វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

Share

ជាគ្រិះស្ថានសិក្សារបស់រដ្ឋត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៦ ។

សាវតារ
១.មជ្ឃមណ្ឌលអភិវឌ្ឍន៍សហគ្រិនកម្ពុជា-ឥណ្ឌា (CIEDC) ត្រូវបានបង្កើតនៅថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០០៦
២.មជ្ឃមណ្ឌលអភិវឌ្ឍន៍សហគ្រិនកម្ពុជា-ឥណ្ឌា (CIEDC)បានប្រែក្លាយទៅជាវិទ្យាស្ថានជាតិសហគ្រិនភាពកម្ពុជា-ឥណ្ឌា (CIEDI) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤
៣. វិទ្យាស្ថានជាតិសហគ្រិនភាពកម្ពុជា-ឥណ្ឌា (CIEDI) ត្រូវប្តូរឈ្មោះទៅជាវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩

Photos from HENG Sour's post 02/10/2025
20/11/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់ប្អូនៗដែលបានប្រឡងបាក់ឌុបរួច (ទាំងជាប់ និងធ្លាក់) ឱ្យបានជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (សិក្សារយៈពេល២ឆ្នាំ) ចូលរៀនក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ លើមុខជំនាញដូចខាងក្រោម៖
- វិស្វកម្មអគ្គិសនី
- ព័ត៌មានវិទ្យា
- គណនេយ្យ
- គ្រប់គ្រងពាណិជ្ជកម្ម

និស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបាន៖
- ការសិក្សារយៈពេល២ឆ្នាំ (អាហារូបករណ៍)
- ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន (ជំនាញវិស្វកម្មអគ្គិសនី)
- ប្រាក់ឧបត្ថម្ភចំនួន 60$/ខែ សម្រាប់និស្សិតឆ្នើម (ជំនាញវិស្វកម្មអគ្គិសនី)
- ការអនុវត្តនៅក្នុងរោងជាងដោយប្រើប្រាស់ឧបករណ៍ទំនើបៗ
- ការចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន/សហគ្រាស
- អាទិភាពខ្ពស់សម្រាប់ឱកាសការងារ
- សញ្ញាបត្រទទួលស្គាល់ទូទាំងប្រទេស
👉 បេក្ខជនជានារី យុវជនក្រីក្រ ជនមានពិការភាពត្រូវបានផ្តល់អាទិភាព

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

👉Link ស្នេីសុំ៖​ https://forms.gle/Bhjf9m7rHnnVq4hy9

☎️ ព័ត៌មានលម្អិតសូមទាក់ទងតាមទូរស័ព្ទ៖​ 086 58 7314 /089 7333 67

⛳️​ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ https://maps.google.com/maps?q=11.565547,104.877590&ll=11.565547,104.877590&z=16

Photos from វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍'s post 14/12/2023

សកម្មភាពយុវជនគោលដៅ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មកចុះឈ្មោះចូលរៀនផ្ទាល់នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
*************

👉វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមស្វាគមន៍ វគ្គសិក្សាថ្មី ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល/១ខែ ដែលរួមមាន៩ជំនាញដូចខាងក្រោម÷
១. ការផលិតនំ
២. ធុរៈកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
៣. ការធ្វើម្ហូបខ្មែរ
៤. សេវាកម្មសម្អាងកាយ
៥. ការដំឡើងបណ្តាញអគ្គីសនីក្នុងអគារ
៦. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
៧. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
៨. សេវាកម្មកុំព្យូទ័រ
៩. ការដំឡើងបណ្តាញបំពង់ទឹក

# # # ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទ
010 744 132, 011 298 456, 012 403 644

Photos from វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍'s post 14/12/2023

កាលព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក​ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក​បណ្ឌិត ម៉ឹល​ ផូ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម តាន់ កុសល និងជានាយករងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាសិង្ហបុរី (SIT) និងពិភាក្សាបន្ថែមអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងដើម្បីស្វែងរកកិច្ចសហការដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរទស្សនៈកិច្ចនិស្សិត បុគ្គលិក គម្រោងច្នៃប្រឌិតនៃសង្គម ការអភិវឌ្ឍន៍វិជ្ជាជីវៈ កិច្ចសហការស្រាវជ្រាវ និងបំផុសខ្លឹមសារលម្អិតនៃMOU។
——————
On 04th December 2023 Dr. Mel Pho, on behalf of H.E Tan Kosal and Deputy Director of National Institute of Entrepreneurship and Innovation, gave very warm welcome to delegates and students from Singapore Institute of Technology (SIT) and discuss further on our potential areas of collaboration and to explore potential collaboration in the areas of student and staff exchanges, social innovation projects, professional development and research collaborations and details of the MOU.



05/12/2023

👉 #សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ជាច្រើនកន្លែងសម្រាប់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤
🎓វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសាធារណជនទូទៅឱ្យបានជ្រាបថា នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ វិទ្យាស្ថាននឹងធ្វើការជ្រើសរើសសិស្ស-និស្សិតឱ្យចូលរៀនកម្រិតបរិញ្ញាបត្របច្ចេកទេស និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់ថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃតាមមុខជំនាញដូចខាងក្រោម៖
១-ព័ត៌មានវិទ្យា
២-គណនេយ្យ
៣-គ្រប់គ្រងពាណិជ្ជកម្ម
៤-ភាសាអង់គ្លេស
៥-វិស្វកម្មអគ្គិសនី
👉 សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
👉 #ស្នេីសុំអាហារូបករណ៍៖​ https://forms.gle/Bhjf9m7rHnnVq4hy9

☎️ ទូរស័ព្ទលេខ៖​ 086 58 73 14 / 089 7333 67

Photos from វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍'s post 04/12/2023

👉សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសិស្ស-និស្សិតឱ្យចូលរៀន
នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់ឆ្នាំសិក្សា ២០២៣

🎓វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសាធារណជនទូទៅឱ្យបានជ្រាបថា នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ វិទ្យាស្ថាននឹងធ្វើការជ្រើសរើសសិស្ស-និស្សិតឱ្យចូលរៀនកម្រិតបរិញ្ញាបត្របច្ចេកទេស និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់ថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃតាមមុខជំនាញដូចខាងក្រោម៖
១-ព័ត៌មានវិទ្យា
២-គណនេយ្យ
៣-គ្រប់គ្រងពាណិជ្ជកម្ម
៤-ភាសាអង់គ្លេស
៥-វិស្វកម្មអគ្គិសនី

👉 សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានដើម្បីដាក់ពាក្យស្នើសុំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
👉 #ស្នេីសុំអាហារូបករណ៍៖​ https://forms.gle/Bhjf9m7rHnnVq4hy9

☎️ ទូរស័ព្ទលេខ៖​ 086 58 73 14 / 089 7333 67

⛳️​ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ https://maps.google.com/maps?q=11.565547,104.877590&ll=11.565547,104.877590&z=16

Photos 24/11/2023
16/11/2023

សេចក្តីជូនដំណឹង
អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស
ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) សូមជូនដំណឹងដល់យុវជន យុវនារី កម្មករ កម្មាការនី និងសារធារណៈជនទូទៅអោយបានជ្រាបថា វិទ្យាស្ថានប្រកាសជ្រើសរើសសិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អោយចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1) ដោយឥតគិតថ្លៃរយៈពេល ៤ខែ លើមុខជំនាញចំនួន ៩ ដូចខាងក្រោម៖
១.ការផលិតនំ
២.ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
៣.ការធ្វើម្ហូបខ្មែរ
៤.សេវាកម្មសម្អាងកាយ
៥.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
៦.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
៧.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
៨.សេវាកម្មកុំព្យូទ័រ
៩.ការដំឡើងបណ្តាញបំពង់ទឹក
លក្ខខណ្ឌចុះឈ្មោះចូលរៀន៖
 យុវជនដែលមកពីគ្រួសារក្រីក្រ (ត្រូវមានប័ណ្ណសមធម៌)
 យុវជនដែលមកពីគ្រួសារងាយរងហានិភ័យ (ត្រូវមានប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ)
អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖
 ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
 ប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០រៀល (ពីររយប៉ែតសិបពាន់រៀលគត់) ក្នុង១ខែ សម្រាប់សិក្ខាកាមដែលមាន បណ្ណសមធម៌ ឬ បណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
 ការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន
 សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)
 ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
ការចុះឈ្មោះចូលរៀន
 តាមប្រព័ន្ធឌីជីថល៖ www.tvet.gov.kh
 Mobile App: TVET 1.5M
 នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ផ្ទាល់ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)
ឯកសារភ្ជាប់
 បណ្ណសមធម៌ ឬ បណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
 សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
 អត្តសញ្ញាណប័ណ្ណ
 សំបុត្រកំណើត
 រូបថត ៤x៦=៦សន្លឹក (ផ្ទៃខៀវ ពាក់អាវធំ)
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានលម្អិតសូមទាក់ទងៈ
១. ជំនាញ ការផលិតនំ
 លោក កៅ លីវាសនា ០៧៧ ២២៥ ៤២៥
 លោកស្រី សៀម សុជាតា ០៦៩ ៩៦៧ ៩៧៩
២.ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
 លោកស្រី សៀង រ៉ាវីន ០៩៨ ២៦៧ ៧១៦
 លោក ជុន ចន្នី ០៨៦ ៩៨៣ ២៨៩
៣. ជំនាញ ការធ្វើម្ហូបខ្មែរ
 កញ្ញា ហួរ ស៊ុនហ៊ាប ០១០ ២៦៦ ២៩៦
 លោក អ៊ន់ សុខា ០៧០ ៤៤១ ៨៣៨
៤.សេវាកម្មសម្អាងកាយ
 កញ្ញា ប៉ុក ឌីដា ០១៧ ៩៩៧ ០១៩
 កញ្ញា លី ពូម៉ី ០៩៦ ៩២៨ ០៥៧៧
 លោកស្រី ព្រហ្ម យ៉ារ៉ូ ០១០ ៩១០ ៨៩៩
៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
 លោក ឡាយ ធូ ០១២ ៧៧៨ ៨២៤
 លោក ផុន ផាន្នី ០៩៨ ៧៦៦ ៦៦៥
៦.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
 លោក ឡាយ ធូ ០១២ ៧៧៨ ៨២៤
 លោក ផុន ផាន្នី ០៩៨ ៧៦៦ ៦៦៥
៧.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
 លោក សួង ច័ន្ទគ្រឹស្នា ០១០ ៣៤៧ ៦៦៦
 លោក ជា សុវណ្ណច័ន្ទរស្មី ០៧៧ ៣៣០ ១៣៣
៨.សេវាកម្មកុំព្យូទ័រ
 លោក សួង ច័ន្ទគ្រឹស្នា ០១០ ៣៤៧ ៦៦៦
 លោក ជា សុវណ្ណច័ន្ទរស្មី ០៧៧ ៣៣០ ១៣៣
៩.ការដំឡើងបណ្តាញបំពង់ទឹក
 លោក ឡាយ ធូ ០១២ ៧៧៨ ៨២៤
 លោក ផុន ផាន្នី ០៩៨ ៧៦៦ ៦៦៥
ព័ត៌មានទូទៅ៖
 លោក ហ៊ាន់ ចាន់ដារ៉ា ០៩៣ ៨០៨ ០៥៧
 លោក កើត អាគីណេ ០៨១ ៤២៩ ៩៦៩
 លោកស្រី រស់ លីដា ០១២ ៤០៣ ៦៤៤
 លោក លៀង ស៊ុយគីម ០១១ ២៩៨ ៤៥៦

Photos from វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍'s post 15/11/2023

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍(NIEI) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ សហគ្រិនខ្មែរ(KE) បានរៀបចំ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី៤ហើយ ដែលវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ ក្នុងគោលបំណង​អបអរសាទរ និងរៀបចំពានរង្វាន់សហគ្រិនថ្នាក់ជាតិសម្រាប់សហគ្រិនកម្ពុជា ឱ្យយល់ដឹងជាសាធារណៈ អំពីតួនាទីសំខាន់ៗរបស់សហគ្រិនក្នុងការគ្រប់គ្រងអាជីវកម្មធុនតូច និងមធ្យម ពង្រឹង​ និងពង្រីកភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈកសាងអនាគតសហគ្រិនកម្ពុជា។ កម្មវិធីនេះមានការឧបត្ថម្ភធំដោយធនាគារព្រីនស៍ និងការឧបត្ថម្ភបន្តបន្ទាប់ពីស្ថាប័នផ្សេងៗជាច្រើនទៀត ហើយក្នុងនោះដែរកម្មវិធីមានការគាំទ្រពីក្រសួងចំនួន៤រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។

ជាលទ្ធផល កម្មវិធីក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ទំាង៤រូប ដែលរួមមាន៖

- ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោក សុទ្ធ វណ្ណៈ (ម្ចាស់អាជីវកម្ម អូស្ត្រាលី ផេស៊ីហ្វិក អ៊ិនវេសម៉ិន ខូ អិលធីឌី មកពីខេត្តសៀមរាប)
- ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកចាន់ សិល្បសុជាតិ (ម្ចាស់អាជីវកម្ម អ៊ីឆេ ង៉ូវហេង មកពីខេត្តកំពត)
- ម្ចាស់ជ័យលាភីលេខ២បានទៅលើ លោកស្រី ចៅ លន់មូលីការ (ម្ចាស់អាជីវកម្ម Cambodian Standard Development & Supply Co.,Ltd មកពីរាជធានីភ្នំពេញ)
- ម្ចាស់ជ័យលាភីលេខ១បានទៅលើ លោក ឆែន ច័ន្ទដារ៉ា (ម្ចាស់អាជីវកម្ម សហគ្រាសធុនមធ្យមផលិតប្រេងឆាកន្ទក់ មកពីខេត្តបាត់ដំបង)។



15/11/2023

ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

Photos from វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍'s post 15/11/2023

ប្រព័ន្ធឌីជីថលសម្រាប់ចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

website: www.tvet.gov.kh
Mobile App: TVET 1.5M
IOS Store: https://apps.apple.com/kh/app/tvet-1-5m/id6468649193
Play Store: https://play.google.com/store/apps/details?id=com.tvet.scholarship.app
Huawei Gallery: https://appgallery.huawei.com/app/C109430421

14/11/2023

តេីជំនាញអ្វីដែលប្អូននឹងជ្រេីសរេីសយកមករៀននៅ​ វិទ្យាស្ថានជាតិសហគ្រិន​ភាព​ និងនវានុវត្តន៍​?

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Russian Boulevard , ToekThla Quarter, Sensok District, CAMBODIA Phnom Penh
Phnom Penh