WERead VIP

WERead VIP Official WERead VIP
ស្តាប់សៀវភៅសង្ខេបនៅលើ WERead 📚
📱 085 967 111

5 សំណួរត្រូវសួរខ្លួនឯង មុនពេលចាប់ផ្តើមអាជីវកម្មថ្មី1-  អ្នកណាជាអតិថិជនគោលដៅអ្នក? --- Market2-  អ្នកអាចផ្តល់ប្រយោជន៍អ្វីខ...
14/04/2026

5 សំណួរត្រូវសួរខ្លួនឯង មុនពេលចាប់ផ្តើមអាជីវកម្មថ្មី
1- អ្នកណាជាអតិថិជនគោលដៅអ្នក? --- Market

2- អ្នកអាចផ្តល់ប្រយោជន៍អ្វីខ្លះទៅកាន់ពួកគេ? --- Value Proposition

3- តើគេទិញផលិតផលរបស់អ្នកតាមវិធីណា? --- Channel

4- អ្នកអាចប្រមូលលុយបានតាមវិធីណា? --- Business Model

5- ធ្វើយ៉ាងណាទើបគេអាចរកអ្នកឃើញ? --- Marketing Strategy

-WERead 📚

ជូនអ្នកដែលកំពុងតែធ្លាក់ដល់ចំណុចសូន្យ 👏🏽១- កុំខ្លាចតវ៉ានឹងព្រហ្មលិខិត អ្វីដែលជារបស់អ្នក កុំបណ្តោយឱ្យវាចាកចេញពីអ្នកឱ្យសោះ២...
10/04/2026

ជូនអ្នកដែលកំពុងតែធ្លាក់ដល់ចំណុចសូន្យ 👏🏽

១- កុំខ្លាចតវ៉ានឹងព្រហ្មលិខិត អ្វីដែលជារបស់អ្នក កុំបណ្តោយឱ្យវាចាកចេញពីអ្នកឱ្យសោះ

២- នៅក្នុងលោកនេះគ្មានអ្នកណាម្នាក់មិនជួបបញ្ហានោះទេ មានតែមនុស្សមិនចង់ដោះស្រាយបញ្ហា

៣- បើសិនជាជីវិតយើងសមតាមបំណងយើងទាំងអស់នោះ ម៉េចគេហៅថា ជីវិត

៤- ខ្លែងមិនអាចហោះបណ្តោយខ្យល់នោះទេ ហើយមានតែត្រីងាប់ប៉ុណ្ណោះដែលហូរបណ្តោយទឹក

៥- ការខិតខំប្រឹងប្រែងរបស់អ្នកនៅថ្ងៃនេះ នឹងហុចផលឱ្យអ្នកនៅថ្ងៃក្រោយ

៦- នៅពេលដែលអ្នកហែលឆ្លងឧបសគ្គទាំងនេះហើយ អ្នកនឹងដឹងថាបញ្ហាទាំងនេះធ្វើឱ្យអ្នកកាន់តែខ្លាំងពូកែជាងមុន
——
-WERead

“ធ្វើមនុស្សត្រូវតែមានគោលការណ៍ខ្លួនឯង”- មនុស្សដែលធ្លាប់ជួយអ្នក ត្រូវចេះដឹងគុណគេ- មនុស្សដែលធ្លាប់កំដរអ្នកក្នុងគ្រាលំបាក ត្...
09/04/2026

“ធ្វើមនុស្សត្រូវតែមានគោលការណ៍ខ្លួនឯង”

- មនុស្សដែលធ្លាប់ជួយអ្នក ត្រូវចេះដឹងគុណគេ
- មនុស្សដែលធ្លាប់កំដរអ្នកក្នុងគ្រាលំបាក ត្រូវតែជួយគេវិញ
- មនុស្សដែលស្រលាញ់ចូលចិត្តអ្នក កុំធ្វើឱ្យគាត់អស់សង្ឃឹម
- មនុស្សដែលធ្លាប់ឱ្យលុយអ្នកខ្ចី ត្រូវសងទាំងដើមទាំងការ
- មនុស្សដែលជាន់ឈ្លីអ្នកក្នុងពេលអ្នកពិបាក កុំយកខ្លួនក្បែរទៀតឱ្យសោះ

ធ្វើអ្នកគ្រប់គ្រងគេ ថ្ងៃក្រោយចាំពាក្យ 5 ម៉ាត់នេះ 💡 1-  រឿងដែលនិយាយហើយ ត្រូវឃ្លាំមើលរឿងដែលដាក់ឱ្យក្រុមការងារធ្វើហើយ ត្រូវ...
01/04/2026

ធ្វើអ្នកគ្រប់គ្រងគេ ថ្ងៃក្រោយចាំពាក្យ 5 ម៉ាត់នេះ 💡
1- រឿងដែលនិយាយហើយ ត្រូវឃ្លាំមើល
រឿងដែលដាក់ឱ្យក្រុមការងារធ្វើហើយ ត្រូវតែចាំឃ្លាំមើលជានិច្ច បុគ្គលិកខ្លះខ្ជិល ហើយមិនម៉ត់ចត់នឹងការងារទេ បើអ្នកមិនចាំឃ្លាំមើល ស្មើនឹងមិនបានដាក់ឱ្យធ្វើ។

2- រឿងដែលមិនចេះធ្វើត្រូវបង្រៀន
គ្មានអ្នកណាធ្វើដំបូងចេះភ្លាមទេ សមត្ថភាពត្រូវការការហ្វឹកហាត់ដដែលៗជាច្រើនដង ទើបអាចយកជាការបាន។

3- គ្មានដំណោះស្រាយ គិត
ប្រជុំគ្នាស្វែងរកដំណោះស្រាយ កុំអង្គុយគិតតែឯង។ ស្តាប់យោបល់ក្រុមការងារ យើងយកមកវិភាគរកដំណោះស្រាយដែលល្អជាងគេមកអនុវត្ត។

4- ប្រើមនុស្ស ត្រូវទុកចិត្ត
ឆាវ ឆាវ និយាយថា៖ បើប្រើមនុស្ស កុំសង្ស័យ! បើសង្ស័យ កុំប្រើ! ត្រូវផ្តល់ទំនុកចិត្ត និងការសម្រេចចិត្តគ្រប់គ្រាន់ដល់ក្រុមការងារ។

5- ធ្វើបានល្អ សរសើរ ធ្វើមិនបានល្អ ណែនាំ
សរសើរឱ្យចំសរសើរ ស្តីបន្ទោសឱ្យចំស្តីបន្ទោស កុំលាយឡំគ្នា។ បើគេធ្វើបានល្អ លើកទឹកចិត្តគេ បើធ្វើមិនបានល្អ ណែនាំផ្លូវដល់គេ។

រៀនមើលមនុស្ស ✍️1-  រស់នៅកុំពឹងលើអ្នកណាទាំងអស់ ហើយក៏កុំសូវអាណិតគេ ភ្លេចអាណិតខ្លួនឯង 2-  ក្នុងចិត្តមានព្រះ ក្នុងដៃមានដាវ ត...
26/03/2026

រៀនមើលមនុស្ស ✍️

1- រស់នៅកុំពឹងលើអ្នកណាទាំងអស់ ហើយក៏កុំសូវអាណិតគេ ភ្លេចអាណិតខ្លួនឯង

2- ក្នុងចិត្តមានព្រះ ក្នុងដៃមានដាវ ត្រូវល្អ ល្អឱ្យអស់ពីចិត្ត តែកុំល្អជាមួយមនុស្សរមឹលគុណ

3- ជួបជុំគ្នាផឹកស៊ី គេសុំទៅមុន កុំឃាត់គេ ហើយបើចង់ទៅមុន ក៏មិនចាំបាច់ក្រែងចិត្តអ្នកណាដែរ ស្រវឹងគ្រោះថ្នាក់ គ្មានអ្នកណាទទួលខុសត្រូវទេ

4- កុំសម្រេចចិត្តជំនួសគេឱ្យសោះ សម្រេចចិត្តត្រូវមិនប្រាកដថាមានគុណទេ តែបើខុសប្រាកដជាកំហុសរបស់អ្នក

5- ចង់រាប់អានមនុស្សម្នាក់ ពឹងគេរឿងតូចតាចមួយ ហើយជូនជាជំនូនអ្វីមួយដល់គេ

6- កុំសូវចំណាយពេលច្រើនពេកទៅលើការថែរក្សារមិត្តភាព ខំរកលុយ បង្កើនសមត្ថភាពខ្លួនឯងឱ្យខ្លាំង នោះមិត្តភាពនឹងមកឯងហើយ

7- កុំសូវដើរប្រាប់គេពីគម្រោងការរបស់អ្នក ធ្វើឱ្យចេញជាលទ្ធផលឱ្យគេមើល

8- គ្រប់ទំនាក់ទំនងទាំងអស់អាចរឹងម៉ាំយូរអង្វែងបាន គេពឹងទៅលើប្រយោជន៍ ប្រយោជន៍នៅទីណា ចិត្តមនុស្សនៅទីនោះ

WERead 📚

“ក្រុមហ៊ុនតូច គេប្រជុំបែបនេះ” ☕️👉🏽 បាលីបីម៉ាត់៖ • ខ្ញុំមើលឃើញថា... (ខ្ញុំមើលឃើញថាថ្មីនេះគ្រប់គ្នាមកធ្វើការមិនដែលទាន់ម៉ោង...
12/03/2026

“ក្រុមហ៊ុនតូច គេប្រជុំបែបនេះ” ☕️
👉🏽 បាលីបីម៉ាត់៖
• ខ្ញុំមើលឃើញថា... (ខ្ញុំមើលឃើញថាថ្មីនេះគ្រប់គ្នាមកធ្វើការមិនដែលទាន់ម៉ោងទេ)
• ខ្ញុំយល់ថា... (ខ្ញុំយល់ថាយើងមិនគួរមានទម្លាប់មិនល្អបែបនេះទេ)
• ខ្ញុំសំណូមពរ...(ខ្ញុំសំណូមពរឱ្យអ្នកទាំងអស់គ្នាមកធ្វើការឱ្យទាន់ម៉ោងគ្រប់ៗគ្នា)
👉🏽 3 គួរ
• មុនពេលប្រជុំ គួរត្រៀមប្រធានបទឱ្យហើយ
• ក្នុងពេលប្រជុំ គួរផ្តោតលើគោលបំណងដែលចង់ពិភាក្សា
• ក្រោយពេលប្រជុំ គួរមានធ្វើកំណត់ហេតុ
👉🏽 3 កុំ
• កុំកោះហៅគេប្រជុំ បើគ្មានគោលបំណងច្បាស់លាស់
• កុំប្រជុំច្រើនម៉ោងពេក បើមិនចាំបាច់
• កុំប្រជុំ បើមិនបានតាមដានសកម្មភាពក្រោយការប្រជុំ
WERead 📚

របស់ដែលលុយមិនអាចទិញបាន តែគ្រប់គ្នាមើលរំលង 1- ដំណេកដែលគេងបានគ្រប់គ្រាន់ 2- ខ្លួនប្រាណដែលគ្មានជំងឺ 3- មិត្តភក្តិជិតដិត ស្ម...
07/03/2026

របស់ដែលលុយមិនអាចទិញបាន តែគ្រប់គ្នាមើលរំលង
1- ដំណេកដែលគេងបានគ្រប់គ្រាន់
2- ខ្លួនប្រាណដែលគ្មានជំងឺ
3- មិត្តភក្តិជិតដិត ស្មោះត្រង់
4- ក្តីស្រលាញ់ឥតលក្ខខណ្ឌ
5- សេរីភាពក្នុងការដើរហើរ
6- ឪពុកម្តាយដែលនៅមានជីវិត
7- ពេលវេលាល្អជាមួយគ្រួសារ
8- សន្តិភាពផ្លូវចិត្ត

“5 យ៉ាងសាងទំនុកចិត្ត និងទំនាក់ទំនង” 🤝1-  និយាយគ្នាជាមួយគេ សម្លឹងមើលភ្នែកគេឱ្យត្រង់៖ និយាយជាមួយអ្នកណា មើលមុខអ្នកនោះ កុំចេ...
06/03/2026

“5 យ៉ាងសាងទំនុកចិត្ត និងទំនាក់ទំនង” 🤝

1- និយាយគ្នាជាមួយគេ សម្លឹងមើលភ្នែកគេឱ្យត្រង់៖ និយាយជាមួយអ្នកណា មើលមុខអ្នកនោះ កុំចេះតែងាកឆ្វេងងាកស្តាំ ភ្នែកក្រឡាប់ចុះ ក្រឡាប់ឡើង

2- ដើរឱ្យមានគោលដៅ៖ កុំដើររេរា ទៅមុខទៅក្រោយ ដើរឱ្យត្រង់ខ្លួន បោះជំហានឱ្យវែងៗ

3- តម្រង់ខ្លួនឱ្យត្រង់៖ មិនថាពេលឈរ ពេលដើរ ឬ ពេលអង្គុយនោះទេ ឈរឱ្យត្រង់ខ្លួន ពើងទ្រូង បើកស្មាបន្តិច កាយវិការឱ្យលះ

4- ចូលរួមកម្មវិធីកុំនៅត្រាំត្រែងយូរពេក៖ បើអស់កិច្ចការហើយ លាគេត្រឡប់ទៅផ្ទះធ្វើការវិញទៅ កុំនៅត្រាំត្រែងរេរា ដូចជាមនុស្សគ្មានការងារធ្វើ

5- ញញឹមទៅកាន់មនុស្សគ្រប់គ្នា៖ ជួបអ្នកធំក៏ដោយ ជួបអ្នកបោសសម្អាត ពូសន្តិសុខក៏ដោយ ត្រូវញញឹមតាមបែបខ្លួនឯង អ្នកគោរពគេមិនមែនដោយសារគេជាអ្នកណាទេ វាជាសីលធម៌ក្នុងខ្លួនអ្នក។

ហ្វឹកហាត់ខ្លួនឯង ធ្វើរឿងទាំងអស់នេះ 1- ទូរស័ព្ទរោទិ៍ 5 វិនាទី ចាំទទួល2- រៀបបញ្ចេញកំហឹង ទ្រាំ 2 នាទី3- មុនគេងបិតសេវាទូរស័ព...
04/03/2026

ហ្វឹកហាត់ខ្លួនឯង ធ្វើរឿងទាំងអស់នេះ
1- ទូរស័ព្ទរោទិ៍ 5 វិនាទី ចាំទទួល
2- រៀបបញ្ចេញកំហឹង ទ្រាំ 2 នាទី
3- មុនគេងបិតសេវាទូរស័ព្ទ ហើយទុកឱ្យឆ្ងាយពីកន្លែងគេង
4- ចូលបន្ទប់ទឹកមិនលើសពី 10 នាទី
5- មុនគេងអានឬស្តាប់សៀវភៅ ឱ្យបាន 20 នាទី
6- គិតពីល្ងាចឱ្យហើយ ថាស្អែកនឹងធ្វើអ្វី
7- ភ្ញាក់ដឹងខ្លួនហើយ មិនគេងជាលើកទីពីរ
8- ផ្តោតលើខ្លួនឯង មិនខ្វល់ពីរឿងអ្នកដទៃ

ក្រុមការងារល្អមានចំណុចពិសេស ៧ យ៉ាងនេះ១- មានទិសដៅ គោលដៅមនុស្សម្នាក់ហៅថាគោលដៅ ឯគោលដៅមនុស្សមួយក្រុមហៅថា ទិសដៅ។ គោលដៅត្រូវកំ...
25/02/2026

ក្រុមការងារល្អមានចំណុចពិសេស ៧ យ៉ាងនេះ
១- មានទិសដៅ
គោលដៅមនុស្សម្នាក់ហៅថាគោលដៅ ឯគោលដៅមនុស្សមួយក្រុមហៅថា ទិសដៅ។ គោលដៅត្រូវកំណត់អោយធំ ហើយទិសដៅត្រូវកំណត់អោយត្រូវ។ គោលដៅធំពេក ស្តាប់ទៅហាក់បីដូចជាមិនងាយនឹងសម្រេច តែវាធ្វើអោយគ្រប់គ្នាមានថាមពល។

២- មានភាពបត់បែន
ឱកាសមិនមានច្រើននោះទេ អនុវត្តការងារលឿន មានភាពបត់បែនខ្ពស់ កែតម្រូវឆាប់រហ័សធ្វើអោយយើងអាចនាំមុខគេនៅលើទីផ្សារ រៀនអង្កេតពីស្ថានភាពទីផ្សារ ចេះសម្លឹងមើលឱកាស និងចាប់យកអោយបានឆាប់បំផុត។

៣- មានមហិច្ឆតាធំ
ត្រូវតែជាមនុស្សមួយក្រុមដែលមានមហិច្ឆតាខ្ពស់ ចង់បានច្រើនជាងនេះជានិច្ច ប្រៀបដូចជាសត្វចចកមួយហ្វូងដែលស្វែងរកចំណីនៅក្នុងព្រៃ
៤- មានភាពក្លាហាន
ហ៊ានធ្វើអ្វីដែលខ្លួនជឿជាក់ថាអាចធ្វើបាន និងរួមគ្នារិៈគិតរកគ្រប់មធ្យោបាយដើម្បីធ្វើវាអោយជោគជ័យ

៥- រៀនសូត្រ
អភិវឌ្ឍសមត្ថភាពជាប់ជានិច្ច មិនថាក្នុងកាលៈទេសៈបែបណា ជួបបញ្ហាធំប៉ុណ្ណានោះទេ ក្រុមការងារល្អត្រូវមានស្មារតីអភិវឌ្ឍខ្លួនជាប់ជានិច្ច

៦- សាមគ្គីភាព
នៅពេលដែលកំណត់ទិសដៅច្បាស់លាស់មួយហើយ គេនាំគ្នាធ្វើវាអោយអស់ពីចិត្ត មិនសង្ស័យគ្នា មិនមើលបំណាំគ្នា មិនផ្ចាញ់ផ្ចាលគ្នា

៧- ស្មោះត្រង់
គោលការណ៍តែមួយគត់ដែលគ្រប់គ្នាត្រូវគោរពគឺភាពស្មោះត្រង់ មនុស្សមួយក្រុមដែលមិនមានភាពស្មោះត្រង់មិនអាចធ្វើកិច្ចការធំរួមគ្នាបានឡើយ។

“អ្នករកសុីទើបដឹងរឿងទាំងនេះ”💡1-  ភ្ញៀវចំណាយអស់ 10.2$ យកភ្ញៀវតែ 10$ ថ្ងៃក្រោយគាត់នឹងមកទៀត2-  អ្នករកស៊ីប៊ូហ្វេ គេគិតរួចហើយ ...
25/02/2026

“អ្នករកសុីទើបដឹងរឿងទាំងនេះ”💡

1- ភ្ញៀវចំណាយអស់ 10.2$ យកភ្ញៀវតែ 10$ ថ្ងៃក្រោយគាត់នឹងមកទៀត

2- អ្នករកស៊ីប៊ូហ្វេ គេគិតរួចហើយ បើអ្នកមិនខ្ចប់ទៅផ្ទះ ឬមិនខ្ចះខ្ជាយទេ អ្នកញ៉ាំច្រើនប៉ុណ្ណា ក៏ថៅកែហាងមិនខាតដែរ

3- បើអាចសុំពេលទូទាត់ប្រាក់ជាមួយអ្នកផ្គត់ផ្គង់ឱ្យបានកាន់តែយូរកាន់តែល្អ 3ខែ 6ខែ ចាំទូទាត់ម្តង មានលំហូរសាច់ប្រាក់ច្រើនអាចយកទៅដាក់ធនាការ យកការប្រាក់បាន

4- បើកហាងកុំរកកន្លែងថោក ថ្លៃជួលថ្លៃបន្តិចក៏បាន ឱ្យតែមានមនុស្សដើរឆ្លងកាត់ច្រើន

5- នៅខាងមុខហាងកុំដាក់ផ្កា កុំដាក់រនាំង កុំឱ្យមានកាំជណ្តើរ វាជាឧបសគ្គភ្ញៀវដើរចូលហាង បើកភ្លើងឱ្យភ្លឺ កញ្ចក់ជូតឱ្យស្អាត ឱ្យភ្ញៀវដើរកាត់មើលឃើញពីខាងក្រៅ

6- បើកហាងកាត់សក់ ហាងសាឡន ហាងកាហ្វេ នៅមុខកន្លែងលាងឡាន ភ្ញៀវកើនឡើងទ្វេដង

7- ឱ្យគេសាក Free ឱ្យគេភ្លក់ Free មនុស្សភាគច្រើនសាកហើយចង់តែទិញ ព្រោះក្រែងចិត្ត

8- កុំបញ្ចុះតម្លៃ 50% លក់មួយថែមមួយ ធ្វើឱ្យការលក់កើនឡើងទ្វេដងហើយ ទំនិញមិនកប់ស្តុកទៀត

9- បើលក់ផ្លែឈើ ចិតឱ្យហើយបកឱ្យហើយ លក់បានថ្លៃជាងមុន ដាច់ជាងមុន

10- កុំបញ្ចុះតម្លៃ ពេលក្រោយពិបាកឡើងថ្លៃវិញណាស់ ស៊ូឱ្យរបស់ថែមវិញ មិនត្រឹមតែខ្លួនមិនខាតទេ អតិថិជនក៏យល់ថាខ្លួនចំណេញដែរ។

-WERead 📚

Address

588
Phnom Penh
12000

Alerts

Be the first to know and let us send you an email when WERead VIP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share