The Camtop International School សាលារៀនអន្តរជាតិ ខេមថប

  • Home
  • Cambodia
  • Phnom Penh
  • The Camtop International School សាលារៀនអន្តរជាតិ ខេមថប

The Camtop International School សាលារៀនអន្តរជាតិ ខេមថប The Camtop International School is the source of academic and attitude training center, preparing yo Our goal is to provide high quality education.

The Camtop International School was founded in 2012 and is a leading private institution. We offer a wide range of English programs from pre-school to high school. The student-centered English learning environments at our school produce confident, proficient speakers of English. Also Khmer Academic Program was developed so that students can receive a Khmer General Education. We use a certified curriculum from the Ministry of Education, Youth and Sports which we teach to students using the student-centered interactive approach. Vision:
The Camtop International School will become the premier source of academic and attitude training center which is conducive to receiving a quality education and learning opportunities so that our students can become productive citizens. Mission:
To provide our students success in learning. We are dedicated to the individual development of attitudes, skills, knowledge, and responsibility essential to successful achievement in school and society. We actively involve parents and the community in supporting student learning and development, which will enable them to become qualified and effective in their professions. Goal:
• To prepare children for their next stage of learning in an environment that encourages high standards of academic achievement and a love of learning.
• To provide an environment where everyone in our school is aware of their rights and responsibilities.
• Encourage the students towards a joyful, free, self-confident and self-disciplined life of faith and virtue.
• Encourage the development in all students the qualities of personal responsibility, consideration, courtesy, tolerance and respect in their relationships with one another.
• Encourage children to be self-motivated, to strive to do their best in everything they do and to have confidence to take risks. We ask much of their strengths and we support them in their weaknesses.
• To focus on the total development of

21/08/2026

Words from Our Director of English Program
As we welcomed the New Academic Year 2026–2027, our Director of English Program delivered an inspiring message of hope, motivation, and excellence, while celebrating the achievements of our Outstanding Students of the Year. 🎓🏆
The speech encouraged all students to embrace new opportunities, work hard, stay disciplined, and continue striving for excellence.
👏 Congratulations to all students receiving Certificates of Excellence! May your achievements inspire you to reach even greater heights.
The CAMTOP International School
Quality • Virtue • Excellence

21/08/2026

#ចំណាប់អារម្មណ៍របស់សិស្សឆ្នើមថ្នាក់ទី៩ 🎓
ចំណាប់អារម្មណ៍របស់សិស្សឆ្នើមថ្នាក់ទី៩ ក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលបានចែករំលែកនូវ បទពិសោធន៍ មេរៀន និងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលទទួលបានក្នុងដំណើរនៃការសិក្សា។
ការចែករំលែករបស់ប្អូន គឺជាសក្ខីភាពបង្ហាញពី ការខិតខំប្រឹងប្រែង ការតស៊ូ វិន័យ និងការប្តេជ្ញាចិត្ត ដែលបានជំរុញឱ្យប្អូនសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ និងក្លាយជាគំរូដ៏ល្អសម្រាប់មិត្តរួមជំនាន់។
សូមអបអរសាទរចំពោះសមិទ្ធផលដ៏ប្រសើររបស់ប្អូនៗ សិស្សានុសិស្សថ្នាក់ទី៩ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបញ្ចប់ដោយជោគជ័យនូវកម្រិតមធ្យមសិក្សាបឋមភូមិ។ សូមជូនពរឱ្យប្អូនៗទាំងអស់ បន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងឈានទៅកាន់ភាពជោគជ័យកាន់តែធំធេងក្នុងដំណើរអប់រំនាពេលអនាគត។ 🎓

21/08/2026

Little Speaker, Big Dreams 🎓
A proud and heartwarming moment from our Graduation Day 2026 as Lim Vuthsotheara, one of our wonderful K3 students, confidently delivers a speech in English. 🎤
At such a young age, Vuthsotheara has already shown confidence, courage, communication skills, and a love for learning. Her speech is a beautiful reminder that great journeys begin with small steps—and every child has the potential to achieve great things when given the right encouragement and opportunities.
We are incredibly proud of your achievement, Vuthsotheara! May you continue to learn with curiosity, speak with confidence, dream big, and grow into a bright and compassionate individual.
Well done, Lim Vuthsotheara! Congratulations to the Class of 2026! 🎓

21/08/2026

#អនុស្សាវរីយ៍ដ៏មានអត្ថន័យនៃពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សាថ្នាក់ទី៦ ឆ្នាំសិក្សា ២០២៥–២០២៦ 🎓
ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សាថ្នាក់ទី៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យសម្រាប់សិស្សានុសិស្ស ដែលបានបញ្ចប់ដោយជោគជ័យនូវកម្រិត បឋមសិក្សា និងត្រៀមខ្លួនឈានទៅកាន់ដំណាក់កាលថ្មីនៃការសិក្សានៅកម្រិត មធ្យមសិក្សា។
ក្នុងឱកាសដ៏ពិសេសនេះ សិស្សឆ្នើមថ្នាក់ទី៦ បានបង្ហាញនូវចំណាប់អារម្មណ៍ សមត្ថភាព សេចក្ដីក្លាហានប្រកបដោយទំនុកចិត្ត និងបានបង្ហាញពីការរីកចម្រើនទាំងផ្នែកចំណេះដឹង សមត្ថភាព និងគុណតម្លៃ ដែលទទួលបានតាមរយៈការខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាទរចំពោះការបញ្ចប់បឋមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកដល់ ការខិតខំប្រឹងប្រែង ការតស៊ូ មិត្តភាព អនុស្សាវរីយ៍ និងក្តីស្រមៃ របស់សិស្សានុសិស្សគ្រប់រូប។
សូមអបអរសាទរដល់ សិស្សានុសិស្សថ្នាក់ទី៦ ទាំងអស់ ចំពោះសមិទ្ធផលដ៏មានតម្លៃនេះ។ សូមឱ្យដំណើរជីវិត និងការសិក្សានៅដំណាក់កាលបន្ទាប់ ប្រកបដោយចំណេះដឹង គុណធម៌ ភាពក្លាហាន ទំនុកចិត្ត និងជោគជ័យ។

20/08/2026

🇰🇭 យើងខ្មែរតែមួយ
សូមរីករាយទស្សនាការសម្តែងដ៏មានអត្ថន័យរបស់សិស្សានុសិស្ស នៃសាលារៀន អន្តរជាតិ ខេមថប តាមរយៈបទ «យើងខ្មែរតែមួយ»។
ការសម្តែងនេះបង្ហាញពីស្មារតី សាមគ្គីភាព ស្រឡាញ់ជាតិ និងមោទកភាពក្នុងអត្តសញ្ញាណខ្មែរ ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការរួបរួមគ្នា ដើម្បីកសាងអនាគតដ៏ប្រសើរសម្រាប់កម្ពុជា។ ❤️🇰🇭

20/08/2026

Student Speech — Charoth Sotiya
We are pleased to share the inspiring speech by Charoth Sotiya, one of our Outstanding Students of the Year 2026. 🏆
Through this speech, Sotiya shares valuable reflections, experiences, and insights on the journey toward academic excellence. His words reflect the dedication, perseverance, and determination that have contributed to his outstanding achievement.
We are proud of Sotiya’s accomplishment and wish him continued success as he strives for greater achievements in the future. 🎓
Congratulations, Charoth Sotiya!

📢 ដំណឹងជ្រើសរើសបុគ្គលិកសាលារៀន អន្តរជាតិ ខេមថប កំពុងជ្រើសរើស គ្រូបង្រៀនដែលមានសមត្ថភាព និងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បី...
20/08/2026

📢 ដំណឹងជ្រើសរើសបុគ្គលិក
សាលារៀន អន្តរជាតិ ខេមថប កំពុងជ្រើសរើស គ្រូបង្រៀនដែលមានសមត្ថភាព និងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមជាមួយក្រុមការងារអប់រំរបស់សាលា សម្រាប់ឆ្នាំសិក្សាថ្មី។
🎓 មុខតំណែងដែលត្រូវការជ្រើសរើស មានដូចខាងក្រោម៖
1. គ្រូបង្រៀនជីវវិទ្យា — ចំនួន ១ នាក់
2. គ្រូបង្រៀនរូបវិទ្យា — ចំនួន ១ នាក់
3. គ្រូបង្រៀនភាសាខ្មែរ — ចំនួន ១ នាក់
📌 លក្ខខណ្ឌជ្រើសរើស
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
• មានបរិញ្ញាបត្រ ឬសញ្ញាបត្រដែលពាក់ព័ន្ធ។
• មានចំណេះដឹង និងសមត្ថភាពបង្រៀនបានល្អ។
• មានបទពិសោធន៍បង្រៀន គឺជាអត្ថប្រយោជន៍បន្ថែម។
• មានសីលធម៌វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់។
• មានភាពអត់ធ្មត់។
• មានសមត្ថភាពធ្វើការជាក្រុម និងសហការល្អជាមួយគណៈគ្រប់គ្រង និងសហការី។
• មានឆន្ទៈក្នុងការរៀនសូត្រ អភិវឌ្ឍខ្លួន និងចូលរួមក្នុងសកម្មភាពអប់រំរបស់សាលា។
📩 របៀបដាក់ពាក្យ
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV/ប្រវត្តិរូបសង្ខេប មកកាន់សាលារៀនតាមរយៈ៖
📱 Telegram: 012 267 880
☎️ ទំនាក់ទំនង៖ 012 267 880 / 016 267 880
📌 សូមផ្ញើប្រវត្តិរូប និងព័ត៌មានពាក់ព័ន្ធឱ្យបានឆាប់រហ័ស។ បេក្ខជនដែលមានលក្ខណៈសម្បត្តិសមស្រប នឹងត្រូវបានអញ្ជើញមកសម្ភាស និងធ្វើតេស្តបង្រៀនតាមដំណាក់កាលជ្រើសរើសរបស់សាលា។
👉 សូមចូលរួមជាមួយយើង ដើម្បីរួមគ្នាកសាងជំនាន់សិស្សដែលមានចំណេះដឹង គុណធម៌ សមត្ថភាព និងត្រៀមខ្លួនសម្រាប់អនាគត។ See less

20/08/2026

#ចំណាប់អារម្មណ៍សិស្សពូកែប្រចាំឆ្នាំ ២០២៦ 🏆
សូមរីករាយស្តាប់ ចំណាប់អារម្មណ៍របស់សិស្សថ្នាក់ទី១០ តំណាងសិស្សពូកែប្រចាំឆ្នាំ ២០២៦ ដែលបានចែករំលែកបទពិសោធន៍ គន្លឹះក្នុងការសិក្សា និងការខិតខំប្រឹងប្រែងរបស់ខ្លួន ជូនដល់មិត្តសិស្សានុសិស្សនៃ សាលារៀន អន្តរជាតិ ខេមថប។
សារដ៏មានអត្ថន័យនេះ គឺជាការលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់រូប ឱ្យខិតខំប្រឹងប្រែង សិក្សាដោយការទទួលខុសត្រូវ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកភាពជោគជ័យ។
“ភាពជោគជ័យ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីការខិតខំប្រឹងប្រែង និងការមិនបោះបង់ក្តីស្រមៃរបស់ខ្លួន។”
🏆
Outstanding Student’s Reflections – 2026
Please enjoy listening to the reflections of a Grade 10 student, representing the Outstanding Students of the Year 2026, as she shares her learning experiences, study strategies, and personal journey of hard work and perseverance with fellow students at The CAMTOP International School.
Her meaningful message serves as an inspiration to all students to remain dedicated to their studies, take responsibility for their learning, and believe in their abilities as they strive toward success.
“Success does not happen by chance; it is achieved through hard work, perseverance, and the determination to never give up on one’s dreams.”

20/08/2026

🌸 របាំជូនពរ — សិល្បៈវប្បធម៌ខ្មែរ និងពរជ័យដ៏ប្រពៃ 🌸
សូមរីករាយទស្សនាការសម្តែង «របាំជូនពរ» ដ៏ស្រស់ស្អាតរបស់សិស្សានុសិស្សនៃ សាលារៀន អន្តរជាតិ ខេមថប ដែលបង្ហាញពីភាពប្រណិតនៃសិល្បៈខ្មែរ កាយវិការទន់ភ្លន់ និងស្មារតីគោរពចំពោះប្រពៃណីវប្បធម៌ជាតិ។
ការសម្តែងនេះ មិនត្រឹមតែជាការបង្ហាញពីទេពកោសល្យរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ។ 🙏🇰🇭
#សិល្បៈខ្មែរ — អត្តសញ្ញាណជាតិ និងមរតកសម្រាប់អនាគត។
🌸 Blessing Dance — A Celebration of Khmer Cultural Heritage and Blessings 🌸
We are pleased to present the beautiful “Blessing Dance” performed by the students of The CAMTOP International School, showcasing the elegance of Khmer traditional arts, graceful movements, and deep respect for our national cultural heritage.
This performance not only highlights the students’ talents and dedication but also reflects their meaningful contribution to preserving and promoting Khmer traditional arts and culture. 🙏🇰🇭
Arts — Our National Identity and a Heritage for Future Generations.

Address

ផ្លូវ72P ក្បែរការ៉ាស់សាំង TOTAL សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh
12101

Alerts

Be the first to know and let us send you an email when The Camtop International School សាលារៀនអន្តរជាតិ ខេមថប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Camtop International School សាលារៀនអន្តរជាតិ ខេមថប:

Shortcuts

Share

Category