Annual Student Conference on Arts, Humanities, and Social Sciences

Annual Student Conference on Arts, Humanities, and Social Sciences

Share

Join the 4th Annual Student Conference at Zaman University Cambodia on July 1, 2017!

Recognizing the significant need for original research and development initiatives in Cambodia and to promote research culture among university students both in Cambodia and in the region, Zaman University has been organizing and hosting Annual Student Conferences since 2014. The panels generated rigorous discussion on various subjects and attracted attention from the media and academia. This year

20/03/2020

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តអាននិងស្រាវជ្រាវ!

ដោយសារតែមានការរីករាលដាលអំពីការឆ្លងវីរុសកូវីដ១៩ ដែលកំពុងតែបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានលើគ្រប់វិស័យរួមទាំងវិស័យអប់រំ ដោយស្ថាប័នអប់រំជាច្រើនបានផ្អាកដំណើរការជាធម្មតា។ ដោយហេតុនេះហើយបានជាស្ថាប័ន និងសាកលវិទ្យាល័យល្បីៗមួយចំនួននៅជុំវិញពិភពលោក ដែលមានធនធានអត្ថបទ ឬសៀវភៅបោះពុម្ពផ្សាយ -ល- និងបណ្ណាល័យនៅលើប្រព័ន្ធអ៊ីនធើណែត បានធ្វើការបើកទូលាយឱ្យមហាជនប្រើប្រាស់ដោយសេវា និងមិនចាំបាច់បង់សេវាលើការប្រើប្រាស់ធនធានរបស់ខ្លួននាកំឡុងពេលមានការរីករាលដាលអំពីការឆ្លងវីរុសកូវីដ១៩នេះ។

ដូច្នេះហើយ អ្នកគួរតែក្តោបក្តាប់ឱកាសដ៏ល្អមួយនេះកុំឱ្យកន្លងផុតទៅ!

[English Below]

Good news for those who love reading and doing academic research!

The current Covid19 pandemic has been causing negative impacts on all sectors including the education sector. Due to the outbreak, many educational institutions are closed. Therefore, a number of world's well-known publishing press and universities which have a variety of academic resources, online database, or e-library made free access available for the public to use their resources during this crisis period.

Check them out below!

For more info, please visit:
- https://library.lasalle.edu/covidfree
- https://hyperallergic.com/548471/nypl/
- https://support.jstor.org/hc/en-us/articles/360044989233-About-JSTOR-Access-during-Coronavirus-COVID-19-
- https://openstax.org/

19/03/2020

For your online class meeting or presentation, check out this tutorial on how to use Google Meet.

29/11/2019

"Imposter syndrome can be defined as a collection of feelings of inadequacy that persist despite evident success. ‘Imposters’ suffer from chronic self-doubt and a sense of intellectual fraudulence that override any feelings of success or external proof of their competence. They seem unable to internalize their accomplishments, however successful they are in their field. High achieving, highly successful people often suffer, so imposter syndrome doesn’t equate with low self-esteem or a lack of self-confidence. In fact, some researchers have linked it with perfectionism, especially in women and among academics."

For an interesting discussion about imposter syndrome and some tips for overcoming it, read this article on Harvard Business Review: https://hbr.org/2008/05/overcoming-imposter-syndrome

23/11/2019

Price, Cost, and Value have slightly different meanings and can be explained in simple terms as follows:

1. Price: Price is the listed or quoted amount of money of a product or service in the market that a customer needs to pay to obtain that product or service.
e.g. "the price of this T-shirt is 5.6$"

2. Cost: The cost of something is the total expense needed to acquire a product or service. It also means something that you sacrifice or lose to get something else.
e.g. "How much did it cost to build your house?"
"Because I was too busy spending a lot of time focusing on my career, it cost me my friendship with my friends."

3. Value: Value is subjective. It is about how much worth you give to something, and may not be related to the price.
e.g. The price of Pen A is 1$, whereas the price of Pen B can be as high as 1,000$, because the value of Pen B may be much higher for some people who care about the brand name or the status associated with the pen. The same pen may also be of different values to different people. Similarly, while some people may value education and societal respect, others may value wealth and consider achieving that as a success.

Photos 20/11/2019

តើធ្វើយ៉ាងណាដើម្បីឲ្យជំនាញក្នុងការអានរបស់យើងមានប្រសិទ្ធិភាព?​ ខាងក្រោមនេះគឺជា គន្លឹះខ្លីៗនិងសាមញ្ញៗដើម្បីពង្រឹងជំនាញក្នុងការអាន៖

១. Survey ក្នុងបរិបទនេះ សំដៅទៅលើសេចក្តីសម្រង់នូវគោលគំនិតទាំងមូលនៃអត្ថបទ។ ដំបូងយើងត្រូវយល់ដឹងពីគំនិតសំខាន់ៗរបស់អត្ថបទដែលយើងកំពុងអានជាមុនសិន ដោយចាប់ផ្តើមអានអត្ថបទសង្ខេប សេចក្តីផ្តើម ឬ សេចក្តីសន្និដ្ឋាន នៃអត្ថបទនោះ។

២. Question សំដៅទៅលើ ការចោទជាសំនួរ។ បន្ទាប់ពីយល់ដឹងអំពីគោលគំនិតសំខាន់ៗនៃអត្ថបទហើយ យើងត្រូវបង្កើតជាសំនួរមួយចំនួនដើម្បីតម្រង់ទិសនៃការផ្ចង់អារម្មណ៍របស់យើងនៅពេលអានអត្ថបទ។ ការអនុវត្តបែបនេះធ្វើឲ្យយើងមានគោលដៅច្បាស់លាស់ក្នុងការអានស្របពេលដែលយើងព្យាយាមឆ្លើយសំនួរទាំងនោះ។

៣. Read សំដៅទៅលើ របៀបអានដែលយើងអនុវត្ត នៅពេលយើងចង់ស្វែងរកគំនិតណាមួយជាក់លាក់។ យើងមិនគួរអានអត្ថបទទាំងមូល ដើម្បីស្វែងរកចម្លើយមួយនោះទេ ក៏ប៉ុន្តែយើងគួរអានចោះៗដោយផ្តោតទៅលើតែចំនុចដែលយើងកំពុងស្វែងរកបានហើយ។

៤. Recite & Review សំដៅទៅលើ ការសូត្រ និង ការរំលឹកឡើងវិញអំពីអ្វីដែលយើងបានអានរួច។ ដើម្បីជៀសវាងការអានរួចហើយក៏ភ្លេចទៅវិញ យើងគួរតែអនុវត្តការឆ្លើយសំនួរដែលយើងចោទសួរខ្លួនឯងនៅពេលកំពុងតែអាននោះឡើងវិញលឺៗ ដោយប្រើប្រាស់ភាសាសាមញ្ញដើម្បីឲ្យងាយយល់និងងាយចងចាំ ហើយនឹងរំលឹកឡើងវិញនូវចំនុចសំខាន់ៗនៃអត្ថបទទាំងមូលសារឡើងវិញម្តងទៀត។

Source/ប្រភព៖ 7 Reading Techniques for Increasing Learning & Knowledge. (2017, March 14).Retrieved November 20, 2019, from IEduNote.com website: https://iedunote.com/reading-techniques

Photos 19/11/2019

យើងដឹងហើយថា ការកត់ត្រាទុកនូវមេរៀនដោយដៃ ជាពិសេសនៅពេលគ្រូកំពុងបង្រៀន មិនមានភាពងាយស្រួលនោះទេ។ ពេលខ្លះយើងអាចនឹងមិនដឹងថា គួរធ្វើការកត់ត្រាបែបណាដើម្បីឲ្យមានប្រសិទ្ធិភាព ហើយនឹងតាមទាន់នូវអ្វីដែលគ្រូកំពុងពន្យល់។ អញ្ចឹងយើងមកយល់ដឹងពី គន្លឹះល្អៗចំនួន ៥ ចំនុច ដែលអាចធ្វើឲ្យជំនាញកត់ត្រាដោយដៃរបស់យើងមានប្រសិទ្ធិភាពកាន់តែប្រសើរ៖

១. យើងមិនគួរខំប្រឹងកត់ត្រានូវអ្វីទាំងអស់ដែលគ្រូបង្រៀននោះទេ ព្រោះវាអាចធ្វើឲ្យយើងតាមមិនទាន់មេរៀន ឬ ចំនុចសំខាន់ៗដែលគ្រូកំពុងពន្យល់នៅពេលយើងផ្តោតអារម្មណ៍ខ្លាំងទៅលើតែការកត់ត្រា។ នាពេលបច្ចុប្បន្ន គ្រូភាគច្រើនប្រើប្រាស់កម្មវិធីជំនួយ Powerpoint ដូច្នេះហើយ យើងគួរតែសុំឯកសារចម្លងពីគ្រូ ហើយជៀសវាងកត់ត្រាអ្វីដែលមាននៅក្នុង ឯកសារបញ្ចាំងស្លាយ (Slides) និងកត់ត្រាតែចំនុចណាសំខាន់ៗដែលគ្រូពន្យល់បន្ថែមទៅលើចំនុចមានស្រាប់ក្នុងឯកសារនោះបានហើយ។

២. យើងគួរតែបង្កើតពាក្យកាត់ ឫ សញ្ញាចំណាំដែលងាយចាំងាយយល់សំរាប់ខ្លួនឯង ដើម្បីប្រើប្រាស់ក្នុងពេលកត់ត្រាមេរៀន។ ការអនុវត្តបែបនេះ ជួយពន្លឿនការកត់ត្រា។ យើងអាចធ្វើការបកស្រាយយ៉ាងល្អិតល្អន់បន្ថែមពីលើកំណត់ត្រាខ្លីៗដែលយើងសរសេរនៅក្នុងថ្នាក់នៅពេលក្រោយបាន។

៣. យើងគួរកត់ចំណាំនៅកាលបរិច្ឆេទ ព្រោះវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការស្វែងរកឯកសារកំណត់ត្រានៅពេលក្រោយ ហើយក៏ជៀសវាងការកត់ត្រាច្រំដែលទៅលើចំនុច ឬ មេរៀនដែលកត់ត្រារួចពីមុននៅពេលយើងដឹងពីកាលបរិច្ឆេទរបស់ឯកសារកំណត់ត្រារបស់យើងនីមួយៗ។

៤. យើងគួរតែបង្កើតទម្លាប់រំលឹកឡើងវិញនូវអ្វីដែលយើងបានកត់ត្រា។ ការអនុវត្តបែបនេះ ធ្វើឲ្យយើងចងចាំពីមេរៀនដែលយើងបានកត់ត្រាបានយ៉ាងល្អ។

៥. យើងគួរតែរៀបចំនិងរក្សាទុកនូវឯកសារ ឬ កំណត់ត្រាទាំងអស់នៅមួយកន្លែង ដើម្បីងាយស្រួលក្នុងការស្វែងរកនៅពេលក្រោយ។

Source/ប្រភព៖ 5 Tips for Taking Notes by Hand [University]. (2019, November 19). Retrieved from Herzing University website: https://www.herzing.edu/blog/5-tips-taking-notes-hand?fbclid=IwAR35me_1d4huOUWsseDTqRWVbv4pmX5nuzlBTEe7CeD_2HdkGVeO0jcazNE

28/10/2019

ហេតុអ្វីបានជាសញ្ញាបត្របណ្ឌិតភាគច្រើនគេហៅថា "Ph.D"?
"Ph.D" គឺជាពាក្យកាត់នៃភាសាឡាតាំង «philosophiae doctor» (Doctor of Philosophy) ដែលជាសញ្ញាបត្រផ្ដល់ជូនបុគ្គលដែលបានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាខ្ពស់បំផុតតាមរយៈការស្រាវជ្រាវស៊ីជម្រៅ និងសរសេរនិក្ខេបបទលើប្រធានបទណាមួយ។

ពាក្យថា «Philosophy» (ទស្សនវិជ្ជា) គឺកម្ចីភាសាក្រិចសម័យដើមដែលមានរួមបញ្ចូលដោយពាក្យ Philo (ស្រឡាញ់) + sophia (ចំណេះដឹង) = ការស្រឡាញ់ និងស្វះស្វែងរកចំណេះដឹង។ រីឯពាក្យថា «doctor» គឺក្លាយមកពីពាក្យឡាតាំង «docere» ដែលមានន័យថា «បង្រៀន»ឬ «បង្ហាត់បង្ហាញ»។ ជាទូទៅ ដើម្បីអាចបង្រៀននៅក្នុងសាកលវិទ្យាល័យ សាស្ត្រាចារ្យភាគច្រើនគឺតម្រូវឲ្យមានសញ្ញាបត្រថ្នាក់បណ្ឌិត (Ph.D)។

ក្នុងភាសាសាមញ្ញប្រចាំថ្ងៃនាពេលបច្ចុប្បន្ន នៅពេលគេប្រើពាក្យថា «doctor» គេច្រើនតែសំដៅលើ «Medical Doctor» (M.D.) = វេជ្ជបណ្ឌិត។ e.g. "He's a good doctor. He works at the hospital near our house."

25/10/2019

គ្មាននរណាម្នាក់មានពេលវេលាឥតកំណត់នោះទេ លុះត្រាតែយើងចេះដឹងពីវិធីគ្រប់គ្រងពេលវេលាឲ្យបានល្អ។ តោះយើងមកយល់ដឹងទាំងអស់គ្នា ពីគន្លឹះខ្លះដើម្បីសម្រេចកិច្ចការច្រើនក្នុងរយៈពេលខ្លីនិងមានប្រសិទ្ធិភាពជាងមុន៖

ជំហានទី 1 គឺយើងត្រូវចេះកំណត់គោលដៅឲ្យច្បាស់លាស់ជាមុនសិន ហើយយើងត្រូវប្រាកដថាគោលដៅទាំងនោះអាចវាស់ស្ទង់ និងសំរេចបាន។

ជំហានទី 2 គឺយើងគួរកំណត់អាទិភាពនៃកិច្ចការទាំងអស់ទៅតាមកម្រិតនៃភាពបន្ទាន់ ដោយរៀបចំក្នុងបញ្ជីផ្ទាល់ខ្លួន ឩទាហរណ៍ចាប់ពីកិច្ចការបន្ទាន់ឬចាំបាច់ខ្លាំង ដែលយើងគួរធ្វើមុនគេបង្អស់ ទៅដល់កិច្ចការមិនសូវចាំបាច់ទុកសម្រាប់ធ្វើពេលក្រោយ។

ជំហានទី 3 គឺយើងគួរចេះកំណត់នូវរយៈវេលាជាក់លាក់ក្នុងការធ្វើកិច្ចការមួយឲ្យចប់សព្វគ្រប់ មុននឹងបន្តទៅកិច្ចការបន្ទាប់។ វិធីបែបនេះមិនត្រឹមតែធ្វើឲ្យយើងគោរពពេលវេលាប៉ុណ្ណោះទេ ថែមទាំងមិនពន្យារពេលព្រោះវាធ្វើឲ្យប៉ះពាល់ដល់ការបំពេញកិច្ចការបន្ទាប់ផ្សេងៗទៀត។

ជំហានទី 4 គឺយើងគួរកំណត់ម៉ោងសម្រាកលម្ហែខួរក្បាលនិងបន្ធូរអារម្មណ៍ ចន្លោះពេលបំពេញកិច្ចការមួយ។ ការអនុវត្តបែបនេះធ្វើឲ្យយើងមិនមានភាពតានតឹង ហើយអាចឲ្យយើងនៅតែបន្តផ្តោតស្មារតីបានល្អ។

ជំហានទី 5 គឺយើងចាំបាច់ត្រូវរៀបចំកាលវិភាគឲ្យច្បាស់លាស់ពីកិច្ចការទាំងអស់ដែលត្រូវបំពេញ ដោយកត់ត្រាពីពេលកំណត់នៃកិច្ចការនីមួយៗ ដូច្នេះយើងអាចដឹងថាយើងគួរតែចាប់ផ្តើម និងបញ្ចប់វានៅពេលណា។

ជំហានទី 6 គឺយើងគួរតែជំរុះចេញនូវកិច្ចការដែលមិនចាំបាច់ ព្រោះពេលវេលាដែលមាន ឬនៅសេសសល់គួរតែចំណាយទៅលើភារកិច្ចដែលចាំបាច់។

ជំហានទី 7 គឺយើងគួរតែបង្កើតទម្លាប់រៀបចំគម្រោងឲ្យច្បាស់លាស់ក្នុងបញ្ជីប្រចាំថ្ងៃរបស់ខ្លួន មុនពេលចាប់ផ្តើមធ្វើការងារ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


No: 8, St: 315, Boeng Kak 1, Tuol Kouk
Phnom Penh
12151