14/02/2025
សំបុត្រចុងក្រោយ ~ រឿងរ៉ាវសោកសង្រេង នៅពីក្រោយបុណ្យនៃសេចក្តីស្រលាញ់ 💔
មានរឿងតំណាលថា នៅទីក្រុងរ៉ូមបុរាណ ទាហានវ័យក្មេងម្នាក់ឈ្មោះ Lucius បានធ្លាក់ក្នុងអន្លង់ស្នេហ៍ កូនស្រីរបស់អ្នកដុតនំម្នាក់ដែលមានចិត្តល្អ ឈ្មោះ នាង Aurelia ។ ស្នេហារបស់ពួកគេបានរីកដុះដាលដោយសម្ងាត់ ត្បិតអធិរាជ Claudius II បានហាមទាហានរបស់ទ្រង់ទាំងអស់មិនឱ្យរៀបការ ដោយជឿថា ការមានប្រពន្ធនឹងធ្វើឱ្យពួកទាហានចុះទន់ខ្សោយ។
ដោយអស់សង្ឃឹម គូស្នេហ៍វ័យក្មេងបានស្វែងរកជំនួយពី លោកឪ Valentine ដែលជាអ្នកហ៊ានប្រថុយជីវិត រៀបការជាពួកគេដោយសម្ងាត់ តាមបែបសាសនា។
ជាអកុសល រឿងនេះបានដឹងដល់អាជ្ញាធរ រ៉ូម។
លោកឪ Valentine ត្រូវបានគេចាប់យកទៅកាត់ទោសប្រហារជីវិត។ នៅពេលគាត់រង់ចាំគេកាត់ទោស នៅក្នុងបន្ទប់ត្រជាក់ គាត់បានសរសេរសំបុត្រចុងក្រោយទៅកាន់ នាង Aurelia ដោយបិទភ្ជាប់វាជាមួយនឹងពាក្យថា "From Your Valentine" ។
នៅថ្ងៃទី 14 ខែកុម្ភៈគាត់ត្រូវបានគេប្រហារជីវិត។ ប៉ុន្តែរឿងរ៉ាវនេះ ជាការចាប់ផ្តើម ប្រពៃណីនៃសំបុត្រស្នេហាដែលនៅស្ថិតស្ថេរអស់ជាច្រើនសតវត្ស។
Happy Valentine's Day 💗
11/01/2025
សាលារៀនភ្នំពេញវ៉ិកទ័ររី យើងខ្ញុំត្រូវការ គ្រូក្រៅម៉ោង៖
១/ គ្រូបង្រៀនភាសាចិន កម្រិត មត្តេយ្យ៖
២នាក់ (សាខាជិតវិទ្យាល័យព្រែកលៀប)
២នាក់ (សាខាក្រោយសណ្ឋាគារសុខាជ្រោយចង្វារ)
២ នាក់ (សាខាជិតវិទ្យាល័យឬស្សីកែវ) ។
ទទួលបានប្រាក់ខែចាប់ពី 70$ (៣ខែដំបូង)
ចូលម៉ោង 5: 30 ល្ងាច - 6:30យប់ ចន្ទដល់សុក្រ
- អំណោយលើកទឹកចិត្តពេលបុណ្យទាន
- ថ្ងៃសម្រាកប្រចាំឆ្នាំ
- ឱកាសការបណ្តុះបណ្តាលតាមសិក្ខាសាលានានា
🎯សូមដាក់ពាក្យតាមតេលេក្រាម៖ 078 837385
06/05/2024
Door 🚪 is closed once you leave 🙂
06/05/2024
កាលពី 2 ឆ្នាំមុន សារព័ត៌មាន CNN បានចេញផ្សាយរូបថត ដែលថតដោយ លោក Anil Prabhakar នៅក្នុងព្រៃក្នុងប្រទេសឥណ្ឌូនេស៊ី។
រូបភាពនេះបង្ហាញពីសត្វស្វាអូរ៉ង់ហ្គូតាន (បច្ចុប្បន្នកំពុងស្ថិតក្រោមការគំរាមកំហែងនៃការផុតពូជ) កំពុងហុចដៃជួយ អ្នកភូគព្ភវិទូដែលបានធ្លាក់ចូលទៅក្នុងភក់ កំឡុងពេលធ្វើកំណាយ។
នៅពេលអ្នកថតរូបនោះ បង្ហោះរូបនោះលើបណ្តាញសង្គម គាត់បានសរសេរថា៖
" នៅពេលដែល មនុស្សខ្លួនឯងបាត់បង់មនុស្សធម៍ និងភាពជាមនុស្ស សត្វបាននាំយើងទៅរកគោលការណ៍នៃមនុស្សជាតិឡើងវិញ "
06/07/2023
សាលាភាសាទួលសង្កែ យើងខ្ញុំត្រូវការ គ្រូបង្រៀន៖ ( ធ្លាប់មានបទពិសោធន៍ខ្លះ) បន្ទាន់
1.គ្រូភាសាអង់គ្លេសកម្រិតមត្តេយ្យ(3នាក់)
🟢ម៉ោងការងារ
- ចូលម៉ោង 5:30 - 6:30 ល្ងាច
🟢អត្ថប្រយោជន៍
- 🏧ទទួលបានប្រាក់ខែចាប់ពី 60$
- មួយសប្តាហ៍ សម្រាកពីរថ្ងៃ
- ថ្ងៃសម្រាកសាធារណៈតាមបុណ្យជាតិ
ទីតាំង៖ សាលាបឋមសិក្សាទួលសង្កែ
តេលេក្រាម៖ 078 837385
01/05/2021
កម្មករ និយោជិកគឺជាអ្នកបង្កើតនិងជាទ្រព្យសម្បត្តិដ៏អស្ចារ្យសម្រាប់ប្រជាជាតិទាំងអស់។ រីករាយទិវាពលកម្មអន្តរជាតិ!
A worker is a creator and a great asset to every nation. Happy International Labour Day.
Un travailleur est un créateur et un atout majeur pour chaque nation. Bonne fête internationale du travail !
08/03/2021
🧏♀️👩🌾👩⚕️👩🍳👩🏫👩⚖️👩🔧 តើទិវាសិទ្ធិនារីចាប់កំណើតឡើងដូចម្តេច ⁉️
ទិវាសិទ្ធិនារីចាប់កកើតឡើងដោយកម្មការិនីរោងចក្រកាត់ដេរនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកដែលបាននាំគ្នាបោះបោរធ្វើបាតុកម្មប្រឆាំងនឹងថៅកែរោងចក្រដើម្បីសុំដំឡើងប្រាក់ខែ និងទាមទារសិទ្ធិមួយចំនួនទៀត។ ជាអកុសល ក្រុមទុច្ចរិតបានលួចដុតរោងចក្រមួយដែលពួកនាងកំពុងជួបជុំគ្នាបណ្តាលឱ្យមាននារីៗស្លាប់អស់ 119 នាក់នៅថ្ងៃទី 8 ខែមីនា ឆ្នាំ 1857។
ក្រោយពីនោះមក នៅឆ្នាំ 1907 កម្មការិនីរោងចក្រកាត់ដេរនៅ ឈីកាហ្គោ សហរដ្ឋអាមេរិក ទ្រាំមិនបាននឹងការជិះជាន់កេងប្រវ័ញ្ច ការគាបសង្កត់ពីថៅកែរោងចក្រដែលប្រើពួកនាងប្រៀបដូចជាទាសករដាច់ថ្លៃ ដោយសារតែពួកនាងត្រូវគេបង្ខំឱ្យធ្វើការរហូតដល់មួយថ្ងៃ 16-17 ម៉ោង ដោយគ្មានថ្ងៃឈប់សម្រាក គ្មានការធានារ៉ាប់រងផ្សេងៗ ធ្វើឱ្យពួកនាងគ្មានលទ្ធភាពព្យាបាលជំងឺហើយត្រូវឈឺស្លាប់អស់ជាច្រើនទាំងបានទទួលប្រាក់ខែតែបន្តិចបន្តួច រួមទាំងពេលមានគភ៌ក៏ត្រូវគេបញ្ឈប់ពីការងារទៅទៀត។
ការឈឺចាប់ទាំងនេះធ្វើឱ្យ ក្លារ៉ា សេតគិន (Clara Zetkin) អ្នកនយោបាយនិន្នាការសង្គមនិយមអាឡឺម៉ង់ បានសម្រេចចិត្តបំផុសបំផុលកម្មការិនីឱ្យធ្វើកូដកម្មនៅថ្ងៃទី 8 មីនា 1907 និងទាមទារឲ្យថៅកែកាត់បន្ថយម៉ោងធ្វើការឱ្យនៅសល់ត្រឹមតែ 8 ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងបង្កើនការធានារ៉ាប់រងផ្សេងៗ និងទាមទារឱ្យស្រ្តីមានសិទ្ធិបោះឆ្នោតផងដែរ។
ទោះបីជាការដឹកនាំទាមទាររបស់ក្លារ៉ាពេលនោះមិនសម្រេចជោគជ័យ ដោយសារតែមានកម្មការិនីជាច្រើនរយនាក់ត្រូវគេចាប់ដាក់គុក វាជាកត្តាជំរុញឱ្យមានការគាំទ្រពីនារីៗនៅជុំវិញពិភពលោក និងជាការបំផុសឱ្យនារីៗយល់ដឹងអំពីសិទ្ធិរបស់ខ្លួនកាន់តែច្រើនជាងមុន។
ក្រោយមកទៀតនៅឆ្នាំ 1908 មានកម្មការិនី 15 000 នាក់នាំគ្នាដង្ហែក្បួនបាតុកម្មនៅទូទាំងក្រុង ញូវយ៉ក ទាមទារឱ្យបញ្ឈប់ការប្រើពលកម្មលើកុមារ ដោយលើកពាក្យស្លោកថា "នំប៉័ង និងផ្កាកុលាប" ដែលមានន័យថា ពួកគេត្រូវតែទទួលបានអាហារគ្រប់គ្រាន់ និងមានគុណភាពជីវិតដ៏ល្អប្រសើរនេះឯង។
រហូតដល់ថ្ងៃ 8 មីនា ឆ្នាំ 1910 ការព្យាយាមរបស់កម្មការិនីក៏បានសម្រេចជោគជ័យ ដោយមានតំណាងនារីមកពី 17 ប្រទេសចូលរួមប្រជុំក្នុងសន្និបាតនារីសង្គមនិយមលើកទី 2 នៅទីក្រុង កូបិនហាក ប្រទេសដាណឺម៉ាក ដោយអង្គសន្និបាតបានប្រកាសធានាទទួលយកតាមសំណូមពររបស់កម្មការិនីទៅតាមប្រព័ន្ធ 8 បីដងគឺ ធ្វើការ 8 ម៉ោង, សិក្សារៀនសូត្រ 8 ម៉ោង និងសម្រាក 8 ម៉ោង និងថែមទាំងត្រូវបានដំឡើងប្រាក់ខែនារីឱ្យស្មើនឹងបុរស ព្រមទាំងផ្តល់សិទ្ធិទទួលបានការធានារ៉ាងរងចំពោះនារី និងពលកម្មកុមារផងដែរ។
ក្រៅពីនេះគេក៏ទទួលយកតាមសំណូមពររបស់ ក្លារ៉ា សេតគិន ដោយកំណត់យករៀងរាល់ថ្ងៃទី 8 មីនាជា "ទិវាសិទ្ធិនារីសកល" ចាប់ពីពេលនោះមក។
----------------------------
📺 Youtube: https://www.youtube.com/watch?v=dHyiMWcCzno
📲 Telegram: https://t.me/buddhiperspectives
28/02/2021
មានប្រយោជន៍ណាស់ សុំ save ទុក និង share បន្ត
៚ លេខទូរស័ព្ទសុំជំនួយបន្ទាន់ដែលលោកអ្នកគួរមានក្នុងដៃ (save ទុក និង share បន្ត)
1. លេខទូរស័ព្ទសង្គ្រោះបន្ទាន់
* ឡានពន្លត់អគ្គិភ័យ៖ 666
* រថយន្តពេទ្យសង្គ្រោះបន្ទាន់៖ 119
* នគរបាលក្រុងភ្នំពេញ៖ 012 999 999
* អគ្គស្នងការនគរបាល ប្រចាំបញ្ជា៖ 117 / 118
* មន្ទីរពេទ្យកាល់ម៉ែត៖ 077 851 221
* មន្ទីរពេទ្យព្រះសីហនុ៖ 023 882 484
* មន្ទីរពេទ្យគន្ធបុប្ផា៖ 023 428 009
* មន្ទីរពេទ្យរុស្សី៖ 023 217 764
* មន្ទីរពេទ្យកេតុមាលា៖ 023 427 229
* មន្ទីរពេទ្យលោកសង្ឃ៖ 016 909 774
* មន្ទីរពេទ្យជប៉ុន៖ 023 724 257
* រដ្ឋាករទឹក៖ 023 724 046
* អគ្គិសនីកម្ពុជា៖ 023 6666 672
* អគ្គិសនី(អូរបែកក្អម)៖ 023 6211 116
* អគ្គិសនី(សាខាវត្តភ្នំ)៖ 023 6211 117
* អគ្គិសនី(ចាក់អង្រែក្រោម)៖ 023 6211 118
2. អធិការនគរបាល តាមខណ្ឌនីមួយៗ
* ខណ្ឌពោធិ៍សែនជ័យ៖ 097 7780 031
* ខណ្ឌសែនសុខ៖ 012 925 986
* ខណ្ឌដូនពេញ៖ 097 7658 283
* ខណ្ឌឫស្សីកែវ៖ 012 955 999
* ខណ្ឌជ្រោយចង្វារ៖ 095 590 095
* ខណ្ឌមានជ័យ៖ 017 744 123
* ខណ្ឌដង្កោ៖ 097 900 9009
* ខណ្ឌទួលគោក៖ 097 778 0028
* ខណ្ឌចំការមន៖ 012 445 333
* ខណ្ឌច្បារអំពៅ៖ 078 888 801
* ខណ្ឌព្រែកព្នៅ៖ 097 727 2594
* ខណ្ឌ៧មករា៖ 012 844 477
3. មេបញ្ជាការអាវុធហត្ថ តាមខណ្ឌនីមួយៗ
* ខណ្ឌច្បារអំពៅ៖ 012 552 003
* ខណ្ឌពោធិ៍សែនជ័យ៖ 012 855 779
* ខណ្ឌឫស្សីកែវ៖ 012 39 3333
* ខណ្ឌដូនពេញ៖ 077 888 607
* ខណ្ឌ៧មករា៖ 097 73 8 9 977
* ខណ្ឌចំការមន៖ 012 972 266
* ខណ្ឌទួលគោក៖ 017 357 777
* ខណ្ឌសែនសុខ៖ 012 250 525
* ខណ្ឌដង្កោ៖ 012 425 262
* ខណ្ឌមានជ័យ៖ 092 228 888
* ខណ្ឌជ្រោយចង្វារ៖ 096 233 2222
* ខណ្ឌព្រែកព្នៅ៖ 016 855 722
4. ស្នងការនគរបាល តាមរាជធានី/ខេត្ត
* រាជធានីភ្នំពេញ៖ 097 77 80002
* ខេត្តកំពង់ចាម៖ 097 77 80003
* ខេត្តកណ្ដាល៖ 097 77 80004
* ខេត្តតាកែវ៖ 097 77 80005
* ខេត្តព្រៃវែង៖ 097 77 80006
* ខេត្តស្វាយរៀង៖ 097 77 80007
* ខេត្តព្រះសីហនុ៖ 097 77 80008
* ខេត្តកោះកុង៖ 097 77 80009
* ខេត្តកំពត៖ 097 77 80010
* ខេត្តកែប៖ 097 77 80011
* ខេត្តកំពង់ធំ៖ 097 77 80012
* ខេត្តសៀមរាប៖ 097 77 80013
* ខេត្តបាត់ដំបង៖ 097 77 80014
* ខេត្តពោធិ៍សាត់៖ 097 77 80015
* ខេត្តកំពង់ឆ្នាំង៖ 097 77 80016
* ខេត្តបន្ទាយមានជ័យ៖ 097 77 80017
* ខេត្តកំពង់ស្ពឺ៖ 097 77 80018
* ខេត្តព្រះវិហារ៖ 097 77 80019
* ខេត្តក្រចេះ៖ 097 77 80020
* ខេត្តស្ទឹងត្រែង៖ 097 77 80021
* ខេត្តមណ្ឌលគិរី៖ 097 77 80022
* ខេត្តរតនគិរី៖ 097 77 80023
* ខេត្តឧត្តរមានជ័យ៖ 097 77 80024
* ខេត្តប៉ៃលិន៖ 097 77 80025
សូមមេត្តា comment ជួយកែសម្រួល បើមានកំហុសឆ្គងត្រង់កន្លែងណា
----------------------------
📺 Youtube: https://www.youtube.com/watch?v=dHyiMWcCzno
📲 Telegram: https://t.me/buddhiperspectives