23/08/2026
🗣️ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ សិស្សានុសិស្សរបស់ក្លេ បានចូលរួមកម្មវិធីសិក្ខាសិលា «ជំហាននិស្សិត៖ ជីវិតក្រោយចប់បាក់ឌុប» ដែលបានរៀបចំឡើងនៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ក្នុងឱកាសនៃកម្មវិធីនេះដែរ សិស្សានុសិស្សបានសិក្សាស្វែងយល់ និងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ ការត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការឈានចូលជីវិតជានិស្សិតសាកលវិទ្យាល័យ គន្លឹះសំខាន់ៗដើម្បីរៀនឱ្យពូកែ និងវិធីសាស្ត្រក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យទទួលបានជោគជ័យ។
🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ភាព សុភ័ក្ត្រ អ្នករៀបចំកម្មវិធី BacII Podcast ដែលបានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់សិស្សានុសិស្សទើបបញ្ចប់ការប្រឡងបាក់ឌុប ដែលកំពុងជួបការលំបាក ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងអ្នកដែលមានក្តីស្រមៃចង់ទទួលបានអាហារូបករណ៍ ៕