CKCC: Cambodia-Korea Cooperation Center

CKCC: Cambodia-Korea Cooperation Center

Share

Our vision is "to be the Center of excellence for Korean studies and Culture exchange in Cambodia" The Center was officially opened on 7th May 2013.

The Cambodia-Korea Cooperation Center (CKCC) was established under the “Project for the establishment of the HRD center in Cambodia” by mutual cooperation between Korea International Cooperation Agency (KOICA), Ministry of Education, Youth, and Sport (MoEYS), and Royal University of Phnom Penh (RUPP). This five-year project was started in 2010, and finished by the end of the year 2014 with the tot

24/06/2026

[General Korean Program] [일반 한국어 과정] «ថ្នាក់ភាសាកូរ៉េទូទៅ»
តើអ្នកទាំងអស់គ្នាដឹងទេថា ប្រសិនបើអ្នកទាំងអស់គ្នាចុះឈ្មោះរៀនភាសាកូរ៉េនៅ CKCCនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? បើចង់ដឹង តស់តាមដានវីដេអូខ្លីនេះទាំងអស់គ្នា!

🎉នៅចាំអីទៀត រួសរាន់ឡើង ចុះឈ្មោះចូលទាំងអស់គ្នាណា ត្រីមាសថ្មីនឹងចាប់ផ្តើមចូលរៀននៅដើមខែកក្កដានេះហើយ🥰

📅 កាលបរិច្ឆេទចូលរៀន
• វេនចន្ទ–សុក្រ ៖ ចូលរៀនថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦
• វេនសៅរ៍–អាទិត្យ ៖ ចូលរៀនថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦

សម្រាប់សិស្សានុសិស្សដែលចង់ចូលសិក្សា សូមចូលតំណភ្ជាប់ទាញយកពាក្យចុះឈ្មោះ។
https://www.dropbox.com/scl/fo/muv4aqfjixsfgv6nxic0t/AKsEAvVVSxD47QRZ-qMTUOE?rlkey=fmc83dtl0ks2vrov6kqqh041a&st=qf0jxeo0&dl=0
☎️ព័ត៌មានបន្ថែម: 078994969(Telegram) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង7:30ព្រឹក ដល់ម៉ោង7:30យប់។
ទីតាំងមជ្ឈមណ្ឌល: https://goo.gl/maps/UfJPSxn6vpKLBUST6

24/06/2026

[106th TOPIK Announcement] សេចក្តីជូនដំណឹងស្តីពីការប្រលងតេស្តសមត្ថភាពភាសាកូរ៉េលើកទី១០៦

សម្រាប់បេក្ខជនដែលបានចូលរួមការប្រលង TOPIK លើកទី១០៦ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នឹងអាចធ្វើការឆែកលទ្ធផលនៃការប្រលង និងទាញយកព្រឹត្តបត្រពិន្ទុនៅក្នុងវេបសាយផ្លូវការរបស់ TOPIK គឺ www.topik.go.kr ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦តទៅ។

ដើម្បីជួយដល់បេក្ខជនក្នុងការស្វែងយល់ពីរបៀបឆែក និងទាញយកព្រឹត្តបត្រពិន្ទុ មជ្ឈមណ្ឌលយើងខ្ញុំបានរៀបចំសេចក្តីអធិប្បាយដោយសង្ខេប ដូចមានបង្ហាញជូនខាងក្រោម:

Photos from CKCC: Cambodia-Korea Cooperation Center's post 23/06/2026

[Digital Marketing for Business]
នេះជាមាតិកាមេរៀននៃវគ្គសិក្សាថ្នាក់ទីផ្សារឌីជីថលសម្រាប់អាជីវកម្មរបស់យើង ដែលផ្តោតសំខាន់លើវិធីសាស្រ្ត និងយុទ្ធសាស្រ្តនៃការប្រើប្រាស់បរិក្ខារឌីជីថលប្រកបដោយភាពឆ្លាតវៃ និងប្រសិទ្ធភាពដើម្បីធ្វើឱ្យការផ្សព្វផ្សាយផលិតផលរបស់អ្នកបានទៅដល់អតិថិជនគោលដៅ។ ទោះអ្នកមិនធ្លាប់មានចំណេះដឹងផ្នែកទីផ្សារឌីជីថលពីមុនមក ក៏អាចសិក្សាវគ្គនេះបានដែរ។

🗓 ចាប់ផ្តើមទទួលពាក្យចុះឈ្មោះពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
🎓 វគ្គសិក្សាចាប់ផ្តើមៈ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
🔗 សម្រាប់ការចុះឈ្មោះចូលសិក្សា បេក្ខជនអាចមកចុះឈ្មោះផ្ទាល់នៅមជ្ឈមណ្ឌល ឬចូលទៅកាន់តំណភ្ជាប់ https://forms.gle/meyjZrkmnQM4rXc19
☎️ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 999 494 / 078 994 969 នៅរៀងរាល់ម៉ោងធ្វើការ
📍 ទីតាំងមជ្ឈមណ្ឌលៈ https://goo.gl/maps/UfJPSxn6vpKLBUST6

Photos from CKCC: Cambodia-Korea Cooperation Center's post 23/06/2026

[Hallyu-Korean Wave] នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) បានរៀបចំថ្នាក់បង្រៀនពិសេសពីរលកកូរ៉េ(한류) ក្រោមប្រធានបទ "ឥទ្ធិពលដែលរលកកូរ៉េបានចូលរួមចំណែកក្នុងការពង្រីកការអប់រំភាសាកូរ៉េ 한류가 한국어 교육 확산에 기여한 영향" ។

តាមរយ:ថ្នាក់បង្រៀនពិសេសមួយនេះសិស្សានុសិស្សបានរៀនទាក់ទងនឹងឥទ្ធិពលរបស់រលកកូរ៉េដែលបានជះឥទ្ធិពលដល់ប្រទេសកូរ៉េយ៉ាងខ្លាំងជាពិសេសគឺការអប់រំភាសាកូរ៉េ ហើយសិស្សក៏បានធ្វើបទបង្ហាញទាក់ទងនឹងវប្បធម៌ ខ្មែរដែលបានជះឥទ្ធិពលដល់ប្រទេសកម្ពុជាផងដែរ។ ថ្នាក់បង្រៀនពិសេសនេះត្រូវបានបង្រៀនដោយលោកគ្រូ បែក គីប៊ុមដែលជាអ្នកស្ម័គ្រចិត្តKOICA។

ថ្នាក់បង្រៀនពិសេសពីរលកកូរ៉េនេះនឹងត្រូវធ្វើទ្បើងជារៀងរាល់ខែ ដោយផ្លាស់ប្តូរប្រធានបទទៅតាមខែនីមួយៗ។ សិស្សានុសិស្សអាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់។

22/06/2026

[107th TOPIK Announcement] (English below)
សេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការត្រួតពិនិត្យរកប្រភេទឧបករណ៍អេឡិចត្រូនិចហាមឃាត់ នៅក្នុងអំឡុងពេលនៃការប្រលងតេស្តសមត្ថភាពភាសាកូរ៉េលើកទី១០៧

យោងតាមការណែនាំពីមជ្ឈមណ្ឌលតេស្តសមត្ថភាពភាសាកូរ៉េ (TOPIK Center) យើងខ្ញុំសូមជូនដំណឹងដល់បេក្ខជនដែលបានចុះឈ្មោះប្រលង TOPIK លើកទី១០៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះឱ្យបានជ្រាបថា ក្រុមការងាររៀបចំដំណើរការប្រលងនឹងធ្វើការរឹតបន្តឹងការត្រួតពិនិត្យគ្រប់បេក្ខជនដែលនាំយកឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលមកក្នុងបរិវេណមណ្ឌលប្រលង ដើម្បីបង្ការការលួចប្រើប្រាស់ឧបករណ៍ទាំងនោះ ក្នុងគោលបំណងបង្កភាពមិនប្រក្រតីណាមួយនៅក្នុងពេលប្រលង។ ហេតុនេះ សូមបេក្ខជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយក្រុមការងារយើងខ្ញុំនៅក្នុងថ្ងៃប្រលង។ សូមអរគុណ

Based on the official notification from TOPIK Center, we would like to inform all candidates who registered for 107th TOPIK, that will be conducted in July 05, 2026, that the TOPIK test committee will restrict over the use of all kinds of electronic devices by the candidates within the testing area in order to prevent the illegal and misconduct usages of these devices during the test period. We hope all candidates could aware of this notification and cooperate with our team during the test date. Thank you!

Photos from CKCC: Cambodia-Korea Cooperation Center's post 22/06/2026

[General Korean Program] [일반 한국어 과정] «ថ្នាក់ភាសាកូរ៉េទូទៅ»
តើអ្នកមានបំណងចង់បន្តការសិក្សានៅប្រទេសកូរ៉េមែនទេ? តើអ្នកចូលចិត្ត K-Drama និង K-Culture ដែររឺទេ?🇰🇷
កម្មវិធីសិក្សាភាសាកូរ៉េរបស់ CKCC ផ្តល់នូវការបណ្តុះបណ្តាលភាសាកូរ៉េយ៉ាងទូលំទូលាយ ដោយផ្តោតលើជំនាញសំខាន់ៗទាំង ៤ រួមមាន ការស្តាប់ ការនិយាយ ការអាន និងការសរសេរ ព្រមទាំងការសិក្សាវេយ្យាករណ៍ និងការអនុវត្តជាក់ស្តែងក្នុងថ្នាក់រៀន បន្ទប់កុំព្យូទ័រ (Computer Lab) និងសកម្មភាពវប្បធម៌កូរ៉េចម្រុះជាច្រើន។

📢 តស់ រួសរាន់ចុះឈ្មោះចូលរៀនទាំងអស់គ្នា!

📅 កាលបរិច្ឆេទចូលរៀន
• វេនចន្ទ–សុក្រ ៖ ចូលរៀនថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦
• វេនសៅរ៍–អាទិត្យ ៖ ចូលរៀនថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦

សម្រាប់សិស្សានុសិស្សដែលចង់ចូលសិក្សា សូមចូលតំណភ្ជាប់ទាញយកពាក្យចុះឈ្មោះ។
https://www.dropbox.com/scl/fo/muv4aqfjixsfgv6nxic0t/AKsEAvVVSxD47QRZ-qMTUOE?rlkey=fmc83dtl0ks2vrov6kqqh041a&st=qf0jxeo0&dl=0
☎️ព័ត៌មានបន្ថែម: 078994969(Telegram) នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង7:30ព្រឹក ដល់ម៉ោង7:30យប់។
ទីតាំងមជ្ឈមណ្ឌល: https://goo.gl/maps/UfJPSxn6vpKLBUST6

20/06/2026

[107th TOPIK Announcement] សេចក្តីជូនដំណឹងស្តីពីការប្រលងតេស្តសមត្ថភាពភាសាកូរ៉េលើកទី១០៧
ការប្រលង TOPIK លើកទី១០៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ចំពោះបេក្ខជនដែលបាត់ចុងសន្លឹកប្រលង (TOPIK Admission Ticket) សូមធ្វើការទាញយកចុងសន្លឹកប្រលងរបស់ខ្លួន នៅក្នុងវេបសាយផ្លូវការរបស់ TOPIK គឺ www.topik.go.kr
ដើម្បីជួយដល់បេក្ខជនក្នុងការស្វែងយល់ពីរបៀបទាញយក និងព្រីនចុងសន្លឹក មជ្ឈមណ្ឌលយើងខ្ញុំបានរៀបចំសេចក្តីអធិប្បាយដោយសង្ខេប ដូចមានបង្ហាញជូនខាងក្រោម:

Photos from CKCC: Cambodia-Korea Cooperation Center's post 17/06/2026

[Hallyu Day] ថ្នាក់រៀនពិសេសពីរលកកូរ៉េ ក្រោមប្រធានបទ "ឥទ្ធិពលដែលរលកកូរ៉េបានចូលរួមចំណែកក្នុងការពង្រីកការអប់រំភាសាកូរ៉េ 한류가 한국어 교육 확산에 기여한 영향"

តើអ្នកទាំងអស់គ្នាបានចុះឈ្មោះចូលរៀនហើយឬនៅ? កម្មវិធីនឹងបិទទទួលចុះឈ្មោះចូលរៀនត្រឹមថ្ងៃនេះហើយ សូមរួសរាន់ចុះឈ្មោះទាំងអស់គ្នាណា ដើម្បីបង្កើនចំណេះដឹងល្អៗអំពីកូរ៉េសម្រាប់ជាគំរូក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង!

លក្ខខណ្ឌចុះឈ្មោះចូលរៀន៖
- ត្រូវមានចំណេះដឹងភាសាកូរ៉េកម្រិតដំបូងឡើងទៅ
- ស្រលាញ់ចូលចិត្តវប្បធម៌កូរ៉េ ឬមានបំណងបន្តការសិក្សានៅប្រទេសកូរ៉េ។
*បញ្ជាក់៖
- ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃនិងសិក្សាជាមួយគ្រូជនជាតិកូរ៉េ
- ការបង្រៀនមានការពន្យល់ជាភាសាកូរ៉េ និងភាសាអង់គ្លេស
- មានតែអ្នកដែលជាប់ក្នុងការជ្រើសរើសប៉ុណ្ណោះ ទើបអាចចូលរៀនបាន។ សម្រាប់លទ្ធផលនឹងផ្តល់ជូនជាលក្ខណ:បុគ្គល។

សូមចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម បន្ទាប់មកឆ្លើយសំណួរដើម្បីទទួលបានឱកាសចូលរៀន
https://forms.gle/Yrfgm24kRXNWkHoz6

សូមចូលតំណភ្ជាប់ខាងក្រោម ដើម្បីចូលក្នុងក្រុម
https://t.me/+O6i80e3VF9w1YjI1

16/06/2026

តើលោកអ្នកចង់ចំណាយពេលចុងសប្តាហ៍ដ៏មានន័យនិងពោរពេញទៅដោយចំណេះដឹងអំពីកូរ៉េដែរឬទេ?

K-Culture Camp 2026 គឺជាកម្មវិធីពិសេសមួយ ដែលរៀបចំឡើងសម្រាប់សិស្សានុសិស្ស និងនិស្សិតដែលមានចំណាប់អារម្មណ៍លើភាសា វប្បធម៌ និងប្រទេសកូរ៉េ។ កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកចូលរួមអាចសិក្សាស្វែងយល់អំពីប្រទេសកូរ៉េកាន់តែស៊ីជម្រៅ តាមរយៈថ្នាក់បង្រៀនពិសេស និងសកម្មភាពអនុវត្តជាក់ស្តែងជាច្រើន។

😍 តស់! កុំឱ្យខកខានឱកាសនេះ មកស្វែងយល់ពីវប្បធម៌កូរ៉េ សាកល្បងចម្អិនអាហារកូរ៉េ ស្លៀកសម្លៀកបំពាក់កូរ៉េ និងមកទទួលយកកាដូអនុស្សាវរីយ៍ពិសេសពីកម្មវិធីផងដែរ។🎉
- ទទួលចុះឈ្មោះរហូតដល់ថ្ងៃទី07 កក្កដា 2026 ដោយឥតគិតថ្លៃ
- ចុះឈ្មោះចូលរួមតាមតំណភ្ជាប់ខាងក្រោម ចំនួនមានកំណត់👇
https://forms.gle/i2u2E3PeZpB2CZzp8
✨បញ្ជាក់៖ អាទិភាពនឹងផ្តល់ជូនសម្រាប់អ្នកចុះឈ្មោះលឿននិងឆ្លើយសំណួរបានល្អ
📅 កាលបរិច្ឆេទកម្មវិធី៖ 11 កក្កដា 2026
⏰ ម៉ោង៖ 8:30 ព្រឹក – 12:00 ថ្ងៃត្រង់
📍 ទីតាំង៖ CKCC

-CultureCamp2026

Photos from CKCC: Cambodia-Korea Cooperation Center's post 15/06/2026

[Digital Marketing for Business]

វគ្គសិក្សាថ្មីសម្រាប់ជំនាញទីផ្សារឌីជីថលសម្រាប់អាជីវកម្មរបស់យើងចាប់ផ្តើមទទួលចុះឈ្មោះហើយ!
យើងខ្ញុំស្វាគមន៍សាធារណជនមកពីគ្រប់ជំនាញ និងអាជីវកម្មដែលមានបំណងចង់ទទួលបានចំណេះដឹងអនុវត្តលើជំនាញទីផ្សារឌីជីថល។ ទោះអ្នកមិនធ្លាប់មានចំណេះដឹងផ្នែកទីផ្សារ ឬទីផ្សារឌីជីថលពីមុនមកក៏អាចសិក្សាវគ្គនេះបានដែរ។
សិក្សាត្រឹមរយៈពេល២ខែ អ្នកនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទីផ្សារឌីជីថលនៅក្នុងការងារ និងអាជីវកម្ម។

🗓 ចាប់ផ្តើមទទួលពាក្យចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
🎓 វគ្គសិក្សាចាប់ផ្តើមៈ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
🔗 សម្រាប់ការចុះឈ្មោះចូលសិក្សា បេក្ខជនអាចចុះឈ្មោះផ្ទាល់នៅមជ្ឈមណ្ឌល ឬចូលទៅកាន់តំណភ្ជាប់ https://forms.gle/meyjZrkmnQM4rXc19
☎️ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 999 494 / 078 994 969 នៅរៀងរាល់ម៉ោងធ្វើការ
📍 ទីតាំងមជ្ឈមណ្ឌលៈ https://goo.gl/maps/UfJPSxn6vpKLBUST6

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


The Royal University Of Phnom Penh, Russian Federation Boulevard Toul Kork
Phnom Penh
12157