វិទ្យាល័យបឹងត្របែក
វិទ្យាល័យបឹងត្របែកភ្នំពេញ
18/05/2026
⚽ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សិស្សានុសិស្សនៃវិទ្យាល័យបឹងត្របែកចំនួន១០០នាក់បានចូលរួមពិធីបិទ ជើងឯកកីឡាបាល់ទាត់វិទ្យាល័យ⚽ នៅពហុកីឡដ្ឋានជាតិអូឡាំពិច។ កូនៗវិទ្យាល័យបឹងត្របែកពិតជាបានរក្សានូវសណ្តាប់ធ្នាប់របៀប រៀបរយ បានល្អ សាកសមជា កូនល្អ សិស្សល្អ មិត្តល្អ😍។
#សសយក #សសយករាជធានីភ្នំពេញ #មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ
13/05/2026
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើអធិការកិច្ចនៅវិទ្យាល័យបឹងត្របែក។ ឯកឧត្ដម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាបានវាយតំលៃខ្ពស់អំពីការរីកចម្រើនដែលគណៈគ្រប់គ្រងសាលានិងលោកគ្រូ អ្នកគ្រូ សម្រេចបាន នាពេលកន្លងមក ដែលធ្វើឲ្យវិទ្យាល័យបឹងត្របែកមានបរិស្ថានល្អ និងថ្នាក់រៀនមានវិន័យ។
06/05/2026
06/05/2026
🥳🤩🫶ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាល័យបឹងត្របែក បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់ទេសចរណ៍នានា ប្រកបដោយភាពរីករាយ ជោគជ័យ និងសុវត្ថិភាព។ ទោះបីមានភ្លៀងធ្លាក់ក៏ដោយ លោកគ្រូអ្នកគ្រូបានបង្ហាញសាមគ្គីភាព និងសហការយ៉ាងល្អ ក្នុងអាហារថ្ងៃត្រង់សាមគ្គីដ៏កក់ក្តៅ។ ព្រឹត្តិការណ៍នេះបញ្ជាក់ថា សាមគ្គីភាពគ្រួសារបឹងត្របែករឹងមាំ មិនអាចរារាំងដោយឧបសគ្គណាមួយបានឡើយ។
សូមថ្លែងអំណរគុណ និងជូនពរឲ្យមានសុខភាពល្អបវររុងរឿងទាំងអស់គ្នា 😍🙏
27/04/2026
🖥⌨💻សិស្សានុសិស្សនៃវិទ្យាល័យបឹងត្របែកមានឪកាសសិក្សាកុំព្យូទ័រ ដែលជាចំណេះនិងជំនាញមិនអាចខ្វៈបាននៅក្នុងទីផ្សារការងារ។
25/04/2026
📚📖ការអានសៀវភៅមិនត្រឹមតែទទួលបាននូវចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ថែមទាំងជួយអោយសិស្សានុសិស្សនៅឆ្ងាយពីគ្រឿងអេឡិចត្រូនិច(smart phone) និងជួយអភិវឌ្ឍប្រព័ន្ធខួរក្បាល ដោយបង្កើនការចងចាំ និងកាត់បន្ថយការភ្លេចភ្លាំង និងភាពវង្វេងវង្វាន់ស្មារតី។
ថ្ងៃនេះកូនៗអានសៀវភៅរួចហើយនៅក្នុងបណ្ណាល័យប្រកបដោយបរិយាកាសស្ងប់ស្ងាត់និងស្រស់ស្រាយនៃវិទ្យាល័យបឹងត្របែក😍😍 ចុះលោកអ៊ំ ពូ មីង បង ប្អូន បានអានសៀវភៅហើយឬនៅ?🙏🫶
24/04/2026
បន្ថែមពីលើប្រព័ន្ធសូឡា២០គីឡូវ៉ាត់ដែលបានតំឡើងរួចរាល់🌞⚡🥰 ប្រព័ន្ធសូឡាបូមទឹកកំលាំង៣សេះក៏បានបំពាក់និងដំណើរការដោយជោគជ័យជាមួយនឹងប្រព័ន្ធស្រោចស្រពដែលបាននិងកំពុងរៀបចំ🌱🌳។ ការប្រើប្រាស់ថាមពលកកើតឡើងវិញមិនត្រឹមតែជួយសង្គ្រោះភពផែនដីពីការបំពុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយថ្លៃទឹកនិងអគ្គីសនីផងដែរ💦💧⚡។
"តក់ៗពេញបំពង់"
MoEYS Cambodia មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ
23/04/2026
⚡️☀️ប្រព័ន្ធសូឡា២០គីឡូវ៉ាត់បានបំពាក់រួចរាល់នៅក្នុងវិទ្យាល័យបឹងត្របែក🥰🥰
"តក់ៗពេញបំពង់"
Click here to claim your Sponsored Listing.
Location
Category
Website
Address
Street Monivong, Sangkat Tonle Bassac
Phnom Penh
12200