន្តទៀត។
១៣ កក្កដា ២០២៦

28/06/2026

#កំណាព្យបទកាកគតិ
នៅឯចម្ការ ខ្ញុំឃើញយាយតា កំពុងដាំដុះ
ដំណាំហៀរហូរ កាប់ដីសាយសុះ ដំណាំចម្រុះ
ឲ្យវាលូតលាស់។
នៅផ្ទះយាយតា គាត់បានលក់ស្លា បានជាច្រើនណាស់
គាត់ដាំបេះលក់ ប្រាក់ចូលក្រៃក្រាស់ យាយតាចាស់ៗ
ត្រេកអរពន់ពេក។
ក្បែផ្ទះយាយតា គាត់បានដាំផ្កា និងដាំដើមចេក
ស្រាប់តែមេឃភ្លៀង ផ្គរលាន់លើមេឃ ផូងផាំងអណេក
យាយតាភ័យណាស់។
ស្មេរ អែល ទុលការីម

20/06/2026

#អនុវិទ្យាល័យចម្រើនវិជ្ជា #អំណានធម្មចរិយា #ប្រឡងឆមាសលើកទី២ #19មិថុនា2026

Photos from Chomroeunvichea Secondary school - Thbongkhum's post 20/06/2026

#អនុវិទ្យាល័យចម្រើនវិជ្ជា(សាខាត្បូងឃ្មុំ)
#អំណានធម្មចរិយា
#19មិថុនា2026
#ប្រឡងឆមាសលើកទី២

16/06/2026

#អនុវិទ្យាល័យចម្រើនវិជ្ជា
#អំណានធម្មចរិយា
ថ្ងៃអង្គារ ០២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦

Photos from Chomroeunvichea Secondary school - Thbongkhum's post 01/06/2026

#ក្រុមប្រឹក្សាកុមារនៃអនុវិទ្យាល័យចម្រើនវិជ្ជា
#អំណានធម្មចរិយា
សកម្មភាពសិស្សានុសិស្សនៃក្រុមប្រឹក្សាកុមារនៃអនុវិទ្យាល័យចម្រើនវិជ្ជា បានសួរសុខទុក្ខគ្រួសារក្រីក្រ និងបានយកសម្ភារៈមួយចំនួនសម្រាប់ជួយឧបត្ថម្ភផងដែរ។
ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦

Photos from Chomroeunvichea Secondary school - Thbongkhum's post 26/05/2026

កិច្ចប្រជុំសាមញ្ញប្រចាំខែ
រសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកនាយក លោកគ្រូ អ្នកគ្រូ បានប្រជុំដើម្បីត្រៀមឆមាសលើកទី២ បញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


អនុវិទ្យាល័យចម្រើនវិជ្ជា (សាខាត្បូងឃ្មុំ), 071 652 3010, Https://maps. App. Goo. Gl/DxB3h1knbFKfXKvM 6
Phnom Penh
250613

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00