Apple Training Center

Apple Training Center

Share

A Short Cut To Better English

Scary Halloween 01/11/2012
Photos 10/09/2012
FIELD TRIP TO NATAYA RESORT 04/07/2012

ការស្វែងយល់ពីរម្យណីយដ្ឋាន ណាតាយ៉ា របស់សិស្សានុសិស្សមជ្ឈមណ្ឌលបណ្តុះបណ្តាល អេផល ----------------------------------------------- កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១២ មជ្ឈមណ្ឌលបណ្តុះបណ្តាល អេផល (Apple Training Center) បានដឹកនាំសិស្សានុសិស្សធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី៧ ទៅរមណីយដា្ឋនណាតាយ៉ា នៅឯខេត្តកំពត។ ក្រោមការសហការដ៏យកចិត្តទុកដាក់រវាង រមណីយដា្ឋនណាតាយ៉ា និង មជ្ឈមណ្ឌលបណ្តុះបណ្តាល អេផល ឃើញថា សិស្សានុសិស្សបានទទួល នូវចំណេះដឹងថ្មីៗដែលរួមមានៈ ការស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាននៅក្នុងខេត្តកំពត ជីវភាពរស់នៅឯតំបន់មាត់សមុទ្រ តំលៃនៃការសហការ និងទំនាក់ទំនង ជាពិសេសការទទួលបានការចែករំលែកបទពិសោធន៍ពីសំណាក់សិស្សឆ្នើមផងដែរ។។ លោក ឃុន សុខលីន អគ្គនាយក ក្រុមហ៊ុនឌិ អេផល វេនឈ័រ គ្រុប (The Apple Venture Group Co., Ltd) ក៏ដូចជា ប្រធានគណៈនាយកសាលាអាមេរិកកាំង អេផល (The Apple American School) និង មជ្ឈមណ្ឌលបណ្តុះបណ្តាល អេផល (Apple Training Center) បានផ្តល់កិត្តិយសចូលរួមប្រគល់លិខិតសរសើរ ដល់សិស្សឆ្នើម ហើយ លោកប្រធានគណៈនាយក មានសេចក្តីរំភើបរីករាយ ឥតឧបមាចំពោះការ ចូលរួមគាំទ្រពីសំណាក់សិស្សានុសិស្ស និង អាណាព្យាបាល ។ លោកប្រធានបានបញ្ជាក់ថាមជ្ឈមណ្ឌលពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះការរីកចំរើនរបស់សិស្សានុសិស្ស ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានគ្រប់មជ្ឈដ្ឋានក្នុងរយ:ពេលមួយដ៏ខ្លីតាមផែនការរបស់មជ្ឈមណ្ឌល គួបផ្សំនឹងការឈរលើគោលការណ៍ការអប់រំភាសាអង់គ្លេស បែងចែកតាមកំរិតអាយុ និងសមត្ថភាពដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឳកាសនេះ លោក ឃុន សុខលីន ក៏បានណែនាំអោយប្អូនៗ យកចិត្តទុកដាក់លើកត្តា ៣យ៉ាង ដែលនាំអោយខ្លួនអាចទទួលបានជោគជ័យ ទី១ គឺការថែទាំសុខភាពអោយបានល្អ ទី២ ការខិតខំរៀនសូត្រពីសាលារៀន និង គ្រប់មជ្ឈដ្ឋាន និង ទី៣ ការពង្រឹង និងពង្រីកទំនាក់ទំនង។ នៅចុងបញ្ចប់ លោកប្រធានបានលើកឡើងថា ពួកយើងស្រលាញ់ការអប់រំ ពួកយើងរីករាយ ពេលដែលឃើញប្អូនខិតខំដើម្បីខ្លួនឯង ហើយពួកយើងនឹងប្រឹងប្រែងបន្ថែមទៀតដើម្បីបុព្វហេតុអប់រំនិងដើម្បីប្អូនទាំងអស់គ្នា។

11/06/2012

Hi Everyone, we have done our best to help learners to speak English Well!

Outstanding Students Meeting 08/06/2012
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Phnom Penh