22/08/2026
🙏 សារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាចោមចៅ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុង «ជំនួបពិភាក្សារវាងមាតាបិតា និងគ្រូបង្រៀន» នាពេលថ្មីៗនេះ។ 🎓
កិច្ចសហការ និងការយកចិត្តទុកដាក់របស់លោក-លោកស្រី គឺជាកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយតម្រង់ទិស និងការសិក្សារបស់បុត្រាធីតា ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ✨
សាលាសង្ឃឹមយ៉ាងមុតមាំថា នឹងបន្តទទួលបាននូវកិច្ចសហការយ៉ាងជិតស្និទ្ធនេះបន្ថែមទៀត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗគ្រប់រូប។ 🌟
សូមជូនពរ លោក-លោកស្រី និងគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងភារកិច្ច! ❤️