30/09/2019
គ្រាន់តែរឿងបើកបរអត់របៀបនេះមួយកែមារយាទមិនបានផង តើកសាងសង្គមស៉ីវិល័យថ្លៃថ្នូរម្តេចបាន? យូរយារណាស់។ ខ្ជិលអាន ខ្ជិលស្តាប់ គិតតែសប្បាយ លទ្ធផលគឺមារយាទអាណាធិបតេយ្យបែបហ្នឹង។ គេដៀលពូជថាមិនថ្លៃថ្នូរ គឺពិតជាត្រូវណាស់។
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ជម្រកជីវិត, Phnom Penh.
30/09/2019
គ្រាន់តែរឿងបើកបរអត់របៀបនេះមួយកែមារយាទមិនបានផង តើកសាងសង្គមស៉ីវិល័យថ្លៃថ្នូរម្តេចបាន? យូរយារណាស់។ ខ្ជិលអាន ខ្ជិលស្តាប់ គិតតែសប្បាយ លទ្ធផលគឺមារយាទអាណាធិបតេយ្យបែបហ្នឹង។ គេដៀលពូជថាមិនថ្លៃថ្នូរ គឺពិតជាត្រូវណាស់។
30/09/2019
😂😂😂 ប្រែតញូូថាថ្ងៃបុណ្យភ្ជុំភ្ញៀវឡើងកើន600%
😂😂😂 Khmer Press ថាឆ្នេរអូឈើទាលស្ងាត់ភ្ញៀវ
30/09/2019
ចាញ់យុវជនខ្លះទេ។ ចាំលោកប្រធានបោកថាមក រាប់ឆ្នាំ។
ចំពោះមុខសភាសហរដ្ឋអាមេរិក មេបាតុករហុងកុងស្នើឲ្យដាក់សម្ពាធបន្ថែមលើទីក្រុងប៉េកាំង! (Video inside) FRESH NEWS
29/09/2019
លោកខឹម វាសនា៖ ស្លាប់ ២លាននាក់សម័យប៉ុលពតជាផលនៃការសម្រេចចិត្តខុសរបស់ខ្មែរ លោក ខឹម វាសនា ប្រមុខចលនាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើង និងបង្ហាញការយល់ឃើញរបស់លោកនៅក្នុងវិទ.....
27/09/2019
សទ្ធាមុតមាំ មានន័យបានពិចារណាដោយហេតុផលយ៉ាងច្បាស់លាស់ថារឿងហ្នឹងវាអីចឹងមែន។ អោយទានដោយសទ្ធា មានន័យថាយល់យ៉ាងច្បាស់នូវទានដែលខ្លួនអោយទៅនោះ មិនមែនអោយទៅដោយស្មានៗដូចជាជឿថា ធ្វើពិធីបុណ្យបែបសាសនាទៅបានកុសលដែលជារឿងអត់ហេតុផលជាដើមនោះទេ។ សទ្ធា ចរិត មានន័យថាចរិតលក្ខណៈរបស់បុគ្គល ដែលចូលចិត្តពិចារណាលើហេតុផលទាល់តែយល់ថាវាច្បាស់ជាអីចឹងមែនទើបអស់ចិត្ត មិនមែនចេះតែជឿងាយៗដោយគ្មានហេតុផលនោះទេ៕
26/09/2019
អ្នកប្រហែលធ្លាប់ឮហើយពាក្យដែលក្រុមមួយឧស្សាហ៍និយាយជាងគេ គឺ "ខ្ញុំអាចធ្វើបាន" រហូតដល់ដើរជាន់ភ្លើង ឬជាន់អំបែងកែវគឺដើម្បីបញ្ជាក់ថា គេអាចធ្វើបាននេះ។ តើគេអាចធ្វើអ្វីបាន ? បើរឿងនោះស្របតាមមនសិការ ហេតុអ្វីចាំបាច់សច្ចាថាធ្វើបាន? គឺគ្រាន់តែប្រាប់រឿងដែលត្រូវធ្វើនោះបានហើយ មិនចាំបាច់លំបាកទៅសច្ចាដោយការដើរជាន់ភ្លើង ឬជាន់អំបែងកែវនោះទេ តែសុទ្ធតែជារឿងដែលមនសិការមនុស្សប្រាប់ថា មិនគួរធ្វើទេ ដូច្នេះដើម្បីដំឡើងស្បែកមុខឱ្យក្រាស់ មនុស្សត្រូវដើរជាន់ភ្លើង ជាន់អំបែងកែវ ដើម្បីសច្ចាថា ខ្លួននឹងធ្វើឱ្យបានរឿងដែលមនសិការប្រាប់ថាមិនសមទំនងទេ យើងជាមនុស្សមិនគួរធ្វើទេ។ ឧទាហរណ៍ ខ្លួនក្រសោះ តែត្រូវពាក់អាវធំ ហើយជិះម៉ូតូ ខ្លួនត្រូវតោងកាលីបអ្នកមាន ជួបគេត្រូវសុំថតទុកថាខ្លួនបានជួបសុទ្ធតែអ្នកមានល្បីៗ បានជិះឡានគេល្អៗ ត្រូវថតក្បែរឡាន ដើម្បីបង្ហាញថាខ្លួនអស្ចារ្យ ដោយវត្ថុទាំងអស់នោះ ។ ល។ តើរឿងទាំងនេះមនុស្សមានមនសិការ អាចធ្វើកើតដែរឬទេ? អ៊ីចឹងហើយទើបគេត្រូវសច្ចាថាខ្លួនត្រូវធ្វើឱ្យបាន នូវរឿងដែលមនសិការប្រាប់ថា មនុស្សមិនគួរធ្វើរឿងបែបនេះទេ ដូច្នេះមានតែ ត្រូវជាន់ភ្លើង ឬអំបែងកែវ ជាការសច្ចានឹងខ្លួនឯងថា ខ្លួនត្រូវធ្វើឱ្យបាន។ អ្នកចាំសង្កេតមើលចុះ តើចរិតមនុស្សប្រភេទនេះ គួរឱ្យរាប់អានទេ។ ព្រោះតែរឿងដែលមនសិការថាធ្វើមិនកើតនេះហើយ ទើបត្រូវស្រែក ឬជាន់ភ្លើង ជាន់អំបែងកែវ ទុកជាការសច្ចាថាខ្លួននឹងធ្វើឱ្យកើត។
25/09/2019
#តើការធ្វើបុណ្យឧទ្ទិសកុសលពិតជាបានដល់អ្នកស្លាប់ឬទេ?
..មានរឿងមួយបានកើតឡើងនាសម័យពុទ្ធកាល។បុរសម្នាក់ដែលឪពុកគាត់ទើបតែស្លាប់គាត់បានចូលមកក្រាបបង្គំព្រះពុទ្ធបរមគ្រូហើយបានស្នើសុំរឿង១ពីទ្រង់........
#បុរស:ព្រះអង្គអើយ,សូមជួយឪពុកខ្ញុំផងកាលនៅរស់គាត់ សាងអំពើបាបច្រើនណាស់ឥលូវគាត់ស្លាប់ហើយសូមព្រះអង្គជួយសង្គ្រោះគាត់ផងសូមឲ្យគាត់បានរួចចាកពីអំពើបាបរបស់គាត់ហើយឲ្យគាត់ទៅកាន់ឋានសួគ៌ផងព្រះអង្គ។
#ព្រះពុទ្ធ:បាន,តថាគតនឹងជួយអ្នក។អញ្ចឹងចូរអ្នកយកឆ្នាំង២មកហើយយកខ្លាញ់ដាក់ឲ្យពេញក្នុងឆ្នាំង១ហើយបិទមាត់ជិតនិងយកគ្រាប់គ្រួសដាក់ក្នុងឆ្នាំង១ទៀតហើយបិទជិតដូចគ្នារួចយកវាទៅទម្លាក់ក្នុងស្រះទឹកនេះតថាគតនឹងសូត្រគាថាហើយអ្នកចាំយកឈើវែងនេះទៅបុកបំបែកឆ្នាំង២នោះទៅចាំមើលថាតើនឹងមានរឿងអ្វីកើតឡើង?
#បុរស:តើមានរឿងអ្វីកើតឡើងទៅព្រះអង្គ?
#ព្រះពុទ្ធ:វាគ្មានអ្វីកើតឡើងទេ,ពេលឆ្នាំងបែកហើយខ្លាញ់វាមុខតែអណ្ដែតឡើងលើផ្ទៃទឹកហើយគ្រួសវានឹងនៅក្នុងបាតស្រះនេះដដែល។សម្លាញ់អើយ កម្មជារបស់ផ្ទាល់ខ្លួន បើឪពុកអ្នកបានសាងកម្មអ្វីគាត់នឹងទទួលនូវកម្មនោះ វានឹងអណ្ដែតទៅលើដូចខ្លាញ់នេះអញ្ចឹង តើនរណាអាចសូត្រឲ្យខ្លាញ់នេះលិចចុះក្រោមបាន? ហើយវានឹងលិចចុះក្រោមដូចគ្រួសនេះអញ្ខឹងតើនរណាអាចសូត្រឲ្យវាអណ្ដែតទៅលើបាន? សម្លាញ់,បើឪពុកអ្នកកសាងកម្មយ៉ាងណាគាត់នឹងបានផ្លែផ្កាយ៉ាងនោះដែរ ពុំមាននរណាអាចជួយគាត់បាននោះឡើយ។