25/03/2026
[English below]
(បាត់ដំបង)៖ កាលពីថ្ងៃទី ១៨-២១ ខែមិនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម - Royal University of Agriculture បាននឹងកំពុងសហការជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ក្នុងគម្រោងស្តីពី “ ការការពារដំណាំតាមបែបកសិអេកូឡូស៊ី៖ ឆ្ពោះទៅរកសក្ដានុពលនៃសហនវានុវត្ដអន្ដរជាតិ និងភស្ដុតាងនៃនិរន្ដភាព (ACROPICS) ” បានចុះប្រមូលទិន្នន័យពាក់ព័ន្ធ ដោយបានសំភាសន៍កសិករសរុបចំនួន ៤០គ្រួសារ នៅតំបន់ប្រព័ន្ធស្រោចស្រពកង្ហត ខេត្ដបាត់ដំបង។ បេសកកម្មនេះមានគោលបំណង ១) វាយតម្លៃស្ថានភាពនៃការអនុវត្តកសិអេកូឡូស៊ីរបស់កសិករដោយប្រើប្រាស់ឧបករណ៍ (TAPE) និង ២) កំណត់បញ្ហាប្រឈម និងឱកាសក្នុងការឆ្ពោះទៅរកវិវឌ្ឍនាការកសិអេកូឡូស៊ី ក្នុងតំបន់សិក្សាគោលដៅ។
--------------------------------------------
(Battambang)៖ On 18-21 March 2026, Ecosystem Services and Land Use Research Center (ECOLAND) RUA – Royal University of Agriculture in collaborating with CIRAD under the project framework title “Agroecological Crop Protection: Towards International Co-Innovation Dynamics and Evidence of Sustainability (ACROPICS)” had conductued data collection including in-depth interview with a total of 40 household farmers within Kanghort Irrigation Scheme of Battambang province. This data collection has two main objectives: 1) assess the Agroecological performance using (TAPE) tool and 2) identify challenges and opportunity toward agroecological transition in the targeted study area.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
19/03/2026
សូមរួសរាន់ចុះឈ្មោះ ដើម្បីចូលរួមក្នុងការពិភាក្សាលើប្រធានបទ៖
“បច្ចុប្បន្នភាព៖ វិវឌ្ឍនភាពនៃការជំរុញតម្លៃបន្ថែមរបស់ផលិតផលកសិអេកូឡូស៊ី”។
កម្មវិធីនេះនឹងមានវាគ្មិនកិត្តិយសមកពីស្ថាប័នផ្សេងៗ ដែលមានចំណេះដឹង និងបទពិសោធន៍លើការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិអេកូឡូស៊ី។ សិក្ខាសាលាចែករំលែកនេះត្រូវបានសម្របសម្រួលដោយ មជ្ឈមណ្ឌលស្រាវជ្រាវអេកូលែន។
ជួបគ្នានៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
[អង់គ្លេសនៅខាងក្រោម] 👇
បណ្តាញកសិអេកូឡូស៊ី (ALiSEA) នៅកម្ពុជា នឹងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ(Webinar) លើប្រធានបទ “ បច្ចុប្បន្នភាព ៖ វិវឌ្ឍន៍ភាព នៃការជម្រុញតម្លៃបន្ថែមរបស់ផលិតផលកសិអេកូឡូស៊ី ” ។
🎯 គោលបំណងនៃសិក្ខាសាលាចែករំលែកនេះរួមមាន:
🌱១) ចែករំលែកវឌ្ឍភាពនៃគំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត ដែលលើកកម្ពស់ការផ្លាស់ប្តូរកសិ-អេកូឡូស៊ី ជាពិសេសទាក់ទងនឹងប្រព័ន្ធតម្លៃបន្ថែម និងវិញ្ញាបនបត្រ
🌱២) ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីអង្គការនានាដែលអនុវត្តប្រព័ន្ធធានាការចូលរួម និងកិច្ចសហការទីផ្សារ
🌱៣) ស្វែងយល់ពីឱកាសសម្រាប់ពង្រឹងកិច្ចសហការរវាងអ្នកផលិត សហករណ៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកទីផ្សារក្នុងការលើកកម្ពស់ផលិតផលកសិកម្មអេកូឡូស៊ី និង
🌱៤) បង្កើនការយល់ដឹងក្នុងចំណោមសមាជិកបណ្តាញលើយុទ្ធសាស្ត្រសម្រាប់កែលម្អការទទួលស្គាល់ទីផ្សារ និងតម្លៃនៃផលិតផលកសិកម្មអេកូឡូស៊ី។
កម្មវិធីនេះប្រព្រឹត្តិទៅ
📅នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦
⏰ចាប់ពីម៉ោង ៩៖០០ ដល់ ១២៖០០ នាទីព្រឹក
🔗🔗សូមចុះឈ្មោះ តាម QR Code ឬ តំណភ្ជាប់នេះ ៖
https://bit.ly/4spbs9C
📝របៀបវារៈកម្មវិធី និងឯកសារទស្សនៈទាន
https://drive.google.com/file/d/19iBAsrGofBi_-Tkp0qiEX8kZ0U9CDWch/view?usp=sharing
........
ALiSEA in Cambodia is organizing the webinar on the topic “Update: Our Progress on Value Addition for AE Products” In-Person and via Zoom Meeting.
This webinars aims to:
1. Share progress of ongoing initiatives that promote agroecological transition, particularly those related to value addition and certification systems.
2. Share lessons learned and practical experiences from organizations implementing Participatory Guarantee Systems and market collaborations.
3. Explore opportunities for strengthening collaboration between producers, cooperatives, NGOs, and market actors in promoting agroecological products.
4. Enhance understanding among network members on strategies for improving market recognition and value of agroecological products..
This webinar is scheduled on 27th March 2026, from 9:00 to 12:00 am
For registration [ https://bit.ly/4spbs9C ]
Concept note and Agenda
https://drive.google.com/file/d/19iBAsrGofBi_-Tkp0qiEX8kZ0U9CDWch/view?usp=sharing
#កសិអេកូឡូស៊ី
17/03/2026
[English below]
គម្រោងដំណាក់កាលទី២ “ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងអៀរឡង់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព”
(តាកែវ)៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងាររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្ររបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះជួបពិភាក្សាការងារជាមួយសហគមន៍ក្នុងខេត្តតាកែវ រួមមាន៖
១) សហភាពសហគមន៍កសិកម្មត្រាំកក់
២) សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់ និងចងក្រងនូវតម្រូវការចាំបាច់ សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលក្នុងសហគមន៍ និងការរៀបចំកម្មវិធីទស្សនកិច្ចសិក្សារបស់តំណាងសហគមន៍ទៅកាន់ប្រទេសអៀរឡង់ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
------------------------------------------------------
(Takeo): On 17 March 2026, a research team from the Ecosystem Services and Land Use Research Center (ECOLAND), Graduate School of the Royal University of Agriculture (RUA), conducted a field visit and consultative discussions with Agricultural Cooperatives (ACs) in Takeo Province, including:
1). Tram Kak Union of Agricultural Cooperatives
2). Tram Kak Modern Agricultural Cooperatives
The objective of this meeting were to conduct a Training Needs Assessment (TNA) for each cooperative and to prepare for an upcoming field visit of cooperative representatives to Ireland, scheduled for May 2026.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម
Irish Embassy in Vietnam
11/02/2026
[English below]
(បាត់ដំបង-កំពង់ធំ-តាកែវ)៖ កាលពីថ្ងៃទី ២៦ ខែមករា ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម - Royal University of Agriculture បាននិងកំពុងសហការជាមួយអង្គការ Uni4Coop (LOUVAIN Cooperation និង Eclosio) ក្នុងគម្រោងស្តីពី “ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរទៅកាន់កសិកម្មតាមបែបកសិអេកូឡូស៊ី ការកសាងបណ្តាញ និងភាពធន់ប្រកបដោយប្រសិទ្ធភាព (ផាតន័រ)” បានចុះប្រមូលទិន្នន័យពាក់ពន្ធ័ រួមមានការសំភាសន៍ជាមួយតំណាងសហគមន៍កសិកម្មដែលជាដៃគូសហការរបស់គម្រោង និងកសិករទទួលផលចំនួន ២០៥គ្រួសារ ក្នុងគោលបំណង ១) វាយតម្លៃស្ថានភាពនៃការអនុវត្តកសិអេកូឡូស៊ីរបស់កសិករដោយប្រើប្រាស់ឧបករណ៍ (TAPE) និង ២) កំណត់បញ្ហាប្រឈម និងឱកាសក្នុងការឆ្ពោះទៅរកវិវឌ្ឍនាការកសិអេកូឡូស៊ី ក្នុងខេត្ដគោលដៅទាំងបី រួមមានបាត់ដំបង កំពង់ធំ និងតាកែវ។
--------------------------------------------
(Battambang, Kampong Thom, Takeo)៖ On 26 January until 13 February 2026, Ecosystem Services and Land Use Research Center (ECOLAND) RUA – Royal University of Agriculture in collaborating with Partnership for Agroecology Transition, Networking, and Efficient Resilience (PArTNER) had conductued data collection including in-depth interview with representatives from agricultural cooperatives which identify as project partners and 205 households interview with project beneficiaries to 1) assess the Agroecological performance using (TAPE) tool and 2) identify challenges and opportunity toward agroecological transition in three project intervention area including Battambang, Kampong Thom and Takeo province.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
22/01/2026
មជ្ឈមណ្ឌលអេកូលែននៅបន្តទទួលពាក្យរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដូចមានក្នុងសេចក្តីប្រកាសខាងក្រោម។
📣[English below]
(ភ្នំពេញ)៖ ជ្រើសរើសជំនួយការស្រាវជ្រាវ ចំនួន ១ រូប
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបញ្ជូនឯកសាររបស់អ្នកមកមជ្ឈមណ្ឌលដូចមានបង្ហាញក្នុងសេចក្តីប្រកាស។
--------------------------------------------
(Phnom Penh)៖ URGENT HIRING | ONE (1) RESEARCH ASSISTANT
For interested applicants, submit hard or soft copies of your documents to the Center as indicated in the announcement.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA – Royal University of Agriculture
15/01/2026
[English below]
(ភ្នំពេញ)៖ កាលពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម - Royal University of Agriculture បាននិងកំពុងសហការជាមួយអង្គការ Uni4Coop (LOUVAIN Cooperation និង Eclosio) ក្នុងគម្រោងស្តីពី “ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរទៅកាន់កសិកម្មតាមបែបកសិអេកូឡូស៊ី ការកសាងបណ្តាញ និងភាពធន់ប្រកបដោយប្រសិទ្ធភាព (ផាតន័រ)” បានរៀបចំវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់កម្រងបញ្ជីសំណួរ នៃឧបករណ៍សម្រាប់ការវាយតម្លៃការអនុវត្តកសិអេកូឡូស៊ី (TAPE) សម្រាប់ការចុះប្រមូលទិន្នន័យនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តតាកែវ នាពេលខាងមុខ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកប្រមូលទិន្នន័យរបស់មជ្ឈមណ្ឌលអេកូលែនឲ្យយល់ស៊ីជម្រៅអំពីកម្រងបញ្ជីសំនួរ ចំណេះដឹងជាមូលដ្ឋាននៃកសិអេកូឡូស៊ី តិចនិចក្នុងការសំភាសន៍នៅទីវាល និងការគូសផែនទីតំណាងប្រព័ន្ធកសិកម្ម។
--------------------------------------------
(Phnom Penh)៖ On 12-14 January 2026, Ecosystem Services and Land Use Research Center (ECOLAND) RUA – Royal University of Agriculture in collaborating with Partnership for Agroecology Transition, Networking, and Efficient Resilience (PArTNER) organized a training session on Tool for Agroecology Performance Evaluation (TAPE) for upcoming data collection in Battambang, Kampong Thom and Takeo provinces. This comprehensive trainning aim to deepend understanding of data enumerators regarding questionniare, concept and principles of agroecology, mapping of farming systems and equip data enumerators with necessary skills to work independently in the fields.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
31/12/2025
មជ្ឈមណ្ឌលអេកូលែននៅបន្តទទួលពាក្យរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដូចមានក្នុងសេចក្តីប្រកាសខាងក្រោម។
28/12/2025
ECOLAND បានសហការជាមួយបណ្តាញ ALiSEA រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការកែច្នៃកាកសំណល់ជាវត្ថុមានតម្លៃ៖ ការផលិតជីកំប៉ុស ជន្លេន។
23/12/2025
📣[English below]
(ភ្នំពេញ)៖ ជ្រើសរើសជំនួយការស្រាវជ្រាវ ចំនួន ១ រូប
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបញ្ជូនឯកសាររបស់អ្នកមកមជ្ឈមណ្ឌលដូចមានបង្ហាញក្នុងសេចក្តីប្រកាស។
--------------------------------------------
(Phnom Penh)៖ URGENT HIRING | ONE (1) RESEARCH ASSISTANT
For interested applicants, submit hard or soft copies of your documents to the Center as indicated in the announcement.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA – Royal University of Agriculture
22/12/2025
[English below]
(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាពបើក សិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី “ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្ម តាមរយៈកិច្ចសហប្រតិបត្តការរវាង កម្ពុជា និងអៀរឡង់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
សិក្ខាសាលានេះសហការរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្ររបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌលសម្រាប់ការសិក្សាសហគមន៍ (CCS-Centre for Co-operative Studies) នៃសាកលវិទ្យាល័យ University College Cork (UCC) - Cork University Business School (CUBS) ប្រទេសអៀរឡង់ ក្រោមជំនួយពីស្ថានទូតអៀរឡង់ប្រចាំនៅប្រទេសវៀតណាម។
គោលបំណងនៃសិក្ខាសាលាបើកគម្រោងនេះរួមមាន៖ ១). គឺដើម្បីចែករំលែក និងបង្កើនការយល់ដឹងពីគម្រោងនឹងត្រូវអនុវត្ត ២). ពិនិត្យឡើងវិញនូវលទ្ធភាពអនុវត្តគម្រោង និងជំហានបន្ទាប់ក្នុងការចូលរួម និង៣). ដើម្បីបង្កើតភាពស្និទ្ធស្នាល និងការប្រាស្រ័យទាក់ទងល្អក្នុងចំណោមភាគីពាក់ព័ន្ធ
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ រួមមានថ្នាក់ដឹកនាំ និងមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប អ្នកស្រាវជ្រាវ និងស្ថាប័នពាក់ព័ន្ធនានាប្រមាណ ២៥នាក់។
(Phnom Penh)៖ On 17 December 2025, H.E Yoeu Asikin, Undersecretary of States of the Ministry of Agriculture, Forestry and Fisheries (MAFF), presided over the kick-off meeting workshop on “Empowering Agricultural Cooperatives: Bridging Cambodia and Ireland for Sustainable Development”.
The workshop was co-organized by the Ecosystem Services and Land Use Research Centre (ECOLAND), Graduate School, Royal University of Agriculture (RUA), Cambodia and Centre for Co-operative Studies (CCS), Cork University Business School (CUBS), University College Cork (UCC), Ireland under financial support from the Embassy of Ireland in Vietnam.
The objectives of this workshop include:
1). Sharing and raising knowledge about the project to be implemented
2. Review the feasibility of the project and next steps in engagement and
3. To build rapport and strengthen effective communication among stakeholders.
The workshop brought together approximately 25 participants, including representatives from MAFF, Department of Agricultural Cooperative Promotion, Provincial Departments of Agriculture, Forestry and Fisheries (PDAFF), Agricultural Cooperative Unions, Modern Agricultural Cooperatives, researchers, and other related institutions.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture Irish Embassy in Vietnam UCC Centre for Co-operative Studies
Cork University Business SchoolUniversity College Cork
06/12/2025
មជ្ឈមណ្ឌលស្រាវជ្រាវអេកូលែន ពិតជាសប្បាយរីករាយណាស់ ដែលបានក្លាយជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ចងក្រងឯកសារចំណេះដឹង ដ៏សំខាន់នេះ។
យើងមានសេចក្តីសោមនស្សរីករាយ សូមប្រកាសអំពីកាដាក់ដំណើរការមជ្ឈមណ្ឌលចំណេះដឹង ALiSEA ចាប់ផ្ដើមពីពេលនេះតទៅ
👉🏻[អាចសាកល្បងប្រើ៖ https://kh.ali-sea.org/ ]
មជ្ឈមណ្ឌលចំណេះដឹង ALiSEA ត្រូវបានរចនាឡើងក្នុងការប្រមូលផ្ដុំទិន្នន័យ ព័ត៌មាន និងចំណេះដឹងកសិអេកូឡូស៊ីនៅអាស៊ីអាគ្នេយ៍ ដើម្បីជំរុញការលើកកម្ពស់ និងទទួលយកការអនុវត្តកសិអេកូឡូស៊ី។
ផ្នែកសំខាន់ៗ ដែលរៀបចំឡើងដើម្បីងាយស្រួលក្នុងការស្វែងររកឯកសារ ឬព័ត៌មាន៖
📚បណ្ណាល័យ៖ អត្ថបទស្រាវជ្រាវ ឯកសារការពិត និងសំណុំទិន្នន័យ។
💡 ការយល់ដឹង៖ វីដេអូ សង្ខេប និងការវិភាគអ្នកជំនាញ។
🗺 Map Explorer៖ ទិន្នន័យជារូបភាព និងបរិបទ។
🤝 អ្នកជំនាញ
មជ្ឈមណ្ឌលចំណេះដឹង ALiSEA មានភាសាជាច្រើន រួមទាំងភាសាអង់គ្លេស ខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយធានាថាចំណេះដឹងសំខាន់ៗគឺអាចរកបានសម្រាប់អ្នកពាក់ព័ន្ធក្នុងតំបន់ទូទាំងតំបន់!
………
We are proud to announce the launch of the ALiSEA Knowledge Hub!
We're thrilled to launch the essential digital gateway to data, information, and knowledge on agroecology in Southeast Asia.
Hub is designed to gather the data, information, and knowledge on agroecology in Southeast Asia, which inspires to promote and adopt sustainable agroecological practices.
What you’ll find inside:
• 📚 Library: Research articles, factsheets, and datasets.
• 💡 Insights: Videos, briefs, and expert analysis.
• 🗺 Map Explorer: Visual data and context.
• 🤝 Experts: Connect with leading agroecology professionals.
The Hub supports multiple languages, including English, Khmer, Lao, Myanmar, and Vietnamese, ensuring that vital knowledge is accessible to local stakeholders across the region!
Click the link below to dive in and start exploring! 👇
https://kh.ali-sea.org/
#កសិអេកូឡូស៊ី