ឈឿន ឆាំងការ

ឈឿន ឆាំងការ 🎓⚖️ចំណេះដឹង និងការអប់រំ⚖️🎓

16/11/2025

សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥

ក្រោមប្រធានបទ "គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖
ការស្រាវជ្រាវ គោលនយោបាយ និងកាបើ្រប្រាស់ បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌" ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូណេស្កូ តាមរយៈកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (GPE5/STEPCam Phase II) ដែលផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) នឹងរៀបចំ សន្និសីទគ្រូបង្រៀនថ្នាក់ជាតិរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានីភ្នំពេញ ឬចូលរួមអនឡាញតាមរយៈគេហទំព័រ Facebook ផ្លូវការក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia

ប្រធានបទសំខាន់ៗនៃកម្មវិធី៖
១-ការអនុវត្តប្រកបដោយការច្នៃប្រឌិត
២-ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន
៣-ការអប់រំឌីជីថល
៤-គោលនយោបាយ និងការអនុវត្ត
៥-ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន
៦-ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យា ប្រកបដោយក្រមសីលធម៌
៧-ការសិក្សាបែបចម្រុះ
៨-ការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌បន្ថែមទៀត
៩-ការអភិវឌ្ឍ និងការអប់រំប្រកបដោយចីរភាព
១០-ការចូលរួមរបស់សហគមន៍ និងមាតាបិតា
១១-ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងការអប់រំ
១២-និរន្តរភាពហិរញ្ញវត្ថុ និងការបែងចែកធនធាន
១៣-ការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍបំណិន។

គោលបំណង៖
-លើកកម្ពស់ឧត្តមានុវត្តន៍៖ ចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស
-ផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងការអនុវត្ត៖ ផ្សារភ្ជាប់ការស្រាវជ្រាវអប់រំ និងការអនុវត្តក្នុងថ្នាក់តាមរយៈការធ្វើ បទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះជាក់ស្តែង
​-ការអប់រំឌីជីថល៖ បង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថលទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើន ការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស
​-គំនិតផ្តួចផ្តើមសហការរួមគ្នា៖ ផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំ គោលនយោបាយ ទស្សនវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន
-ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន៖ បញ្ជាក់ និងស្វែងរកយុទ្ធសាស្ត្រកែលម្អគុណវុឌ្ឍិរបស់គ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធពេញមួយអាជីព ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងារដូចដែលបានស្នើនៅក្នុងរបាយការណ៍ គ្រូបង្រៀនសកលរបស់អង្គការយូណេស្កូ។
-លើកកម្ពស់ឧត្តមានុវត្តន៍៖ ចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស
-ផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងការអនុវត្ត៖ ផ្សារភ្ជាប់ការស្រាវជ្រាវអប់រំ និងការអនុវត្តក្នុងថ្នាក់តាមរយៈការធ្វើ បទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះជាក់ស្តែង
-ការអប់រំឌីជីថល៖ បង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថលទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើន ការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស
-គំនិតផ្តួចផ្តើមសហការរួមគ្នា៖ ផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំ គោលនយោបាយ ទស្សនវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន
-ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន៖ បញ្ជាក់ និងស្វែងរកយុទ្ធសាស្ត្រកែលម្អគុណវុឌ្ឍិរបស់គ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធពេញមួយអាជីព ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងារដូចដែលបានស្នើនៅក្នុងរបាយការណ៍ គ្រូបង្រៀនសកលរបស់អង្គការយូណេស្កូ។

អ្នកចូលរួម៖
•អ្នកចូលរួមចំនួន ២០០នាក់ នឹងចូលរួមដោយផ្ទាល់ និងអ្នកចូលរួមចំនួន ៣០០-៥០០នាក់ ផ្សេងទៀតនឹងចូលរួមតាមប្រព័ន្ធអនឡាញ។

12 តុលា 2025  វគ្គវិជ្ជាជីវ: "នាយកសាលា" អរគុណ  #វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ
12/10/2025

12 តុលា 2025
វគ្គវិជ្ជាជីវ: "នាយកសាលា" អរគុណ #វិទ្យាស្ថានជាតិអប់រំ
វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

"ដោះលែងវីរបុរសយើង" #ដោះលែងវីរបុរសយើង
30/07/2025

"ដោះលែងវីរបុរសយើង"
#ដោះលែងវីរបុរសយើង

30/05/2025

"សកម្មភាពសុពល"
សកម្មភាព ដែលធ្វើឡើងស្របតាមលក្ខខណ្ឌតម្រូវ ដោយច្បាប់ និងមានអានុភាពតាមផ្លូវច្បាប់ ។
#សកម្មភាពសុពល

30/05/2025

"សកម្មភាព"
តាមក្រមរដ្ឋប្បវេណីមានន័យថា ការបង្ហាញឆន្ទៈ តាមរយៈកិច្ចសន្យា ឬជាឯកតោភាគី ។
#សកម្មភាព

18/04/2025

"វិសុណ្ឋាបនិក"
១. ជនថែរក្សាវត្ថុ ដែលកំពុងមានវិវាទ។
២. ការប្រគល់វត្ថុ ដែលកំពុងមានវិវាទទៅឱ្យតតិយជនណាម្នាក់ថែរក្សា។

#វិសុណ្ឋាបនិក

17/04/2025

"វិសាលភាព"
ទំហំ ភាពទូលំទូលាយ ភាពលាតសន្ធឹង។

#វិសាលភាព

13/04/2025

"វិជ្ជាជីវៈ"
មុខតំណែង មុខការ របរសម្រាប់ចិញ្ចឹមជីវិត។

#វិជ្ជាជីវៈ

13/04/2025

"វិការៈ"
ការប្រែប្រួលចាកពីភាពប្រក្រតី ។

#វិការៈ

13/04/2025

"វត្ថុចំណុះ"
វត្ថុ ដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយដែលកម្មសិទ្ធិករនៃវត្ថុចម្បង បានភ្ជាប់ទៅនឹងវត្ថុចម្បង ក្នុងគោលបំណងសេដ្ឋកិច្ចនៃវត្ថុចម្បងជាបន្តបន្ទាប់។

#វត្ថុចំណុះ

Address

Phnom Penh
120105

Website

Alerts

Be the first to know and let us send you an email when ឈឿន ឆាំងការ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category