INFO World

INFO World

Share

Sharing what you need to know.

30/03/2026

អ្នកមួយចំនួន គ្មានលទ្ធភាពបានរៀនសូត្រគ្រប់គ្រាន់ ដោយសារតែជីវភាព កង្វះខាតក្នុងគ្រួសារ ត្រូវបង្ខំចិត្ត ចេញទៅធ្វើការ លក់ដូរ តាំងពីក្មេង
អ្នកមួយចំនួនទៀត ដើរផ្លូវខុស ប្រព្រឹត្តអំពើលួច ឆក់ ប្លន់ គ្រឿងញៀន ក្រុមក្មេងទំនើង បង្កអសន្ដិសុខសង្គម ប៉ះពាល់ដល់អ្នកដទៃ ដោយសារការសេពគប់ខុស និងមិនទទួលបានការអប់រំ ឬ ការប្រៀនប្រដៅពីគ្រួសារ

កូនអ្នកមានខ្លះ មានលទ្ធភាពរៀនសូត្របានខ្ពង់ខ្ពស់ ជ្រៅជ្រះ ក៏ចេញទៅរៀននៅក្រៅប្រទេស ខ្លះរស់នៅទីនោះតែម្ដង ខ្លះត្រឡប់មកស្រុកខ្មែរវិញ
កូនអ្នកមានខ្លះ អ្នកមានបែបទំនើង មានសម្ភារៈនិយម អាងទ្រព្យសម្បត្តិ អាងឋានៈបុណ្យសក្ដិ បំពានគេ ប្រមាថអាយុជីវិតគេ បង្កភាពអនាធិបតេយ្យ អយុត្តិធម៌ និងអសីលធម៌ក្នុងសង្គម ( មាន តែមារយាទអន់)

តើបញ្ហាទាំងអស់នេះ មកពីកត្តាអ្វីឲ្យប្រាកដ?
តើអាចដោះស្រាយវាបានតាមវិធីណា?
តើអ្នកណាខ្លះ ដែលត្រូវមានទំនួលខុសត្រូវលើរឿងនេះ?

ប្រាកដណាស់ ទិដ្ឋភាពទាំងអស់នេះ មិនមែនមានតែស្រុកខ្មែរយើងនោះទេ តែអ្វីដែលសំខាន់នោះ ស្រុកយើងសម្បូរបញ្ហានឹងជាងគេ ហើយកើតឡើងដដែលៗ ជាច្រើនលើក ជាច្រើនសារ ដោយគ្មានវិធានការណាមួយច្បាស់លាស់ ដែលជាភស្ដុតាង បញ្ជាក់ថា រឿងទាំងអស់នេះ យើងពិតជាអាចដោះស្រាយបាន និងបង្ក្រាបបានមែន ។

ពីព្រោះថា:
- បញ្ហាគ្រឿងញៀន បង្ក្រាបយូរហើយ នៅតែមានគ្រឿងញៀន
- បញ្ហាក្មេងទំនើង ចាត់វិធានការយូរហើយ តែនៅតែមានក្មេងទំនើង
- បញ្ហា គ្រោះថ្នាក់ចរាចរណ៍ដោយអយុត្តិធម៌ នៅតែបន្តកើតមានពីមួយថ្ងៃទៅមួយថ្ងៃ

បញ្ហាទាំងអស់នេះ សុទ្ធតែប៉ះពាល់ទៅដល់ធនធានមនុស្ស ហើយប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍសំខាន់ណាស់ធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ បើសិនជាធនធានមនុស្សត្រូវបានបាត់បង់ ត្រូវបានខូចជាបន្តបន្ទាប់ តើពេលណាទើបប្រទេសយើងអាចរីកលូតលាស់ល្អបានដូចគេ ឬត្រូវពឹងផ្អែកលើគេគ្រប់បែបយ៉ាង?



#

16/12/2025

26/08/2025

សូមគោរពដល់ភាពអង់អាចក្លាហាន របស់ពលរដ្ឋខ្មែរ ដែលតតាំងជាមួយចោរសៀម ដែលរំលោភបំពានមកលើទឹកដីខ្មែរ 🙏🏻🇰🇭

26/08/2025

ថៃកាន់តែព្រហើនហើយ 😡 ថោកទាបមែន ពលរដ្ឋខ្មែរនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្យាយាមតតាំងជាមួយយោធាថៃ ដែលបានយកលួសមករាយបន្លាយលើទឹកដីខ្មែរ

15/04/2025

អច្ឆរិយអង្គរ 🇰🇭
#សៀមរាប

20/04/2024

😭🙏🏻

19/04/2024

វត្តនិគ្រោធវ័ន្ត «គល់ទទឹង»

#វត្តនិគ្រោធវ័នគល់ទទឹង #វត្តអារាម #ចូលឆ្នាំថ្មី២០២៤

06/04/2024

រាងកាយអស់កម្លាំង អាចបំពេញថាមពលបាន តែបើអស់កម្លាំងចិត្តវិញ ពិបាកស្រោចស្រង់ណាស់ :)

04/04/2024

ពាក្យសម្ដីខ្លះ បើនិយាយទៅ មិនជាប្រយោជន៍ដល់អ្នកដទៃ ចូរកុំនិយាយចេញមកអី

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh
120101