T Vansy

T Vansy សិក្សា អប់រំ កម្សាន្ត

23/03/2026
05/03/2026

តេស្តស្តង់ដារអំណានឆមាសទី1 ថ្នាក់ទី6

24/02/2026
20/02/2026

តេស្តស្តង់ដារអំណាន,ខែកុម្ភៈ ថ្នាក់ទី6
#រៀនហ្វ្រី #តេស្តស្តង់ដារ

26/01/2026
26/01/2026

តេស្តស្តង់ដារអំណានខែមករា ថ្នាក់ទី6

22/01/2026

ការសង្ខេបរៀង ថ្នាក់ទី6

10/01/2026

អំណានរឿងបងប្រុស ភាសាខ្មែរថ្នាក់ទី៦

10/01/2026

ម៉ែពុកទីពីរគឺជាគ្រូ លោកពិតតស៊ូផ្តល់ចំណេះ
ស្រាវជ្រាវស្វះស្វែងមិនប្រហែស ក្រែងសិស្សពុំចេះស៊ូលំបាក។
កូនអឺយចាំទុកជាតិជាគ្រូ តែងស្តីរអ៊ូពុំសម្រាក
ឃើញសិស្សខំរៀនចិត្តលោកស្រាក ខ្លាចកូនលំបាកទៅថ្ងៃមុខ។
ជាវិស្វករនៃព្រលឹង ពេលខ្លះគ្រូខឹងកូនចាំទុក
ព្រោះតែកូនៗទំពាំងពុក មិនបំពេញមុខគ្រួសារឡើយ។
សិស្សរៀនមិនចេះបន្ទោសគ្រូ ចេះតែបន្ធូរឬបណ្តោយ
សិស្សជួរបានដៃធ្វើព្រងើយ ខ្លះធ្វើឫកឈ្លើយពុំខ្លាចគ្រូ។
ពេលគ្រូពង្រឹងតាមវិន័យ ខ្លះចេញតថ្លៃមិនគិតយូរ
ឲត្រូវខាងសិស្សខុសខាងគ្រូ សូមចេះគិតគូហេតុផលផង។
ខឹងមួយខឹងពីរវាយទាំងអស់ សូមចេះស្រណោះចិត្តគ្រូម្តង
សិស្សខ្លះឫកធំហ៊ានឌឺដង ញាតិមិត្តប្អូនបងពិចារណា។
សិស្សខូចមានតិចមិនច្រើនទេ មិនខំរិះរេប្រឹងសិក្សា
មិនព្រមចូលរៀនគេចសាលា គ្រូស្តីយ៉ាងណាក៏មិនស្តាប់។
គ្រូខុសតិចតួចប្រឹងបូលទោស គ្រូធ្វើកំហុសព្រោះនរណា
ចិត្តគ្រូធ្ងន់ណាស់មិនមុសា ដល់កកាលណាទ្រាំលែងបាន។
ខ្ញុំបាទសូមអភ័យទោសទុកជាមុនចំពោះអត្ថន័យនៃកំណាព្យនេះ ដោយសារ រកនឹកភ្លាមគិតភ្លាម សរសេរភ្លាម ពុំបានប្រើពេលវេលាគ្រប់គ្រាន់ទេ។មូលហេតុដែលខ្ញុំសរសេរអត្ថបទកំណាព្យខ្លីនេះគឺដោយសារមានការរិះគន់អ្នកគ្រូមួយរូបដែលបោះសៀវភៅសិស្សចោលព្រោះគាត់មិនកត់មេរៀន។ខ្ញុំគិតថាទង្វើរបស់គាត់ គឺពុំគួរកើតមានទេ ព្រោះវាប៉ះពាល់ដល់ផ្លូវចិត្តរបស់សិស្ស បង្ហាញពីការមាក់ងាយចំពោះសិស្សមែន នេះបើក្រឡេកមើលពីជ្រុងម្ខាង។ប៉ុន្តែបើក្រឡេកមើលឲសព្វជ្រុងជ្រោយ សៀវភៅដែលគាត់បោះចោលនេះគឺជារបស់សិស្សដែលខ្ជិលកត់មេរៀន ប្រហែលជាមានការនែនាំច្រើនដងហើយ តែគាត់មិនស្តាប់ ទើបឈានដល់មានការបោះសៀវភៅចោល។មានន័យថា ពួកគាត់ជាសិស្សមិនល្អ មិនស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ខ្ជិលរៀន មករៀនឲបាត់តែពីផ្ទះ ....។
សូមបងប្អូនទាំងអស់គ្នាគិតគូរឲបានច្បាស់លាស់ មុនចេញមកវាយប្រហារលោកគ្រូអ្នកគ្រូ ព្រោះវាជាការបំបាក់ទឹកចិត្តគ្រូបង្រៀនទាំងអស់ ដែលខិតខំបង្ហាត់បង្រៀនកូនសិស្សឲមានអនាគតល្អ។
សូមអភ័យទោស និងសូមអរគុណ។

10/01/2026

#ថ្នាក់ទី6 អំណានរឿងអ្នកគ្រូរបស់គុណ ភាសាខ្នែរថ្នាក់ទ៦

08/01/2026

អំណានរឿងបងប្អូនពីរនាក់ ភាសាខ្មែរថ្នាក់ទី6

27/10/2024

មាតាបិតាជាបុព្វាចារ្យនៃកូនៗ(ជាគ្រូខាងដើម)មានតែលោកទេដែលមានឱកាសបណ្តុះផ្នែកចរិយាធម៌របស់កូនៗមុនគេ។
ដាំដើមឈើឱបម្រុងឫស ដាំមនុស្សសូមបម្រុងសីលធម៌។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when T Vansy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share