25/04/2026
🌞🎉 កម្មវិធីសិក្សានាពេលវិស្សមកាលសម្រាប់កម្រិតបឋមសិក្សា
សូមគោរពជម្រាបមាតាបិតា អាណាព្យាបាលសិស្សបានជ្រាបថា សាលាចាប់ផ្ដើមទទួលចុះឈ្មោះសិស្សចូលរៀនក្នុងកម្មវិធីសិក្សានាពេលវិស្សមកាលពីថ្នាក់ទី១ ដល់ទី៦ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ! ✨✨📚⚽️🎨
📅 វគ្គសិក្សានេះចាប់ផ្ដើមពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
⏰ មានពីរជម្រើស : កន្លះថ្ងៃ និងពេញមួយថ្ងៃ
💰 តម្លៃសិក្សាពិសេស (សម្រាប់ការបង់ថ្លៃសិក្សាមុនថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦)
• ពេញមួយថ្ងៃ : $898
• កន្លះថ្ងៃ : $450
💰 តម្លៃសិក្សាធម្មតា
• ពេញមួយថ្ងៃ : $998
• កន្លះថ្ងៃ : $500
🍽 មានផ្ដល់ជូនអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃចំពោះជម្រើសសិក្សាពេញមួយថ្ងៃ។
សូមផ្ដល់ឱកាសឱ្យបុត្រធីតាមកទទួលយកការអប់រំដ៏រីករាយ និងបង្កើនភាពច្នៃប្រឌិត នាពេលវិស្សមកាលនេះទាំងអស់គ្នា។ រួសរាន់ឡើង ព្រោះកន្លែងមានកំណត់។
🌈
📞 +855 12 44 66 44
🌞🎉 Summer School 2026 at Paragon ISC
We are excited to welcome our Primary students (Grade 1–6) to a summer filled with fun, exploration, and enriching learning experiences! ✨📚⚽️🎨
📅 8 June – 3 July 2026
⏰ Full Day & Half Day options available
💰 Early Bird Fees (register by 10 May 2026)
• Full Day: $898
• Half Day: $450
💰 Regular Fees
• Full Day: $998
• Half Day: $500
🍽 Lunch included for Full Day
Give your child a summer of learning, creativity, and joyful discovery. Spaces are limited—register early to secure your spot! 🌈
📞 +855 12 44 66 44
25/04/2026
🌞🎉 កម្មវិធីសិក្សានាពេលវិស្សមកាល
សូមគោរពជម្រាបមាតាបិតា អាណាព្យាបាលសិស្សបានជ្រាបថា សាលាចាប់ផ្ដើមទទួលចុះឈ្មោះសិស្សចូលរៀនក្នុងកម្មវិធីសិក្សានាពេលវិស្សមកាល (កម្រិតមត្តេយ្យសិក្សា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ! ✨
📅 វគ្គសិក្សានេះចាប់ផ្ដើមពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
💰 តម្លៃសិក្សាពិសេស : $650 (សម្រាប់ការបង់ថ្លៃសិក្សាមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦)
💰 តម្លៃសិក្សាធម្មតា : $690 (សម្រាប់ការបង់ថ្លៃសិក្សាក្រោយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦)
👨👩👧 ប្រូម៉ូសិនបញ្ចុះតម្លៃតាមចំនួនកូន : បញ្ចុះតម្លៃ 5% លើថ្លៃសិក្សាសរុប។
🍽 មានផ្ដល់ជូនអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។
សូមលោក លោកស្រីផ្ដល់ឱ្យបុត្រធីតានូវឱកាសទទួលបានភាពរីករាយ តាមរយៈបទពិសោធអប់រំដ៏សម្បូរបែប នាពេលវិស្សមកាលនេះ។ សូមមេត្តារួសរាន់ឡើង ព្រោះកន្លែងមានកំណត់។
🌞🎉 Summer School 2026 at Paragon ISC
We are excited to welcome young learners to our Kindergarten Summer School Programme, designed to provide a fun, engaging, and enriching experience throughout the holiday season. ✨
📅 8 June – 3 July 2026
💰 Early Bird Fee: $650 (register by 15 May 2026)
💰 Regular Fee: $690 (from 16 May 2026 onwards)
👨👩👧 5% sibling discount available
🍽 Free lunch included
Give your child a summer filled with learning, creativity, and joyful discovery. Spaces are limited—register early to secure your spot!
25/04/2026
🎉 សូមគោរពអញ្ជើញ! 🎉
សាលាអន្តរជាតិផារ៉ាហ្គនសូមគោរពអញ្ជើញមាតាបិតា អាណាព្យាបាលសិស្សចូលរួមកម្មវិធីសាទរការអប់រំខេមប្រ៊ីជសម្រាប់កុមារតូច និងការសម្ដែងទេពកោសល្យ។ 🌟
កម្មវិធីនេះនឹងបង្ហាញជូនលោក លោកស្រីបានស្វែងយល់ពីភាពច្នៃប្រឌិត ការអភិវឌ្ឍ និងភាពក្លាហានរបស់ប្អូនៗកុមារដោយផ្ទាល់ ក៏ដូចជាចូលរួមអបអរសាទរសមិទ្ធផលសិក្សារបស់ពួកគាត់ នាពេលកន្លងមកនេះ។
📅 ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
⏰ ចាប់ពីម៉ោង១:៣០នាទីរសៀល ដល់ម៉ោង៣:៣០នាទីរសៀល
📍 សាលជាន់ទី៥ នៃសាលាអន្តរជាតិផារ៉ាហ្គន
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រីមេត្តាអញ្ជើញចូលរួមគាំទ្រ និងអបអរសាទរប្អូនៗទាំងអស់គ្នា។ 💛
🎉 You’re Invited! 🎉
Join us for a joyful and memorable Cambridge Early Years Celebration & Talent Show 🌟
Come and witness our young learners shine as they showcase their talents, creativity, and growth throughout the year. From delightful performances to heartwarming moments, it’s a celebration you won’t want to miss.
📅 29 April 2026
⏰ 1:30 PM
📍 5th Floor Event Hall
Let’s come together to celebrate the achievements of our little stars and support their learning journey. 💛
25/04/2026
✨ កម្មវិធីសាទរការសិក្សាប្រចាំឆ្នាំ២០២៦ ✨
សូមគោរពអញ្ជើញមាតាបិតា អាណាព្យាបាលសិស្សចូលរួមកម្មវិធីសាទរការសិក្សាប្រចាំឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីភាពច្នៃប្រឌិត ការអភិវឌ្ឍ និងភាពក្លាហានរបស់ប្អូនៗកុមារដោយផ្ទាល់ ក៏ដូចជាអបអរសាទរសមិទ្ធផលនៃការសិក្សារបស់ពួកគាត់ នាពេលកន្លងមកនេះ តាមរយៈបទបង្ហាញ និងការសម្ដែងសិល្បៈ។ 🌟
ការបង្ហាញសមត្ថភាពរបស់ប្អូនៗថ្នាក់ទី១ និងថ្នាក់អន្តរជាតិ (Grade 1A, 1B, 1 Int, and 2 Int – 6 Int)
ព័ត៌មានលម្អិត ៖
📅 ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦
⏰ ចាប់ពីម៉ោង១:០០នាទីរសៀល ដល់ម៉ោង៣:៣០នាទីរសៀល
📍 សាលជាន់ទី៥ នៃសាលាអន្តរជាតិផារ៉ាហ្គន
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រីមេត្តាអញ្ជើញចូលរួមឱ្យបានច្រើនកុះករទាំងអស់គ្នា។
✨ Celebration of Learning 2026 ✨
Join us as our young learners take the stage to showcase their growth, creativity, and achievements throughout the academic year. 🌟
Through engaging presentations and performances, students will share highlights of their learning—reflecting their confidence, progress, and passion.
Featuring Grade 1 classes and the International Section (Grade 1A, 1B, 1 Int, and 2 Int – 6 Int).
📅 28 April 2026 (Tuesday)
⏰ 1:00 PM – 3:30 PM
📍 5th Floor Auditorium
We look forward to celebrating every child’s learning journey with you.
23/04/2026
🎓 កម្មវិធីទស្សនកិច្ចស្វែងយល់ដោយសេរីអំពីការសិក្សានៅសាលាអន្តរជាតិផារ៉ាហ្គន
សាលាអន្តរជាតិផារ៉ាហ្គនសូមគោរពអញ្ជើញមាតាបិតា អាណាព្យាបាលសិស្សចូលរួមកម្មវិធីទស្សនកិច្ចស្វែងយល់អំពីការសិក្សានៅសាលាយើងខ្ញុំ ជាមួយនឹងឱកាស ៖✨
• ជួបជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកយើងដោយផ្ទាល់។
• ចុះពិនិត្យទីតាំង និងសម្ភារៈរូបវន្តសាលារៀន។
• និងទទួលបានព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា។ល ។
កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
🕗 ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង១:០០នាទីរសៀល
📍 ទីកន្លែង : សាលាអន្តរជាតិផារ៉ាហ្គន
📞 +855 12 44 66 44
🎓 Open House at Paragon International School Cambodia
Experience excellence firsthand at our upcoming Open House. ✨
Discover what makes ParagonISC unique through:
• Meeting our teachers and staff
• Guided campus tours
• Exploring our academic programmes
• And more…
Join us on 16 May 2026 and see how we nurture future-ready students.
🕗 09:00 AM – 1:00 PM
📍 Paragon ISC
📞 +855 12 44 66 44
23/04/2026
☕️ ជំនួបពិសាកាហ្វេជាមួយនឹងក្រុមការងារទទួលចុះឈ្មោះសិស្សចូលរៀន
សូមអញ្ជើញមាតាបិតា អាណាព្យាបាលដែលមានបំណងចង់ដាក់កូនចូលរៀននៅសាលាអន្តរជាតិផារ៉ាហ្គន ចូលរួមកម្មវិធីជំនួបពិភាក្សា និងពិសាកាហ្វេ ជាមួយនឹងក្រុមការងារយើងខ្ញុំ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីជម្រើសដ៏ប្រសើរបំផុតសម្រាប់ការអប់រំបុត្រធីតា ក៏ដូចជាសាកសួរព័ត៌មាន និងពិនិត្យទីតាំង សម្ភារៈរូបវន្តសាលារៀន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងរួសរាយរាក់ទាក់។ ✨
📅 ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🕘 ចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល
🎉 ទទួលបានការបញ្ចុះតម្លៃ ៥០% លើថ្លៃធ្វើតេស្តសុំចូលរៀន
យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍វត្តមានចូលរួមរបស់លោក លោកស្រីដោយក្ដីរីករាយ។
☕️ Coffee with Our Admissions Team
Join us for a relaxed and friendly session designed for families exploring the right path for their child. Meet our admissions team, ask questions, and experience our campus firsthand. ✨
📅 25 April 2026
🕘 9:00 AM – 3:00 PM
🎉 Enjoy 50% OFF the application test
We look forward to welcoming you.
21/04/2026
Achieving CIS International Accreditation demonstrates that your school provides high-quality international education in an effective and agile learning organization. As a leader in the field of school evaluation and accreditation worldwide, we offer a developmental approach to accreditation which align your practices with your school's strategic priorities. The quality and rigour of CIS International Accreditation is recognized by ministries, departments of education, and universities around the world as a demonstration of a school's commitment to high quality international education.
Congratulations to the following schools on their achievement of Accreditation or re-accreditation in March:
International School of Toulouse
DSB International School - Deutsche Schule Bombay
The American International School in Abu Dhabi
Nazarbayev Intellectual School of Science and Mathematics in Medeu district of Almaty
Paragon International School
Hanoi International School
ABC - Azerbaijan British College
ACS International - Singapore
21/04/2026
សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ដែលផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំដែលត្រូវបានវាយតម្លៃទទួលស្គាល់ដោយស្ថាប័ន CIS។🌍📚
កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ ពោលគឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្នុងការផ្ដល់នូវគុណភាពអប់រំ ដែលមានស្ដង់ដាខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។
សមិទ្ធផលនេះទៀតសោតបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់សាលាក្នុងការរក្សាបាននូវគុណភាពអប់រំខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពសិស្ស និងការអភិវឌ្ឍសាលារៀនទាំងមូល ចាប់តាំងពីពេលទទួលបានការវាយតម្លៃទទួលស្គាល់របស់ CIS ជាលើកដំបូងក្នុងឆ្នាំ២០១០ បន្តមកដល់បច្ចុប្បន្ន។
អត្ថប្រយោជន៍សំខាន់ៗ ដែលសិស្សផារ៉ាហ្គនទទួលបាន រួមមានកម្មវិធីសិក្សាខេមប្រ៊ីជ កម្មវិធីសិក្សាជាតិ និងសញ្ញាបត្រសមមូលដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងអប់រំ យុវជន និងកីឡា ដែលកត្តាទាំងនេះជួយឱ្យប្អូនៗសិស្សានុសិស្សអាចជោគជ័យទៅបានទាំងក្នុង និងក្រៅប្រទេស ស្របតាមស្ដង់ដា CIS។
លោក Artur Tulepbekov នាយកគ្រប់គ្រងសាលាអន្តរជាតិផារ៉ាហ្គន បានគូសបញ្ជាក់ថា ៖ «អស់រយៈពេល១៦ឆ្នាំមកនេះ យើងពិតជាមានមោទនភាពចំពោះការរួមដំណើរជាមួយ CIS ក្នុងស្មារតីបន្តពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍមូលធនមនុស្ស»។
Paragon ISC – Cambodia’s First CIS-Accredited Bilingual School
Paragon International School Cambodia has been successfully re-accredited by the Council of International Schools (CIS), reaffirming its commitment to high international standards in education.🌍📚
First accredited in 2010, this milestone marks 16 years of continuous dedication to quality learning, student wellbeing, and ongoing improvement.
Students benefit from a Cambridge international curriculum, a bilingual programme, and a recognised diploma equivalency from MoEYS complementing our CIS-accredited standards and preparing them for both local and global pathways.
“We are proud to continue our 16-year journey with CIS, reflecting our dedication to quality education and continuous improvement for every student.”
— Mr. Artur Tulepbekov, Head of School
20/04/2026
🌼🇰🇭 កម្រងរូបភាពសំខាន់ៗពីកម្មវិធីសង្រ្កាន្តឆ្នាំថ្មី
កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅសាលាអន្តរជាតិផារ៉ាហ្គន ត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយតម្លៃសម្បត្តិវប្បធម៌ ប្រពៃណីជាតិរបស់ខ្មែរយើង ប្រកបដោយភាពរីករាយ សំណើចក្អាកក្អាយ និងក្នុងស្មារតីសាមគ្គីភាពសាលារៀន។ ✨
ក្នុងនោះដែររួមមានការសម្ដែងរបាំបុរាណ ក៏ដូចជាការលេងល្បែងប្រជាប្រិយខ្មែរផងដែរ ដែលទាំងនេះសុទ្ធសឹងតែជាអត្តសញ្ញាណនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងពិតប្រាកដ។ 💛
📸 នេះជាពេលវេលាជួបជុំគ្នាមួយដែលដក់ជាប់ក្នុងក្រអៅបេះដូងយើងជានិច្ច។
🌼🇰🇭 Moments from Our Khmer New Year Celebration
A beautiful day of tradition, laughter, and togetherness across our school community. ✨
From lively performances to traditional games, every moment captured the true spirit of Khmer New Year. 💛
📸 A glimpse into a celebration we’ll always cherish.
14/04/2026
អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!🇰🇭
សាលារៀនអន្តរជាតិផារ៉ាហ្គន សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ កើតមានដល់លោកអ្នក និងក្រុមគ្រួសារ! 🙏
Happy Khmer New Year!🇰🇭
May you and your families be blessed with peace and prosperity throughout the year ahead.🙏