វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College

Share

នេះជា FB ផ្លូវការរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

30/04/2026

"អនុមោទនាបុណ្យវិសាខបូជា"

បុណ្យវិសាខបូជាគឺជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទទាំងឡាយ អ្នកមានសទ្ធាជ្រះថ្លា មានសេចក្តីគោរព តែងប្រារព្ធធ្វើឡើង ដោយប្រារព្ធហេតុ ៣ ប្រការ ដែលជាប់ទាក់ទងដោយថ្ងៃនក្ខត្តប្ញក្សដ៏ល្អ របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិបូរណ៍ដោយគុណដែលប្រមាណមិនបាន ។ ប្រការទាំងនោះរួមាន៖
១_ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ប្រសូត នៅសួនលុម្ពិនី ចន្លោះនគរទាំង ២ គឺនគរកបិលវត្ថុ និងនគរទេវទហ បច្ចុប្បន្នឋិតនៅក្នុងប្រទេសនេប៉ាល់ ។
២_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ជាព្រះពុទ្ធ ក្នុងលោក ។
៣_ ប្រារព្ធដល់ថ្ងៃដែលព្រះអង្គបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ។

អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃសុក្រ ១៥កើត​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦

🌐www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

Photos from ដេ.ស្រាវជ្រាវអប់រំនិងបណ្ណាល័យ-Department of Educational Research & Library's post 30/04/2026
30/04/2026

កញ្ញា សាក់ ហ្គេកជូ អតីតគរុនិសិ្សត ១២+៤ ជំនាន់ទី៣ ផ្នែកបឋមសិក្សា បច្ចុប្បន្នកំពុងបម្រើការជាគ្រូបង្រៀន នៅសាលាបឋមសិក្សាស្យាបឹងវែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

Photos from មហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រសង្គម - Faculty of Social Science Education's post 30/04/2026
30/04/2026
Photos from MoEYS Cambodia's post 30/04/2026
Photos from ការិយាល័យសិក្សា និងវិក្រឹតការ PTEC's post 29/04/2026
Photos from វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College's post 29/04/2026

ទស្សនកិច្ចសិក្សា ស្តីពី ប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom)

នៅឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានកំណត់អាទិភាពនៃការលើកកម្ពស់បន្ថែមលើការអប់រំគ្រូបង្រៀន ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងការរៀននិងថ្នាក់រៀនត្រឡប់ ដែលរួមចំណែកក្នុងការធ្វើទំនើបកម្មការបង្រៀននិងរៀនរបស់គរុនិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងវិទ្យាស្ថាន។

ជាកិច្ចឆ្លើយតប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យជំនួយ ប៉េង​ ទិត្យសុទ្ធី នាយិការងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបាន ដឹកនាំទស្សនកិច្ចសិក្សាស្តីពីប្រព័ន្ធគ្រប់គ្រងការរៀន(Learning Management System) និងថ្នាក់រៀនត្រឡប់(Flipped Classroom) ជាមួយគណៈគ្រប់គ្រងវិទ្យាស្ថាន ការិយាល័យគាំទ្រ មហាវិទ្យាល័យ និង ដេប៉ាតឺម៉ង់​ដើម្បីសង្កេត សិក្សា និងពិនិត្យពីរបៀបដំណើរការរបស់ប្រព័ន្ធគ្រប់គ្រងការរៀននិងថ្នាក់រៀនត្រឡប់ នៅវិទ្យាល័យហ៊ុនសែនសេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសម្របសម្រួលដោយអង្គការផ្សព្វផ្សាយការអប់រំកម្ពុជា(Educational Broadcasting Cambodia)។
ទស្សនកិច្ចសិក្សាបានទទួលបានលទ្ធផលជាច្រើន តាមរយៈការសង្កេតថ្នាក់រៀនត្រឡប់ដែលបង្រៀនដោយគ្រូបង្រៀននៅវិទ្យាល័យ, បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងការរៀនដែលបទបង្ហាញដោយគណៈគ្រប់គ្រងវិទ្យាល័យ និងបុគ្កលិកជំនាញ, និងការសាកសួរពិភាក្សាលម្អិតលើបទពិសោធន៍នៃការអនុវត្តនៅក្នុងវិទ្យាល័យ។

www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

Photos from វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College's post 29/04/2026

កម្មវិធីចុះជួយគាំទ្រដល់សាលាបឋមសិក្សាដែលបានទទួលរងគ្រោះដោយសង្គ្រាមឈ្លានពានថៃនៅព្រំដែន
..........
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិគាំទ្រការបណ្ដុះបណ្ដាលសុខភាពសិក្សា និងការលើកកម្ពស់សុខភាព (STEP) គាំទ្រដោយមូលនិធិនីប៉ុន (Nippon Foundation) បានដឹកនាំធ្វើទស្សនកិច្ចទៅសួរសុខទុកគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាបុស្សធំ និងសាលាបឋមសិក្សាតាមន្តសែនជ័យ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានទទួលរងគ្រោះដោយការឈ្លានពានរបស់កងទ័ពថៃ ហើយបច្ចុប្បន្នកំពុងបន្តការសិក្សានៅក្នុងសាលារៀនក្នុងជំរុំបណ្ដោះអាសន្ន(តង់)។ ក្នុងកម្មវិធីទស្សនកិច្ចនេះ ក្រុមការងារ និងគ្រូឧទ្ទេស បង្រៀនដល់សិស្សានុសិស្សអំពីការអនាម័យ និងសុខភាព ព្រមទាំងបាននាំយកកញ្ចប់សម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស សរុបចំនួន១៣៤នាក់ (ស្រី៦៣នាក់) ដែលសិស្សម្នាក់ៗទទួលបាន ប៊ិច១ ខ្មៅដៃ១ ជ័រលុប១ បន្ទាត់១ សៀវភៅសរសេរ១ក្បាល ប្រដាប់ខួងខ្មៅដៃ១ សាមុីថ្លា១ និងច្រាស់ដុះធ្មេញ១។ ជាមួយគ្នានេះដែរ មូលនិធិក៏បានផ្ដល់ជូនដល់សាលានីមួយៗនូវ ធុងចម្រោះទឹកស្អាតម៉ាក់ទន្សាយ ប្រអប់សង្គ្រោះបឋម និងសម្ភារៈផ្សេងៗទៀត (ផ្លិត សាប៊ូដុំលាងដៃ ថ្នាំដុសធ្មេញ៧ទីប….) ដោយមួយសាលាទទួលបាន១ឈុត សម្រាប់ទុកប្រើប្រាស់ក្នុងដំណើរការសាលារៀនប្រចាំថ្ងៃ។

www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

Photos from វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ - Phnom Penh Teacher Education College's post 29/04/2026

ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងសាលាជប៉ុន JICLA
.............................
ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ Japan International CIESF Leaders Academy (JICLA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គការ CIESF។ អនុស្សរណៈយោគយល់គ្នានេះគឺជាការឆ្លើយតបអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដែលមានគោលបំណងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា តាមរយៈការដកពិសោធពីវិធីសាស្រ្តបង្រៀន និងគ្រប់គ្រងសាលារៀននៅសាលា JICLA ដែលជាសាលាស្តង់ដាជប៉ុន។ គ្រឹះស្ថានសិក្សាទាំងពីរនឹងសហការគ្នាផ្ដោតលើកិច្ចការពីរសំខាន់គឺ ១)លើកកម្ពស់គុណភាពបណ្ដុះបណ្ដាលគរុនិស្សិតដោយផ្ដល់ឱកាសធ្វើកម្មសិក្សាគរុកោសល្យនៅសាលា JICLA និង ២)ការលើកកម្ពស់សមត្ថភាពបង្រៀននិងរៀនដល់បុគ្គលិកអប់រំនៃគ្រឹះស្ថានសិក្សាទាំងពីរ។

www.ptec.edu.kh
📱 https://www.facebook.com/ptec.edu
✉️ [email protected]
📱 https://t.me/PhnomPenhTeacherEducationCollege

Photos 27/04/2026
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


St. 271, Sankat TeoukLaark-III, Khan Tourl Kork
Phnom Penh