National Technical Training Institute

National Technical Training Institute

Share

ព័ត៌មានវិទ្យា 012859934 | 093593944
សំណង់ 069665789 | 077200078
អគ្គិសនី និងអេឡិចត្រូនិក 010787709

ព័ត៌មានវិទ្យា
លោក ហេង វណ្ណា 012859934
លោក អេង វណ្ណា 093593944

វិស្វកម្មសំណង់ស៊ីវិល
លោក ប៉ាន់ ភារិទ្ធ 069665789 (ស្ថាបត្យកម្ម)
លោក អ៊ុក ច័ន្ទមករា 077200078 (សំណង់)

វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក
លោក ម៉ោញ សំណាង 010787709
លោក វ៉ាន់ ផៃ 012300937

19/05/2026

វគ្គសិក្សាអាហារូបករណ៍100%
(សម្រាប់រយៈពេល 1ខែ/4ខែ/6ខែ/8ខែ)
សូមជម្រាបជូនដំណឹង ដល់បងប្អូនអតីតពលករមកពីប្រទេសថៃ ទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)
មានបើកវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ដោយឥតបង់ថ្លៃ។
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
ការិយាល័យ C1 និងវគ្គខ្លី(នៅជាន់ទី3)
អគារស្រាវជ្រាវ និងនវានុវត្ត
ទូរស័ព្ទ 017 525805 / 096 2341040
099 742552 / 010 411776

Link សម្រាប់ចុះឈ្មោះ
https://docs.google.com/forms/d/e/1FAIpQLSeYOn0BDnNUMEMqwkMdq2hw3Bnd60dbTyzgvSKlAvuFhS9fAQ/viewform?usp=publish-editor
⛳️ ទីតាំងវិទ្យាស្ថាន៖
https://goo.gl/maps/ZBbAgo6z5ygXCSGD7

Photos from National Technical Training Institute's post 16/05/2026

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានរៀបចំ "កិច្ចប្រជុំជួបពិភាក្សាជាមួយ លោក Yuki Kimura អគ្គនាយកក្រុមហ៊ុន KYOEI, Co.Ltd នៃប្រទេសជប៉ុន ដើម្បីសិក្សាលើដំណើរការបណ្តុះបណ្តាលជំនាញសំណង់ស៊ីវិលនៅក្នុងវិទ្យាស្ថាន និងសិក្សាលទ្ធភាពក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញទៅធ្វើការក្នុងប្រទេសជប៉ុន" ក្រោមអធិបតីភាព លោក ជ្រា សែសុគន្ធារិទ្ធ ប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស និងទំនាក់ទំនងអន្តរជាតិ និង លោក សេង សាក់បូរិន ប្រធានដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល។

Photos from National Technical Training Institute's post 13/05/2026

នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យឯកជន ក្រោមអធិបតីភាពឯកឧត្តម តាន់ កុសល នាយកស្តីទីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាងវិស័យឯកជនដែលមានសក្តានុពលក្នុងវិស័យសំណង់រួមមាន ក្រុមហ៊ុន Orkide Development, ក្រុមហ៊ុន 7FTD Co., LTD និងក្រុមហ៊ុន DBD Engineering PLC ក្នុងគោលបំណងស្នើឱ្យវិស័យឯកជនសហការចូលរួមពិនិត្យលើកម្មវិធីសិក្សាមុខជំនាញសំណង់ស៊ីវិលនៅក្នុងវិទ្យាស្ថានដើម្បី៖

១-ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍កម្មវិធីសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពតាមរយៈការអភិវឌ្ឍម៉ូឌុលសិក្សា ឧបករណ៍/សម្ភារៈបណ្តុះបណ្តាល សុវត្ថិភាពការងារតាមបទដ្ឋានបច្ចេកទេស និងម៉ូឌុលសិក្សាជំនាញទន់

២-ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារ ដើម្បីធានាថានិស្សិតដែលបញ្ចប់ការសិក្សាពី NTTI មានសមត្ថភាពពេញលេញ ស្របតាមស្តង់ដារបច្ចេកទេសដែលក្រុមហ៊ុនត្រូវការ

៣-ដើរឱ្យទាន់ការវិវត្តន៍បច្ចេកវិទ្យា ក្នុងយុគសម័យទំនើបនៃឧស្សាហកម្ម ៤.០ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់ក្នុងពេលបច្ចុប្បន្ន

ឯកឧត្តមនាយកស្តីទីបានសង្កត់ធ្ងន់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន គឺជាគន្លឹះដ៏សំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព និងមានសក្តានុពលខ្ពស់សម្រាប់ការចូលរួមចំណែកក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការរួមចំណែករបស់វិស័យឯកជននឹងជួយឱ្យវិស័យឯកជនចំណេញពេលវេលា និងថវិកាក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីឡើងវិញ ព្រោះនិស្សិតដែលចេញទៅគឺមានសមត្ថភាពស្របតាមតម្រូវការរបស់ក្រុមហ៊ុន និងមានភាពប្រកួតប្រជែងខ្ពស់។

Photos from National Technical Training Institute's post 13/05/2026

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានរៀបចំ " កិច្ចប្រជុំពិភាក្សាជាមួយ តំណាងវិទ្យាស្ថានបច្ចេកវិទ្យាសំណង់អគារ និងវិស្វកម្មសំណង់ស៊ីវិល Korean Institute of Civil Engineering and Building Technology (KICT) " ក្រោមអធិបតីភាព លោក ជ្រា សែសុគន្ធារិទ្ធ និង លោក សេង សាក់បូរិន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសស្តីទី។

National Technical Training Institute (NTTI) · Russian Blvd, Sangkat Teukthla, Khan Sen Sok, 12102, Cambodia 09/05/2026

ថ្នាក់អាហារូបករណ៍100% វគ្គថ្មីចូលរៀនដើមខែមិថុនា២០២៦
NTTI សូមជូនដំណឹងដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ និងអតីតពលករមកពីថៃ មេត្តាជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយឥតគិតថ្លៃលើមុខជំនាញដូចខាងក្រោម៖

១-ការដំឡើងបណ្តាញអគ្គិសនី
២-ការជួសជុល និងថែទាំបរិក្ខារអេឡិចត្រូនិក
៣-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
៤-សេវាកម្មកុំព្យូទ័រ
👉វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក),
👉ចន្ទ-សុក្រ (រសៀល)
👉ចន្ទ-សុក្រ(យប់)
👉សៅរ៍-អាទិត្យ
អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
👉 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
👉 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
👉 ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ

ការចុះឈ្មោះ

https://docs.google.com/forms/d/e/1FAIpQLSdrDWMVQqUMv5A5t7obbNO8AWv3TfHENU5K-0XXDMa8YCNzJA/viewform?usp=publish-editor

👉នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)
ការិយាល័យC1 ជាន់ទី3 អគារស្រាវជ្រាវ
ទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។

ទំនាក់ទំនងទូរស័ព្ទលេខ៖ 016 609196/ 017 525805
099 742552 / 010 411776

ទីតាំង :

National Technical Training Institute (NTTI) · Russian Blvd, Sangkat Teukthla, Khan Sen Sok, 12102, Cambodia ★★★★☆ · University

Photos from National Technical Training Institute's post 08/05/2026

កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នា២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក ឯកឧត្តម តាន់ កុសល នាយកស្ដីទីវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី “ការចែករំលែកបទពិសោធន៍គរុកោសល្យឌីជីថល និងការអនុវត្តវិធីសាស្រ្តបង្រៀន ថ្នាក់រៀនត្រឡប់” ដែលមានសិក្ខាកាមចូលរួមសរុប ២១១នាក់ មកពីគ្រឹះស្ថានអបវ ទាំង៣៧ ទូទាំង២៥ រាជធានី ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងតាមរយៈប្រព័ន្ធ Zoom Video Conference ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៤ រួមានមាន៖
1. ទិដ្ឋភាពទូទៅនៃ E-Learning
2. ទិដ្ឋភាពទូទៅនៃវិធីសាស្រ្តថ្នាក់រៀនត្រឡប់
3. ទម្រង់ការសិក្សាបែបចម្រុះ ការរួមបញ្ចូលរវាងការរៀនក្នុងថ្នាក់ រៀនផ្ទាល់ និងរៀនតាម Online
4. ឧបករណ៍សិក្សាបែបឌីជីថល

Photos from National Technical Training Institute's post 07/05/2026

សកម្មភាពប្រឡងតេសបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមC1-(1.5M)ក្រុម S10-25-GD04W និង S10-25-GD05W ជំនាញការរចនាក្រាហ្វិកដោយកុំព្យូទ័រ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស​ (NTTI)

Photos from National Technical Training Institute's post 30/04/2026

នារសៀលថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) បានរៀបចំពិធីទទួលស្វាគមន៍ " គណៈប្រតិភូដែលអញ្ជើញមកពីមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស វិទ្យាស្ថានពហុបច្ចេកទេសសំណង់ស៊ីវិលក្វាងស៊ី និង Go Study Global Education "។

20/04/2026

សារលិខិតថ្វាយព្រះពរ🙏🏻🙏🏻

Photos from National Technical Training Institute's post 13/04/2026

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា និងប្រទានពរជ័យដ៏ប្រសើរ ជូនចំពោះ៖
1. ឯកឧត្តមបណ្ឌិត តាន់ កុសល នាយក វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសស្តីទី និងលោកជំទាវ ព្រមទាំងបុត្រា
2. លោក ម៉ុម សូម៉ាច នាយករង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងភរិយា ព្រមទាំងបុត្រា
3. លោកស្រី ប៉េង លក្ខិណា នាយិការង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងស្វាមី ព្រមទាំងបុត្រា
សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំ និងចូលរួមអភិវឌ្ឍវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឱ្យកាន់តែរីកចម្រើនរុងរឿង ព្រមទាំងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែថ្កុំថ្កើង។
សូមឯកឧត្តម លោក លោកស្រី និងក្រុមគ្រួសារ ជួបតែសុភមង្គល សិរីសួស្តី ជ័យមង្គល វិបុលសុខ និងសេចក្តីរីកចម្រើនជានិច្ចនិរន្តរ៍ ក្នុងឆ្នាំថ្មីនេះ កុំបីឃ្លៀងឃ្លាតឡើយ។

11/04/2026

នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងបុត្រា ជាទីស្រឡាញ់ទាំងអស់ សូមឲ្យមានសុខភាពល្អ អាយុយឺនយូរ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Russian Boulevard, Sangkat Teukthla Khan Sensok
Phnom Penh
12102

Opening Hours

Monday 07:30 - 20:30
Tuesday 07:30 - 20:30
Wednesday 07:30 - 20:30
Thursday 07:30 - 20:30
Friday 07:00 - 20:30
Saturday 07:30 - 20:30