SSEAYP International Cambodia (SIC)

SSEAYP International Cambodia (SIC)

Share

SSEAYP International Cambodia is the official alumni association of Cambodian Participating Youths

The purpose of this program is to promote friendship and mutual understanding among the youths of Japan and Southeast Asian countries to broaden their perspective on the world, as well as to strengthen their motivation and abilities in international cooperation by participating in discussions introductions of each country, and various exchange activities both on board and in the countries to be vi

30/05/2026

⏰ រាប់ថយក្រោយ!

សូមរួសរាន់ឡើង! សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការទទួលពាក្យចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០» 50th SSEAYP នឹងត្រូវបិទត្រឹមម៉ោង ៥:០០ នាទីល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះហើយ។

កុំរារែកចិត្តទៀតអី! ដាក់ពាក្យឥឡូវនេះ ដើម្បីឱកាសធ្វើដំណើរ និងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្នុងឆាកជីវិតជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន។

🔎 ចូលទៅកាន់តំណភ្ជាប់ខាងក្រោមដើម្បីទទួលបានព័ត៌មានលម្អិត​៖ https://www.facebook.com/share/18VNsLqmZf/?mibextid=wwXIfr

25/05/2026

The 49th SSEAYP Cambodian Contingent (Khemara Crew) successfully implemented its Post-Program Activity, “One Thread One Community – ធ្លុងមួយ សហគមន៍មួយ,” at Lek 1 Primary School in Kampong Cham Province.

This activity was organized with the objective of contributing to the local learning environment and promoting the spirit of volunteerism, solidarity, and youth participation in community development. Through student engagement activities, creative interaction, and the contribution of learning materials and school support, the activity reflected the continued commitment of Cambodian Participating Youths to carrying forward the values and mission of SSEAYP beyond the program.

We would like to express our sincere appreciation to all donors, supporters, and Cambodian Participating Youths for their valuable contributions and cooperation in making this activity possible.

Photos from SSEAYP International Cambodia (SIC)'s post 13/05/2026

កម្ពុជាទទួលជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិ SIGA លើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អតីតប្រតិភូនាវាយុវជនមកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន បន្ទាប់ពីបានទទួលទង់ជ័យ ជាសក្ខីភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៥» ឬ 35th SIGA ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់និងទទួលទង់ជ័យនេះ រៀបចំនាឱកាសមហាសន្និបាតអន្តរជាតិលើកទី៣៤ (34th SIGA) នៅរដ្ឋធានីវៀងច័ន្ទ និងខេត្តវ៉ាំងវៀង សាធារណរដ្ឋប្រជាមានិតឡាវ កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកជំទាវ Sroy Socheath - ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានប្រតិភូកម្ពុជា ព្រមទាំង លោកជំទាវ អ៊ឹម រចនា - IM Rachna ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)។

គួរកត់សម្គាល់ថា មហាសន្និបាតឆ្នាំនេះ ប្រារព្ធឡើងក្រោមមូលបទ “SSEAYP International: Enhancing Memories, Harmony & Connectivity” ដែលរៀបចំដោយសមាគមអតីតប្រតិភូឡាវ (LASSA) និងសម្ព័ន្ធយុវជនឡាវ។ ក្នុងព្រឹត្តិការណ៍នោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាព រួមមានការប្រជុំថ្នាក់ដឹកនាំសមាគម (COP Meeting) វឌ្ឍនភាពការងាររបស់សមាគម ជាពិសេសលើការងារមនុស្សធម៌ និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាទូតសុឆន្ទៈដ៏មានសមត្ថភាព។ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការរៀបចំដ៏រឹងមាំរបស់ក្រុមការងារកម្ពុជា ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់សមាជិកដទៃទៀត ដែលជាសញ្ញាវិជ្ជមានសម្រាប់ការត្រៀមខ្លួនឆ្ពោះទៅឆ្នាំ២០២៧។

ក្នុងពិធីទទួលទង់ជ័យ SIGA ពីម្ចាស់ផ្ទះឡាវ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ក្នុងការបន្តបេសកកម្មពង្រឹងបណ្តាញអតីតប្រតិភូយុវជនជាង ១៣,៥០០ នាក់ក្នុងតំបន់ និងថា៖ «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច មិនត្រឹមតែក្នុងការរៀបចំកិច្ចប្រជុំកម្រិតតំបន់ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីសន្តិភាព ការអភិវឌ្ឍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ខ្មែរ ទៅកាន់ពិភពលោកតាមរយៈយុវជន»។

គួរបញ្ជាក់ផងដែរថា SIGA គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អតីតប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដើម្បីពង្រឹងបណ្តាញទំនាក់ទំនងរវាងសមាគមអតីតប្រតិភូទាំង ១១ ប្រទេស ចែករំលែកបទពិសោធន៍លើសកម្មភាពក្រោយកម្មវិធី (Post-Program Activities) ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃប្រទេសជាម្ចាស់ផ្ទះ។

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) សូមគោរពអញ្ជើញសមាជិក សមាជិកា និងដៃគូសហការទាំងអស់ ចូលរួមគាំទ្រ និងរួមចំណែកតាមគ្រប់រូបភាព ដើម្បីឱ្យមហាសន្និបាតលើកទី៣៥ ឆ្នាំ២០២៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្លាយជាមោទនភាពជាតិ និងជាព្រឹត្តិការណ៍ដ៏ជោគជ័យជាប្រវត្តិសាស្ត្រ៕

Cambodia to Host 35th SIGA 2027 in Siem Reap

Cambodia has officially accepted the flag to host the 35th SSEAYP International General Assembly (SIGA) in Siem Reap from April 30 to May 4, 2027.

The handover took place during the 34th SIGA in Lao PDR (May 7–11, 2026). The Cambodian delegation was led by H.E. Sroy Socheat, Director General of Youth, and H.E. IM Rachna, President of SSEAYP International Cambodia (SIC).

During the assembly, the Cambodian team was highly praised for their strategic presentation on social humanitarian work and youth development. Upon receiving the flag, H.E. IM Rachna pledged to strengthen the regional network of 13,500+ alumni and showcase Cambodia’s peace, development, and warm hospitality to the world.

SIC invites all members and partners to join forces in making the 2027 assembly in the land of Angkor a historic national success.

10/05/2026

[English Below]
មិនថាយើងទៅឆ្ងាយប៉ុណ្ណាក៏ដោយ យើងតែងវិលមកកាន់ផ្ទះវិញជានិច្ច។

សាលាបឋមសិក្សាលេខ ១ នៅខេត្តកំពង់ចាម គឺជាទីកន្លែងដែលសមាជិកប្រតិភូយុវជនយើងម្នាក់ ធ្លាប់បានក្រេបជញ្ជក់ចំណេះដឹង។ ទោះបីពេលវេលាកន្លងផុតទៅយូរមែន ប៉ុន្តែស្ថានភាពសាលានៅតែមានភាពខ្វះខាតមិនខុសពីមុនឡើយ។ បើទោះជាសំណង់មានការបែកបាក់ និងខ្វះខាតធនធានយ៉ាងណាក្តី ក៏យើងនៅតែមើលឃើញពីភាពរឹងមាំ និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងភ្នែកក្មេងៗ សិស្សានុសិស្សនៅទីនោះ។​

ថ្ងៃទី ១៥ ខែឧសភា យើងវិលត្រឡប់មកវិញ ដើម្បីរួមចំណែកផ្លាស់ប្តូរ និងផ្តល់កម្លាំងចិត្ត។ យើងចង់ឱ្យការលំបាកក្នុងអតីតកាល ក្លាយជាឱកាសសម្រាប់ប្អូនៗជំនាន់ក្រោយ។

វីដេអូនេះ គឺជាការតបស្នង និងជាការរំលឹកថាការជួយដែលពោរពេញដោយអត្ថន័យបំផុត គឺការជួយដល់ទីកន្លែងដែលយើងធ្លាប់មានដើមកំណើត។
ចូលរួមបរិច្ចាកតាមរយៈ
ជាសម្ភារៈ លេខទំនាក់ទំនង​ (096 4057287 ឬ 016895664)
ជាថវិការ ABA: ($) 015 149 447
ABA: (៛) 015 255 492
Or tap on link below to send donation:
https://pay.ababank.com/oRF8/l01wt8zl
------------------------------
No matter how far the thread goes, it always leads home.

One of our PYs once sat in the same classrooms of Lek Muoy Primary School, learning under the same conditions many students still face today. Limited resources, overlooked infrastructure—but also resilience, ambition, and hope.

On May 15th, we return not just as visitors, but as a team committed to changing that reality. What was once a place of struggle is now the reason we act.

This video is not just a memory—it is a reminder of why our PPA matters. Because sometimes, the most meaningful change begins from where you once stood.

Photos from SSEAYP International Cambodia (SIC)'s post 26/04/2026

នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា សហការជាមួយនឹងសាលាភាសាបរទេស ខេម-អាស៊ាន បានរៀបចំសិក្ខាសាលា “កម្មវិធីនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន” ក្រោមអធិបតីភាព លោក អូន បឋម អតីតប្រធានប្រតិភូយុវជនតំណាងព្រះរាជាណាចក្រកម្ពុជាក្នុងកម្មវិធីនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុនទី៤៩ និង លោក ស៊ាង សុបញ្ញា អគ្គនាយកសាលាភាសាបរទេស ខេម-អាស៊ាន។

សិក្ខាសាលានេះបានផ្តល់ឱកាសជូនដល់សិស្ស-និស្សិតដែលកំពុងសិក្សានៅសាលាភាសាបរទេស ខេម-អាស៊ាន អាចស្វែងយល់បន្ថែមពីកម្មវិធីយុវជនមួយនេះ និងទទួលបាននូវការចែករំលែកពីគន្លឹះល្អៗ និងបទពិសោធន៍ក្នុងការដាក់ពាក្យពីអតីតប្រតិភូយុវជនតំណាងកម្ពុជា កម្មវិធីនាវាយុវជនអាស៉ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ផងដែរ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏ស្និទ្ធិស្នាលដោយមានការផ្តល់ជាដំបូន្មាន និងការចែករំលែកនូវបទពិសោធន៍ល្អពី លោកប្រធានយុវជន លោកអគ្គនាយក និងអតីតយុវជនប្រតិភូតំណាងកម្ពុជា និងការសួរសំណួរល្អៗជាច្រើនពីសិស្ស-និស្សិតដែលបានចូលរួមសិក្ខាសាលានេះ។

25/04/2026

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសប្រតិភូយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP)

ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការជ្រើសរើសប្រតិភូយុវជនឆ្នើមចំនួន ២០ រូប ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៧ នៅប្រទេសជប៉ុន, ព្រះរាជាណាចក្រកម្ពុជា, ម៉ាឡេស៊ី និងហ៊្វីលីពីន។

📩ដាក់ពាក្យ៖ https://forms.gle/xGdHAZuUxfaGLkpZ9
🗓️ឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០២៦ (ត្រឹមម៉ោង ១៧:០០ រសៀល)
📍ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www8.cao.go.jp/youth/kouryu/en/sseayp/sseayp.html

#នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន #កម្ពុជា #ជប៉ុន #យុវជន

Photos from Sseayp Cambodia Contingent - Khemara Crew's post 10/03/2026

A heartfelt send-off at the Singapore Port of Call moment! 🇸🇬⚓
With our loud and proud gangway cheer, we waved goodbye to our beloved NLs, PYs, Facilitators, Admins, the Captain, Ship Crews, and Ms. Nippon Maru as they sailed toward the next destination. Grateful for the memories, the friendships, and the incredible journey we shared. Until we meet again somewhere across the seas! 🌏🌊

This is not the end, we will continue sharing our memorable moments on board the ship with you here. Keep following our journey! ✨🚢

Photos from Sseayp Cambodia Contingent - Khemara Crew's post 09/03/2026

Welcome Back Function! Excited to reconnect with our SIC president, H.E. អ៊ឹម រចនា - IM Rachna and our amazing trainers. Grateful for the energy, guidance and knowledge shared. We are excited for our upcoming social contribution project, and all the great things ahead in 2027!

04/03/2026

🇰🇭 GANGWAY CHEER OF KHEMARA CREW (CAMBODIA) – SSEAYP49

The Cambodia Contingent proudly presents our Gangway Cheer as Nippon Maru departed from Singapore Port on February 8, 2026. 🚢

02/03/2026

A journey remembered, a story captured in every frame✨🇰🇭

Photos from Sseayp Cambodia Contingent - Khemara Crew's post 02/03/2026

Postcards from the Cambodia National Presentation
— a night full of memories.

28 January 2026 | Dolphin Hall, Nippon Maru

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


No 152 Norodom Boulevard
Phnom Penh