01/06/2025
កាត់វ៉ែនតាមួយៗ ថ្លៃគួរសមណាស់ អ្នកខ្វះខាតគ្នាមិនមានលទ្ធភាពទេ។ សូមបងប្អូនជួយចែករំលែកព័ត៌មាននេះទៅកាន់និស្សិតខ្វះខាតផង។
ចែកវ៉ែនតាឥតគិតថ្លៃ (Free) 100 នាក់ សម្រាប់តែនិស្សិតសកលវិទ្យាល័យ (អាទិភាពសម្រាប់និស្សិតRULE) ។ ចុះឈ្មោះជួយបញ្ជាក់ប្រាប់ថា ដឹងព័ត៌មានតាមផេក Academic Rise។
រៀបចំដោយ៖ Cambodia & USA ការងារអភិវឌ្ឍន៍និស្សិត (SLM)
ឧបត្ថម្ភគាំទ្រដោយ៖ A Cru Ministry
Education Insight | Academic Rise | Academic Media
University Podcasts Buddhism Insight - សក្យមុនីសុត្តា Re-Energy Academic Community
30/05/2025
ពាក្យ "ស្រលាញ់ជាតិ" ស្រួលនិយាយ តែពិបាកធ្វើ
អ្វីដែលគួរធ្វើ ដើម្បីគាំទ្រអ្នកនៅសមរភូមិមុខ៖
(១) ពុំគួរចែករំលែករូបភាព វីដេអូ ព័ត៌មាន ឬបញ្ចេញមតិយោបល់ ពាក់ព័ន្ធនឹងកងទ័ព ទីតាំង អាវុធ ឬយុទ្ធសាស្ត្រយោធានានា ព្រោះថាការចែករំលែកព័ត៌មានទាំងនេះប្រៀបបាននឹងការទម្លាយកិច្ចការសម្ងាត់របស់ជាតិជាពិសេសក្នុងកាលៈទេសៈតានតឹងនេះ។
(២) ពុំគួរចែករំលែកព័ត៌មានអំពីលក្ខខណ្ឌសុខភាព និងព័ត៌មានអវិជ្ជមានផ្សេងៗរបស់យោធិន ព្រោះថានេះអាចជាការបង្ហាញនូវចំណុចខ្សោយរបស់យើង។
(៣) ពុំគួរចែករំលែកព័ត៌មាន ឬបញ្ចេញមតិយោបល់ដែលធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្តផ្លូវអារម្មណ៍បងប្អូនទាហានជួរមុខ។ ផ្ទុយទៅវិញ គួរផ្ដល់នូវកំលាំងចិត្តនិងជួយឧបត្ថម្ភគាំទ្រគ្រប់លទ្ធភាពតាមគ្រប់មធ្យោបាយ។
(៤) ពុំគួរចែករំលែកព័ត៌មាន ឬបញ្ចេញមតិយោបល់ដែលបង្កឲ្យមានភាពចលាចលក្នុងប្រទេស ព្រោះថា បើទោះបីសមរភូមិជួរមុខរឹងមាំយ៉ាងណា តែបើសមរភូមិក្រោយចលាចល ក៏កំលាំងជួរមុខមិនមានភាពនឹងនរដែរ។
(៥) គាំទ្រនិងឧបត្ថម្ភដល់សមាជិកគ្រួសារ(ឪពុកម្ដាយ ប្រពន្ធកូន ជាដើម)របស់បងប្អូនទាហានជួរមុខ តាមលទ្ធភាព ដើម្បីបង្កើតជាភាពកក់ក្ដៅ និងបន្ថយក្ដីបារម្ភរបស់បងប្អូនទាហានជួរមុខចំពោះក្រុមគ្រួសាររបស់ពួកគាត់។
(៦) បន្តចែករំលែក (ពិសេសក្នុងបណ្ដាញសង្គម) និងផ្សព្វផ្សាយនូវខ្លឹមសារព័ត៌មានវិជ្ជមានដូចជាសារកំលាំងចិត្ត ភាពកក់ក្ដៅ ការសាមគ្គីគ្នា តម្លៃជាតិ ក្ដីបារម្ភ ក្ដីគាំទ្រ ជានិច្ច។
(៧) ត្រូវតាមដានសភាពការណ៍ជាប់ជាប្រចាំ។
(៨) កុំធ្វើសកម្មភាពដែលបង្កឲ្យមានភាពចលាចលសេដ្ឋកិច្ច (ដូចជាសម្រុកទិញរបស់ស្ដុក)ជាដើម ដែលជាអាចបង្កជាហានិភ័យសេដ្ឋកិច្ច។
(៩) សូមបងប្អូនអ្នករកស៊ី កុំយកវេលានេះជាឱកាសក្រឡុកទីផ្សារ។
សូមឲ្យក្រុងកម្ពុជាធិបតីរស់នៅក្រោមសុខសន្តិភាពបានយូរអង្វែង និងប្រកបដោយវិបុលភាព និងការអភិវឌ្ឍ។
Academic Rise | Academic Media