29/07/2026
អ្នកកាន់ច្បាប់ គួរតែឈរលើគោលការណ៍នៃច្បាប់ ដើម្បីការពារយុត្តិធម៌ មិនមែនប្រើច្បាប់ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
នៅពេលច្បាប់ត្រូវបានប្រើប្រាស់ដោយលម្អៀង ឬដើម្បីផលប្រយោជន៍របស់បុគ្គលណាមួយ ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ក៏នឹងថយចុះ។
សង្គមរឹងមាំ មិនមែនកើតឡើងដោយសារច្បាប់តែមួយមុខទេ ប៉ុន្តែកើតឡើងដោយការអនុវត្តច្បាប់ប្រកបដោយសុចរិតភាព សមភាព និងយុត្តិធម៌ចំពោះមនុស្សគ្រប់រូប។