15/05/2026
📢 វគ្គថ្មី ជំនាន់ទី១៤ ជំនាញគូរប្លង់លម្អិតគ្រឿងបង្គុំសំណង់
✨ G14 : Internship
✨ រៀនចប់ ធ្វើការបាន ១០០% អាចទទួលបានប្រាក់ខែសមរម្យ
🏢 សិក្សាវគ្គខ្ចី រយៈពេល ៥-៦ខែ ជំនាញគូរប្លង់💯
👉 វគ្គនេះ រៀនផ្ទាល់ក៏បាន រៀនតាមវីដេអូក៏បានសម្រាប់បងប្អូនសិស្ស-និស្សិត និងវិស្វករសំណង់ស៊ីវិលដែលនៅឆ្ងាយ និងនៅតាមខេត្តដែលពិបាកមករៀនផ្ទាល់នៅសាលា។
⏰ វគ្គ ថ្ងៃអាទិត្យ ម៉ោង 1:00PM-4:00PM រសៀល
⏰ ចូលរៀនចុងខែឧសភា ចាប់ពីថ្ងៃទី 24/05/2026
📍 ចុះឈ្មោះតាមលីង https://forms.gle/zUBY3yiADrPu3SQy5
✨ អាចឆាតមក Telegram គ្រូខាងក្រោម
📲 លេខទូរស័ព្ទ 096 96 96 207 / 096 77 72 662
📲 តេឡេក្រាមគ្រូផ្ទាល់ t.me/SENGPHEARAK_MCE
📲 តេឡេក្រាមអេតមីន t.me/CAD_CENTER_KH
🌐 ឆាណែលតេលេក្រាម : t.me/CADCenterINFORMATION
📍 ផែនទីសាលា maps.app.goo.gl/TCjbHYspPo7EPTJP6
------------------------
👉 មានចំណេះជំនាញ និងអាជីពមួយក្នុងខ្លួនស្រួលរកការងារធ្វើ
👉 បង្រៀនពីកម្រិតដំបូង រហូតដល់អាជីព អាចធ្វើការបាន
👉 រៀនមួយចេះ មួយចប់វគ្គសិក្សា មិនកំណត់រយៈពេល
👉 រៀនចប់ អាចធ្វើការងារបានទាំងនៅការិយាល័យ និងការដ្ឋាន
👉 និស្សិតវិស្វករសំណង់ចាប់ពីឆ្នាំទី២ ឡើងទៅអាចចូលរៀនបាន
👉 រៀនជាមួយគ្រូចប់វគ្គសិក្សា ធ្វើការមិនកើតគ្រូជូនលុយវិញ ១០០%
👉 គ្រូមានការដ្ឋានអាចឱ្យសិស្សចុះហ្វឹកហាត់ការងារ និងចុះកម្មសិក្សា
👉 កំឡុងពេលរៀនគ្រូ Record Video ទុកឲ្យមើលបានជារៀងរហូត
👉 ពេលសិស្សមានធុរៈ ចង់ព្យួរការសិក្សា ពេលក្រោយមករៀនវិញបាន
👉 ចុះឈ្មោះម្តងរៀនបានមួយជីវិត គ្រូមិនគិតលុយម្តងទៀតទេ
👉 ទទួលបានអាវពន្លឺសម្រាប់ចុះការដ្ឋាន
👉 ចេះគូរប្លង់ទាំង 3ប្រភេទ សម្រាប់ការងារ
1️⃣ Draft-Section
2️⃣ Typical Drawing
3️⃣ Shop Drawing
------------------------
1️⃣ ចេះបំបែកប្លង់ ពីប្លង់ស្ថាបត្យកម្មទៅប្លង់គ្រឿងបង្គុំច្បាស់លាស់
2️⃣ ចេះគូសប្លង់លម្អិតមុខកាត់សរសៃដែកគ្រឿងបង្គុំបេតុងអារម៉េ
3️⃣ ចេះគូសប្លង់ អាចធ្វើការបានទាំងនៅការិយាល័យ និងការដ្ឋាន
4️⃣ ចេះរៀបចំបង្កើតក្រដាស [A4,A3, A0] យ៉ាងត្រឹមត្រូវ និងព្រីន
5️⃣ ទទួលបានតួនាទីជាវិស្វករគូសប្លង់លម្អិតគ្រឿងបង្គុំសំណង់
6️⃣ អាចអភិវឌ្ឍន៍ខ្លួនក្លាយជាវិស្វករគណនាគ្រឿងបង្គុំសំណង់
7️⃣ ទទួលបានវិញ្ញបនបត្រពីរក្នុងពេលតែមួយ
👉 វិញ្ញាបនបត្រហ្វឹកហាត់ការងារ
👉 វិញ្ញាបនបត្របញ្ជាក់ការសិក្សា
👉 តារាងវាយតម្លៃនិស្សិតចុះកម្មសិក្សា
------------------------
🏢 សិក្សានៅ CAD Professional Engineers and Architects Center ជាមួយលោកគ្រូដែលមានវិជ្ជាជីវៈមានកម្រិតវប្បធម៌ខ្ពស់បញ្ចប់នៅមហាវិទ្យាល័យជាច្រើនឆ្នាំ កម្រិតអនុបណ្ឌិតវិស្វករសំណង់ស៊ីវិល ដែលមានបទពិសោធន៍ការងារ និងការបង្រៀនជិត ១០ ឆ្នាំ ធានាបាននូវគុណភាពជូននិស្សិតគ្រប់ៗគ្នា❤️
✨ ខ្លី ខ្លឹម ច្បាស់ គុណភាព ទំនុកចិត្ត កម្រិតស្តង់ដា
------------------------
27/04/2026
📢 វគ្គថ្មី 2025 សិក្សារៀងរាល់ថ្ងៃអាទិត្យ ចូលរៀនដើមខែឧសភា ជំនាញគណនាគ្រឿងផ្គុំអគារបេតុងអារម៉េ និងដែក
🏢 វគ្គនេះសិក្សា 3គម្រោងខុសៗគ្នា
1️⃣ គម្រោងផ្ទះវីឡា
2️⃣ គម្រោងឃ្លាំងដែក
3️⃣ គម្រោងសណ្ឋាគារកម្ពស់ 15ជាន់
-------------------------------
🔴 ទទួលសិស្សតែ ២០នាក់តែប៉ុណ្ណោះ រួសរាន់ឡើងប្អូនៗ 🔥
🔜 សិក្សារៀងរាល់ ថ្ងៃអាទិត្យ ចូលរៀនដើមខែឧសភា
🗓 ចូលរៀនចាប់ពីថ្ងៃទី 10-05-2026 នេះតទៅ
⏰ វេនព្រឹក ម៉ោង 8:00am ដល់ 11:00am
💵 តម្លៃសិក្សាពេញ 200$ សម្រាប់សិស្សម្នាក់
💵 ចុះឈ្មោះឥលូវនេះ សល់ត្រឹមតែ 178$ ប៉ុណ្ណោះ
📍 លីងចុះឈ្មោះ https://forms.gle/MNndNc7y2A5wadWW7
-------------------------------
✨ ចុះឈ្មោះចូលរៀនតាម Telegram គ្រូខាងក្រោម
📲 លេខទូរស័ព្ទ 096 96 96 207 / 096 77 72 662
📲 តេឡេក្រាមគ្រូផ្ទាល់ t.me/SENGPHEARAK_MCE
🌐 ឆាណែលតេលេក្រាម : t.me/CADCenterINFORMATION
📍 ផែនទីសាលា maps.app.goo.gl/TCjbHYspPo7EPTJP6
-------------------------------
🔥 សិក្សាកម្មវិធីដែលពេញនិយមសម្រាប់ការសិក្សា និងការងារ
🎯 សិស្ស-និស្សិតអស់កង្វល់ទៀតហើយ រៀនចប់និស្សិត
👉 អាចធ្វើសារណាបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យ
👉 អាចធ្វើការងារផ្នែកគណនាគ្រឿងបង្គុំសំណង់
👉 ក្លាយជាវិស្វករឌីស្សាញគ្រឿងបង្គុំសំណង់
-------------------------------
👉 វគ្គនេះសម្រាប់និស្សិតវិស្វកម្មសំណង់ស៊ីវិលឆ្នាំទី3 ទី4 ទី5 ឡើងទៅ
👉 បង្រៀនពីទ្រឹស្តី បច្ចេកទេសប្រើកម្មវិធី និងគណនាគម្រោងជាក់ស្តែង
👉 គណនាកម្រាលខណ្ឌ ជណ្តើរ ធ្នឹម សរសរ ជញ្ជាំងទប់ដីអគារ ជញ្ជាំងទប់ខ្យល់ ជើងតាង និងភ្នែនគ្រឹះ
👉 គណនាផ្ទោង ដៃរណែង ហ្វែម ធ្នឹម សសរ និងដំបូលដែកជាដើម
👉 គណនាគ្រឿងផ្គុំសំណង់អគារដោយគោរពតាមកូដអាមេរិក 100%
✨ ACI-American Concrete Institute
✨ AISC-American Institute of Steel Construction
✨ ASCE-American Society of Civil Engineers
👉 សិក្សាពីការរៀបចំទិន្នន័យគណនា និងរបាយការណ៍គណនាដើម្បីបោះអោយអ្នកគូរប្លង់គ្រឿងបង្គុំ
👉 បន្ថែមការផ្ទៀងផ្ទាត់ជាមួយកម្មវិធីជាច្រើនដូចជា
✨ MathCAD Prime 10.0.0
✨ RCM ACI Builder
👉 SP Column
✨ ផ្តល់ជូនឯកសារគណនាក្នុងកម្មវិធី MathCAD Prime
📃 លិខិតបញ្ជាក់ការសិក្សា ក្រោយបញ្ចប់វគ្គសិក្សាដោយជោគជ័យ
-------------------------------
21/04/2026
📢 ផ្តល់ឪកាសសិស្សហាត់ការ-Internship Opportunity
👉 ផ្នែក វិស្វករការដ្ឋាន ចំនួន ២នាក់-Site Engineer x2
👉 និស្សិតវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី៣ ដល់ឆ្នាំទី៥
👉 គម្រោងសាងសង់ ភូមិគ្រឹះ និងច្រាំងទន្លេ
📍 ទីតាំងការដ្ឋាន ព្រែកលាប ភ្នំពេញ
🌐 ផ្ញើ CV មកកាន់តេលេក្រាម t.me/CAD_CENTER_KH
🔴 ផុតទទួលពាក្យកំណត់ត្រឹមថ្ងៃទី 30-04-2026
🌐 ឆាណែលតេលេក្រាម : t.me/CADCenterINFORMATION
18/04/2026
®️©️ បេតុងអារម៉េ ជាពាក្យមកពីភាសាបារាំង 𝐁𝐞́𝐭𝐨𝐧 𝐀𝐫𝐦𝐞́ ដែល
🔴 បេតុង ជាថ្មសិប្បនិមិត្តដែលផ្សំពី ថ្មបំបែក ខ្សាច់ ស៊ីម៉ងត៏ ទឹក និងពេលខ្លះមានទឹកថ្នាំគីមី ដែលត្រូវបានលាយទៅតាមសមមាត្រកំណត់នៃបទដ្ឋានសំណង់។
🔴 អារម៉េ គឺប្រែមកពីភាសាបារាំងជាខ្មែរ មានន័យថា ដែក ឬសរសៃដែក។
☑️ ដូច្នេះ បេតុងអារម៉េ ជាបេតុងដែលប្រើជាមួយសរសៃដែក។
🔴 ការប្រើបេតុងទទេ មិនអាចធ្វើឲ្យអាគារមានភាពជាប់រឹងមាំ ក្នុងកម្ពស់ខ្ពស់បាននោះទេ ពីព្រោះ
☑️ បេតុងធ្វើការខ្លាំងនឹងកម្លាំងសង្កត់ ខ្សោយនឹងកម្លាំងទាញ។
☑️ ដែកជាដៃគូយ៉ាងសំខាន់ ដែលធ្វើការនឹងកម្លាំងទាញ និងកម្លាំងពត់បង្កោង។
☑️ ក្រៅពីការធ្វើការតាមសមាសភាពរៀងៗខ្លួន បេតុងជាអ្នកជួយការពាដែកមិនឲ្យច្រេះចាប់ ប្រៀបបាននឹងសម្បកការពារយ៉ាងក្រាស់។
☑️ ចំនែកឯដែកវិញ ជួយទប់នូវការបែកប្រេះរបស់បេតុង ដោយសារដែកមានរេស៊ីស្តង់ និងភាពយឺតខ្លាំង (𝐃𝐮𝐜𝐭𝐢𝐥𝐞 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥) ជាងបេតុងដែលមានលក្ខណៈស្រួយ (𝐁𝐫𝐢𝐭𝐥𝐥𝐞 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥)។
🔴 គុណសម្បត្តិ និងគុណវិបត្តិនៃបេតុងអារម៉េ
1️⃣ គុណសម្បត្តិនៃ បេតុងអារម៉េ
✅ វាមានរេស៊ីស្តង់ខ្ពស់ក្នុងការសង្កត់។
✅ វាធន់នឹងកម្តៅភ្លើងឆេះបានល្អជាងដែក។
✅ វាមានអាយុកាលនៃការប្រើប្រាស់បានយូរជាមួយនឹងការជួសជុល ឬថែទាំចំណាយថវិការតិច
✅ វាជាសម្ភារៈដែលមានលក្ខណៈសន្សំសំចៃបំផុត សម្រាប់គ្រឿងផ្គុំមួយចំនួនដូចជា ទំនប់ សសរស្ពាន និងជើងតាងជាដើម។
✅ វាអាចត្រូវបានគេចាក់ទៅតាមរូបរាងផ្សេងៗទៅតាមតម្រូវការ ជាពិសេសត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រភេទគ្រឿងផ្គុំចាក់ស្រេច។
2️⃣ គុណវិបត្តិនៃបេតុងអារម៉េ
❎ វាមានរេស៊ីស្តង់ទាបក្នុងការទាញប្រហែលជាមួយភាគដប់នៃរេស៊ីស្តង់រងការសង្កត់។
❎ វាត្រូវការ ការលាយ ការចាក់ ការថែទាំ ដែលកត្តាទាំងនេះជះឥទ្ធិពលដល់រេស៊ីស្តង់ចុងក្រោយរបស់វា។
❎ ពុម្ពដែលប្រើសម្រាប់ចាក់បេតុងមានតម្លៃខ្ពស់។ តម្លៃក្តាពុម្ពស្ទើរតែស្មើរនឹងតម្លៃបេតុង។
❎ វាមានរេស៊ីស្តង់សង្កត់ទាបបើសិនជាប្រៀបធៀបជាមួយរេស៊ីស្តង់សង្កត់របស់ដែក ដែលធ្វើអោយវាមានមុខកាត់ធំៗសម្រាប់មុខកាត់សសរនៃអគារដែលមានច្រើនជាន់ ជាដើម។
❎ វាកើតមានស្នាមប្រេះ ដែលបណ្តាលមកពីការរួមមាឌ និងការអនុវត្តរបស់បន្ទុកអរថេរ។
❎ ប៉ះពាល់បរិស្ថាន និង បាត់បង់ជំរកសត្វ ដោយសារការវាយកំទេចភ្នំយកថ្ម និងសមាសផ្សំក្នុងការផលិត។
❎ ចំនាយពេលវេលាយូរ ក្នុងការទទួលបានភាពធន់ដែលចង់បាន និងត្រូវមានការថែរទាំ និងពិនិត្យជាប្រចាំទាំងការចាក់ប៉េតុង ដោះពុម្ព......
❎ កម្តៅថ្ងៃដែលស្តុកក្នុងប៉េតុង នឹងបញ្ចេញមកក្រៅវិញនៅពេលយប់ដែលជាហេតុនាំឲ្យប៉ះពាល់បរិស្ថាន និងការរស់នៅរបស់មនុស្ស។ ល។