11/09/2023
បើអ្នករវល់តែវិនិច្ឆ័យនរណាម្នាក់ អ្នកគ្មានពេលស្រឡាញ់ពួកគេឡើយ។
If you judge people, you have no time to love them.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សៀវភៅគំនិត, Education, Phnom Penh.
11/09/2023
បើអ្នករវល់តែវិនិច្ឆ័យនរណាម្នាក់ អ្នកគ្មានពេលស្រឡាញ់ពួកគេឡើយ។
If you judge people, you have no time to love them.
17/12/2020
ខួរក្បាល និង បេះដូង
🧠x❤️
💫បេះដូងត្រូវការក្តីស្រលាញ់ ចំណែកខួរក្បាលវិញគឺត្រូវការចំណេះដឹង។ ការណ៍ដែលយើងមានតែក្តីស្រលាញ់ ប៉ុន្តែខ្វះចំណេះដឹងក៏មិនមែនជារឿងល្អដែរ ផ្ទុយទៅវិញ បើយើងមានតែចំណេះដឹង ប៉ុន្តែគ្មានក្តីស្រលាញ់ក្នុងខ្លួន វាអាចបង្ករជាគ្រោះមហន្តរាយបាន។
💫គ្រោះមហន្តរាយតូចធំជាច្រើន គឺកើតចេញពីមនុស្សដែលមានតែចំណេះដឹង ប៉ុន្តែខ្វះក្តីស្រលាញ់ ខ្វះគុណធម៍ គ្មានសិលធម៍ គ្មានមេត្តាធម៍ក្នុងខ្លួន។
💫ក្តីស្រលាញ់អាចធ្វើឲ្យមនុស្សលះបង់អំពើអាក្រក់ ងាកមកសាងប្រយោជន៍ ងាកមកសាងអំពើល្អបាន ប៉ុន្តែចំណេះដឹងដែលខុស គឺមិនអាចកែប្រែអាក្រក់មកល្អបានទេ។
💫មនុស្សដែលមានខួរក្បាលពោរពេញដោយចំណេះដឹងដែលត្រូវ គួបផ្សំនឹងបេះដូងរឹងមាំ គេនោះត្រូវបានគេចាត់ទុកជាមនុស្ស ចាស់ចិត្ត ចាស់គំនិត ។😊🤟❤️🧠
01/11/2020
មនុស្សខ្លះ បញ្ចប់ការសិក្សានៅពេលអាយុ ២២ឆ្នាំ ប៉ុន្តែត្រូវរង់ចាំ ៣ឆ្នាំទៀតទើបមានការងារធ្វើ។
មនុស្សខ្លះ ជាអ្នកជំនួញដ៏អស្ចារ្យតាំងពីអាយុ ២៥ឆ្នាំ ប៉ុន្តែត្រូវមកជួបគ្រោះថ្នាក់បាត់បង់ជីវិតនៅក្នុងអាយុ ៤០ឆ្នាំ។
មនុស្សខ្លះ មានផ្ទៃពោះមុនរៀបការ ខណៈមនុស្សខ្លះរៀបការហើយ ប៉ុន្តែមិនអាចមានកូន។
ប្រធានាធិបតី អូបាម៉ា ដកខ្លួនចេញពីនយោបាយនៅអាយុ ៥៥ឆ្នាំ ខណៈដែល ដូណាល់ត្រាំ ជាប្រធានាធិបតីនៅក្នុងវ័យ ៧០ឆ្នាំ។
ជេក ម៉ា ធ្លាប់ត្រូវបាន KFC បដិសេធមិនទទួលឱ្យចូលធ្វើការងារ មិនប៉ុន្មាន ១០ឆ្នាំក្រោយមកគាត់ក៏ទិញហាងជំនួញ KFC ទាំងអស់នៅក្នុងប្រទេសចិន។
មនុស្សគ្រប់រូបនៅលើភពផែនដីនេះរស់នៅផ្សេងគ្នាក្នុង Time zone របស់ខ្លួនឯង។ មនុស្សនៅជុំវិញខ្លួនយើងពេលខ្លះក៏លេចធ្លោមុនយើង មនុស្សខ្លះក៏ទទួលបានភាពជោគជ័យក្រោយយើង ប៉ុន្តែមនុស្សគ្រប់រូប កំពុងរត់នៅលើផ្លូវ ប្រណាំងប្រជែងជាមួយពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯង។
កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនរណាម្នាក់រហូតធ្វើឱ្យយើងបាក់ទឹកចិត្ត។
កុំវាយតម្លៃនរណាម្នាក់ខ្លាំងក្លាពេក ឬមើលងាយនរណាម្នាក់ គេអាចកំពុងខិតខំធ្វើការងារនៅក្នុង Time zone របស់គេ ហើយយើងក៏ដូចគ្នា។
ជីវិតរបស់មនុស្សយើងម្នាក់ៗ មានពេលវេលាដែលនឹងទទួលបានភាពជោគជ័យ គ្រាន់តែត្រូវរង់ចាំចង្វាក់ពេលវេលាល្អជាទីបំផុតដែលនឹងបង្ហាញលទ្ធផលចេញមកប៉ុណ្ណោះ។
គ្មានទេពាក្យថា បរាជ័យ មានតែចុះចាញ់ ហើយបោះបង់!
គ្មានអ្វីដែល លឿនពេក ឬយឺតពេក រាល់ភាពសម្រេចបានជោគជ័យរបស់មនុស្សគ្រប់រូបតែងតែមានពេលវេលាដែលត្រឹមត្រូវរបស់វា៕
credit:fb
11/08/2020
👉 #ការហ៊ានសម្រេចចិត្ត📚📖🎓
🍁១.មនុស្សខ្លះ មានចិត្តរារែកច្រើន មិនហ៊ានធ្វើការសម្រេចចិត្តព្រោះគាត់ខ្លាច អ៊ីចឹងត្រូវហ៊ានសម្រេចទើបល្អ។
🍁២.កាលណា បើយើងហ៊ានសម្រេចចិត្ត ទោះបីជាពេលខ្លះខុស ពេលខ្លះត្រូវ ប៉ុន្តែខុសចំពោះការងារតូចៗវាបានក្លាយជាបទពិសោធក្នុងជីវិត។
🍁៣.ការសម្រេចចិត្តកុំឱ្យខុស យើងត្រូវមានចំណេះដឹង ព័ត៌មាន ការគិតច្បាស់លាស់ និងមានបទពិសោធជាគំរូ។
👉 #សៀវភៅជីវិត❤️️
11/08/2020
👉 #ការកសាងទម្លាប់ និងជំនក់ចិត្តក្នុងការអានសៀវភៅ
🍀៥ ចំនុចដែលអ្នកគួរដឹង ដើម្បីក្លាយជាអ្នកអានដ៏ពូកែម្នាក់ ៖~~~~~~🇰🇭🇰🇭🇰🇭❤️️
🍂 🍁ទី១ #យេីងត្រូវរកខ្លួនឯងឲ្យឃេីញ តេីយេីងជាមនុស្សបែបណា ចូលចិត្តសៀវភៅបែបណាដែរ? ការដែលយើង ស្គាល់ខ្លួនឯង ជាបុគ្គលបែបណានោះវានឹងជួយយើងក្នុងការកំណត់សៀវភៅដែលមានខ្លឹមសារដូចយេីងចូលចិត្ត ។ អ្នកចូលចិត្តទស្សនវិជ្ជា ក៏ចូលចិត្តអានសៀវភៅទស្សនវិជ្ជា ។ បុគ្គលចង់ក្លាយជាមនុស្សជោគជ័យ ក៏ចង់អានសៀវភៅនិយាយពីភាពជោគជ័យ។អ្នកស្រាវជ្រាវ ចូលចិត្តអានសៀវភៅបែបស្រាវជ្រាវ ។
🍂🍁 ទី២ #គួរកុំចាប់ផ្ដេីមអានសៀវភៅដែលមានទំព័រច្រេីន និងក្រាស់ៗ ។ យេីងគួររកសៀវភៅណា ដែលមានខ្លឹមសារតិចល្មម អាចអានចប់ក្នុងរយៈពេលខ្លីមួយ ។ ការអានសៀវភៅខ្លីៗ មានខ្លឹមសារដែលយេីងចូលចិត្ត វាកសាងឲ្យមានជំនក់អារម្មណ៍ ឈានទៅអាន សៀវភៅផ្សេងៗទៀត ក៏ដូចជាសៀវភៅក្រាស់ៗដែរ ។ បេីយេីង ចាប់ផ្ដើមដោយសៀវភៅក្រាស់តែម្ដង ប្រហែលជាយេីងឆាប់បាត់បង់អារម្មណ៍ ព្រោះយើងអានមិនងាយចប់។ ចុះបេីរកសៀវភៅស្ដេីងៗ អានមិនបាន តេីគួរធ្វេីយ៉ាងណា ❓ កុំភ័យអី ! ឥឡូវបណ្ដាញសង្គមរីកចម្រើន សេវាInternet ក៏សម្បូរ Smart Phone ក៏ធូរៗថ្លៃ យេីងអាចស្វែងរក អត្ថបទល្អក្នុង បណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាក្នុងInternet ដោយគ្រាន់តែវាយបញ្ចូលឃ្លាពាក់ព័ន្ធនឹងខ្លឹមសារណាមួយដែលយើងចង់អាន។
🍂🍁 ទី៣ #ពេលយេីងចាប់ផ្ដើម មានអារម្មណ៍ធុញ យេីងមិនគួរបន្តអានទាំងអារម្មណ៍បែបនោះទេ អ្នកគួរទុកសៀវភៅឬអត្ថបទនោះចោលសិន ហេីយទៅធ្វើអ្វីផ្សេង ដែលលយេីងចង់ធ្វេី។
🍂 🍁ទី៤ #ពេលគេងឬធ្វើដំណើរកម្សាន្តយេីងគួរមានទម្លាប់ដាក់សៀវភៅតាមខ្លួន ទោះបីជាពេលខ្លះ យេីងគ្មានពេលអានវាក៏ដោយ ។ ការនៅជិតសៀវភៅញយៗ អាចជំរុញឲ្យយេីងចាប់បេីកសៀវភៅអានបន្តិចម្ដងៗ ដែលទម្លាប់នេះអាចក្លាយទៅជាទម្លាប់អានជាប្រចាំ ។
🍂🍁ទី៥ #យេីងត្រូវមានមិត្តភក្តិជាអ្នករៀន ជាអ្នកចូលចិត្តអានសៀវភៅ ។ អ្នកត្រូវចងចាំថា " អុសសេីម នៅជិតភ្លេីងយូរៗទៅ គង់តែឆេះ " ។ បេីយេីងចូលចិត្តអ្នកលេងហ្គេមប្រហែលជាយេីង មានឱកាសតិចណាស់ ដេីម្បីក្លាយជាអ្នកអានសៀវភៅដ៏មុតមាំម្នាក់។
📚 ដកស្រង់ចេញពីអត្ថបទរបស់ កវីនិពន្ធខ្មែរ ស៊ូ ខេមរិន្ទ
🍀 រូបភាព : 🍁
👉សៀវភៅគំនិត❤️️
11/08/2020
📚 #ហេតុអ្វីត្រូវអានសៀវភៅ? ហើយសៀវភៅប្រភេទណាដែលអ្នកគួរអាន ❓🇰🇭❤️️
🍁ការអានសៀវភៅ នាំឲ្យយើងចេះដឹង នាំឲ្យយើងជោគជ័យ និងនាំឲ្យយើងមានអំណាច។ តទៅថ្ងៃអនាគត អាចនាំឲ្យយើងក្លាយជាមេដឹក នាំគេ ក៏អាចនឹងថាបាន ដូចលោកប្រធានាធិបតី អាប្រាហាម លីនខូលន៍ ស្រោចស្រង់ខ្លួន ពីជនក្រីក្រតោកយ៉ាក រស់នៅយ៉ាង លំបាកវេទនា ឡើងទៅជាប្រធានាធិបតីអាមេរិក គ្រប់គ្រងចក្រវាល ដ៏ធំ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងអំណាច ក្នុងប្រវត្តិសាស្រ្ត រហូតមក ដល់សព្វថ្ងៃ ដោយការព្យាយាមដ៏ក្លៀវក្លា ក្នុងការអានសៀវភៅ។
🍁 តើសៀវភៅអ្វី ដែលយើងគួរជ្រើសរើសយកមកអាន ដើម្បីសម្រេចការចេះដឹង ដើម្បីសម្រេចភាពជោគជ័យ និងដើម្បីសម្រេចអំណាច លើខ្លួនឯង និងអ្នកដទៃក្នុងការរស់នៅ? គឺអានសៀវភៅចំណេះដឹង ទូទៅ ឲ្យបានច្រើនជារៀងរាល់ថ្ងៃ ដែលមានដូចជាសៀវភៅ ប្រត្តិសាស្រ្ត សៀវភៅយុទ្ធសាស្រ្ត សៀវភៅសាសនា មានសាសនា ព្រះពុទ្ធ(ព្រះត្រៃបិដក) សៀវភៅអភិវឌ្ឍខ្លួន សៀវភៅភាពជាអ្នកដឹកនាំ សៀវភៅអាជីវកម្ម ជាដើម។ ក្នុងលោកចក្រវាលយើងនេះ មិនមែនមានរឿងតិចតួច សម្រាប់ឲ្យយើងដឹងឡើយ តែគឺមានយ៉ាងច្រើនក្រៃលែង ក្នុងរឿងដែលសម្រាប់ឲ្យយើងដឹង។ ដូច្នេះ ការអាន សៀវភៅចំណេះដឹងទូទៅ ឱ្យច្រើនជារៀងរាល់ថ្ងៃ នោះវានឹងនាំឲ្យយើងដឹងនូវរឿងរ៉ាវជាច្រើន ។
👉📚 សៀវភៅជាមិត្ត និងជាទីប្រឹក្សាដ៏ល្អបំផុតរបស់អ្នក។
📖 រូបភាព:
#សៀវភៅគំនិត❤️️
11/08/2020
👉 #គ្រប់រឿងសុទ្ធតែត្រូវរៀន! ❤️️🇰🇭
🍁របស់ខ្លះយើងមានលទ្ធភាពអាចយកមកបាន ប៉ុន្តែបែរជាគ្មានលទ្ធភាពដើម្បីរក្សាវាឲ្យគង់វង្ស។ ពេលទទួលបានអ្វីដែលសមបំណង វាក៏ជាដើមហេតុដែលធ្វើឲ្យយើងខកបំណងវិញនៅពេលណាមួយដូចគ្នា។
🍁ពេលចង់បានប្រាកដជាត្រូវការយកឲ្យបាន ហើយបើមិនបានក៏ខកចិត្ត។ ពេលមិនចង់បានក៏ព្យាយាមគេចវេស ហើយបើគេចមិនផុតក៏ឈឺចាប់។ ឆាកជីវិតតែប៉ុណ្ណឹងឯង មានរឿងរំភើបច្រើនណាស់ ប៉ុន្តែមិនបាច់រំភើបជ្រុលពេកទេ។ មានរឿងឈឺចាប់ច្រើនប៉ុនណាក៏ដោយ ប៉ុន្តែក៏មិនចាំបាច់គិតតែពីការឈឺចាប់ជាជាងការខិតខំប្រឹងប្រែងនោះឡើយ។
🍁ពេលជួបការលំបាកគិតថាជាគ្រោះ តែអ្នកដែលអាចឆ្លងកាត់ការលំបាកបាន គឺជាមនុស្សដែលមានសំណាងល្អច្រើនណាស់។ មានលុយអាចរៀនដើម្បីយកបរិញ្ញាបត្រនៅសាលាបាន ប៉ុន្តែអ្នកដែលមានបរិញ្ញាបត្រជីវិតគឺជាមនុស្សដែលមានគ្រឹះនៃការអត់ធ្មត់រឹងមាំណាស់។ ដល់ពេលហត់ក៏សម្រាកទៅ! ហើយពេលណាដែលមានកម្លាំងល្មមអាចទៅមុខទៀតបានក៏ត្រូវក្រោកឡើងហើយបន្តដំណើរជាថ្មី...៕
📚 អត្ថបទដកស្រង់ចេញពីសៀវភៅ កាដូជីវិត
👉រូបភាព
11/08/2020
📖 #សៀវភៅជាមិត្តរួមទុក្ខ មិនមែនរួមតុ ហើយក៏ភាគតិចណាស់ដែលជាមិត្តរួមសុខ ។ មនុស្សភាគច្រើនចាប់អារម្មណ៍លើសៀវភៅនៅពេលដែលខ្លួនមានបញ្ហា គ្មានទីប្រឹក្សា តែប៉ុណ្ណោះ ។ ខណៈពេលណាក៏ដោយ សៀវភៅតែងតែរងចាំផ្តល់យោបល់ឱ្យអ្នក ផ្តល់កំលាំងចិត្តឱ្យអ្នកជានិច្ច ដូច្នេះសូមអ្នកនឹកឃើញគេទាំងពេលមានទុក្ខ និងទាំងពេលមានក្តីសុខផង បានន័យថា សូមប្រកាន់ខ្ជាប់ទម្លាប់អានសៀវភៅឱ្យបានទៀងទាត់ កុំរងចាំរហូតទាល់តែមានទុក្ខទើបបានត្រូវការសៀវភៅអី ។
សៀវភៅគំនិត❤️️
11/08/2020
👉 #ឥទ្ធិពលនៃការអាន 🇰🇭
🍁 ការអានសៀវភៅពិតជាមានសារៈសំខាន់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់អ្នកដែលចូលចិត្តអានវា ព្រោះថានៅក្នុងសកលភាវូបនីយកម្មនេះ វាចាំបាច់ទាមទារឲ្យបុគ្គលម្នាក់ៗ ពិសេសអ្នកដែលមានមុខរបរជាអ្នកជំនួញ ម្ចាស់អាជីវកម្ម និងសហគ្រិនជាដើមរៀនសូត្រពីចំនេះដឹងថ្មីៗ ដែលអាចជម្រុញដល់ការរកស៊ីរបស់ខ្លួន។ ជាការពិតណាស់ រាល់របស់របរនានាដែលមនុស្សបានបង្កើត សុទ្ធសឹងតែកើតចេញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដែលមួយភាគធំបានមកពីការអាននេះឯង។ តោះយើងមកស្វែងយល់ពីអត្ថប្រយោជន៍ផ្សេងៗទៀតនៃការអានសៀវភៅ :
📚 ១. ការអានជួយឲ្យយើងគិតបានវែងឆ្ងាយ
ការអានអាចជួយបំផុសគំនិតរបស់អ្នកដែលអានសៀវភៅ ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អជាងអ្នកដែលមិនអានសៀវភៅ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅព្រមទាំងបានជួយដល់ការប្រើប្រាស់ភាសារបស់យើង ឲ្យសមស្របនៅក្នុងការទំនាក់ទំនងជាមួយបុគ្គលដែលមានឋានៈ តួនាទី និងវ័យផ្សេងគ្នាផងដែរ។
📚 ២. ការអានជាដំណោះស្រាយចំពោះបញ្ហាយ៉ាងមានប្រសិទ្ធភាព
ការអាន អាចជួយឲ្យអ្នក ដោះស្រាយ បញ្ហានានា ប្រកបដោយ ប្រសិទ្ធភាព ដោយអ្នកនិពន្ធ សៀវភៅ ភាគច្រើ ន បានបញ្ជូលនូវ បញ្ហានានា ដែលខ្លួនគេផ្ទាល់ បានជួបប្រទះ និងវិធីសាស្ត្រនានា ដែលបានជួយឲ្យពួកគេ ដោះស្រាយ បញ្ហាទាំងនោះ ។ ជាពិសេស សៀវភៅ ដែលទាក់ទងនឹង ការធ្វើ អាជីវកម្ម ដែលសហគ្រិន តូចធំភាគច្រើន តែងទទួល បាននូវ ចំណេះដឹងក្នុងការ ដោះស្រាយបញ្ហា ដែលពួកគេ កំពុងជួបប្រទះ កំឡុងពេល ប្រកប អាជីវកម្ម ។ លើសពីនេះ ទៅទៀត បុគ្គលជោគជ័យ ភាគច្រើន មិនមើល តែភាព ជោគជ័យ នោះទេ ហើយពួកគេ ក៏ពុំដែល បោះបង់ឳកាស បរាជ័យ នោះដែរ។ ជាក់ស្តែង លោក ជេកម៉ា ធ្លាប់មាន ប្រសាសន៍ថា ៖ “អ្នកណាក៏មានកំហុសដែរ ប៉ុន្តែអ្វីដែលសំខាន់តើយើងគួររៀន និងកែកំហុសនោះដោយរបៀបណា” ។
📚 ៣. ការអានជួយឲ្យអ្នកជោគជ័យក្នុងជីវិត
ការអានអាចជួយឲ្យអ្នកមានឳកាសជោគជ័យក្នុងជីវិតច្រើនជាងបុគ្គលទូទៅធម្មតា ក៏ព្រោះតែការអានសៀវភៅបានចូលរួមចំណែកក្នុងការបណ្តុះគំនិតអ្នកអានទៅលើចំណេះដឹង វិជ្ជាជីវៈ មុខរបរ និងជំនាញថ្មីៗមានប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែងបុគ្គលជោគជ័យជាច្រើនក្នុងពិភពលោកដូចជាលោក Bill Gates, Elon Musk, Jack Ma, Mark Zuckerberg ជាដើម តែងតែលើកពីប្រយោជន៍នៃការអាន ដែលជំរុញឲ្យពួកគាត់ទទួលបានជោគជ័យដូចសព្វថ្ងៃ។
📚 ៤. ការអានក៏ជាការកំសាន្តផងដែរ
សៀវភៅក៏អាចប្រើជាការអានកំសាន្តនៅពេលទំនេរ លំហែអារម្មណ៍ បន្លប់ទុក្ខកង្វល់នៅក្នុងចិត្តបានផងដែរ ក៏ព្រោះសៀវភៅភាគច្រើនបានរួមបញ្ជូលនូវស្នាដៃសិល្បៈ ដោយមានទាំងអត្ថន័យ អត្ថរស អត្ថរូប ដែលជួយបំពេរអារម្មណ៍អ្នកអាន ឲ្យលន្លង់លន្លោចទៅតាមស្នាដៃរបស់អ្នកនិពន្ធ។ លើសពីនេះទៅទៀត សៀវភៅក៏អាចបង្កើនចំណេះដឹងអ្នកអានយ៉ាងទូលំទូលាយ ចម្រើនសតិប្រាជ្ញា ឲ្យដឹងច្បាស់ អំពី អ្វីល្អី អ្វីអាក្រក់ ភាពទទួលខុសត្រូវ វិន័យ គុណធម៌ និងសីលធម៌ បង្កើនចំណេះដឹង ផ្នែកអក្សរសាស្រ្តស្គាល់ពាក្យកាន់តែច្រើន ពាក្យចាស់ពាក្យថ្មី ពាក្យពិរោះ ពាក្យប្រសើរៗ ដើម្បីយកមកប្រើប្រាស់ក្នុងការនិយាយ និងការសរសេរឲ្យបានកាន់តែល្អមួយកម្រិតថែមទៀត។
📚 ទាំងនេះសុទ្ធតែជាអត្ថប្រយោជន៍ដែលបានមកពីការអាន ដូច្នេះសូមអ្នកទាំងអស់គ្នាបង្កើតឱ្យមានទម្លាប់អានឱ្យបានខ្ជាប់ខ្ជួន 📚
📚 អត្ថបទ #គំនិត
📚 រូបភាព
#ចែករំលែកបន្ត៖សៀវភៅគំនិត❤️️