វត្តឧទុម្ពរ-Udompor Pagoda

វត្តឧទុម្ពរ-Udompor Pagoda

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វត្តឧទុម្ពរ-Udompor Pagoda, Education Website, Kandal Province, Phnom Penh.

វត្តឧទុម្ពរ​ ស្ថិតនៅភូមិអរិយក្សត្រ​ សង្កាត់​អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្ត​កណ្ដាល​។
សុខោ​ វិបាកោ​ បុញ្ញានំ=ផលរបស់បុណ្យទាំងឡាយ​ រមែង​នាំមកនូវសេចក្ដីសុខ។
សុខោ​ បុញ្ញស្ស​ ឧច្ចយោ=ការសន្សំបុណ្យ​ រមែង​បាននូវសេចក្ដីសុខ។

Photos from វត្តឧទុម្ពរ-Udompor Pagoda's post 25/07/2026

សកម្មភាព​ព្រះសង្ឃនិងកូនសិស្សបាននាំគ្នាកាប់ឧសពីកន្លែងដែលអនុញ្ញាត ដើម្បីយកមកប្រើប្រាស់ក្នុងវត្ត។

​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមពុទ្ធបរិស័ទដែលបានប្រគេនឧសសម្រាប់ប្រើប្រាស់ក្នុងវត្ត។ រួមចំណែកយ៉ាងសំខាន់ក្នុងការទំនុកបម្រុងសកម្មភាពប្រចាំថ្ងៃរបស់វត្ត និងសម្រាប់​ប្រើប្រាស់​ក្នុងវត្តទាំងមូល។
===========================

ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦July 25, 2026

Photos from វត្តឧទុម្ពរ-Udompor Pagoda's post 23/07/2026

សូមចម្រើនពរថ្លែងអំណរគុណចំពោះ​ #ក្រុមគ្រួសារ​ញោមឧបាសិកា #ហៀង​ ដែល​មានសទ្ធាជ្រះថ្លា​ចូលបច្ច័យចំនួន ១០០,០០០៛​ ចូលរួម​ជាវជើងពាន(ប្រកាន់ដៃស្ពាន)។
#សូមជូនពរញោមព្រមទាំងក្រុមគ្រួសារ​ គុណទេវតា ព្រះទសបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយឃុំគ្រងបីបាច់ការពាររក្សាបងប្រុសនិងក្រុមគ្រួសារ និងសូមឱ្យបានសម្រេចនូវព្រះពុទ្ធទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខ ពល:​ កុំបីឃ្លាងឃ្លៀតឡើយ ។

22/07/2026

រៀប​ចំ​ព្រះពុទ្ធ​រូបតម្កល់​លើបល្ល័ង្ក​នៅក្នុងកុដិ។ 🙏🙏🙏

22/07/2026

សូមអនុមោទនាថ្ងៃឧបោសថសីល🙏🙏🙏

សទ្ធោ សីលេន សម្បន្នោ
យសោភោគសមប្បិតោ យំ យំ
បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ។

បុគ្គលមានសទ្ធា បរិបូណ៌ដោយសីល
ស្ដុកស្ដម្ភដោយយសនិងភោគសម្បត្តិ
គប់រកប្រទេសណាៗ គេតែងបូជាក្នុងប្រទេសនោះៗ។

ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថ្ងៃនេះ ជាថ្ងៃសីលJuly 22, 2026•

19/07/2026

ស្រះមុច្ចលិន្ទ🌱🌿

Photos from វត្តឧទុម្ពរ-Udompor Pagoda's post 18/07/2026

សូមអនុមោទនាបុណ្យផ្កាប្រាក់មហាសាមគ្គីវត្តឧទុម្ពរ🙏🙏🙏
​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមអនុមោទនាបុណ្យជាមួយពុទ្ធបរិស័ទ ញាតិមិត្ត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដោយសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកទ្រទ្រង់កសាងស្ពានហាលឆ្លងស្រះនិងទំនុកបម្រុងព្រះសង្ឃទាំងមូលក្នុងអាវាស។

​ សូមអនុមោទនានូវកុសលផលបុណ្យដ៏ប្រពៃនេះ ហើយសូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងគុណព្រះរតនត្រ័យ ប្រោសប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់លោកអ្នក និងក្រុមគ្រួសារ ឱ្យជួបតែសេចក្ដីសុខ សុខភាពល្អ សំណាងល្អ និងសម្រេចជោគជ័យក្នុងគ្រប់ភារកិច្ចជានិច្ចនិរន្តរ៍។

សូមអរគុណ និងសូមអនុមោទនាបុណ្យ។

ថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦July 18, 2026

Photos from វត្តឧទុម្ពរ-Udompor Pagoda's post 18/07/2026

សូមចម្រើនពរថ្លែងអំណរគុណចំពោះ​ #ក្រុមគ្រួសារ​ម៉ៅ​ ស្រី ដែល​មានសទ្ធាជ្រះថ្លា​ចូលរួមបច្ច័យចំនួន ៣០,០០០៛​ ចូលរួម​បុណ្យ​ប្រាក់​មហាសាមគ្គី។
#សូមជូនពរញោមព្រមទាំងក្រុមគ្រួសារ​ គុណទេវតា ព្រះទសបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយឃុំគ្រងបីបាច់ការពាររក្សាបងប្រុសនិងក្រុមគ្រួសារ និងសូមឱ្យបានសម្រេចនូវព្រះពុទ្ធទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខ ពល:​ កុំបីឃ្លាងឃ្លៀតឡើយ ។

Photos from វត្តឧទុម្ពរ-Udompor Pagoda's post 18/07/2026

សូមចម្រើនពរថ្លែងអំណរគុណចំពោះលោកគ្រូ ដែល​មានសទ្ធាជ្រះថ្លា​ចូលរួមបច្ច័យចំនួន $10 ចូលរួម​បុណ្យ​ប្រាក់​មហាសាមគ្គី។
#សូមជូនលោកគ្រូ គុណទេវតា ព្រះទសបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយឃុំគ្រងបីបាច់ការពាររក្សាបងប្រុសនិងក្រុមគ្រួសារ និងសូមឱ្យបានសម្រេចនូវព្រះពុទ្ធទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខ ពល:​ កុំបីឃ្លាងឃ្លៀតឡើយ ។

Photos from វត្តឧទុម្ពរ-Udompor Pagoda's post 18/07/2026

សូមចម្រើនពរថ្លែងអំណរគុណចំពោះបងប្រុស​ ដែល​មានសទ្ធាជ្រះថ្លា​ចូលរួមបច្ច័យចំនួន ១០០,០០០៛​ ចូលរួម​បុណ្យ​ប្រាក់​មហាសាមគ្គី។
#សូមជូនលោកគ្រូ គុណទេវតា ព្រះទសបារមី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយឃុំគ្រងបីបាច់ការពាររក្សាបងប្រុសនិងក្រុមគ្រួសារ និងសូមឱ្យបានសម្រេចនូវព្រះពុទ្ធទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខ ពល:​ កុំបីឃ្លាងឃ្លៀតឡើយ ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Kandal Province
Phnom Penh
12000