Bin Kakada.MD

Bin Kakada.MD

Share

BIN KAKADA.MD, INT, NCD, Diabetic Care And Diabetic Educator, Lecturer of Medicine And Pathology

Photos from Bin Kakada.MD's post 31/01/2025

ខាងក្រោមនេះជា Official Channel Medicine Telegram របស់ខ្ញុំ, សំរាប់កូនសិស្ស ប្អូនៗនិស្សិតពេទ្យ Medicine, MD អាច Join channel នេះបាន

This channel sharing with medical knowledges involve Internal Medicine, Non Communicable Diseases (NCD), Infectious Diseases, Multiple guidelines of Internal Medicine and NCD, Practical management and hospital guidelines, Medical lectures, Multiple books French and English

Free join ☑️ link below

https://t.me/binkakada123
Channel name: BIN KAKADA.MD, INT, NCD, Lecturer of Medicine

Photos from Bin Kakada.MD's post 19/01/2025

Pain mechanism, pain control, pain characterized, Pain assessment SOCRATES

Photos from Bin Kakada.MD's post 17/11/2024

DASH (Dietary Approaches to Stop Hypertension) ជាប្រភេទអាហារល្អសំរាប់អ្នកជំងលើសឈាម ជំងឺបេះដូងសរសៃឈាម ខ្សោយបេះដូង នឹងអ្នកដែលលើសខ្លាញ់គម្បីយល់ដឹង

ការទទួលទានតាមផែនការអាហារ DASH ជួយ
- កាត់បន្ថយការឡើងសំពាធឈាម
- កាត់បន្ថយការចូលសំរាកពេទ្យដោយជំងឺបេះដូង នឹងលើសឈាម - ធ្វើអោយខ្លាញ់កូឡេស្តេរ៉ុលចុះបានល្អ
- ធ្វើអោយការប្រើប្រាស់ថ្នាំលើសឈាម ជាតិខ្លាញ់ ជំងឺបេះដូងមានប្រសិទ្ធភាព
- ការរស់នៅមានផាកសុខភាព នឹងមិនសូវធ្វើទុក្ខដោយជំងឺ លើសឈាម ជំងឺបេះដូង Quality of Life.

✅ ការទទួលអាហារតាមផែនការ DASH គម្បី
- ទទួលទានជាតិប្រៃតិចល្អចន្លោះ 1500mg (1.5g) នឹងមិនលើសពី 2300mg

- ទទួលទានបន្លែអោយបានច្រើន ពិសេសបន្លែធម្មជាតិ

- ទទួលផ្លែឈើដែលមានកម្រិតជាតិស្ករតិច Low GI (ពិសេសេផ្លែចេក ផ្លែប័រ ដែលសំបូរប៉ូតាស្យូមជួយបញ្ចុះសំពាធឈាម នឹងល្អសំរាប់រាង្គកាយ)

- ប្រភេទនំ ឬអាហារដែលផលិតពីគ្រាប់ធញ្ញជាតិ ដូចពោតស្រូវសាលី ជាដើម

- ទទួលទានអាហារដែលមិនមានជាតិខ្លាញ់ ឬជាតិខ្លាញ់តិចបំផុត

- ទទួលទានត្រីអោយបានច្រើន ជាជាងទទួលសាច់ជាប្រចាំ (ត្រីសាម៉ុន ត្រីសាឌីនល្អសំរាប់អ្នកលើសឈាម នឹងជំងឺលើសខ្លាញ់)

- ទទួលទានទ្រូងមាន់

- ទទួលទានសណ្តែកអោយបានច្រើន

- ទទួលទានគ្រាប់ធញ្ញជាតិអោយបានច្រើន ពិសេសគ្រាប់អាល់ម៉ុន សណ្តែកដី គ្រាប់ស្វាយចន្ទី ជាដើម

- ទទួលទានប្រភេទខ្លាញ់ល្អ ខ្លាញ់ដែលសំយោគចេញពីបន្លែ ឬគ្រាប់ធញ្ញជាតិ (ប្រេង Olive) ជាដើម

⚠️ កាត់បន្ថយការទទួលទានអាហារ នឹងកម្រិតតិចបំផុត
- អាហារដែលសំបូរដោយសាច់ក្រហម សាច់គោ សាច់ជ្រូក (គម្បីហូបក្នុងកម្រិតតិចតួច នឹងមិនច្រើនជាប្រចាំ)

- កាត់បន្ថយការទទួលទានអាហារដែលសំបូរដោយខ្លាញ់មិនល្អ (ខ្លាញ់គោ ខ្លាញ់ជ្រូក ខ្លាញ់កែឆ្នៃ ខ្លាញ់ឬប្រេងដែលប្រើប្រាសច្រើនដង ជាដើម)

- ជៀសវាង នឹងកាត់បន្ថយការទទួលទានប្រភេទភេសជ្ជៈដែលផ្អែម ឬមានជាតិស្ករខ្ពស់

- កាត់បន្ថយការទទួលទានអាហារ ឬនំដែលផ្អែមខ្លាំង

- កាត់បន្ថយការទទួលទានអាហារដែលមានប្រៃខ្លាំង នឹងហូបសាប

BIN KAKADA.MD, Consultant Internal Medicine, Chronic Diseases, Diabetic Care Management and Diabetic Educator.
Lecturer of Medicine and Pathology IUPP.
References:
- NIH
- NHLBI
- CDC-US

Photos from Bin Kakada.MD's post 29/08/2024

រួមចំនែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនកម្ពុជា
Foundation for Border.

August 26, 2024

13/07/2024

Vasoactive drugs

29/05/2024

Episode 07: Health Check Up

សំណួរ 4ចំនុចដែលអ្នកពិនិត្យសុខភាពឬតាមដានសុខភាពគម្បីយល់ដឹង

1. តើអ្នកមានសុខភាពល្អពិតប្រាកដមែនឬទេ?

2. តើអ្នកស្ថិតនៅក្នុងស្ថានភាពប្រឈមនៃជំងឺដែរឬទេ?

3. តើអ្នកស្ថិតនៅលក្ខខណ្ឌត្រៀមកើតនៃជំងឺដែរឬទេ និងអ្វីទៅជាការបង្ការការពារពីជំងឺ?

4. តើការកើតជំងឺរបស់អ្នកស្ថិតនៅកម្រិតណា ស្រាល បង្គួរ ធ្ងន់ និងមានផលវិបាកនៃជំងឺដែរឬអត់?

Dr. BIN KAKADA, Consultant Internal Medicine and Chronic Diseases, AIR Plus PP.
Lecturer of Medicine and Pathology.

16/02/2024
21/11/2023

Episode 07

អត្ថប្រយោជន៏នៃផ្លែចេក
Health Benefits of Banana 🍌

តើអ្នកដឹងទេថាផ្លែចេកធំល្មម១ផ្លែផ្ទុកនូវសារធាតុអ្វីខ្លះ និងមានសារៈប្រយោជន៏អ្វីខ្លះ? ខាងក្រោមនេះអោយអ្នកដឹង

🍌 នៅក្នុងផ្លែចេកធំល្មមមួយផ្លែ (100ក្រាម) មានផ្ទុកនូវសារធាតុចិញ្ចឹមដូចជា

- កាឡូរី 89
- ជាតិទឹក 75%
- ប្រូតេអុីន 1.1ក្រាម
- កាបូអុីដ្រាន 22.8 ក្រាម
- ជាតិស្ករ 12.2ក្រាម
- សារធាតុសរសៃឬ Fiber 2.6 ក្រាម
- ជាតិខ្លាញ់ 0.3 ក្រាម

រួមទាំងមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ
- សារធាតុប៉ូតាស្យូម Potassium
- Vitamin B6
- Vitamin C

🍌 សារៈសំខាន់នៃការទទួលផ្លែចេក

1). ចូររួមក្នុងប្រព័ន្ធរំលាយអាហារ (បន្ទោររបង់លាមកបានល្អ និងងាយស្រួលបន្ទោរបង់)

2). ជាអាហារល្អសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រោះមានកម្រិតជាតិស្ករតិច (Low glycemic index) និងមិនធ្វើអោយប្រែប្រួលជាតិស្ករអ្នកទឹកនោមផ្អែម

3). ជាប្រភេទផ្លែឈើសុខភាពដែលមានផ្ទុកទៅដោយវីតាមីន B6, វីតាមីន C ដែលដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធភាពសាំ Antioxidants និងសារធាតុរ៉ែប្រភេទប៉ូតាស្យូម ល្អសំរាប់កោសិការាង្គកាយ សាច់ដុំ បេះដូង ប្រព័ន្ធប្រសាទជាដើម

4). នៅក្នុងផ្លែចេកធំល្មមមួយផ្លែមានផ្ទុកនូវ (ល្អសំរាប់សុខភាព)

- ប៉ូតាស្យូម: 9%
- វីតាមីន B6: 25%
- វីតាមីន C: 11%
- ម៉ាញេស្យូម: 8%
- សារធាតុទង់ដែន: Copper 10%
- សារធាតុម៉ង់ហ្គាណែ: Manganese 14%
- សារធាតុសរសៃ: Fiber 3.07ក្រាម

Reference:
Healthline (Health Benefits of Banana)
Article by Dr. BIN KAKADA

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


271
Phnom Penh