ពន្លឺក្នុងចិត្ត

ពន្លឺក្នុងចិត្ត

Share

We're committing to be a great share community. We share Knowledge | Know-how | Keep Calm

09/01/2026

ខ្ញុំអត់មានអ្វីអួតទេ ក៏ប៉ុន្តែខ្ញុំមានគ្រួសារមួយរស់នៅជុំគ្នាយ៉ាងកក់ក្ដៅ មានផ្លូវចិត្តរ៉ឹងម៉ាំ មានសុខភាពល្អ មានអាហារហូបចុកគ្រប់គ្រាន់ នេះហើយជាសំណាងរបស់ខ្ញុំ...☺️☺️

04/01/2026

កន្លងមកខ្ញុំតែងតែឆ្ងល់ និងស្វែងយល់ច្រើនណាស់ថាអ្វីដែលសំខាន់ពិតប្រាកដសំរាប់ជីវិត។ មកទល់ពេលនេះ ខ្ញុំមិនដឹងថាការស្វែងយល់របស់ខ្ញុំខុសឬមួយក៏ត្រូវទេ តែក្នុងជីវិតខ្ញុំឲ្យតម្លៃលើរបស់៣យ៉ាង។ រាងកាយរឹងម៉ាំ ផ្លូវចិត្តល្អ មកអំពីចិត្តគំនិត គ្រួសារ និងទំនាក់ទំនងក្នុងសង្គម ជំនាញ់ ឬរបររកស៊ីចឹញ្ចឹមគ្រូសារ។

ប្រសិនបើយើងក្រឡែកទៅមើលការរស់នៅប្រចាំថ្ងៃ ភាគច្រើនតែងតែពាក់ពន្ធ និងចំណុចទាំងបីនេះ មិនថាអ្នករស់នៅក្នុងស្ថានភាពណាទេ បើអ្នកអាចស្វែងយល់ចំណុចទាំងបីបានកាន់តែច្រើន នោះអ្នកនឹងរស់នៅក្នុងជីវិតមួយដែលមានសុភមង្គលដ៏ពិតប្រាកដ។ ហើយអ្វីដែលសំខាន់ជាងគេនោះគឺជំនឿក្នុងការរស់នៅរបស់យើង តើយើងគួរគិត ឬប្រព្រឹត្តបែបណាចំពោះសង្គមមួយនេះ មែនទែនទៅប្រសិនបើយើងរកឃើញជំនឿដែលត្រឹមមួយសម្រាប់ចិត្តគំនិត នោះអ្នកក៏មិនពិបាកក្នុងស្វែងរកអំពីគោលដៅច្រើនពេកទេ។ ព្រោះជំនឿនេះហើយជាគោលដៅពិតប្រកដ ប៉ុន្តែវាទាមទារពេលវេលា និងបទពិសោធន៍ជីវិតឲ្យបានច្រើនជាមុនសិន។ តាមបទពិសោធន៍ ខ្ញុំគិតថាការគ្រប់គ្រង់អារម្មណ៍ខ្លួនឯងឲ្យនឹងធឹងគឺជារឿងដែលលំបាក់បំផុត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។

ហើយអ្វីដែលខ្ញុំចង់ប្រាប់គឺការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង (Emotional Intelligence) គឺជាចំណុចចាប់ផ្ដើមល្អបំផុត ក្នុងការអភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរ ជាពិសេសគឺផ្លូវចិត្តតែម្ដង។

31/12/2025

ពេលព្រឹកជាវេលាមួយដែលល្អសម្រាប់ឲ្យយើងចាប់ផ្ដើមអ្វីៗជាថ្នីម្ដងទៀត។ ការចាប់ផ្ដើមគឺសំខាន់ណាស់ បើកាលអ្នកនៅវគ្គដំបូងអ្នកចាប់ផ្ដើមមិនបានល្អ វានឹងមានផលប៉ះពាល់វគ្គបន្តបន្ទាប់ទៀត។ ដូច្នេះហើយពេលវេលាពេលបន្ទាប់ពីយើងភ្ញាក់ពីដំណែកមុននឹងចាប់ផ្ដើមការងារប្រចាំថ្ងៃ យើងគួរយកទម្លាប់ល្អៗមកដាក់ក្នុងជីវិតឲ្យបានច្រើន។ ជាក់ស្ដែងដូចជាការហាត់ប្រាណជាដើម យើងគួរក្រោកឲ្យរហ័សពីព្រលឹមដើម្បីមានពេលសម្រាប់ថែរក្សាររាងកាយឲ្យបានច្រើន។

ហើយអ្វីដែលសំខាន់ជាងនេះទៀត គឺការហ្វឹកហាត់ចិត្តគំនិតឲ្យបានល្អផងដែរ ដោយយកការអានសៀវភៅល្អៗដាក់ចូលក្នងខួរក្បាលដើម្បីទទួលបានប្រាជ្ញាបន្ថែមក្នុងការរស់នៅក៏ដូចជាការងារផងដែរ។

30/12/2025

កាន់តែដឹងក្ដី កាន់តែមានទំនួលខុសត្រូវ។ ប្រាកដណាស់នៅពេលដែលយើងដឹងក្ដី វាមិនងាយស្រូលទេដែលត្រូវអោបដៃឈរមើលទុក្ខលំបាករបស់ក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ រួមទាំងសង្គមជាតិផងដែរ។ ទោះបីពេលខ្លះមិនចង់ខ្វល់ខ្វាយច្រើន ប៉ុន្តែក្នុងវ័យក្បែរ៣០ នេះយើងអាចនឹងត្រូវទទួលមេរៀនច្រើនជាងគេក៏ថាបាន ព្រោះជាពេលវេលាមួយដែលយើងកំពុងតែស្វែរកអ្វីដែលជីវិតត្រូវការពិតប្រាកដ។ អ្វីដែលសំខាន់ទៅទៀតនោះគឺភាពនឹងធឹងនៃរបររកស៊ីឬអាជីពការងារ ដែលជាប្រភពក្នុងការផ្គត់ផ្គង់ខ្លួនឯង ព្រមទាំងគ្រូសារ។

ជួនកាលក្នុងកាលៈទេសៈនេះវាហាក់ដូចជាពិបាកសម្រាប់យើង ប៉ុន្តែសូមកុំយកក្ដីបារម្មណ៍មកដាក់ក្នុងចិត្តអី ព្រោះជីវិតម្នាក់គង់តែនឹងត្រូវស្វែងរកវិធីដោះស្រាយដោយខ្លួនឯងទៅតាមស្ថានភាពណាមួយដែលយើងជួបប្រទះ។

01/09/2025

ពេលមួយដែលខ្ញុំបានបំពេញការងារមួយកន្លែង គ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែព្យាយាមខំប្រឹងធ្វើមិនឲ្យខកនឹងថ្នាក់លើទេ។ ទោះយ៉ាងណាការងារដែលខ្ញុំបានបំពេញមិនសុទ្ធតែបានល្អទាំងអស់ទេ ជួនកាលក៏មានបញ្ហាត្រូវបានថ្នាក់លើបន្ទោសក៏មាន ដូចដែលមានពាក្យថាធ្វើល្អ១០០ដង ខុសម្ដងខុសមួយជីវិត។ កន្លងមកអ្វីៗដែលខ្ញុំធ្វើមិនបានល្អ ខ្ញុំតែងតែមានអារម្មណ៍ថាខកចិត្ត ខឹងនឹងខ្លួនឯង ហាក់បីដូចជាត្រូវមានគេជាន់ហើយ ខ្លួនឯងក៏មកជាន់ខ្លួនឯងមួយតង់ទៀត។

ក្រោយមកទើបខ្ញុំដឹងថា​ ដោយសារតែខ្ញុំចូលចិត្តបំពេញបំណងគេពេក ហើយភ្លេចគិតពីខ្លួ​នឯងបែបនេះ វាលំបាក់តែខ្លួនឯងទេ។​ ដូចច្នេះសូមបែរមកគិតពីខ្លួនឯងឲ្យច្រើនជាជាងដែលយកពាក្យសម្ដី ឬបញ្ហាខាងក្រៅមកបន្ទោសខ្លួនឯងទាំងដែលយើងបានធ្វើល្អ ខំអស់ពីសមត្ថភាពហើយ។ ព្រោះថាបើគេមិនឲ្យតម្លៃយើង តែយ៉ាងហោចណាស់យើងត្រូវឲ្យតម្លៃខ្លួនឯង ព្រោះមនុស្សម្នាក់ៗមានតម្លៃផ្សេងគ្នា។

01/09/2025

ខ្លុំធ្លាប់តែជាមនុស្សម្នាក់ដែលលំបាកនឹងជីវិតខ្លួនឯង ព្រោះតែមិនព្រមទទួលស្គាល់ការពិត។ ជូនកាលក៏ហាក់ដូចមិនមានកម្លាំងសម្រាប់បន្តជីវិតរស់នៅឲ្យបានសមប្រកបសោះ។ ហើយក៏ចេះតែយកពីស្ថានភាពអ្នកដទៃ មកប្រៀបនឹងខ្លួនឯងទាំងមិនបានដឹងថាជីវិតដែលលំបាក់ទាំងអស់សុទ្ធតែជាចលករសម្រាប់ឲ្យជីវិតរបស់យើងរស់នៅកាន់តែមានន័័យ។ ជាក់ស្ដែងទៅនេះ វាជាមេរៀនជីវិតដែលខ្ញុំបានរៀនយ៉ាងស៊ីជម្រៅ ទាំងដែលអ្នកខ្លះទើបតែឆ្លងកាត់ ហើយការឈឺចាប់តិចតួចមួយចំនួនអាចនឹងពិបាកនឹងតស៊ូក៏ថាបាន។

ហេតុនេះបទពិសោធន៍មួយចំនួនដែលខ្ញុំភ័យខ្លាចមិនហ៊ានប្រឈមមួយចំនួន បានផ្ដល់ជាកម្លាំងនឹងប្រាជ្ញាដល់ខ្ញុំក្នុងការរស់នៅឲ្យជីវិតកាន់តែមានន័យបន្ថែមទៀត។ ខ្ញុំលែងត្រូវការក្ដីរំពឹងពីនរណាម្នាក់ច្រើនពេកឡើយ យ៉ាងណាក៏ខ្ញុំនៅតែអាចផ្ដល់សេចក្ដីសុខឲ្យខ្លួនឯងបាន។ វាមានន័យណាស់ដែលបានស្គាល់គ្រប់រស់ជាតិនៃជីវិត។

29/08/2025

ម្ដងម្កាលក៏ធ្លាប់គិតពីទង្វើខ្លួនឯងដែលខំសាងកន្លងមកដល់ពេលសព្វថ្ងៃ ថាតើវានឹងនាំមកឲ្យយើងនូវក្ដីសង្ឃឹមនិងការពេញចិត្តដែរទេ។ មួយជីវិតប្រសិនបើអាចទទួលបាននូវក្ដីសង្ឃឹម និងការពេញចិត្តចំពោះខ្លួនបានកាន់តែច្រើន នោះអាចចាត់ទុកថាជាសំណាងដែលគ្រប់គ្នាសុទ្ធប្រាថ្នាចង់បាន តែមិនងាយនឹងទទួលបាន។ ជូនកាលយើងអាចនឹងរំពឹងខុសក៏ថាបាន ព្រោះអ្វីដែលយើងរំពឹងថាវានឹងនាំឲ្យទទួលបានអារម្មណ៍ពេញចិត្តបែបនេះ បែបនោះ ចុងក្រោយបែរជាខុសស្រឡះ។ ហេតុដូច្នេះហើយបានជាយើងពិបាកក្នុងការកំណត់ថាអ្វីដែលធ្វើឲ្យមានក្ដីសង្ឃឹម និងការពេញចិត្តចំពោះខ្លួនឯង។ វាអាស្រ័យលើបទពិសោធជីវិត ទម្លាប់ដែលធ្លាប់សាង ឬមួយក៏ជាការគិតពិចារណារកនឹកដោយខ្លួន ខុសឬមួយក៏ត្រូវ វានឹងនាំឲ្យយើងកាន់តែស្វែងយល់ច្បាស់បន្ថែមទៀត។ ហេតុនេះ កុំបោះបង់ខ្លួនខ្លួនឯង ព្យាយាមបន្តទៀត ប្រសិនបើយើងរកឃើញហើយ នោះវាហាក់បីដូចជាកំណពទ្រព្យដែលទោះបីជាមានទ្រព្យសម្បត្តិ មាសប្រាក់ប៉ុណ្ណាក៏មិនអាចនឹងទទួលបានដែរ។
--------------------

29/08/2025

តាមពិតទៅជីវិតគឺសាមញ្ញណាស់ តែមិនគួរណាយើងធ្វើឲ្យទៅជាស្មុគស្មាញបែបនេះទេ។ តើមនុស្សគ្រប់គ្នាកើតមកពេញមួយជីវិតនេះ មានអ្វីដែលសំខាន់បំផុតដើម្បីឲ្យជីវិតមួយនេះពោពេញទៅដោយសេចក្ដីសុខពិតប្រាកដ។ ជាក់ស្ដែង គ្រប់គ្នាតែងតែមានបំណងចង់បាននេះ ចងបាននោះឥតឈប់ឈរ ដោយមិនបានស្វែងយល់ឲ្យច្បាស់ថា តើរាល់ថ្ងៃយើងម្នាក់ត្រូវការអ្វីឲ្យប្រាកដនោះទេ។ ពេលខ្លះព្រោះតែមិនបានយល់ឲ្យច្បាស់បែបនេះ ទើបបណ្ដាលយើងម្នាក់ៗសឹងតែទទួលវិបត្តផ្លូវចិត្តគ្រប់ៗគ្នាស្ទើតែមិនអាចងើបរួចតែម្ដង មិនថាមាន ឬក្រឡើយ។ ដូច្នេះអ្វីដែលចាំបាច់បំផុតដើម្បីឲ្យជីវិតម្នាក់ទទួលបានក្ដីសុខពិតប្រាកដនោះគឺ៖

១. សុខភាព ៖ ហាត់ប្រាណ ញ៉ាំអាហារដែលល្អ គេងបានគ្រប់គ្រាន់ គ្រប់គ្រង់ផ្លូវចិត្តបានល្អ ជាពិសេសនោះគឺមានវិធីដោះស្រាយបញ្ហាស្រេ្តសបានមិនថាស្ថានភាពណាក៏ដោយ។

២. ទំនាក់ទំនង និងគ្រួសារ៖ កើតមកជាមនុស្ស គេចមិនផុតទេដែលត្រូវមានទំនាក់នងជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ព្រោះថាកាលបើយើងផ្ដាច់ខ្លួនតែឯង យើងក៏អាចហ្នឹងទទួលរងនូវវិបត្តិផ្លុវចិត្តខ្លាំងជាមិនខាន។

៣. ការងារ ឬមុខរបរដែលអ្នកស្រឡាញ់ហើយចង់ធ្វើវាពេញមួយជីវិត៖ ទោះអ្នកមិនបានសម្រេចអ្វីអស្ចារ្យឬរីកចម្រើនខ្លាំងក៏ដោយ ប៉ុន្តែការដែលអ្នកទទួលបានការងារ ឬមុខរបរដែលខ្លួនអ្នកស្រឡាញ់ វាជាភាពជោគជ័យធំបំផុតហើយ ព្រោះថាអ្នកមិនចាំបាច់នឹងត្រូវស្វែងរកអ្វីផ្សេងៗជាច្រើនទៀតមកផ្គាប់ចិត្តខ្លួនឯងឡើយ។

ប្រសិនបើអ្នកគិតថាកំពុងជួបបញ្ហា ឬមានវិបត្តិអ្វីមួយ សូមត្រឡប់មកគិតពីចំណុចទាំងបីនេះ ហើយធ្វើយ៉ាងណាឲ្យវាមានតុល្យភាពឡើងវិញ ទើបជីវិតពោពេញទៅដោយភាពបរិបូណ៌។

---------

29/08/2025

#បន្ទុក

ខ្ញុំបានតេទូរស័ព្ទទៅម្ដាយរបស់ខ្ញុំដោយក្ដីនឹករលឹកជាខ្លាំង ព្រោះថាពេលវេលាបានកន្លងទៅច្រើនហើយ ជូនកាលគាត់អាចជារង់ចាំ ឬក៏ត្រូការក្ដីរលឹកពីកូនកថាបាន។​
គិតទៅរឿងមួយចំនួនដែលបានខ្ញុំសន្យាជាមួយគាត់ហាក់បីដូចជាមិនបានតាមគាត់សោះឡើយ តែខ្ញុំមិនដែលបំបាក់ទឹកចិត្តខ្លួនឯងទេ ទោះបីមិនទានបានសម្រេចក៏ដោយ។ គ្រាន់តែនឹកឃើញ ខ្ញុំហាក់បីដូចជាចង់ទឹកភ្នែកយ៉ាងម៉េចទេ តែក៏ព្យាយាមទប់ ព្រោះដឹងថាខ្លួនឯងបានព្យាយាមសម្រាប់ពួកគាត់ហើយ។ ការដែលខ្ញុំបាននិយាយទូរស័ព្ទជាមួយគាត់ហើយ ខ្ញុំក៏មានអារម្មណ៍ថាបានធូរស្បើយមួយពេល ព្រោះបានដឹងពីសុខទុករបស់គាត់ទាំងដែលមួយរយៈនេះខ្ញុំមមាញឹកមិនសូវជាបានទំនាក់ទំនងជាមួយ​ ឲ្យបានយូរ ព្រោះថាភាគច្រើនទំនេរបានតែពេលយប់​ ហើយណាមួយគិតច្រើនពីកិច្ចការរវល់មួយចំនួនធំ។​

តាមពិតទៅ ក្ដីសុខឪពុកម្ដាយមិនចង់បានអ្វីច្រើនពីកូនៗនោះទេ​ គ្រាន់តែការសួរសុខទុក្ខ ឬមួយក៏បានជួបមុខកូនៗមកលេងក៏ជាក្ដីសុខដែរ។ ច្បាស់ណាស់ពួកគាត់ត្រូវការការផ្គត់ផ្គង់ពីយើង ប៉ុន្តែប្រសិនបើអ្នកពិបាក់ហ្នឹងសម្រេចបាន អ្នកទុកវាមួយឡែកសិនទៅ ហើយចាំឪកាសផ្សេងក៏បាន សំខាន់គឺឲ្យតែយើងបានចំណាយពេលវេលា និងដឹងទុកធុរៈគាត់នោះប្រសើរណាស់ទៅហើយ ។​ ហើយក៏ត្រូវប្រាប់ពីទុកធុរៈរបស់យើងទៅគាត់ដែរដើម្បីឲ្យគាត់យល់ដូចគ្នា។ ព្រោះជីវិតដែលមានគ្រួសារបែកពីឪពុកម្ដាយ ច្បាស់ណាស់អ្នកប្រាកដជាផ្គត់ផ្គង់ភាពចាំបាច់ខ្លួ​នឯង និងប្ដីឬប្រពន្ធមុនហើយ។ យ៉ាងណាក៏ដោយ យើងក៏ត្រូវផ្គត់ផ្គង់គាត់ដែរ តែចំពោះអ្វីដែលចាំបាច់សម្រាប់ពួកគាត់សិន ដូចជា ម្ហូបអាហារ ការស្នាក់នៅ​ ទឹកភ្លើងជាដើម។ វាចាំបាច់ណាស់ដែលយើងត្រូវចេះចាត់ចែងលើរឿងទាំងនេះក្នុងនាមជាមេគ្រួសារ។ ហើយក៏សូមគិតពីសុខភាពខ្លួនឯងផងទាំងកាយ ទាងចិត្តផង។

29/08/2025

#ផ្លូវចិត្ត
អារម្មណ៍យើងម្នាក់ៗប្រែប្រួលជានិច្ច ទៅតាមស្ថានភាពជាក់ស្ដែងដែលយើងប្រទះ អាចជាកំឡុងពេលដែលយើងជួបអគ្គីភ័យដ៏គួរតក់ស្លុតជាដើម។ បើគិតមើលទៅស្ថានភាពនេះយើងម្នាក់ច្បាស់ណាស់ដឹងតែភ័យរកវិធីសាស្រ្តភ្លាមៗដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ចំណែកឯអ្នកខ្លះវិញ ហាក់បីដូចជាគ្មានកម្លាំងកំហែងស្ទុះស្ទាអ្វីឡើយ។

មូលហេតុត្រង់ថាអារម្មណ៍របស់គាត់ត្រូវបានធ្លាក់ចុះដោយកត្តាណាមួយជាមិនខាន ហើយមិនបានដឹងថាវាជាអាម្មណ៍ដែលធ្លាក់ទឹកចិត្ត ឬក៏ភ័យព្រួយនោះឡើយ។ ជូនកាលការដែលមិនបានយល់ដឹងពីបញ្ហាអារម្មណ៍ទាំងអស់នេះ អាចនាំឲ្យយើងងាយទទួលរងបញ្ហាផ្លូវចិត្តខ្លាំងណាស់។ ហេតុនេះការដែលយើងយល់ដឹង និងរកវិធីដោះស្រាយចំពោះផ្លូវចិត្តរបស់យើងពិតជាសំខាន់ណាស់។

29/08/2025

#គិតវិជ្ជមាន
ពិភពលោកនេះពោពេញទៅដោយបញ្ហា ទុកវេទនាផ្សេងៗ ជាច្រើនដែលកើតមានឡើងពីមួយជំនាន់ទៅមួយជំនាន់ ហាក់បីដូចជាមិនចេះចប់ឡើយ ជួនកាលប្រទេសកំពុងតែសុខសាន្ត សង្គ្រាមក៏កើតមានឡើង ផ្លាស់ប្រែមួយរំពេច។

ដូច្នេះសុំមើលពិភពលោកនេះក្នុងភាពវិជ្ជមានឲ្យបានច្រើន កុំភ័យខ្លាច ត្បិតយ៉ាងណាក៏អាចរស់បានប្រសើរដែរ បើយើងក្រឡែកទៅមើលពីជីវិតមនុស្សជាតិដែលរស់នៅក្នុងរបបសង្គ្រាមណាមួយ នោះអ្នកនឹងអរគុណនៅជីវិតសព្វថ្ងៃដែលអ្នកមាន។

19/07/2023

#ក្ដីប្រាថ្នា
ត្រូវចាំថា ការងាររបស់អ្នកជាក្ដិប្រាថ្នារបស់អ្នកដែលគ្មានការងារធ្វើ។
ផ្ទះរបស់អ្នកជាក្ដីប្រាថ្នារបស់អ្នកដែលគ្មានផ្ទះសម្បែង។
ស្មាមញញឹមរបស់អ្នកជាក្ដីប្រាថ្នារបស់អ្នកដែលបាក់ទឹកចិត្ត។
សុខភាពរបស់អ្នកជាក្ដីប្រថ្នារបស់អ្នកដែលកុំពុងមានជំងឺ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh