14/06/2026
ជម្រាបសួរអ្នកទាំងអស់គ្នា! 💙
គម្រោង បណ្ណាល័យនៃចំណេះដឹង Library of Enlightenment របស់ពួកយើងបានត្រឡប់មកវិញហើយ ជាមួយនឹងបេសកកម្មថ្មីមួយក្នុងការប្រមូលសៀវភៅសម្រាប់សាលាបឋមសិក្សាអង្គប្រជុំដែលកំពុងរៀបចំបណ្ណាល័យថ្មី ប៉ុន្តែនៅខ្វះសៀវភៅសម្រាប់សិស្សានុសិស្សអាន និងសិក្សាបន្ថែម។
📖 បងប្អូនទាំងអស់គ្នាអាចចូលរួមបរិច្ចាគជាសៀវភៅថ្មីៗ ឬសៀវភៅដែលប្រើរួចមកកាន់ពួកយើងសម្រាប់ចែកជូនសិស្សានុសិស្ស ព្រមទាំងសម្រាប់ដាក់បន្ថែមក្នុងបណ្ណាល័យដើម្បីឱ្យកាន់តែមានសៀវភៅសម្បូរបែបសម្រាប់ក្មេងរៀនសូត្របន្តទៀត។
📖 បងប្អូនក៏អាចបរិច្ចាគជាសាច់ប្រាក់ សម្រាប់ជួយផ្គត់ផ្គង់សម្ភារៈតម្រូវការរៀនសូត្រ សម្រាប់កុមារបន្ថែមទៀតផងដែរ។
📖 សៀវភៅមួយក្បាលដែលអ្នកមានឬលែងអាន អាចក្លាយជាប្រភពចំណេះដឹងដ៏មានតម្លៃសម្រាប់ក្មេងៗដែលខ្វះខាត។
ការចូលរួមរបស់អ្នកទាំងអស់គ្នាពិតជាមានតម្លៃណាស់សម្រាប់ពួកយើង ព្រមទាំងផ្តល់នូវក្តីសង្ឃឹម និងឱកាសសម្រាប់ សិស្សនុសិស្សដែលខ្វះខាតនាសាលាអង្គប្រជុំ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ: 096 913 802 4
សូមអរគុណជាមុនសម្រាប់ទឹកចិត្តសប្បុរស និងការគាំទ្ររបស់អ្នកទាំងអស់គ្នា!!