19/12/2022
#អាចស្គាល់ចិត្តមនុស្សបាន ចាត់ទុកជាសំណាងមួយចំណែក
✅សមុទ្រទឹកជ្រៅអាចនៅវាស់បាន
តែចិត្តក្នុងប្រាណវាស់មិនបានឡើយ
ចុងស្រស់ប្រួលប្រែតែមិនតោះតើយ
ចិត្តមនុស្សបែ្រហើយតោះតើយមិនស្តី។
✅ក្លិនផ្កាក្រអូបស្រូបមិនចេះណាយ
កេរ្តិ៍ស្អុយសុសសាយឆ្ងាយភាពមេត្រី
ល្ងង់ប្រឹងធ្វើចេះក្លិនឆ្អេះឆ្អាបក្រៃ
ងងឹតមេឃដីមិនស្មើខ្វាក់ចិត្ត។
✅ស្មោះតែងចាញ់ក្បត់ហត់នឿយខ្លាំងណាស់
មុសាជាម្ចាស់របស់ភាពពិត
ខ្មៅតែងផ្ចាញ់ស ល្អខ្វះគំនិត
នេះគឺជីវិតស្និទ្ធតែកម្មកាច។