សាលាអភិរក្សមរតកសិល្បៈបុរាណខ្មែរ

  • Home
  • Cambodia
  • Phnom Penh
  • សាលាអភិរក្សមរតកសិល្បៈបុរាណខ្មែរ

សាលាអភិរក្សមរតកសិល្បៈបុរាណខ្មែរ សាលាអភិរក្សមរតកសិល្បៈបុរាណខ្មែរ ជាសាលាបណ្តុះបណ្តាលផ្នែកសិល្បៈបុរាណខ្មែរ និងមានគោលបំណងលើកស្ទួយនិងអភិរក្សកេរដំណែលខ្មែរ។

សូមអបអរសាទរសិក្ខាកាមជំនាន់ទី១ កម្រិត ៣ ៤ ៥ ៦ ៧  នៃវគ្គសិក្សាចម្រៀងល្ខោនក្បាច់បុរាណ  បង្រៀនដោយលោកស្រី សាស្រ្តាចារ្យ ហ៊ុន ...
10/05/2026

សូមអបអរសាទរសិក្ខាកាមជំនាន់ទី១ កម្រិត ៣ ៤ ៥ ៦ ៧ នៃវគ្គសិក្សាចម្រៀងល្ខោនក្បាច់បុរាណ បង្រៀនដោយលោកស្រី សាស្រ្តាចារ្យ ហ៊ុន សារ៉ាត់ ដែលបានបញ្ចប់ការសិក្សានាថ្ងៃនេះ។

វគ្គបណ្តុះបណ្តាលចម្រៀងល្ខោនក្បាច់បុរាណខ្មែរបង្រៀនដោយ: លោកស្រីសាស្រ្តាចារ្យ ហ៊ុនសារ៉ាត់📌 ចូលរៀនថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៦📢 ...
06/05/2026

វគ្គបណ្តុះបណ្តាលចម្រៀងល្ខោនក្បាច់បុរាណខ្មែរ
បង្រៀនដោយ: លោកស្រីសាស្រ្តាចារ្យ ហ៊ុន
សារ៉ាត់
📌 ចូលរៀនថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៦
📢 វគ្គសិក្សាផ្ទាល់
⏰ រាល់ថ្ងៃអាទិត្យវេលាម៉ោង ៨ និង ៣០នាទី ដល់ ៩ និង៣០នាទី ព្រឹក
☎️ សាកសួរព័ត៌មាននិងចុះឈ្មោះតាមរយៈលេខ 017 390 308
✒️ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

សូមអបអរសាទរសិក្ខាកាមជំនាន់ទី២ កម្រិត២ នៃវគ្គសិក្សាចម្រៀងរបាំក្បាច់បុរាណដែលបានបញ្ចប់ការសិក្សាថ្ងៃនេះ។ថ្នាក់រៀននេះបង្រៀនដោ...
02/05/2026

សូមអបអរសាទរសិក្ខាកាមជំនាន់ទី២ កម្រិត២ នៃវគ្គសិក្សាចម្រៀងរបាំក្បាច់បុរាណដែលបានបញ្ចប់ការសិក្សាថ្ងៃនេះ។ថ្នាក់រៀននេះបង្រៀនដោយលោកគ្រូ សីហា ឧត្តម។🎉🎉🎉🎉

14/04/2026

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សូមគោរពជូនពរ លោកជំទាវបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ
សូមគុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាងរាក្យសាទេវី វត្ថុស័ក្ដិសិទ្ធទាំងឡាយលើលោកតេជះព្រះមហាឥសីគ្រប់ព្រះអង្គ ប្រទានប្រសិទ្ធពរជ័យ តាមបីបាច់ថែរក្សាលោកជំទាវ រួមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈព្រមទាំងសម្រេចជោគជ័យគ្រប់ការងារភារកិច្ច
កុំបីឃ្លៀងឃ្លាតឡើយ។

14/04/2026

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនព្រមទាំងក្រុមគ្រួសារ
សូមគុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាងរាក្យសាទេវី វត្ថុស័ក្ដិសិទ្ធទាំងឡាយលើលោកតេជះព្រះមហាឥសីគ្រប់ព្រះអង្គ ប្រទានប្រសិទ្ធពរជ័យ តាមបីបាច់ថែរក្សាសម្ដេចទាំងទ្វេ រួមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈព្រមទាំងសម្រេចជោគជ័យគ្រប់ការងារភារកិច្ច កុំបីឃ្លៀងឃ្លាតឡើយ។

14/04/2026

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក សូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ សូមគុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មីព្រះនាងរាក្យសាទេវី វត្ថុស័ក្ដិសិទ្ធទាំងឡាយលើលោកតេជះព្រះមហាឥសីគ្រប់ព្រះអង្គ ប្រទានប្រសិទ្ធពរជ័យ តាមបីបាច់ថែរក្សាសម្ដេចនិងលោកជំទាវ រួមទាំងក្រុមគ្រួសារ ជួបប្រទះតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈព្រមទាំងសម្រេចជោគជ័យគ្រប់ការងារភារកិច្ច
កុំបីឃ្លៀងឃ្លាតឡើយ។

04/03/2026

ល្ខោនចម្រុះរឿង«ប្រវត្តិដ៏អស្ចារ្យនៃអាណាចក្រខ្មែរ» និងសម្ដែងជូនទស្សនិកជន សាជាថ្មីឡើងវិញ ក្រោយខកខានសម្ដែងជាច្រើនឆ្នាំមកហើយ.. នៅក្នុងកម្មវិធី”និយាយពីល្ខោនខ្មែរ”រដូវកាលទី១ ដែលរៀបចំដោយក្រុមឥសីវ៉ូលេ/EsaiVoler និងសម្ដែងដោយក្រុម យុវជនដើម្បីសិល្បៈខ្មែរ ។

📆 សម្ដែងនៅថ្ងៃទី១៤.១៥ ខែមីនា ឆ្នាំ២០២៦
⏰ ពេលវេលា ៖ ចាប់ពីម៉ោង៥:៣០នាទី ល្ងាចតទៅ
🛖 ទីតាំងសម្ដែង ៖ សាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា….(ចុះពីស្ពានអាកាសដីហុយប្រហែល១០០ម៉ែត)។

🎭 ល្ខោនខ្មែរកូនខ្មែរថែរក្សា 🎭 ខ្ញុំសម្ដែង-អ្នកមើល

🎫 សំបុត្រមានលក់នៅទីនេះ…!

* លោកអ្នកអាចទិញសំបុត្របានតាមរយៈ👇🏻
- Tell,Telegram 👉🏻093 815 955 / 086 502 247
- Group Telegram 👉🏻 https://t.me/EsaiVo

* ព័ត៌មានលំអិតTell,Telegram : 012 250 397 / 069 25 35 45
* ប្រព័ន្ធផ្សព្វផ្សាយលើបណ្ដាយសង្គមផ្សេងៗរបស់ក្រុមឥសីវ៉ូលេ 👉🏻 https://solo.to/esaivoler

បងប្អូនប្រិយមិត្តស្នេហាល្ខោនក្បាច់បុរាណខ្មែរកុំភ្លេចអញ្ជើញជាវសំបុត្រទស្សនាល្ខោនបុរាណរឿងឧត្តរបុប្ផាដែលជាស្នាដៃរៀបរៀងថ្មី ...
27/02/2026

បងប្អូនប្រិយមិត្តស្នេហាល្ខោនក្បាច់បុរាណខ្មែរ
កុំភ្លេចអញ្ជើញជាវសំបុត្រទស្សនាល្ខោនបុរាណរឿងឧត្តរបុប្ផាដែលជាស្នាដៃរៀបរៀងថ្មី នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ និង ថ្ងៃទី១ខែមីនា ឆ្នាំ២០២៦ ។

អបអរសាទរទិវាអំណានលើកទី១១ ឆ្នាំ២០២៦!!!សៀវភៅសមូហកម្មអត្ថបទកំណាព្យសិស្សវិទ្យាល័យបាក់ទូក!!សម្រាប់បងប្អូន សិក្ខាកាម ទាំងអស់មា...
19/02/2026

អបអរសាទរទិវាអំណានលើកទី១១ ឆ្នាំ២០២៦!!!
សៀវភៅសមូហកម្មអត្ថបទកំណាព្យសិស្សវិទ្យាល័យបាក់ទូក!!
សម្រាប់បងប្អូន សិក្ខាកាម ទាំងអស់មានបំណងចង់អានស្នាដៃនិពន្ធជាកំណាព្យអាចទំនាក់ទំនងខ្ញុំបាទដើម្បីជាវបាន។ ស្នាដៃខាងលើ មានជាប្រភេទកំណាព្យអប់រំ កំណាព្យរឿង និងកំណាព្យពណ៌នាហេតុការណ៍ផ្សេងៗ។
លេខទូរសព្ទ ០១៧ ៣៩០ ៣០៨។

សិស្សគណផ្នែកចម្រៀងរបាំក្បាច់បុរាណជំនាន់ទី២ កម្រិត២ បានប្រារព្ធពិធីជូនបាយសី និងរណ្ដាប់ផ្សេងៗ ជូនលោកគ្រូ សីហា ឧត្តម ដើម្បី...
31/01/2026

សិស្សគណផ្នែកចម្រៀងរបាំក្បាច់បុរាណជំនាន់ទី២ កម្រិត២ បានប្រារព្ធពិធីជូនបាយសី និងរណ្ដាប់ផ្សេងៗ ជូនលោកគ្រូ សីហា ឧត្តម ដើម្បីសុំហាត់រៀន និងរំលឹកគុណដល់បរមបុព្វគ្រូទាំងអស់។

Address

វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី, ខណ្ឌសែនសុខ
Phnom Penh
120806

Telephone

+85517390308

Website

Alerts

Be the first to know and let us send you an email when សាលាអភិរក្សមរតកសិល្បៈបុរាណខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សាលាអភិរក្សមរតកសិល្បៈបុរាណខ្មែរ:

Shortcuts

Share

Category